ខេត្តចំប៉ាសក្តិ
ខេត្តចំប៉ាសក្តិ (ជាភាសាឡាវ៖ ຈໍາປາສັກ អានថា «ចាំប៉ាសាក់» ជាខេត្តមួយនៅភាគខាងត្បូងប្រទេសឡាវ លាវ។ ទីរួមខេត្តគឺនៅប៉ាកសេ។ នៅខាងជើងនិងខាងកើត ខេត្តនេះនៅជាប់នឹង ខេត្តសារ៉ាវ៉ាន់ ខេត្តសេគង្គ និងខខេត្តអាចម៍ក្រពើ ។ នៅខាងត្បូង ជាប់នឹងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហាររបស់ប្រទេសកម្ពុជា ហើយនៅខាងលិច ជាប់នឹងខខេត្តឧប៊ុនរាឆ:ថានី (ឧប្បលរាជធានី) របស់ប្រទេសថៃ។ ប្រវត្តិសាស្ត្ររាជធានីចម្ប៉ាស័ក ជារាជធានីនៅសម័យមហានគរ។ ដែលគេមិនរាប់ចូលជាមួយ រាជធានីវាំងចន្ទន៍ គឺគិតត្រឹមភាគខាងត្បូងនៃទីក្រុងវៀងចន្ទន៍ សព្វថ្ងៃ ដែលឡាវដូរឈ្មោះខេត្តទាំងនោះទៅជា ខេត្តអាចម៍ក្រពើ ខេត្តសួគ៌ខេត្ត ខេត្តក្រមួន និង ខេត្តសារ៉ាវ៉ាន់ខេត្តចម្ប៉ាស័ក ដដែល។ ពេលដែលលាវ លេបយកទឹកដីខ្មែរចុះមកដល់ បាក់សេ ម្លូព្រៃ ទន្លេមូល និង ទន្លេរពៅ។ ទេសចរណ៍រមណីយដ្ឋានសំខាន់ៗ របស់ខេត្តនេះ មាន វត្តភូ (ទីឋានប្រវត្តិសាស្ត្ររបស់អាណាចក្រខ្មែរ) និងទឹកជ្រោះខុងផាផេង។
|
Portal di Ensiklopedia Dunia