ហឝ៌វម៌្មទី១
វ្រះបាទហឝ៌វម៌្មទី១ រឺ ហស៌ពម៌ទី១ រជ្ជកាល (៩១០-៩២២) ព្រះនាមសោយរាជ្យ ទេវវ្រះបាទធូលិជេង អញឝ្រិហឝ៌វម៌្មទេវ (ទេពព្រះបាទធូលីជើង អញស្រីហស៌ពម៌ទេព) និងព្រះមរណនាម វ្រះបាទរុទ្រលោក (ព្រះបាទរុទ្ទលោក)។ ព្រះអង្គកសាងប្រាសាទបក្សីចាំក្រុង និងចារឹកកំណាព្យសំស្ក្រឹត យ៉ាងវែងនៅលើស៊ុំទ្វារ ដែលពិពណ៌នាអំពីព្រះរាជវង្សានុវង្សព្រះឥសីកម្វុ-ទេពអប្សរមេរាជាក្សត្រខាងសូរ្យវង្ស និងព្រះកៅណ្ឌិន្យ-សោមាជាក្សត្រខាងសោមវង្ស។ រាជបុរោហិតនាម កុមារស្វាមិ ដែលត្រូវជាក្មួយកម្រងតេងឝិវាស្រម។ ក្រោយពីវ្រះបាទយឝោវម៌្មទី១ ទ្រង់ចូលទិវង្គតទៅ ព្រះរាជបុត្រច្បងរបស់ព្រះអង្គព្រះនាម ហឝ៌វម៌្មទី១ ទ្រង់ឡើងគ្រងរាជ្យបន្តពីព្រះបិតានៅឆ្នាំ ៩០០ នៃគ្រិស្ដសករាជ។ តែឯកសារខ្លះថានៅឆ្នាំ ៩០៨ ឬ ៩១០ ទៅវិញ។ ព្រះអង្គទ្រង់គង់នៅរាជធានីយឝោធបុរ គឺក្រុងអង្គរដដែល ហើយទ្រង់បានកសាងប្រាសាទភ្នំតូចមួយ គឺប្រាសាទបក្សីចាំក្រុង នៅក្បែរជើងភ្នំបាខែង ជាភ្នំកណ្ដាលនៃរាជធានី។ គេមិនបានដឹងពិតប្រាកដថា តើព្រះអង្គទ្រង់សោយទិវង្គតនៅឆ្នាំណាទេ គេគ្រាន់តែប៉ាន់ស្មានថា ព្រះអង្គប្រហែលជាចូលទិវង្គតនៅក្រោយឆ្នាំ ៩២២ តែប៉ុណ្ណោះ ដោយទ្រង់បានទទួលព្រះមរណនាមថា រុទ្រលោក។ ក្រោយពីវ្រះបាទហឝ៌វម៌្មទី១ ទ្រង់សោយទិវង្គតទៅ ព្រះអនុជរបស់ព្រះអង្គទ្រង់ឡើងសោយរាជ្យស្នងនៅឆ្នាំ ៩២៥ នៃគ្រិស្ដសករាជ ដែលមានព្រះនាមក្នុងរាជ្យថា វ្រះបាទឦឝានវម៌្មទី២។ ![]() ទ្រង់ត្រូវបានវែកញែកដោយលោកដាវីដ-ផ.ឈែនដ្លឺរ ដែលជាអ្នកប្រាជ្ញមួយរូបក្នុងចំណោមអ្នកប្រាជ្ញលោកខាងលិចដំបូងគេបង្អស់ដែលសរសេរអំពីប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា។[១][២] ព្រះរាជវង្សហឝ៌វម៌្មត្រូវជារាជបុត្រានៃវ្រះបាទយឝោវម៌្មទី១ និងព្រះមហេសីរបស់ទ្រង់ ដែលត្រូវជាព្រះភិគនេយ្យមួយអង្គរបស់ជយវម៌្មទី៤។[៣] ព្រះអយ្យកោអយ្យការបស់វ្រះបាទហឝ៌វម៌្មគឺជាវ្រះបាទឥន្ទ្រវម៌្មទី១ និងព្រះមហេសីទ្រង់ព្រះនាងឥន្ទ្រទេវី។[៤][៥][៦] ហឝ៌វម៌្ម មានព្រះអនុជមួយអង្គ ព្រះនាមឦឝានវម៌្មទី២។ ព្រះមហេសីរបស់ទ្រង់គឺព្រះនាងកម្វុជរាជលក្ឝ្មី។ ពួកទ្រង់គឺជាអយ្យកាអយ្យកោនៃជយវម៌្មទី៧។ [៧] ព្រះនត្តារបស់ទ្រង់គឺយជ្ញវរាហ។ ទ្រង់គឺជាគ្រូមានវិជ្ជាជ្រៅជ្រះ។ មួយអង្គទៀតព្រះនាម វិឝ្ណុកុមារ នត្តាក្សត្រី ជហវី[៨] ព្រះរាជជីវប្បវត្តិបន្តបន្ទាប់ពីការសោយទិវង្គតរបស់យឝោវម៌្មទី១ ទ្រង់បានឡើងសោយរាជ្យបន្ត។ រជ្ជកាលនៃហឝ៌វម៌្ម និងព្រះអនុជទ្រង់បានកត់សំគាល់ឱ្យដឹងនូវសម័យអស្ថេរភាពនៃកម្វុជទេឝ។ ព្រះភាតាទាំងពីរអង្គមានការពាក់ព័ន្ធគ្នាក្នុងការដណ្ដើមអំណាចគ្នា ជាមួយព្រះបិតុច្ឆារបស់ពួកទ្រង់ ជយវម៌្មទី៤ ការប៉ះទង្គិចគ្នាមួួយដែលបានបន្តពេញមួយរជ្ជកាលរបស់ហឝ៌វម៌្ម។ ជយវម៌្មត្រូវរុញច្រានឱ្យឃ្លាតចេញពីអង្គរ រួចហើយក៏បង្កើតឡើងរាជធានីផ្ទាល់របស់ទ្រង់ប្រហែលចំងាយ ១០០ គ.ម ពីរាជធានីកំឡុងរជ្ជកាលឦឝានវម៌្ម។[៩] គ្មានអ្វីប្លែកដែលគេត្រូវបានដឹងពីហឝ៌វម៌្មឡើយក្រៅពីតែទ្រង់បានកសាងប្រាសាទភ្នំតូចមួយ បក្សីចាំក្រុងនៅជើងភ្នំបាខែង[១០] ព្រះអង្គបានសោយទិវង្គតនៅឆ្នាំ៩២៣ និងត្រូវបានស្នងរាជ្យបន្តដោយឦឝានវម៌្ម។[១១]
កំណត់
ឯកសារយោង
|
Portal di Ensiklopedia Dunia