ហង់រី ម៉ាហ្សាល់![]() អ្នកអភិរក្សអង្គរ លោក ហង់រី ម៉ាហ្សាល់ (១៨៧៦ – ១៩៧០) ឬលោកតា "ស" គឺជាអ្នកស្រាវជ្រាវបារាំងដែលចំណាយពេលសឹងមួយជីវិតដើម្បីស្រោចស្រង់អង្គរ។[១] គាត់ជាអ្នកជួសជុលប្រាសាទបន្ទាយស្រី។ ជីវប្រវត្តិលោក ហង់រី ម៉ាហ្សាល់ កើតនៅ ទីក្រុងប៉ារីស នៅថ្ងៃទី ២៤ ខែមិថុនាឆ្នាំ១៨៧៦។ បន្ទាប់ពីគា់តបានទទួល បរិញ្ញាបត្រ នៅឆ្នាំ១៨៩៥ គាត់ត្រូវបានគេអនុញ្ញាតឱ្យចូលរៀននៅ សាលាវិចិត្រសិល្បៈ ផ្នែក ស្ថាបត្យកម្ម។ លោកក្លាយទៅជាអធិការសំណង់ស៊ីវិលនៃ ប្រទេសកម្ពុជា ក្នុងឆ្នាំ១៩០៥។ នៅឆ្នាំ១៩១០ គាត់បានទទួលអាជ្ញាប័ណ្ណ ជាភាសាខ្មែរ ហើយត្រូវបានតែងតាំងជាជំនួយការអ្នកថែរក្សានៃសារមន្ទីរ សាលាបារាំងចុងបូព៌ាប្រទេសនៅ ទីក្រុងភ្នំពេញ ។ នៅឆ្នាំ១៩១២ គាត់បានទៅ ទីក្រុងព្រៃនគរ ដោយឡើងជាអធិការនៃអគារស៊ីវិលនៃ កូសាំងស៊ីន ទាំងមូល។ បន្ទាប់ពីពួកចោរបានសម្លាប់ លោក ហ្សង់ កូម៉ៃ ដោយធ្វើឃាតកសម្លាប់ខណៈពេលគាត់យកប្រាក់ឈ្នួលដល់កម្មករ នៅឆ្នាំ១៩១៦ លោក ហង់រី ម៉ាហ្សាល់ ត្រូវបានបញ្ជូនទៅ អង្គរ ដើម្បីគ្រប់គ្រង ក្រសួង អភិរក្សអង្គរ។ គាត់បានបន្តការងារសម្អាត ប្រាសាទអង្គរវត្ត និងការជីកកកាយវិមានសំខាន់ៗនៅកណ្តាល អង្គរធំដូចជា៖[២] បាពួន, បាយ័ន, ប្រាសាទភិមានអាកាស, ព្រះពិទូ, ព្រះបរមរាជវាំង ជាដើម។ បន្ទាប់មក លោក ហង់រី ម៉ាហ្សាល់ ក៏ចាប់ផ្តើមជីកកកាយ និងសម្អាតបូជនីយដ្ឋានផ្សេងទៀតនៅខាងក្រៅអង្គរធំ៖ ប្រាសាទតាព្រហ្ម (ឆ្នាំ ១៩២០) ប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ ប្រាសាទភ្នំបាខែង (១៩២២-២៩) ប្រាសាទក្រវ៉ាន់ (ជាមួយ លោកហេនរី ផាមេនយេយេ និង លោកវិកទ័រ ហ្គូលូបវ ) និង ប្រាសាទបន្ទាយស្រី ។[៣] នៅឆ្នាំ១៩៣០ គាត់បានទៅ កោះជ្វា ដើម្បីរៀនពីគោលការណ៍នៃ អាណាស្ទីលឡូស ពីជាតិហូឡង់បូព៌ា ដោយដឹងពីដែនកំណត់នៃវិធីសាស្ត្របង្រួបបង្រួមដែលធ្លាប់ប្រើពីមុននៅក្នុងអង្គរ។ [៤] ពេលត្រឡប់មកវិញ លោកក៏សម្រេចចិត្តអនុវត្តវិធីសា ជាលើកដំបូងនៅអង្គរលើប្រាសាទ បន្ទាយស្រី ។ ការស្តារឡើងវិញត្រូវបានអបអរសាទរជាឯកច្ឆ័ន្ទថាជាជោគជ័យ។ ដោយសារលោក ហង់រី ម៉ាហ្សាល់ ស្រឡាញ់អង្គរ និងអរិយធម៌ខ្មែរ គា់តបានសម្រេចចិត្តចូលនិវត្តន៍នៅ ខេត្តសៀមរាបនៅឆ្នាំ១៩៥៧។ គាត់បានស្លាប់នៅទីនោះនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ១៩៧០ ទាំងមានអាយុ ៩៣ ឆ្នាំផង។ ស្នាដៃ
ឯកសារយោង
គន្ថនិទ្ទេស |
Portal di Ensiklopedia Dunia