ជយវម៌្មទី៧បញ្ជូនបន្តទៅ៖
វ្រះបាទជយវម៌្មទី៧ (អានថា: ចី-វ-រៈ-មៈ) (១១២៥-១២១៨) រជ្ជកាល (គ.ស ១១៨១-១២១៨) ព្រះបរមមរណនាម វ្រះបាទមហាបរមសៅគតបទ។ ព្រះនាមព្រះអង្គពេលសោយរាជ្យ មិនមានចារឹកលើសិលាចារឹកភាសាខ្មែរ យើងមិនហ៊ានសន្មតយ៉ាងណាឡើយ ក្នុងកាលជាអំម្ចាស់ទ្រង់ព្រះនាម ជយវធ៌ន។ ម្យ៉ាងទៀត សិលាចារឹកស្ទើរតែទាំងអស់ ដែលគេបានរកឃើញនៅកំឡុងរាជ្យព្រះអង្គ សុទ្ធសឹងសរសេរជាភាសាសំស្រ្កឹត។ ព្រះអង្គកសាងប្រាសាទដ៏ច្រើនលើសលប់នៅតំបន់អង្គរ ដូចជា ប្រាសាទបាយ័ន (សំរាប់ឧទ្ទិសពុទ្ធរាជ) ព្រះខ័ន ឬជយស្រី (ឧទ្ទិសចំពោះព្រះបិតា) នាគព័ន្ធ តាព្រហ្ម (ឧទ្ទិសចំពោះព្រះមាតា) បន្ទាយក្ដី តាសោម ក្រោលគោ តានៃ បន្ទាយឆ្មារ តាព្រហ្មបាទី (តាកែវ) វត្តនគរបាជ័យ (កំពង់ចាម) ភ្នំបាណន់ (បាត់ដំបង)... ជាពិសេសគឺការកសាងក្រុងអង្គរទី៣ ប្រកបដោយកំពែងថ្មយ៉ាងក្រាស់ ដែលមួយជ្រុងៗមានប្រវែង ៣ សហាតិមាត្រ និងគូទឹកយ៉ាងធំសំបើម នៅព័ទ្ធជុំវិញ។ ក្រុងនេះមានផ្ចិតនៅត្រង់ប្រាសាទបាយ័ន។ រាជគ្រូនាម ជយកិរត្តិបណ្ឌិត។ ព្រះរាជវង្សនិងជីវប្រវត្តិរបស់វ្រះបាទជយវម៌្មទី៧ យើងស្គាល់បានមួយភាគធំដោយសារសិលាចារឹកនៅប្រាសាទជ្រុង ក្នុងរង្វង់នគរធំសិលាចារឹកនៅប្រាសាទបន្ទាយឆ្មារក្នុងខេត្តបាត់ដំបងសិលាចារឹកនៅប្រាសាទបាយ័ននៅបា្រសាទ តាព្រហ្មនិងជាពិសេសដោយសារសិលាចារឹកនៅប្រាសាទវិមានអាកាសដែលចងក្រងនិពន្ធតាក់តែងឡើងជាកំណាព្យ កាព្យឃ្លោងដោយព្រះអគ្គមហេសីរបស់វ្រះបាទជយវម៌្មទី៧ព្រះនាងឥន្រ្ទទេវី។ ទ្រង់ជាព្រះរាជបុត្រាវ្រះបាទធរណីន្ទ្រវម៌្មទី២ (រ. ១១៥០-១១៦០) និងម្ចាស់ក្សត្រីឝ្រីជយរាជចូឌាមណី។ ទ្រង់រៀបអភិសេកនឹងព្រះនាងជយរាជទេវី ហើយក្រោយមកបន្ទាប់ពីព្រះនាងសោយទិវង្គត ទ្រង់រៀបអភិសេកជាមួយព្រះរៀមរបស់ព្រះនាងឥន្ទ្រទេវី។ ស្ត្រីទាំងពីរអង្គនេះត្រូវបានគិតថាជាការជំរុញយ៉ាងធំរបស់ព្រះអង្គ ជាពិសេសក្នុងការគោរពបូជាទៅដល់ពុទ្ធសាសនា ជាក្សត្រខ្មែរមុនគេនៅអង្គរដែលបដិបត្តិពុទ្ធសាសនា។ ជយវម៌្មទី៧ត្រូវបានចាត់ទុកដោយពួកប្រវត្តិវិទូជាសកលថាជាក្សត្រខ្មែរមួយអង្គដែលមានឫទ្ធានុភាពបំផុតគ្រប់សម័យកាលទាំងអស់។ ទ្រង់ត្រូវជាព្រះភាតាមហយ្យកាមួួយរបស់វ្រះបាទសូយ៌្យវម៌្មទី២។(បើរាប់ទាំងស្ទួនដល់ទៅបីអង្គ ទ្រង់ត្រូវលេខរៀងថា ជយវម៌្មទី១០)[៣] សិលាចារឹកសិលាចារឹក K-៩០៨ មានចារជាអក្សរទាំងអស់ចំនួន ១១១ គាថា។ បណ្ឌិតបុរាណវិទូខែ្មរលោកមីសែល-ត្រាណេ បានលើកឡើងថា ១៨ គាថាដើមនៃសិលាចារឹកនេះ មានលក្ខណៈដូចគ្នាបេះបិតទៅនឹងខ្លឹមសារនៃសិលាចារឹកប្រាសាទតាព្រហ្ម។ លោកបណ្ឌិតបានធ្វើការបកប្រែនូវគាថាមួយចំនួនជាពិសេសគាថាជីវប្រវត្តិរបស់វ្រះបាទជយវម៌្មទី៧ដូចតទៅនេះ៖
រួមសេចក្តីមក គ្មានអ្វីសង្ស័យឡើយ វ្រះបាទជយវម៌្មទី៧ ពិតជាវង្សមហាក្សត្រាខែ្មរយ៉ាងពិតប្រាកដ ដែលបានតពូជពង្សពីព្រះមហាវីរក្សត្រនាសម័យនគរវ្នំ និងកម្វុជ ដ៏មានមហិទ្ធិប្ញទិ្ធគួរឲ្យស្ញប់សែ្ញង ហើយព្រះអង្គក៏ជាមហាបុរសរដ្ឋ ដែលបានការពារដែនដីខែ្មរយើងដោយមានការលះបង់ខ្ពស់រកអ្វីបៀ្របពុំបានឡើយ។ ព្រះកិត្តិនាមព្រះបាទជយវម៌្មទី៧ ជាព្រះរាជាដ៏មានមហិទ្ធិឫទ្ធខ្លាំងពូកែចុងក្រោយនៃកម្វុជទេឝ។ អ្នកប្រវត្តិសាស្រ្តអំពីប្រទេសកម្ពុជា លោក អៃម៉ូនីញ៉េរ៍ បានសិក្សាពីវ្រះបាទជយវម៌្មទី៧ និងសន្និដ្ឋានថាជាក្សត្របង្កើតសម័យដ៏រុងរឿងនៃប្រទេស។ ការបង្រួបបង្រួមជាតិរបស់វ្រះបាទជយវម៌្មទី៧ បានចាប់ផ្តើមចុះផ្សាយនៅក្នុងព្រឹត្តិបត្រសាលាបារាំងចុងបូព៌ា ដោយសារលោក ល្វីស៍-ភ្វីណូត៍ នូវអត្ថបទសិលាចារឹកសំស្រ្កឹតមួយដែលប្រទះឃើញដោយលោកហ្សក-ម៉ាស្ប៉េរ៉ូ នៅត្រង់ជ័យផ្វុងជិតក្រុងវាំងចន្ទន៍ ដែលផ្តល់ព័ត៌មានពីការកសាងមន្ទីរពេទ្យនៅគ.ស ១១៨៦។ លោក ល្វីស៍-ភ្វីណូត៍បានកត់សំគាល់ថា សិលាចារឹកនេះមានន័យដូចសិលាចារឹក នៅសសរស្តម្ភ ដែលគេបានរកឃើញនៅឈូងសមុទ្រសៀម ជិតព្រំដែនកូសាំងស៊ីន ហើយព្រះនាមវ្រះបាទជយវម៌្មទី៧ ត្រូវបានរំលឹកជាញឹកញាប់ នៅក្នុងសិលាចារឹកចាមថាជាអ្នកចំបាំងមួយយ៉ាងធំ។ លោកបានសន្និដ្ឋានថា «សិលាចារឹកដែលមានចាប់ពីប្រទេសលាវខាងក្រោម ទៅឆេ្នរសមុទ្រអណ្ណាម និងទៅទឹកដីកូសាំងស៊ីនខាងក្រោមខ្លះ បានរៀបរាប់ពីជោគជ័យរបស់ព្រះអង្គ ខ្លះទៀតនិយាយអំពីអំពើល្អរបស់ព្រះអង្គ។ ទាំងនេះបានបំភ្លឺពីរូបភាពនៃព្រះមហាក្សត្រអង្គនេះពីក្នុងភាពងងឹតនៃអតីតកាលរបស់ប្រទេសកម្ពុជា»។ ភាពងងឹតក៏បានរសាយដោយសារការអត់ធ្មត់ក្នុងការស្រាវជ្រាវរយៈពេល ៤០ ឆ្នាំ របស់លោកល្វីស៍-ភ្វីណូត៍។ ព្រះនាមរបស់សេ្តចអង្គនេះ គេទើបនឹងបានស្គាល់នៅ គ.ស. ១៩០០ ពេលគេបង្កើត សាលាបារាំងចុងបូព៌ា។ ឥឡូវនេះ គេចាត់ទុកព្រះអង្គជាព្រះមហាក្សត្រដ៏ខ្លាំងពូកែមួយអង្គក្នុងចំណោមព្រះមហាក្សត្រដ៏ខ្លាំងពូកែផេ្សងទៀតនៃកម្វុជទេឝ។ ព្រះអង្គបានពង្រីកទឹកដីយ៉ាងធំបំផុត គិតទាំងប្រទេសចាម្ប៉ាផង និងកសាងប្រាសាទជាច្រើនពាសពេញប្រទេស។ សិលាចារឹកជាច្រើន ដែលព្រះអង្គបានបន្សល់ទុកមានសិលាចារឹកបីគឺ សិលាចារឹកតាព្រហ្ម ព្រះខ័ន និងបន្ទាយឆ្មារដែលព្រឹត្តិបត្រនៃសាលាបារាំងចុងបូព៌ា (Bulletin de L’École française d’Extrême-Orient) បានបោះពុម្ពផ្សាយ។ បទបញ្ញត្តិនៃមន្ទីរពេទ្យ ក្នុងសិលាចារឹកនៅផែ្នកខាងក្រោម មកពីប្រាសាទវិមានអាកាស ដែលគេបានប្រទះឃើញនៅគ.ស. ១៩១៦ ក្នុងព្រះបរមរាជវាំងអង្គរធំ និងសិលាចារឹកចាមមួយនៅមីសឺន (Mỹ-Sơn) គឺលោកល្វី-ភ្វីណូត៍បានបោះពុម្ពនៅក្នុងព្រឹត្តិបត្រនៃសាលាបារាំង។ វ្រះបាទជយវម៌្មទី៧ ខ្លាំងពូកែដូចព្រះមហាក្សត្របារាំងសែសព្រះនាម ល្វីទី៧ និងភ្វីលីប-អុហ្គុស្តេដែលរជ្ជកាលរបស់ព្រះអង្គស្ថិតនៅក្នុងសម័យជាមួយគ្នា។ ព្រះរាជពង្សាវតាររបស់ព្រះអង្គ ត្រូវបានគេស្គាល់យ៉ាងច្បាស់លាស់។ ព្រះវររាជបិតារបស់ព្រះអង្គ សោយរាជ្យរយៈពេលយ៉ាងខ្លីក្នុងរវាង គ.ស. ១១៥៥។ ព្រះអង្គម្ចាស់ជយវធ៌ន ត្រូវជាបងប្អូនជីទួតមួយ(មើលតាមពង្សាវលីទ្រង់ត្រូវជាក្មួយជីទួតមួយ) និងវ្រះបាទសូយ៌្យវម៌្មទី២ ដែលទ្រង់បានធ្វើសង្រ្គាមរហូតដល់តុងកឹង និងកសាងប្រាសាទអង្គរវត្ត ជាប្រាសាទចេតិយរបស់ព្រះអង្គ។ ព្រះវររាជមាតារបស់ព្រះអង្គ ជាប់សាលោហិតទៅនឹងព្រះសន្តតិវង្សពីបរទេស ដែលគ្រប់គ្រងប្រទេសស្ទើរពេញមួយ ស.វ.ទី១១ និងព្រះរាជិនីកម្ពុជាសម័យបុរេអង្គរ។ ព្រះអង្គម្ចាស់ជយវធ៌នប្រសូតនៅរវាង គ.ស. ១១២០ ឬយ៉ាងយូរណាស់ គ.ស. ១១២៥ ក្នុងរជ្ជកាលវ្រះបាទសូយ៌្យវម៌្មទី២ ហើយព្រះអង្គបានរៀបអភិសេកពីកេ្មងបន្តិចជាមួយក្សត្រីជយរាជទេវីដែលព្រះនាងមានឥទ្ធិពលខ្លាំងទៅលើព្រះអង្គក្នុងការគ្រប់គ្រងប្រទេស។ ក្រោយមកព្រះអង្គត្រូវបញ្ជាឲ្យលើកទ័ពទៅវាយប្រទេសចាម្ប៉ានៅតំបន់វិជយ (បច្ចុប្បន្នខេត្តប៊ិញឌិញ ប្រទេសវៀតណាម)។ អវត្តមាននៃព្រះស្វាមីបានធ្វើឲ្យ ព្រះនាងជយរាជទេវីធ្លាក់ព្រះកាយទៅក្នុងអន្លង់ទុក្ខ ដែលសិលាចារឹកនៃព្រះបរមរាជវាំង សរសេរដោយព្រះនាងឥន្រ្ទទេវី ត្រូវជាបងបង្កើតរបស់ព្រះនាង។ សិលាចារឹកបានរៀបរាប់ថា ព្រះនាងស្ថិតនៅអន្លង់ជ្រោះទឹកភែ្នក ទួញសោកដូចនាងសីតាព្រាត់ប្រាសពីព្រះស្វាមី ព្រះនាងសុំបន់ស្រន់សូមឲ្យព្រះស្វាមីវិលវិញ មធ្យោបាយបំភេ្លចទុក្ខសោកដ៏មហិមានេះ ព្រះនាងបានបួសជាបស្វីក្នុងព្រាហ្មណ៍សាសនា និង ក្រោយមកបួសក្នុងព្រះពុទ្ធសាសនា។ សិលាចារឹកបានសរសេរថា « ទទួលការសិក្សាអប់រំពីបងស្រីបង្កើត ព្រះនាងគិតថា ព្រះពុទ្ធសាសនាជាទីស្រឡាញ់ពេញចិត្ត ព្រះនាងប្រកាន់យកមាគ៌ារបស់ព្រះពុទ្ធសាសនា ដែលជាមាគ៌ាដ៏ស្ងប់ដើម្បីឆ្លងកាត់ភ្លើងទុក្ខ និងសមុទ្រនៃសេចក្តីឈឺចាប់ »។ នៅពេលដែលវ្រះបាទជយវម៌្មទី៧ គង់នៅប្រទេសចាម្ប៉ាព្រះបិតារបស់ព្រះអង្គគឺវ្រះបាទធរណីន្ទ្រវម៌្មទី២ ទ្រង់ចូលទិវង្គត ហើយព្រះមហាក្សត្រដែលស្នងរាជ្យបន្ត ព្រះនាមយឝោវម៌្មទី២ ដែលគេមិនស្គាល់ពីជីវប្រវត្តិ។ ក្នុងរជ្ជកាលរបស់ព្រះមហាក្សត្រអង្គនេះ មានព្រឹតិការណ៍សោកសៅមួយ ដែលមានចារនៅក្នុងសិលាចារឹក និងរូបចំលាក់នៅប្រាសាទបន្ទាយឆ្មារ។ សិលាចារឹក និងរូបចំលាក់ប្រាសាទនេះបានឲ្យដឹងថាវ្រះបាទយឝោវម៌្មទី២ ត្រូវរាហុវាយលុកដូចពេលមុន សូរ្យគ្រាស ឬចន្រ្ទគ្រាស តែបាន យុវក្សត្រមួយអង្គ ជួយសង្រ្គោះ ទំនងជាព្រះរាជបុត្រណាមួយរបស់អនាគតវ្រះបាទជយវម៌្មទី៧។ សិលាចារឹកសរសេរថា « នៅពេលដែលភារតរាហុបះបោរប្រឆាំងនឹងវ្រះបាទយឝោវម៌្ម ដើម្បីវាយលុក ដណើ្តមព្រះរាជវាំង កងទ័ពការពារទីក្រុង បានបាក់ទ័ពរត់អស់... ព្រះអង្គម្ចាស់ចូលប្រយុទ្ធ។ ទាហានពីរនាក់ បានចូលរួមប្រយុទ្ធជាមួយព្រះអង្គ ហើយបានទទួលជ័យជំនះលើភរតរាហុ »។ ប៉ុនែ្ត វ្រះបាទយឝោវម៌្មទី២ បានត្រូវមន្រ្តីជាន់ខ្ពស់ម្នាក់ដណ្តើមរាជ្យ ដោយយកនាមថា ត្រិភុវនាទិត្យវម៌្ម នៅ គ.ស. ១១៦៥។ ព្រះអង្គម្ចាស់ជយវធ៌ន ក៏ប្រញាប់ប្រញាល់យាងត្រឡប់មកពីចាម្ប៉ាដើម្បីជួយសង្គ្រោះវ្រះបាទយឝោវម៌្មទី២។ សិលាចារឹកបានបន្តទៀតថា « ប៉ុនែ្ត វ្រះបាទយឝោវម៌្មទី២ ត្រូវអ្នកជ្រែករាជ្យធ្វើគុត ហើយព្រះអង្គម្ចាស់ជយវធ៌ន ក៏គង់នៅកម្វុជទេឝ ដើម្បីរង់ចាំ ពេលវេលាល្អនឹងស្រោចស្រង់ស្ថានការណ៍ ដែលពោរពេញទៅដោយអំពើឧក្រិដ្ឋ ។ ព្រះអង្គម្ចាស់ក្សត្រី ដែលកៀ្រមក្រំដោយទុក្ខ ពីព្រោះព្រះស្វាមីអវត្តមាន ក៏រលាយពីសេចក្តីទុក្ខព្រួយវិញ ដោយព្រះនាងចង់ឃើញព្រះអង្គរំដោះប្រទេសពីមហាសមុទ្រទុក្ខដែលបានលិចលង់ »។ ព្រះអង្គម្ចាស់ជយវធ៌ន ដែលបានយាងត្រឡប់មកដល់ប្រទេសយឺតពេល និងបានឃើញអ្នកជ្រែករាជ្យនៅលើរាជបល្លង្ក ព្រះអង្គក៏មិនទ្រង់យាងត្រឡប់ទៅចាម្ប៉ាវិញឡើយ និងដោយសារមានការជួយទស្សនៈពីមហេសីផង ព្រះអង្គក៏គង់នៅកម្ពុជា « រង់ចាំពេលវេលាល្អសមស្រប » ។ ព្រះអង្គត្រូវរង់ចាំអស់រយៈពេល ១៥ ឆ្នាំ។ ក្នុងពេលជាមួយគ្នា ដែលនៅពេលកម្វុជទេឝមានការជ្រែករាជ្យ នៅប្រទេសចាម្ប៉ាក៏មានការជ្រែករាជ្យដែរ នៅ គ.ស. ១១៦៦-១១៦៧ ព្រះនាមជយឥន្រ្ទវម៌្ម។ សេ្តចអង្គនេះបានលើកសួយសារអាករទៅ ថ្វាយសេ្តចអណ្ណាម ព្រះនាមលី-អាញ់តុង នៅ គ.ស. ១១៧០ ដើម្បីឲ្យប្រទេសនេះស្ថិតនៅអព្យាក្រឹត។ ក្នុងពេលនេះ ព្រំដែនខាងជើងនៃប្រទេសចាម្ប៉ា ស្ថិតនៅក្នុងភាពស្ងប់ស្ងៀម ហើយសេ្តចជ្រែករាជ្យចាម ក៏លើកទ័ពវាយលុកកម្វុជទេឝ។ សិលាចារឹកវិមានអាកាសសរសេរទៀតថា « វ្រះបាទជយឥន្រ្ទវម៌្ម (សេ្តចចាម) ឥតកោតខ្លាចដូចក្រុងរាពណ៍ នៅលើរថកាន់អាវុធវាយប្រយុទ្ធកម្វុជទេឝ »។ ប៉ុនែ្ត ការវាយលុកនេះពុំបានទទួលជោគជ័យទេ។ សេ្តចចាមនាមជយឥន្រ្ទវម៌្ម បានដូរយុទ្ធវិធីពីវាយតាមជើងគោក ទៅវាយតាមជើងទឹកវិញ។ នៅ គ.ស. ១១៧៧ សេ្តចចាមអង្គនេះបានលើកទ័ពជើងទឹកចូលវាយខែ្មរ ដោយមានចិនលិចសំពៅម្នាក់ ជួយនាំផ្លូវ។ ទ័ពនោះបានចូលតាមទនេ្លមេគង្គ ហើយឡើងរហូតដល់បឹងទនេ្លសាប។ ក្រុងអង្គរត្រូវធ្លាក់ក្នុងកណ្តាប់ដៃចាម ហើយសេ្តចជ្រែករាជ្យត្រិភុវនាទិត្យវម៌្ម ក៏ត្រូវធ្វើគត់ក្នុងសមរភូមិ។ កងទ័ពចាមក៏ចូលកាន់កាប់ទីក្រុង ហើយបំផ្លិចបំផ្លាញ និងប្រមូលទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់អស់ពីទីក្រុង។ ព្រះរាជបល្ល័ង្កត្រូវនៅទំនេរ គ្មានព្រះមហាក្សត្រសោយរាជ្យ។ ព្រះអង្គម្ចាស់ជយវធ៌ន ឈេ្វងយល់ថា ពេលវេលាល្អបានមកដល់ហើយ។ ប៉ុនែ្ត មុននឹងប្រកាសជាសេ្តចសោយរាជ្យ ព្រះអង្គត្រូវរំដោះប្រទេសចេញពីការគ្រប់គ្រងរបស់បរទេស។ ព្រះអង្គក៏បានលើកទ័ពដេញកម្ចាត់ពួកចាមតាមជើងទឹក ដូចដែលមានរូបចំលាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ ហើយបានរំដោះប្រទេសទាំងមូល។ បួនឆ្នាំក្រោយការឈ្លានពានរបស់ចាមនៅ គ.ស. ១១៧៧ នៅ គ.ស. ១១៨១ កម្វុជទេឝបានសុខសន្តិភាព ហើយព្រះអង្គម្ចាស់ជយវធ៌ន ក៏ប្រកាសឡើងគ្រងរាជ្យ។ នៅក្នុងពេលជាមួយនោះ ព្រះអង្គបានកសាងរាជធានីឡើងវិញ។ « ទីក្រុងយឝោធបុរ ដូចជាស្រីក្រមុំម្នាក់ក្នុងត្រកូលខ្ពង់ខ្ពស់ បានផ្សំផ្គុំជាមួយគូដណ្តឹងរបស់ខ្លួនក្នុងតណ្ហា ដែលពុះកញ្ជ្រោលលំអទៅដោយរាជវាំងអំពីត្បូងមានតំលៃ និងគ្របដណ្តប់ទៅ ដោយកំពែង។ គូស្វាមីភរិយានេះ បានធ្វើពិធីអាពាហ៍ពិពាហ៍ដោយព្រះរាជា ដើម្បីបង្កើតសុភមង្គលនៃសត្វលោក ក្រោមជ័យជំនះដ៏ធំធេង ដែលព្រះអង្គដណ្តើមយកបាន » ។ សិលាចារឹកមួយនៅជ្រុងកំពែងអង្គរធំបានសរសេរថា រាជបុរីដែលព្រះរាជារៀបពិធីអភិសេកនោះ គ្មានអ្វីក្រៅពីទីក្រុងអង្គរធំទេ ពុំមែនប្រាសាទបាខែងនៅចុង ស.វ. ទី ៩ ឡើយ តែជាទីក្រុងបច្ចុប្បន្ន ដែលមជ្ឈមណ្ឌលជាប្រាសាទបាយ័ន។ ក្នុងពេលដែលចាមចូលលុកលុយប្រទេសនា គ.ស. ១១៧៧ តាមអ្នកប្រវត្តិសាស្ត្រចិន ឈ្មោះម៉ា-ទួនលិនថាព្រះអង្គម្ចាស់ជយវធ៌ន « បានសច្ចាថា នឹងសងសឹកសត្រូវរបស់ព្រះអង្គហើយកិច្ចការនេះ អត់ទ្រាំដោយស្ងាត់កំបាំងរយៈពេល ១៥ ឆ្នាំ »។ ប៉ុនែ្ត មុននឹងសំរេចសេចក្តីសច្ចារបស់ព្រះអង្គ ដើម្បីធ្វើសង្រ្គាមនឹងចាមនៅក្នុងប្រទេស ព្រះអង្គត្រូវបង្រ្កាបការបះបោរនៅផែ្នកខាងត្បូងនៃទឹកដីបាត់ដំបង។ ដើម្បីបង្រ្កាបការបះបោរនេះ ព្រះអង្គបានបញ្ជា ក្សត្រចាមមួយអង្គនាម វិទ្យានន្ទន៍ ឲ្យលើកទ័ពទៅបង្រ្កាបបានរាបទាបឡើងវិញ។ គួរបញ្ជាក់ថា ក្សត្រចាមនេះបានមករស់នៅអង្គរតាំងពីកេ្មងម៉េ្លះ សិលាចារឹកចាមនៅមីសឺនបានសរសេរថា « កាលពីកុមារភាពរបស់ព្រះអង្គ នៅ គ.ស. ១១៨២ ព្រះអង្គម្ចាស់វិទ្យានន្ទន៍ បានយាងមកគង់នៅប្រទេសកម្ពុជា។ ព្រះមហាក្សត្រកម្វុជទេឝ (គឺវ្រះបាទជយវម៌្មទី៧ បានឡើងសោយរាជ្យមួយឆ្នាំមុន) បានទតឃើញលក្ខណៈ ៣៣ យ៉ាងរបស់ព្រះអង្គម្ចាស់។ ក៏មានព្រះទ័យស្រឡាញ់សព្វព្រះរាជងហឫទ័យ ហើយព្រះអង្គបង្រៀនវិទ្យាសាស្រ្ត និងក្បួនយុទ្ធសាស្រ្តដល់ព្រះអង្គម្ចាស់ នៅពេលដែលព្រះអង្គម្ចាស់គង់នៅកម្វុជទេឝរាជាណាចក្រនេះមានតំបន់មួយឈ្មោះ មល្យង ដែលមានមនុស្សអាក្រក់រស់នៅ ហើយបានងើបបះបោរឡើងប្រឆាំងនឹងព្រះមហាក្សត្រខ្មែរ។ ព្រះរាជាបានទតឃើញព្រះអង្គម្ចាស់នេះពូកែខាងសឹកសង្រ្គាម ក៏បញ្ជាឲ្យដឹកនាំកងទ័ពខ្មែរ ដើម្បីទៅបង្រ្កាបការបះបោរ នៅមល្យងនេះបានទទួលជោគជ័យ។ ដោយសារគុណបំណាច់ ព្រះមហាក្សត្រខែ្មរទ្រង់ព្រះរាជទានកិត្តិយស និងទ្រព្យសម្បត្តិ ដែលមានតំលៃខ្ពស់ៗ ដល់ទ្រង់វិទ្យានន្ទន៍ »។ នៅគ.ស ១១៩០ វ្រះបាទជយវម៌្មទី៧ បានធ្វើឲ្យមហាវៀត (នៃមហារាជាលី-កៅទុន) នៅអព្យាក្រឹតដើម្បីឲ្យងាយស្រួលក្នុងការវាយចាមក្នុងឆ្នាំដដែល ឱកាសល្អហុចឲ្យដោយសេ្តចចាមជយឥន្រ្ទវម៌្មទី៤ លើកកងទ័ពមកវាយខែ្មរម្តងទៀត។ តើវ្រះបាទជយវម៌្មទី៧ ទ្រង់លើកទ័ពប្រឆាំងនឹងការវាយលុករបស់ចាមឬយ៉ាងណា? សិលាចារឹកនៅពោធិនគរ (ឯញ៉ាត្រាង) បានសរសេរទុកថា « ព្រះអង្គវាយយកបានរាជធានីនៃប្រទេសចាម្ប៉ា និងប្រមូលយកលិង្គទាំងអស់ »។ ជោគជ័យនេះបាន ដោយសារព្រះអង្គបញ្ជាទ្រង់វិទ្យានន្ទន៍លើកទ័ពទៅទប់ទល់។ ទ្រង់វិទ្យានន្ទន៍វាយយក បានក្រុងវិជយ (ប៊ិញឌិញ) ហើយចាប់សេ្តចចាមជយឥន្រ្ទវម៌្មទី៤ជាឈ្លើយមកថ្វាយវ្រះបាទជយវម៌្មទី៧។ ព្រះអង្គបានលើកព្រះអនុជថៃ្លរបស់វ្រះបាទជយវម៌្មទី៧ ឈ្មោះអិន (អនុជព្រះនាងជយរាជទេវី) ឲ្យឡើងសោយរាជ្យនៅវិជយ ដោយមានព្រះបរមនាមថា សូយ៌្យជយវម៌្មទេវ រួចព្រះអង្គលើកទ័ពបង្ហួសទៅវាយយកបណ្ឌុរង្គហើយឡើងសោយរាជ្យនៅទីនោះដោយមានព្រះរាជបរមនាមថា សូយ៌្យវម៌្មទេវ។ ប្រទេសចាម្ប៉ាបានចែកជាពីរផែ្នក មួយផែ្នកគ្រប់គ្រងដោយព្រះរាជាខែ្មរ និងមួយផែ្នកទៀតដោយក្សត្រចាមវិទ្យានន្ទន៍។ តែមិនយូរប៉ុន្មាន ពួកចាមនៅវិជយបះឡើងដោយបណេ្តញព្រះអង្គម្ចាស់អិនរត់ចូលមកស្រុកខែ្មរវិញ ហើយលើកសេ្តចចាមព្រះនាមស៌ុបតិឲ្យឡើងសោយរាជ្យជាជំនួសវិញ។ ឆ្លៀតឱកាសនេះ ព្រះរាជាវិទ្យានន្ទន៍បានបង្រួបបង្រួមប្រទេសចាមឲ្យមានឯកភាពឡើងវិញ ក្រោយពីបានធ្វើគុតព្រះជយឥន្រ្ទវម៌្មទី៥ (ស៌ុបតិ) ហើយឡើងសោយរាជ្យប្រទេសចាម្ប៉ាទាំងមូលពីគ.ស. ១១៩២ ដល់ ១២០៣។ នៅគ.ស. ១១៩៣ និង ១១៩៤ វ្រះបាទជយវម៌្មទី៧ ទ្រង់បានសាកល្បងឲ្យព្រះវិទ្យានន្ទន៍ទទួលស្គាល់អំណាចព្រះអង្គវិញតែឥតប្រយោជន៍រហូតដល់គ.ស. ១២០៣ ព្រះអង្គបានបញ្ជាសេ្តចចាមមួយអង្គទៀតព្រះនាមអុងធនបតិក្រាម ដែលត្រូវជាឪពុកមារបស់ទ្រង់វិទ្យានន្ទន៍ឲ្យលើកទ័ពទៅវាយកំចាត់ក្មួយព្រះអង្គទាល់តែបាន។ ចាប់ពី គ.ស. ១២០៣ ដល់ ១២២០ ប្រទេសចាម្ប៉ាក៏ក្លាយទៅជាអាណាខេត្តរបស់ខែ្មរ។ ការលូកដៃច្របូកច្របល់នៅក្នុងប្រទេសខាងកើត ដែលជាប្រទេសជិតខាងពុំបានទប់ស្កាត់មិនឲ្យព្រះអង្គពង្រីកទឹកដីទៅខាងជើង និងខាងលិចនៃកម្វុជទេឝឡើយគឺនៅក្នុងរជ្ជកាលនេះហើយ ដែលសិលាចារឹកជ័យផ្វុង (ជិតក្រុងវាំងចន្ទន៍) បានបញ្ជាក់ពីកាលបរិចេ្ឆទ ហើយអ្នកប្រវត្តិសាស្រ្តចិន បាននិយាយពីអំណាចរបស់វ្រះបាទជយវម៌្មទី៧ បានភ្ជាប់ទឹកដីមួយផែ្នកនៃទៀបកោះម៉ាឡេ និងវាតអំណាចរហូតដល់ប្រទេសភូមា។ ម្យ៉ាងទៀត សិលាចារឹកមួយនៃប្រាសាទព្រះខ័នបានឲ្យដឹងថា ទឹកមន្តត្រូវបានផ្តល់ ដោយព្រាហ្មណ៍សូយ៌្យភក្ត និងព្រហ្មណ៍ឯទៀតទាំងអស់ក្នុងព្រះបរមរាជវាំង ព្រះរាជានៃយវនៈ និងព្រះរាជាពីរអង្គនៃប្រទេសចម្ប៉ា។ ព្រាហ្មណ៍សូយ៌្យភក្ត ប្រហែលជាមេនៃព្រាហ្មណ៍ទាំងអស់ក្នុង ព្រះបរមរាជវាំង។ ព្រះរាជានៃយ្វន គឺជាអធិរាជ លី-អាញ់តុង (Lý Anh Tông) ដែលសោយរាជ្យនៅគ.ស ១១៧៥ មានព្រះបរមនាមសំរាប់រាជ្យថាលីកាវតុង (Lý Cao Tông) និងសោយរាជ្យរហូតដល់គ.ស ១២១០។ ព្រះរាជាពីរអង្គនៃប្រទេសចាម្ប៉ាគឺព្រះរាជាសោយរាជ្យនៅក្រុងវិជយ (ប៊ិញឌិញ) ដែលត្រូវជាព្រះអនុជថៃ្លនៃវ្រះបាទជយវម៌្មទី៧ និងព្រះរាជាដែលសោយរាជ្យនៅបណ្ឌុរង្គ (ផានរ៉ាង) គឺទ្រង់វិទ្យានន្ទន៍ ដែលការពារដោយព្រះជយវម៌្មទី៧។ គេបានដឹងថាការថ្វាយទឹកមន្តមានន័យថាទទួលស្គាល់ការស្ថិតនៅក្នុងចំណុះនៃប្រទេសដែលគេថ្វាយនោះ។ ទំនៀមនេះនៅមានរហូតដល់សព្វថៃ្ងនេះ។ នៅក្នុងរាជវាំងក្រុងភ្នំពេញ ឬបាងកក នៅពេលពិធីអភិសេកសេ្តចឡើងសោយរាជ្យទឹកមន្តសម្រាប់ធ្វើពិធីគឺជាទឹកដែលទទួលបានពីទនេ្លសំខាន់ៗ នៃប្រទេស និងពីខេត្តផេ្សងៗ នៃព្រះរាជាណាចក្រ។ ការស្ថិតនៅក្រោមចំណុះកម្វុជទេឝនៃប្រទេសចាម្ប៉ាទាំងពីរ មិនយូរអងែ្វងដូចនៅក្រោមអំណាចរបស់ជ្វា អំណាចរបស់មហារាជអណ្ណាមឡើយ។ ក្រោយពីព្រះនាងជយរាជទេវីសោយព្រះពិរាល័យទៅវ្រះបាទជយវម៌្មទី៧ បានរៀបរាជាភិសេកជាមួយព្រះនាងឥន្រ្ទទេវី ដែលជាព្រះរៀមបង្កើតរបស់ព្រះនាងជយទេវី។ ក្សត្រីអង្គនេះជាស្រ្តីសំបូរទៅដោយចំណេះវិទ្យា។ ព្រះនាងបានទទួលតំណែងជាសាស្រ្តាចារ្យក្នុងវត្តព្រះពុទ្ធសាសនាមួយ ហើយបានកសាងសិលាចារឹកវិមានអាកាស ដែលជាប្រភពយ៉ាងសំខាន់ទាក់ទងនឹងព្រះជីវប្រវត្តិនៃវ្រះបាទជយវម៌្មទី៧។ គេមិនដឹងច្បាស់ថាវ្រះបាទជយវម៌្មទី៧ សោយទិវង្គតទៅនៅឆ្នាំណាទេ។ ព្រះអង្គទំនងជាសោយរាជ្យរហូតដល់គ.ស. ១២១៨។ ព្រះអង្គមានព្រះមរមនាមថា មហាបរមសៅគត។ ព្រះនាមនេះសឲ្យឃើញថា ព្រះអង្គជាពុទ្ធសាសនិកជនមួយរូប តែទោះបីយ៉ាងហ្នឹងក៏ដោយ ក៏ព្រះអង្គមានព្រាហ្មណ៍បុរោហិតមួយរូបឈ្មោះឫឞិកេឝ ដែលជាសក្ខីភាពប្រាប់ថាសាសនាព្រាហ្មណ៍នៅពេលនោះ នៅមានឥទ្ធិពលខ្លាំងគួរសមដែរ។ តាមរូបបដិមាវ្រះបាទជយវម៌្មទី៧ មានសាច់មាំព្រះកេសមានផ្នួងសក់តូច។ លក្ខណៈនេះមានច្បាស់នៅ លើក្បាច់ចំលាក់ជាច្រើន គេបានឃើញរូបបដិមាពីរ គឺមួយនៅអង្គរធំ និងមួយទៀតនៅប្រាសាទវិមាយជិតគោរាជ (នគររាជ) ដែលថែរក្សានៅសារមន្ទីរក្រុងបាងកក។ រូបបដិមាទាំងពីរនេះគឺជាព្រះរូបរបស់វ្រះបាទជយវម៌្មទី៧។ អំពីកាលបរិចេ្ឆទនៃការសោយទិវង្គត គេពុំបានដឹងពិតប្រាកដទេ។ គេចោទជាសំណួរថា តើព្រះអង្គ មានព្រះរោគអ្វី ដែលនាំឲ្យព្រះអង្គសោយទិវង្គត? មានរូបចំលាក់ពីរនាសម័យនោះគឺរូបចំលាក់នៅហោជាងប្រាសាទតូច ដែលគេហៅថាមន្ទីរពេទ្យស្ថិតនៅខាងកើតប្រាសាទតាកែវ។ លោកវិកទ័រ-ហ្គោលូបេវ (V. Goloubew) បានសិក្សាយ៉ាងល្អិតល្អន់លើក្បាច់ចំលាក់ដើម្បីសែ្វងយល់អំពីរឿង « សេ្តចគំលង់ » ប៉ុនែ្តពុំមានរូបបដិមាណា ដែលត្រូវនឹងរឿងនេះឡើយ។ ហើយលោកបានផ្តល់អត្ថបទរបស់លោកវេជ្ជបណ្ឌិតម៉េស៍ណារដ៍ (Mesnard) ជានាយកវិទ្យាស្ថានប៉ាស្ទ័រ នៅក្រុងព្រៃនគរបានប្រគល់ឲ្យគាត់នៅគ.ស. ១៩៣៤ អំពីអត្ថាធិប្បាយលើក្បាច់ចំលាក់នៃប្រាសាទបាយ័នដូចតទៅ៖
សន្តតិវង្សតាមរយៈសិលាចារឹកដដែល យើងបានដឹងថាកាលបិតាព្រះអង្គព្រះធរណីន្ទ្រវម៌្មទី២នៅសោយរាជ្យជាព្រះមហាក្សត្រកម្ពុជា ព្រះជយវម៌្មទី៧បានទទួលតំណែងជាមេទ័ពធំកំពូលដឹកនាំកងពលសេនាខ្មែរទៅធ្វើសង្គ្រាមតទល់នឹងនគរចាម្ប៉ា កាលនោះព្រះអង្គព្រះជន្មបាន ២៥ វស្សា បើតាមសិលាចារឹកយើងអាចសន្និដា្ឋនបានថាកាលនោះព្រះអង្គមានព្រះមហេសីរួចសេ្រចទៅហើយព្រះនាមរបស់ព្រះនាងគឺជយរាជទេវី។ រួមជាមួយនឹងព្រះនាងប្រហែលជាក្នុងគ.ស ១១៤៥ ព្រះអង្គបាន មានព្រះរាជ្សបុត្រមួយព្រះអង្គព្រះនាមឝ្រីឥន្ទ្រកុមារ។ វ្រះបាទជយវម៌្មទី៧ ព្រះអង្គត្រូវបែកព្រាត់បា្រស់ពីមហេសី បុត្រ ដោយក្តីវិយោគអួលណែនចុកចាប់រៀងរាល់ថ្ងៃពុំដែលមានល្ហែល្ហើយឡើយ។ ទុក្ខសោកសង្រេងឈឺខ្លោចផ្សារីងរៃដោយការព្រាត់ប្រាស់នេះត្រូវបានព្រះនាងឥន្ទ្រទេវីជាបងស្រីបង្កើតរបស់មហេសីព្រះអង្គសរសេរចារវេញចងជាភួងកំណាព្យលើផ្ទាំងសិលាប្រាសាទវិមានអាកាស។ ព្រះនាងឥន្រ្ទទេវីបានរៀបរាប់អធិប្បាយថា: ព្រះមហេសីវ្រះបាទជយវម៌្មទី៧ ព្រះនាងជយរាជទេវីប្រៀបបានទៅព្រះនាងសីតាដែលកំពុងតែព្រាត់ពីស្វាមីគឺព្រះរាម។ ព្រះរាមគឺវ្រះបាទជយវម៌្មទី៧ ឯស្តេចចាមប្រៀបបានទៅនឹងក្រុងរាពណ៍។ នៅពេលដែលព្រះស្វាមីយាងទៅធ្វើសង្រ្គាមនឹងខ្មាំងព្រះនាងជយរាជទេវីបានចូលកាន់សីលកាន់ត្រណមគោរពតាមក្បួនខ្នាតប្រពៃណីមិន ឮហ៊ានធ្វេសប្រហែសសោះឡើយ។ ព្រះនាងតែងខិតខំសិក្សាស្វាធ្យាយធម៌បួងសួងបន់ស្រន់សុំអោយព្រះស្វាមីបានជួបតែសេចក្តីសុខនិងជ័យជំនះឈ្នះលើសត្រូវ ព្រះនាងមានរូបរាងកាយស្គាំងស្គមហើយមិនយកចិត្តទុកដាក់នឹងសុខទុក្ខរបស់ព្រះនាងឡើយ។ កាលណាបើនឹកឃើញទៅដល់ព្រះស្វាមីម្តងៗព្រះនាងតែងតែឈឺចុកចាប់ពើតក្នុងទ្រូង។ តែការឈឺចុកចាប់នេះបានធ្វើអោយព្រះនាងសប្បាយរំសាយទុក្ខទៅវិញ។ ព្រះនាងជយរាជទេវីនៅស្មោះត្រង់រងចាំការវិលត្រឡប់របស់ព្រះជយវម៌្មជានិច្ច។ បើតាមការសិក្សាស្រាវជា្រវរបស់លោកហ៊្សក-សឺដេស វ្រះបាទជយវម៌្មទី៧ ប្រហែលជាប្រសូតយ៉ាងយូរណាស់ក្នុង គ.ស ១១២៥។ ព្រះមាតាព្រះអង្គព្រះនាមឝ្រីជយរាជចូឌាមណី។ ព្រះបិតាព្រះអង្គ ព្រះនាមធរណីន្រ្ទវម៌្មទី២ ដែលសោយរាជ្យបន្ទាប់ពីវ្រះបាទសូយ៌្យវម៌្មទី២។ ព្រះអង្គត្រូវជានត្តាមាតុច្ឆារបស់វ្រះបាទជយវម៌្មទី៦ និងត្រូវជាក្មួយវ្រះបាទសូយ៌្យវម៌្មទី២។ ដូច្នេះយើងឃើញថាតាមរយៈម្តាយព្រះអង្គជាប់ចុះមកពីព្រះរាជវង្សព្រះមហាក្សត្រខ្មែរជំនាន់មុនមហានគរ (មុនអង្គរឬក្នុងសម័យនគរភ្វូណាន កម្វុជ)។ ហើយតាមខ្សែស្រឡាយព្រះរាជវង្សឪពុកព្រះអង្គចុះមកពី ព្រះសន្តតិវង្សមហិធរបុរ។ ខាងវិស័យសាសនាវិញ ដូចជា ព្រះបិតា និងព្រះមាតាព្រះអង្គដែរ វ្រះបាទជយវម៌្មទី៧ និងព្រះរាជអគ្គមហេសីជយរាជទេវី ដែលសោយទិវង្គតទៅ ព្រមទាំងព្រះរាជអគ្គមហេសីឥន្ទ្រទេវី ដែលជាព្រះរៀមរបស់ព្រះនាងជយរាជទេវី ដែលព្រះអង្គបានរៀបអភិសេកខាងក្រោយ ហើយជាព្រះក្សត្រីប្រកបដោយចំណេះវិជ្ជាយ៉ាងជ្រៅជ្រះ សុទ្ធតែជាពុទ្ធសាសនិកជនយ៉ាងប្ដូរផ្តាច់។ ព្រះអង្គគោរពពុទ្ធសាសនាមហាយាន ពិសេសគឺគោរពបូជាព្រះពោធិសត្វអវលោកេឝ្វរ ឬលោកេស្វរៈ។ ពិតមែនតែព្រះអង្គកាន់ពុទ្ធសាសនា ប៉ុន្តែព្រះអង្គក៏បានជួយផ្គត់ផ្គង់ថែរក្សាការពារព្រហ្មញ្ញសាសនា អោយបានរីកចំរើនផងដែរ។ ប្រាសាទភ្នំទាំងឡាយដែលក្នុងរាជ្យមុនៗ តំកល់លិង្គទេវរាជ ហើយមកដល់អង្គរវត្តនៃវ្រះបាទសូយ៌្យវម៌្មទី២ តំកល់ព្រះបដិមាព្រះវិស្ណុ ប្រាសាទបាយ័ន ដែលជាស្នូលនៃអង្គរទី៣ ត្រូវបានវ្រះបាទជយវម៌្មទី៧ តំកល់ព្រះបដិមាពុទ្ធរាជមួយអង្គយ៉ាងធំសំបើម មានកំពស់ជិត ៤ មាត្រ ឯកសារខ្លះថាដល់ទៅ ៩ មាត្រ។ វ្រះបាទជយវម៌្មទី៧ ទ្រង់ជាព្រះមហាក្សត្រប្រកបដោយធម៌ ទសពិធ និងមានព្រហ្មវិហារធម៌សន្តោសប្រោសប្រណីដល់អស់សព្វសត្វ ដូចសិលាចារឹកមន្ទីរពេទ្យរបស់ព្រះអង្គបានចែងថា៖ «ជំងឺរបស់ប្រជារាស្ត្រ ធ្វើអោយព្រះអង្គឈឺចាប់ជាងជំងឺផ្ទាល់របស់ព្រះអង្គទៅទៀត ព្រោះថា គឺសេចក្តីឈឺចាប់សាធារណៈនេះហើយ ជាសេចក្តីឈឺចាប់របស់ព្រះរាជា ពុំមែនសេចក្តីឈឺចាប់ផ្ទាល់ទេ ដែលធ្វើអោយព្រះអង្គឈឺចាប់នោះ»។ ពង្សាវលី
ជីវិតតស៊ូព្យាយាមរង់ចាំវ្រះបាទជយវម៌្មទី៧ ជាព្រះមហាក្សត្រដ៏មានមហិទ្ធិឫទ្ធិបំផុតក្នុងព្រះរាជពង្សាវតារនៃប្រទេសកម្ពុជា។ ជយវធ៌នប្រហែលជាចំណាយពេលអស់ជាច្រើនឆ្នាំគង់នៅឆ្ងាយពីរាជធានីខ្មែរ។ នៅគ.ស ១១៦០ វ្រះបាទជយវម៌្មទី៧ កំពុងតែធ្វើចំបាំងប្រយុទ្ធជាមួយកងទ័ពនគរចាម្ប៉ានៅមុខទីក្រុងវិជយ គា្រនោះព្រះអង្គបានទទួលដំណឹងថាព្រះបិតាព្រះអង្គចូលទិវង្គតហើយវ្រះបាទយឝោវម៌្មទី២បានឡើងសោយរាជ្យជំនួសនៅចំពោះមុខស្ថានការណ៍ផ្លាស់ប្តូរនេះ ព្រះអង្គពុំបានផ្លាស់ប្តូរចិត្តគំនិតអ្វីទាំងអស់ព្រះអង្គនៅតែបន្តធ្វើសង្រ្គាមវាយប្រហារនគរចាមហើយគោរពស្មោះស្ម័គ្របំរើព្រះមហាក្សត្រថ្មីដោយគ្មានវៀចវេរឡើយ នៅពេលដែលព្រះអង្គទទួលដំណឹងដឹងថានៅព្រះរាជធានីមានមន្រ្តីក្បត់ចង់ធ្វើឃាតព្រះមហាក្សត្រព្រះអង្គបានធ្វើដំណើរយាងចូលមកនគរវិញដើម្បីជួយការពារជ្រោមជ្រែងព្រះរាជាតែព្រះអង្គមកដល់យឺតពេលហើយ សោកនាដកម្មក៏បានកន្លងហួសផុតរួចស្រេចបាត់ទៅហើយវ្រះបាទយឝោវម៌្មទី២ ត្រូវគេធ្វើឃាតហើយព្រះរាជបុត្រព្រះអង្គព្រះឝ្រីឥន្ទ្រកុមារក៏ប្រហែលជាអស់សង្ខារក្នុងសម័យជាមួយគ្នាដែរក្នុងគ.ស ១១៦៥ បើតាមសិលាចារឹកប្រាសាទបន្ទាយឆ្មារ ព្រះអង្គបានសំងំរស់នៅតំបន់ប្រាសាទព្រះខ័នក្នុងខេត្តកំពង់ស្វាយយកពេលស្មឹងស្មាធត្រិះរិះស្រាវជា្រវសិក្សាពិចារណារកផ្លូវចំរើន រង់ចាំឱកាសល្អដើម្បីដាក់ខ្លួនចូលបំរើជាតិ។ នៅក្នុងគ.ស ១១៧៧ ស្តេចចាមនាម ជយឥន្ទ្រវម៌្មទី៤ បានឆ្លៀតឱកាសលើកទ័ពឡើងតាមទន្លេមេគង្គរួចឡើងតាមទន្លេសាបដោយមានពួកឈ្មួញសំពៅចិនជាអ្នកនាំផ្លូវផងហើយក៏វាយយកក្រុងអង្គរបានដោយជោគជ័យ ហើយមន្ត្រីក្បត់ក៏ត្រូវបានសំលាប់ចោលនាពេលនោះទៅ ។ វ្រះបាទជយវម៌្មទី៧ ព្រះអង្គរង់ចាំអស់រយៈពេល ១៧ ឆ្នាំ ពីគ.ស ១១៦០ ដល់ ១១៧៧ ទើបឱកាសល្អបានមកដល់។ នៅឆ្នាំ ១១៧៨ ពួកចាមបានផ្ដើមវាយឆ្មក់ទៅលើរាជធានីខ្មែរដោយការចេញទ័ពជើងទឹកឡើងទៅតាមទន្លេមេគង្គ ឆ្លងកាត់បឹងទន្លេសាប និងក្រោយមកឡើងតាមស្ទឹងសៀមរាប ដៃនៃបឹងទន្លេសាប។ ពួកឈ្លានពានបានលួចប្លន់រាជធានីយឝោធរបុរខ្មែរ និងប្រល័យព្រះជន្មស្ដេចខ្មែរ ដូចគ្នា ក៏មានការនាំពួកអ្នករបាំអប្សារាទៅដែរ។ ព្រឹត្តិការណ៍នគរចាម្ប៉ាវាយប្រហារលុកលុយកម្វុជទេឝ និងការអស់ព្រះជន្មរបស់ព្រះមហាក្សត្រជ្រែករាជ្យបានរុញច្រានជំរុញអោយព្រះអង្គចេញមុខបង្កបង្កើតចលនាតស៊ូរំដោះជាតិ។ ព្រះអង្គដឹកនាំការតស៊ូប្រឆាំងនឹងអាណានិគមចាម្ប៉ាអស់រយៈពេល ៤ ឆ្នាំទើបបានទទួលលទ្ធផលល្អនៅ គ.ស ១១៨១ ដែលព្រះអង្គបានរំដោះជាតិមាតុភូមិពីកណ្តាប់ដៃចាម ព្រះអង្គបានប្រកាសជាព្រះមហាក្សត្រនគរកម្វុជទេឝ ហើយទទួលព្រះរាជាភិសេកក្នងឆ្នាំដដែល។ កាលនោះតាមការប៉ាន់ស្មានវ្រះបាទជយវម៌្មទី៧ បានព្រះជន្មប្រហែលជាជាង ៥០ វស្សាចំណែកខាងព្រះអគ្គមហេសីជយរាជទេវីវិញដើម្បីជាការអបអរ អរគុណដល់គុណបុណ្យបារមីព្រះរតនៈត្រៃ ដែលបានជួយព្រះនាងតាមការបន់ស្រន់បួងសួងព្រះរាជទេពីបានធ្វើបុណ្យចែកទានអំណោយគ្រប់បែបយ៉ាងដល់វត្តអារាម និងប្រជានុរាស្រ្ត។ ក្រោយដែលព្រះអគ្គមហេសីជយរាជទេវីចូលទិវង្គត ព្រះនាងឥន្ទ្រទេវីជាបងត្រូវបានវ្រះបាទជយវម៌្មទី៧បានអភិសេកតែងតាំងជាព្រះអគ្គមហេសី។ ព្រះនាងជាស្រ្តីម្នាក់ដែលមានវិជ្ជាខ្ពង់ខ្ពស់មានបា្រជ្ញាភ្លឺថ្លាមោះមុតឈ្លាសវៃពូកែល្បីល្បាញខាងវិជ្ជាអក្សរសាស្រ្តមានធម៌មេត្តាសន្តោស ហើយគោរពបូជាព្រះពុទ្ធសាសនា។ ព្រះនាងជយរាជទេវី និងព្រះនាងឥន្រ្ទទេវី ដែលជាមហេសីរបស់វ្រះបាទជយវម៌្មទី៧ សុទ្ធតែធ្លាប់ ជួយផ្តល់យោបល់តូចធំដល់ព្រះស្វាមីតាមព្រះពុទ្ធឱវាទវ្រះបាទជយវម៌្មទី៧ ព្រះមហាក្សត្រខ្មែរព្រះអង្គគោរពបូជា និងមានជំនឿទៅលើព្រះពុទ្ធសាសនាផ្នែកមហាយានព្រះរាជបុត្រព្រះអង្គជាច្រើនសុទ្ធតែមានជំនឿ និងធ្វើសក្ការៈបូជាថ្វាយចំពោះព្រះពុទ្ធសាសនា។ បុត្រព្រះអង្គព្រះនាមគមលិន្តបានបួសជាសង្ឃហើយទៅបន្តការសិក្សានៅកោះឝ្រីលង្កា។ បុត្រមួយអង្គទៀតគឺព្រះវីរកុមារដែលបាននិពន្ធចារអត្ថបទមួយយ៉ាងល្អវែកញែកអធិប្បាយពីព្រះពុទ្ធនៅលើផ្ទាំងថ្មនៅប្រាសាទព្រះខ័ន។ ដើមរជ្ជកាលទ្រង់ ទ្រង់ប្រហែលជាបានវាយរុញច្រានការវាយលុករបស់ចាមផ្សេងមួយទៀត និង បានបង្ក្រាបការបះបោររបស់នគរចំណុះមល្យង (បាត់ដំបង)។ ព្រះអង្គត្រូវបានជួយយ៉ាងច្រើនដោយជំនាញយោធានៃអ្នកជ្រកកោនជាមួយព្រះអង្គ គឺព្រះអង្គបានបញ្ជាអោយយុវក្សត្រចាម ព្រះអង្គម្ចាស់ឝ្រីវិទ្យានន្ទន៍ដែលបានមករស់នៅប្រទេសខ្មែរតាំងពីក្មេង ដែលទ្រង់ក៏បានដើរតួជាផ្នែកមួយនៅក្នុងការបំផ្លិចបំផ្លាញ និងសញ្ជ័យចាម្ប៉ាជាបន្តបន្ទាប់មក (១១៩០-១១៩១)។ ឯនគរចាម្ប៉ាវិញ ស្ដេចចាមជយឥន្ទ្រវម៌្មទី៤បានលើកទ័ពមកឈ្លានពានប្រទេសកម្ពុជាសាជាថ្មី។ ព្រះអង្គក៏បានបញ្ជូនកងទ័ពវាយបង្ក្រាបរហូតដល់ទីបំផុត រឹបយកនគរចាម្ប៉ា ដាក់ជាអាណាខេត្តរបស់ប្រទេសខ្មែរបានតាំងពីឆ្នាំ ១២០៣ រហូតដល់ឆ្នាំ ១២២៦ នៃគ្រិស្ដសករាជ។ ជយវម៌្មបានពង្រីកការគ្រប់គ្រងរបស់ខ្មែរក្នុងដងទន្លេមេគង្គឆ្ពោះទៅខាងជើងវាំងចន្ទន៍ និង ទៅដល់ខាងត្បូងចុះមកដល់បួរដីក្រៈ។ ឆ្នាំ១២០៧ វ្រះបាទជយវម៌្មទី៧ បានបញ្ជាអោយក្សត្រចាមមួយអង្គព្រះនាម អង្សរាជ អោយលើកទ័ពចម្រុះខ្មែរ ភូមា សៀម ទៅវាយប្រទេសយួនមហាវៀត។ ដើមសតវត្សរ៍ទី១៣ នៅក្នុងរជ្ជកាលរបស់វ្រះបាទជយវម៌្មទី៧ ប្រទេសខ្មែរមានវិសាលភាពធំទូលាយណាស់ គឺខ្មែរអាចគ្រប់គ្រងលើទឹកដីប្រទេសខ្មែរសព្វថ្ងៃ រាប់ទាំងដែនដីកម្ពុជាក្រោមផង ប្រទេសចាម្ប៉ា ទាំងមូលផង ទឹកដីប្រទេសលាវ និងប្រទេសថៃ សព្វថ្ងៃផង រួមទាំងមួយភាគនៃជ្រោយម៉ាឡេ រហូតដល់ជ្រោយកោះក្រៈ ហើយនិងប្រទេសភូមា រហូតដល់ទន្លេសាល្វីន។ សង្គមកិច្ច និង បូជនីយដ្ឋាននានា![]() ស្នាព្រះហស្ថ និងការកសាងរបស់វ្រះបាទជយវម៌្មទី៧ មានវត្តមាននៅតាមខេត្តខណ្ឌ នានាពាសពេញទឹកដីខ្មែរ។ គឺជាសក្ខីភាពដែលបញ្ជាក់អំពីទំហំទឹកដីពិតប្រាកដរបស់កម្វុជទេឝ។ ជាងប៉ុន្មាន ៣០ ឆ្នាំនៃរជ្ជកាលរបស់ព្រះអង្គ ជយវម៌្មបានចេញដំណើរនូវកម្មវិធីកសាងជាតិទាំងពីរយ៉ាងដែលរួមមានទាំងសង្គមកិច្ច និងបូជនីយដ្ឋាន។ ជាពុទ្ធសាសនិកមហាយាន ក្ដីប្រាថ្នាស្ដែងឡើងរបស់ព្រះអង្គគឺសំរួលទុក្ខវេទនារបស់ប្រជារាស្ត្រព្រះអង្គ។ សិលាចារឹកមួយប្រាប់យើងថា «ព្រះអង្គឈឺចុកចាប់ខ្លាំងណាស់ដោយសារទុក្ខព្រួយរបស់ប្រជានុរាស្ត្រខ្លាំងហើយធ្ងន់ជាងការឈឺចាប់របស់ព្រះអង្គផ្ទាល់។ គឺទុក្ខព្រួយរបស់ប្រជារាស្ត្រដែលនាំមកនូវក្ដីឈឺចុកចាប់ដល់ព្រះមហាក្សត្រ»។ ការថ្លែងដូចនេះត្រូវបានសឱ្យឃើញនូវការពិតជាក់ស្ដែងដែលមិនអាចប្រកែកបានចំពោះបូជនីយដ្ឋានជាច្រើនបានកសាងឡើងដែលតំរូវឱ្យមានកំលាំងពលករជាច្រើនពាន់នាក់ ហើយនៅក្នុងរជ្ជកាលរបស់ជយវម៌្មត្រូវបានគេកត់សំគាល់ដោយមជ្ឈការនៃរដ្ឋ និង ការប្រមូលផ្ដុំមនុស្សនៅក្នុងមណ្ឌលកណ្ដាលកាន់តែមានអត្រាច្រើនទៅៗជានិច្ច។ សិលាចារឹក ខ្មែរនៅប្រាសាទតាព្រហ្ម និងជ័យផ្វុងក្នុងប្រទេសលាវបានកត់ត្រារៀបរាប់អធិប្បាយយ៉ាង ក្បោះក្បាយអំពីមន្ទីរពេទ្យទាំងនោះ ទាំងផ្នែកចាត់ចែងគ្រប់គ្រងផ្គត់ផ្គង់ ទាំងផ្នែកចំណាយ និងឈ្មោះថ្នាំសង្កូវ។ មន្ទីរពេទ្យនីមួយៗមានគ្រូពេទ្យ និងបុគ្គលិករាជការរាប់រយនាក់ដែលមានភារកិច្ចជួយថែរក្សាព្យាបាលអ្នកជំងឺ។ ប្រជាពលរដ្ឋខ្មែរទាំង ៤ វណ្ណៈមានសិទ្ធិសេរីភាពអាចមកព្យាបាលរោគ ជំងឺនៅទីនេះបាន។ មន្ទីរពេទ្យ វ្រះបាទជយវម៌្មទី៧ បានស្ថិតស្ថេរគង់វង្សរហូតមកដល់សព្វថ្ងៃខ្លះដែរ។ មុនសម័យកម្ពុជាកើតមានសង្គ្រាមនាទសវត្សរ៍១៩៧០ អ្នកស្រាជ្រាវបារាំងបានរកឃើញមន្ទីរពេទ្យវ្រះបាទជយវម៌្មទី៧ ចំនួន៣៣ ក្នុងចំណោមមន្ទីរពេទ្យទាំង១០២។ មន្ទីរពេទ្យដែលគេរកឃើញ ក្រៅអំពីនៅក្នុងស្រុកខ្មែរ មាននៅប្រទេសលាវ ប្រទេសសៀម និងយួន។ គេសង្កេតឃើញមន្ទីរពេទ្យទាំងនោះមានទំហំ មានរូបរាងទ្រង់ទ្រាយ និងការចាត់ចែងរៀបចំដូចគ្នា។ មិនតែប៉ុណ្ណោះ តាមទីកន្លែងនីមួយៗ គេក៏បានរៀបចំឲ្យមានព្រះពុទ្ធរូបទុកជាទីសក្ការៈបូជាសំរាបអ្នកជំងឺដែរ។ ធម៌សាលា ឬសាលាសំណាក់ ក៏មានពាសពេញទឹកដីខ្មែរដែរ។ វ្រះបាទជយវម៌្មទី៧បានសង់សាលាសំណាក់ទាំងអស់ ១២១ នៅតាមផ្លូវឆ្ងាយដែលចេញពីមហានគរទៅទីក្រុងសំខាន់ៗក្នុងនគរ។ សិលាចារឹកខ្មែរជាច្រើនបានបញ្ជាក់បង្ហាញជាសក្ខីភាពនៃការកសាង ផ្លូវថ្នល់គមនាគមន៍ក្នុងរជ្ជកាលរបស់ព្រះអង្គ។ សិលាចារឹកប្រាសាទព្រះខ័នបានចារឆ្លាក់ទុកមកថា៖ ពីព្រះរាជធានី នគរធំទៅទីក្រុងចាម្ប៉ា មានធម៌សាលា ៥៧ ដែលសង់ហូរហែតាមផ្លូវសំរាប់ជាកន្លែងឈប់សំណាក់ដល់អ្នកដំណើរ។ ធម៌សាលានីមួយៗសុទ្ធតែមានភ្លើងសំរាប់បំភ្លឺពីនគរធំទៅវិមាយបុរ មានធម៌សាលា ១៧ ពីរាជធានីនគរធំទៅទីក្រុងជយវត្តី ពីជយវត្តីទៅទីក្រុងសុវីរបុរ ហើយជាបញ្ចប់ពីសុវីរបុរទៅព្រះរាជធានីយឝោបុរ ឬនគរធំ ឬមហានគរ ធម៌សាលាមានចំនួន ៤៤ ដោយមានភ្លើងសំរាប់បំភ្លឺដែរ ធម៌សាលាមានតែមួយប៉ុណ្ណោះ សំរាប់ទីក្រុងនីមួយៗនៅឝ្រីសូយ៌បវត៌ ឝ្រីវិជយាទិត្យបុរ និង កល្យាណសិទ្ធិក។ ធម៌សាលាទាំងនេះ បើយើងគិតទៅតាមចំងាយផ្លូវសង់ចន្លោះឃ្លាតឆ្ងាយពីគ្នាពី ១២ គ.ម ទៅ ១៨,៥ គ.ម។ នេះ ជាសក្ខីភាពដែលបញ្ជាក់អំពីផ្លូវគមនាគមន៍ អំពីទំហំទឹកដី សកម្មភាពធ្វើដំណើរ និងធ្វើជំនួញនៅប្រទេសកម្ពុជានាសម័យសតវត្សទី១២ ។ ដូច្នេះហើយបានជាព្រះមហាក្សត្រខ្មែរវ្រះបាទជយវម៌្មទី៧ បានខំប្រឹងកសាងបណ្ដាញសេដ្ឋកិច្ចដើម្បីសំរួលដល់ជីវភាពរបស់បណ្ដារាស្ត្រ។ ធម៌សាលា ឬសាលាសំណាក់វ្រះបាទជយវម៌្មទី៧ មានសល់រហូតមកដល់បច្ចុប្បន្ននៅលើទឹកដីកម្ពុជា នៅប្រទេសលាវ សៀម និងយួន។[៦] ពួកអ្នកប្រវត្តិវិទូបានបញ្ជាក់នូវដំណាក់កាលបីក្នុងកម្មវិធីសាងសង់របស់ជយវម៌្ម។ ក្នុងដំណាក់កាលទីមួយ ទ្រង់បានផ្ដោតលើសំណង់មានប្រយោជន៍ ដូចជា មន្ទីរពេទ្យ សាលាសំណាក់ តាមផ្លូវ និងបារាយណ៍នានា។ ក្រោយចាប់ពីនោះមក ព្រះអង្គបានសាងប្រាសាទគូមួយក្នុងការគោរពដល់ព្រះមាតាបិតា: តាព្រហ្មជាព្រះកិត្តិយសសំរាប់មាតាទ្រង់ និង ព្រះខ័នព្រះកិត្តិយសចំពោះព្រះបិតាទ្រង់។ នៅទីបំផុត ទ្រង់បានកសាង"ប្រាសាទភ្នំ"ផ្ទាល់ព្រះអង្គនៅបាយ័ន និងបានអភិវឌ្ឍក្រុងអង្គរធំដែលនៅក្បែរនោះ។ ទ្រង់ក៏បានកសាងប្រាសាទនាគព័ន្ធដែរ ប្រាសាទមួយក្នុងចំណោមប្រាសាទតូចបំផុត ប៉ុន្តែជាប្រាសាទដែលស្រស់ស្អាតបំផុតនៅក្នុងសំណុំសំណង់អគារសម័យអង្គរ ប្រភពទឹកកើតមានឡើងដោយត្រពាំងបួនដែលនៅព័ទ្ធជុំវិញបង្កើតបានជាកោះក្នុងបឹងសិប្បនិមិត្ត។ ក្នុងវិស័យសំណង់វិញ វ្រះបាទជយវម៌្មទី៧ ជាព្រះមហាក្សត្រដែលបានសាងសមិទ្ធិច្រើនជាងគេបង្អស់។ ស្នាព្រះហស្ថចំបងរបស់វ្រះបាទជយវម៌្មទី៧ គឺការរៀបចំកសាងរាជធានីអង្គរ ដែលចាមបានវាយបំផ្លាញពីឆ្នាំ ១១៧៧ នោះអោយបានរៀបរយល្អឡើងវិញ ដោយមានកំពែងថ្មបាយក្រៀម និងមានគូទឹកព័ទ្ធជុំវិញមានប្រវែង ៣ សហាតិមាត្រក្នុងមួយជ្រុងៗមានគោបុរៈគឺទ្វារធំចំនួន៥ និងមានប្រាសាទបាយ័ន ដែលមានកំពូលសុទ្ធតែមានមុខ ៤ ដែលគេជឿថាជាព្រះភ័ក្ត្ររបស់ព្រះពោធិសត្វអវលោកេឝ្វរ ជាស្នូលកណ្ដាល ដែលយើងនិយមហៅថាក្រុងអង្គរទី៣។ ប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័ន (សៀមរាប) ប្រាសាទព្រះខ័ន (កំពង់ស្វាយ ក្នុងខេត្តកំពង់ធំ) ប្រាសាទបន្ទាយឆ្មារ (បន្ទាយមានជ័យ) ប្រាសាទបន្ទាយក្ដី ប្រាសាទតាសោម នាគព័ន្ធ ស្រះស្រង់ (នគរធំ សៀមរាប) និងប្រាសាទវិមាយ (សៀម) សុទ្ធសឹងជាស្នាដៃដ៏សំខាន់ ដែលវ្រះបាទជយវម៌្មទី៧បានកសាង។ វ្រះបាទជយវម៌្មទី៧បានឧទ្ទិសប្រាង្គបាសាទទាំងនោះថ្វាយជូនទៅ មាតាបិតា ជីដូនជីតា គ្រូបាធ្យាយ អ្នកប្រាជ្ញ និងវីរបុរសខ្មែរជាច្រើនដែលធ្លាប់មានគុណបំណាច់មកលើប្រទេសជាតិ។ នៅតាមប្រាសាទ គេសង្កេតឃើញព្រះបដិមា និងរូបចំលាក់ខ្លះមានព្រះភក្ត្រមុខមាត់ដូចតួអង្គដែលគេគោរពបូជា និងរំលឹក។ បាយ័ននគរ ធំ ឬមហានគរមានជ្រុងនីមួយៗប្រវែង ៣ សហាតិមាត្រហើយមានទំហំប្រហែល ៩ សហាតិមាត្រក្រឡា។ នគរធំមានកសិណ (គូ ឬ ប្រឡាយទឹក) ដែលមានទទឹងប្រវែង ១០០ មាត្រ និងជំរៅ ៥ ឬ ៦ មាត្រព័ទ្ធជុំវិញ។ ដើម្បីចូលទៅក្នុងមហានគរ គេត្រូវដើរឆ្លងកាត់តាមស្ពានថ្មអមទៅដោយរូបចំលាក់ទេវតា និងយក្ស ដែលកំពុងតែនាំគ្នាទាញនាគ។ ទេវតា និងយក្ស ម្ខាងៗមានគ្នា ៥៤នាក់។ បន្ទាប់មកយើងចូលមកដល់ក្លោងទ្វារមហានគរដែលនៅខាងលើមានរូបព្រះពោធិសត្វអវលោកេឝ្វរ។ ជ្រុងនគរធំនីមួយៗមានខ្លោងទ្វារមួយនៅចំកណ្ដាលបែរទៅរកទិសទាំងបួន។ លើកលែងតែជ្រុងខាងកើតដែលមានទ្វារពីរ គឺទ្វារជ័យមួយទៀតដែលចាក់ចំទៅរកប្រាសាទវិមានអាកាស។ តាមខ្លោងទ្វារទាំងបួនទិសមានផ្លូវបួនទៅជួបកាត់គ្នាចំកណ្ដាល ទីក្រុងនគរធំដែលនៅទីនោះវ្រះបាទជយវម៌្មទី៧បានសាងប្រាសាទមួយ ដែលមានលក្ខណៈខុសប្លែកអំពីប្រាសាទមុនៗ។ តជាប់នឹងខ្លោងទ្វារមានជញ្ជាំងថ្មយ៉ាងខ្ពស់សំរាប់ការពារទីក្រុង ដែលគេអាចដើរយាមកាមចុះឡើងបាន។ នៅជាប់កំពែងនោះមានប្រឡាយទឹកតូចមួយទៀតព័ទ្ធជុំវិញមហានគរ ហើយហូរភ្ជាប់ចូលទៅក្នុងស្រះធំមួយឈ្មោះ បឹងធំ ដែលមានបណ្ដោយប្រវែង ៤០០ មាត្រ និងទទឹង ២០០ មាត្រ។ ដោយ សំអាងទៅតាមទំហំដីស្រែចំការនៅជិតជុំវិញដែលមានបញ្ជាក់នៅ ក្នុងសិលាចារឹក ដោយយោលទៅតាមនយោបាយទឹករបស់ព្រះមហាក្សត្រខ្មែរដែលមានចំនួនបារាយណ៍ ស្រះព្រែក និងគូទឹកជាច្រើន បូករួមទាំងប្រជាជនដែលប្រកបមុខរបរផ្សេងទៀតផង នគរធំ ឬមហានគរត្រូវមានប្រជាពលរដ្ឋប្រហែលពី ៧០០ ០០០ ទៅ ៧៥០ ០០០ នាក់។ នេះជាការគន់គូរប៉ាន់ស្មានរបស់អ្នកប្រវត្តិវិទូ និងអ្នកបុរាណវិទ្យា។ តាមអ្នកឯកទេសដែលសិក្សាអំពីបុរាណវិទ្យា នគរធំត្រូវបានសង់ទៅតាមបែបផែនទ្រឹស្ដីព្រះពុទ្ធសាសនា។ ទស្សនៈអ្នកកាន់ព្រះពុទ្ធសាសនាយល់ថា នៅចំកណ្ដាលចក្រវាឡមានភ្នំមួយយ៉ាងធំដែលគេឲ្យឈ្មោះ ភ្នំព្រះសុមេរុ។ ភ្នំនេះមានកំពូលប្រាំ ហើយនៅលើកំពូលភ្នំមានស្ថានសួគ៌បីជាន់។ ឯការសាងសង់នគរធំក៏មានលក្ខណៈដូចគ្នានេះដែរ។ គឺជាទីក្រុងមួយរាងបួនជ្រុងដែលនៅចំកណ្ដាលមានប្រាសាទមួយទៀតជា តំណាងភ្នំព្រះសុមេរុ។ ប្រាសាទនេះគឺប្រាសាទបាយ័ន ដែលខ្មែរច្រើនតែហៅ ព្រហ្មបាយ័ន។ ប្រាសាទបាយ័នគឺជាឈ្មោះប្រាសាទថ្មីនេះដែលព្រះអង្គបានសង់ឡើងសំរាប់ឧទ្ទិស ថ្វាយជូនចំពោះព្រះពុទ្ធសាសនា។ ប្រាសាទបាយ័នបែរមុខទៅទិសខាងកើត មានបណ្ដោយប្រវែង ១៤០ មាត្រ ទទឹង ១៣០ មាត្រ មានកំពូលទាំងអស់ ៥៤ ដូចចំនួនទេវតា និងយក្សដែលយាមនៅតាមស្ពានចូលនគរធំ។ កំពូលកណ្ដាលដែលខ្ពស់ជាងគេមានកំពស់ ៤២ មាត្រ។ កំពូលនីមួយៗមានរូបចំលាក់ព្រះអវលោកេឝ្វរ ព្រះភក្ត្របួនដែលខ្មែរ សាមញ្ញនិយមហៅថាព្រះព្រហ្ម។ ដូច្នេះលើប្រាសាទបាយ័នមានព្រះភក្ត្រអវលោកេឝ្វរ ទាំងអស់២១៦ ដែលញញឹមបែរសំលឹងមើលទៅរកកូនចៅខ្មែរ និងត្រៀមខ្លួនប្រុងប្រយ័ត្នចាំថែរក្សាការពារនគរកម្ពុជាទប់ទល់ ប្រឆាំងនឹងខ្មាំងសត្រូវគ្រប់ទិសទី។ លក្ខណៈប្រាសាទបាយ័នមួយទៀតដែលខុសប្លែកអំពីប្រាសាទជំនាន់មុនគឺស្ថិតនៅ ត្រង់សិល្បករខ្មែរបានយកទិដ្ឋភាពជីវភាពរស់នៅក្នុងសង្គមខ្មែរ សង្គ្រាមរវាងខ្មែរនិងចាម និងទស្សនៈសាសនាមកឆ្លាក់ដាក់ផ្ទឹមក្នុងបរិវេណជាមួយគ្នា។ តាមចំលាក់ទាំងនោះ គេអាចឃើញនូវទំនាក់ទំនងជិតជាប់គ្នារវាងព្រះពុទ្ធ ស្ថានសួគ៌ និងលោកិយ ដែលជាទិដ្ឋភាពមួយមិនធ្លាប់មានក្នុងរូបចំលាក់ជំនាន់ដើមដែលលើក យកតែប្រវត្តិព្រះអាទិទេព និងទេវកថាផ្សេងៗមកបកស្រាយ។ អង្គរធំគឺជាមជ្ឈមណ្ឌលទីក្រុងថ្មី ដែលគេបានហៅក្នុងសម័យនោះថាឥន្ទ្រប្រស្ថ។ នៅចំកណ្ដាលនៃទីក្រុងថ្មីមានប្រាសាទមួយឈរជើងនៅក្នុងចំណោមប្រាសាទដែលជាសមិទ្ធិផលដ៏ធំធេងបំផុតរបស់ទ្រង់ បច្ចុប្បន្នគេហៅថា បាយ័ន ជាប្រាសាទមានព្រះភក្តព្រះព្រហ្មច្រើន ប្រាង្គច្រើន ដែលលាយបញ្ចូលគ្នានូវបដិមាលេខន៍ខាងពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។ ជញ្ជាំងខាងក្រៅរបស់ប្រាសាទមានចំលាក់លៀនរាក់ៗគួរឱ្យកត់សំគាល់មិនត្រឹមតែរឿងសឹកសង្គ្រាមទេ ប៉ុន្តែជាជីវភាពប្រចាំថ្ងៃនៃកងទ័ពខ្មែរ និង អាណាប្រជារាស្ត្ររបស់ទ្រង់។ ចំលាក់លៀនទាំងនេះបង្ហាញនូវប្រជារាស្ត្រអំពីសកម្មភាពជាមួយសត្វ និងរទេះគោ ព្រានប្រមាញ់ ស្រីៗចំអិនម្ហូបអាហារ ស្ត្រីអ្នករកស៊ីលក់ឥវ៉ាន់ទៅអោយឈ្មួញចិន និងការដើរក្បួននៃទាហានថ្មើរជើងសាមញ្ញ។ ចំលាក់លៀននេះក៏រៀបរាប់អំពីការច្បាំងគ្នាក្នុងមហាបឹង ទន្លេសាបផងដែរ។ តាព្រហ្មនៅឆ្នាំ ១១៨៦ ជយវម៌្មបានឧទ្ទិសប្រាសាទតាព្រហ្មដល់ព្រះមាតារបស់ទ្រង់។ សិលាចារឹកបង្ហាញថាប្រាសាទដ៏ធំសំបើមនេះក្នុងពេលមួយនោះមានមនុស្ស ៨០០០០ នាក់ ត្រូវបានគេចាត់ឱ្យទៅទំនុកបំរុងថែរក្សាប្រាសាទ រួមមានបព្វជិតជាន់ខ្ពស់ ១៨ អង្គ និងស្រីរបាំ ៦១៥ នាក់។ ខ្សែភាពយន្ត ឡារ៉ា-ខ្រផ្វលើកដំបូងបានថតនៅប្រាសាទតាព្រហ្មក៏ដូចជា ឈុតឆាកតិចតួចនៅក្នុងខ្សែភាពយន្ត ត្រយ ផងដែរ។ ជយវម៌្មទី៧ គឺជាក្សត្រខ្មែរដ៏អស្ចារ្យនិងមានសប្បុរសធម៌។ ទ្រង់បានសាង មន្ទីរពេទ្យចំនួន ១០២ កន្លែង ដើម្បីព្យាបាលដល់ប្រជានុរាស្ត្ររបស់ទ្រង់។ តាមរយៈសិលាចារឹកព្រះខ័ន ទ្រង់មានព្រះមហេសីពីរព្រះអង្គ និង ព្រះរាជបុត្របួនព្រះអង្គ ខណៈនោះក៏មានកត់ត្រាលើសិលចារឹករបស់ប្រាសាទតាព្រហ្មផងដែរ។ គមនាគមន៍ស្នាមព្រះហស្ថក្នុងការកសាងផ្លូវជាតិធំៗ ចំនួន ៥ ខែ្សក្នុងរជ្ជកាលព្រះអង្គ មិនត្រឹមតែកសាងនូវមន្ទីរពេទ្យនិងធម្មសាលា ប្រាសាទច្រើនរាប់មិនអស់ទេ ក្នុងរជ្ជកាលព្រះអង្គ វ្រះបាទជយវម៌្មទី៧ បានកសាងផ្លូវជាតិធំៗ ចំនួន ៥ ខែ្ស សម្រាប់ការធ្វើដំណើរឆ្លងកាត់អាណាចក្រ ។ លោក វង់ សុធារ៉ា សាស្រ្តាចារ្យសិលាចារឹកសាស្រ្ត និងប្រវត្តិសាស្រ្តខែ្មរ និងជាអនុប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗ នេះថា ក្នុងរជ្ជកាលព្រះអង្គ ព្រះមហាវីរក្សត្រអង្គនេះបានទ្រង់កសាងផ្លូវគមនាគមន៍សំខាន់ៗ ចំនួន ៥ ខែ្ស ។ ខែ្សទី ១ ផ្លូវខាងលិច ចាប់ពីយឝោធបុរកាត់ភ្នំស្រុក តំរង់ ទៅស្តុកកក់ធំ និងបន្ទាយឆ្មារ។ ខែ្សទី ២ ផ្លូវនៅប៉ែកពាយ័ព្យប្រទេស ពីយឝោធបុរទៅប្រសាទពិមាយ។ ខែ្សទី ៣ ផែ្នកខាងជើង (មិនដឹងច្បាស់) គេរៀបរាប់បែបជាផ្លូវវង់មួយ គឺចេញពីរាជធានី ទៅកាន់ទីក្រុងជយវតី ជយសិង្ហវតី ជយវីរតី ជយរាជគិរី ស្រីសុវីរបុរី មកដល់យឝោធបុរវិញ។ ចំណែកខែ្សទី ៤ ផ្លូវឦសាន ពីរាជធានីយឝោធបុរទៅកាន់រាជធានីរបស់ចាម និងទី ៥ ផ្លូវខាងកើត ពីយឝោធបុរ ទំនងជាតម្រង់ទៅសម្បូរព្រៃគុក ដែលគេអាចឃើញដាននៃសំណង់ស្ពានបុរាណជាច្រើន តាមដងផ្លូវជាតិលេខ ៦ ចាប់ពីស្ពានបុរាណនៅកំពង់ក្តីរហូតដល់ដំដែក ។ លោកសាស្រ្តាចារ្យ វង់ សុធារ៉ា បានបន្តឲ្យដឹងថា ការកសាងផ្លូវគមនាគមន៍ចំនួន ៥ ខែ្សនេះ នៅតាមផ្លូវព្រះអង្គ បានកសាងធម្មសាលា និងភ្លើងបំភ្លឺចំនួន ១២១ កនែ្លង សម្រាប់ជាជម្រកសាធារណៈ ដល់អ្នកធ្វើដំណើរទូទៅ។ លោកបន្តថា ក្នុងសិលាចារឹកប្រាសាទព្រះខ័ន បានបន្តឲ្យដឹងថា តាមផ្លូវពាយ័ព្យ មានធម្មសាលាចំនួន ១៧ ផ្លូវខាងជើង មានធម្មសាលាចំនួន ១៤ និង មានភ្លើងផ្លូវឦសាន មានធម្មសាលាចំនួន ៥៧ រួមទាំងភ្លើងនិងមួយនៅសូយ៌្យបវ៌ត គីភ្នំជីសូយ៌្យ១ នៅវិជយាទិត្យនិង ១ នៅកល្យានសិទ្ធកៈ ទំនងជាត្រូវនឹងស្រុករំដួល ខេត្តស្វាយរៀង ។ បនែ្ថមពីនោះ ធម្មសាលាសល់ចំនួន ៣០ ដោយសារមិនមានអត្ថបទសិលាចារឹក ធម្មសាលាដែលនៅសល់ ទំនងជាសង់តាមផ្លូវខាងលិច និងខាងកើត តាមកឆរបញ្ជាក់របស់លោកសាស្រ្តាចារ្យ វង់ សុធារ៉ា ។ លោកបានបន្តថា ក្រៅពីនេះ ព្រះអង្គបានកសាងមន្ទីរពេទ្យ ដែលភាសាជំនាន់នោះហៅថា អារោគ្យសាលា មានចំនួន ១០២ កនែ្លង ប្រកបដោយគឿ្រងតង្វាយដ៏ច្រើនអនេក សម្រាប់ផ្គត់ផ្គង់ជីវភាព និងសកម្មភាពនៅតាមមន្ទីរព្យាបាលនីមួយៗ ពេទ្យជំនាញ ពេទ្យជំនួយ អ្នកបុកថ្នាំ អ្នកដាំទឹក អ្នកបម្រើការផេ្សងៗ ដែលសរុបមានប្រមាណ ៩០ នាក់ សម្រាប់មន្ទីរពេទ្យនីមួយៗ ។ លោកសាស្រ្តាចារ្យ វង់ សុវធារ៉ា បានបន្តដោយគូសបញ្ជាក់ថា « អ្នកជំងឺគ្រប់ឋានៈសង្គម អាចទទួលការព្យាបាល ដោយគ្មានការរើសអើង » (សិលាចារឹកសាយហ្វុង លេខ K ៣៦៨)។ លោកបនែ្ថមថា ដោយសារព្រះអង្គយកចិត្តទុកដាក់លើសុខុមាលភាពនេះ ហើយដែលរហូតធ្វើឲ្យអ្នកស្រាវជ្រាវខ្លះសង្ស័យថា ព្រះអង្គកើតឃ្លង់ ដោយអ្នកស្រាវជ្រាវទាំងនោះ គ្រាន់តែពឹងផែ្អកលើការបកស្រាយរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងរឿងព្រេងនិទានសេ្តចគម្លង់ ដែលគេប្រឌិតឡើង នៅពេលក្រោយប៉ុណ្ណោះ ។ [៧] កាលប្បវត្តិវិទ្យា![]() កំណត់ត្រាប្រវត្តិសាស្ត្រគឺជាការលាយចំរុះគ្នានៃអត្ថបទយ៉ាងសុក្រិតត្រឹមត្រូវ (យើងដឹងកាលបរិច្ឆេទពិតប្រាកដ ដែលប្រាសាទត្រូវបានគេកសាងឧទ្ទិស) និង មិនច្បាស់លាស់ជាច្រើន ហើយនិងភស្តុតាងបុរាណវិទ្យា។ ដោយហេតុនេះ កាលកំណត់ភាគច្រើនកត់សំគាល់ ព្រះរាជជីវប្បវត្តិ និងរជ្ជកាលជយវម៌្មទី៧គឺជាបញ្ហានៃការសន្មត និង ការសន្និដ្ឋាន។ អ្វីដែលគេបានដឹងនោះគឺវ្រះបាទសូយ៌្យវម៌្មទី២ អ្នកកសាងមហាប្រាសាទអង្គរវត្ត បានសោយទិវង្គតនៅពេលណាមួយក្នុងដើមទសវត្សឆ្នាំ ១១៥០។ ទ្រង់ត្រូវបានស្នងរាជ្យដោយយឝោវម៌្មទី២ ដែលខ្លួនព្រះអង្គត្រូវបានជ្រែករាជ្យដោយត្រិភុវនាទិត្យវម៌្មត្រូវបានគេសន្មតថាជាស្ដេចជ្រែករាជ្យ។ មានមតិភាគតិចបង្ហាញថាជីវប្បវត្តិថ្មីៗនៃជយវម៌្មគឺជាការស្រមើស្រមៃ និងថាភស្តុតាងនេះអាចគ្រាន់តែជាការគាំទ្រដោយងាយស្រួល ទៅនឹងទិដ្ឋភាពដែលទ្រង់ក៏ជាក្សត្រជ្រែករាជ្យមួយអង្គដែរ។ ការកំណត់កាលមួយដែលត្រូវបានគេទទួលស្គាល់ជាទូទៅនោះគឺនៅឆ្នាំនោះ ១១៧៧ នៅពេលនោះចាម បានធ្វើការលុកលុយខ្មែរជាច្រើនដង បានដណ្ដើមបានទីក្រុងយឝោធរបុរ។ យ៉ាងណាក៏ដោយ កាលបរិច្ឆេទនេះ មិនបាននិយាយដល់ហេតុការណ៍ផ្ទាល់របស់ខ្លួនវាទេ ត្រូវបានចោទជាសំណួរដោយលោកម៉ៃឃើល-វិខ្ខឺរី ដែលសង្ស័យភាពជឿទុកចិត្តបាននៃប្រភពចិនចំពោះសម័យកាលនោះ។[៨] ស្ដេចចាមមួយអង្គបានយកព្រះគោរម្យងារថា ជយឥន្ទ្រវម៌្ម។ នៅឆ្នាំ ១១៨១ ជយវម៌្មទី៧បានក្លាយជាក្សត្របន្ទាប់ពីការដឹកនាំទ័ពខ្មែរច្បាំងនឹងចាម។ ជយវម៌្មបានសោយទិវង្គតនៅប្រហែលឆ្នាំ ១២១៥ នៅក្នុងព្រះជន្មាយុចន្លោះចាប់ពី ៨៥ ដល់ ៩០ វស្សា។ ទ្រង់ត្រូវបានស្នងរាជ្យបន្តដោយឥន្ទ្រវម៌្ម ចំពោះទ្រង់អង្គនេះស្ទើរតែគ្មានអ្វីគេសរសេររំលឹកដល់ឡើយ។ មានតែសិលាចារឹកមួយទេដែលគេនិយាយពីទ្រង់ សិលាចារឹកមួយនោះកសាងឡើង ទ្រង់បានសោយទិវង្គតទៅហើយនៅឆ្នាំ ១២៤៣។ កង្វះការស្ញើចសរសើរ និង ភាពរុងរឿងបាននាំឱ្យលោកដេវីដ-ឈែនដ្លឺរ ក្នុងអត្ថបទដែលប្រកបដោយឥទ្ធិពលមួយរបស់លោក បានប៉ាន់ស្មានថាឥន្ទ្រវម៌្មប្រហែលជាស្ដេចគំលង់ក្នុងរឿងព្រេងខ្មែរ និង កំណត់ត្រាសម័យក្រោយៗមកទៀត។ ឥន្ទ្រវម៌្មត្រូវបានសោយរាជ្យបន្តដោយជយវម៌្មទី៨ ដែលជាអ្នកត្រូវបានគេគិតថាជាអ្នកគាំទ្រដល់ការបះបោរខាងព្រហ្មញ្ញសាសនា។ ពិតជាមានភស្តុតាងនៃការធ្វើខូចរលុបស្នាព្រះហស្ថរបស់ជយវម៌្មទី៧មែន។ អង្គែទាំងអស់តាមកំពូលកំពែងជុំវិញទីក្រុងក្នុងនោះមានពុទ្ធបដិមាជាច្រើនអង្គ និងភាគច្រើននៃរូបពុទ្ធរូបទាំងនេះត្រូវបានគេគាស់ចេញ។ រូបចំលាក់នៃជយវម៌្មទី៧ត្រូវបានរកឃើញដោយអ្នកកំណាយថាត្រូវបានគេបោះចូលទៅក្នុងអណ្ដូងមួយ។ ពុទ្ធរូបនៅប្រាសាទព្រះខ័នត្រូវបានគេធ្វើឡើងវិញឱ្យត្រូវនឹងពួកព្រាហ្មណ៍។ នៅទីបញ្ចប់ខ្មែរនៅតែក្លាយជាប្រទេសពុទ្ធសាសនាដដែល ហើយកាន់ខាងថេរវាទ មិនមែនពុទ្ធសាសនាមហាយានដូចគ្រាដែលបដិបត្តិដោយជយវម៌្មទី៧ឡើយ។ ការបកប្រែប្រវត្តិចក្រភពខ្មែរមិនអាចត្រូវមើលតាមលំនាំលក្ខណៈរាជភាពរបស់អឺរ៉ុបឡើយ ទាំងការស្នងរាជ្យ រឺ ជាតិភាព។ ព្រះបុត្រារបស់ស្ដេចខ្មែរមិនត្រូវបានស្នងរាជ្យពីព្រះបិតារបស់ទ្រង់ផ្ទាល់ឡើយ ជយវម៌្មទី៧ព្រះអង្គឯងមានព្រះរាជបុត្រជាច្រើនអង្គ ដូចជាសូយ៌កុមារ និង វីរកុមារ ដែលជាម្កុដរាជកុមារ ប៉ុន្តែម្នាក់ៗមិនបានស្នងរាជ្យឡើយ លើកលែងតែព្រះឥន្ទ្រវម៌្មទី២ចេញ។[ត្រូវការអំណះអំណាង] ជយវម៌្មទី៧នៅតែជានិមិត្តរូបសក្ដានុពលភាពនៃមោទនភាពជាតិសំរាប់ខ្មែរសម័យបច្ចុប្បន្ន។ ជាក្សត្រពុទ្ធសាសនិកក្នុងប្រទេសពុទ្ធសាសនិក ទ្រង់ត្រូវបានគេរាប់អានទ្រង់ដោយមហាគារវៈទៅដល់ទ្រង់។ ទ្រង់បានកសាងនិងជួសជុល 'សាលាសំណាក់' ជាច្រើនទូទាំងចក្រភព ដែលត្រូវបានគេយល់ថាជាទីកន្លែងសំរាប់សំរាក និងសំណង់ជាច្រើនដែលត្រូវគេហៅថា "មន្ទីរពេទ្យ"។ នេះបានជួយដល់ពុទ្ធរាជ ស្ដេចពុទ្ធនិយម ដែលបានប្រើមេត្តាករុណាធម៌គ្រប់គ្រងប្រទេស។ ទិដ្ឋភាពនៃជយវម៌្ម និង រជ្ជកាលរបស់ទ្រង់ត្រូវបានបន្ស៊ីទៅនឹងរូបចំលាក់ដ៏ស្អាតបាតរបស់ទ្រង់ក្នុងសភាពសមាធិ។[ត្រូវការអំណះអំណាង] ទស្សនៈនយោបាយវ្រះបាទជយវម៌្មទី៧ ជាព្រះមហាក្សត្រខ្មែរមួយដ៏ធំនៅក្នុងប្រវត្តិសាស្ត្រខ្មែរ។ ព្រះអង្គព្រមទាំងព្រះអគ្គមហេសីទាំងពីរអង្គបានធ្វើពលិកម្ម បរិច្ចាគកំលាំង ពលំ ទ្រព្យសម្បត្តិដើម្បីបូជាថ្វាយចំពោះប្រទេសជាតិ និងប្រជាជន។ ព្រះអង្គបានធ្វើឲ្យប្រទេសកម្ពុជារួចខ្លួនចេញពីនឹមនគរចាម្ប៉ា ហើយបានកសាងនគរឲ្យក្លាយទៅជាមហាអំណាចមួយនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ ស្នាដៃ និងកិត្យានុភាពរបស់ព្រះអង្គមិនមែនកើតដោយឯងចៃដន្យនោះទេ។ អ្វីទាំងអស់សុទ្ធតែជាការគិតគូរ ត្រិះរិះពិចារណា ស្វែងរកដឹងរកយល់ជាការកសាងរៀបចំព្យាយាម ដាក់ទិសដៅជាគំរោងផែនការណ៍ និងជាការកសាង។ តាមរយៈប្រវត្តិរបស់ព្រះអង្គ យើងអាចស្គាល់ និងយល់យ៉ាងច្បាស់អំពីទឹកចិត្តស្នេហាជាតិ អំពីឧត្ដមគតិ ទ្រឹស្ដី និងទ្សនៈនយោបាយកសាងប្រទេសជាតិរបស់ព្រះអង្គ។ [៩] មើលបន្ថែមឯកសារយោង
A fictionalised account of the life of Jayavarman VII forms the basis of one thread of Geoff Ryman's 2006 novel The King's Last Song. កំណត់
តំណភ្ជាប់ខាងក្រៅ
Information related to ជយវម៌្មទី៧Carentan, Гай_Ферленд, Waka_(kano), Баршель,_Уве, Roman_(given_name), Bahasa_Morori, Learned_Homestead, What_a_Way_to_Go:_Life_at_the_End_of_Empire, František_Vláčil, Young_Fu_of_the_Upper_Yangtze, Perspektif_(grafis), AgustaWestland_AW609, 異形戰場_(遊戲), Buhe_(politician), أوكولوس, Escape_of_the_Living_Dead, Murcheh_Khvort, مقاطعة_بولك_(ميزوري), Museum_Perjuangan_Bogor, Madonna_col_Bambino, フランス国立図書館, Kabupaten_Cianjur, Stellihorn, معركة_صرين_(مارس–أبريل_2015), The_Polar_Express_(film), Yosemite_Sam, BGL_Luxembourg_Open, Phil_Schiller, Hyde_Park_Holocaust_Memorial, Las_afinidades_electivas, Монастир_святої_Катерини, ضواحي_بوزملان_(آيت_عمرو_بلقاسم), Juxtaglomerular_apparatus, Anki_(empresa), Roket_hibrida, بات_شرودر, BanG_Dream!_discography, Bukken_Bruse_disaster, Han_dynasty, Rothschild_loans_to_the_Holy_See, Easy_(TV_series) Frederico_Westphalen, Hazelle_P._Rogers, Guerra_hispano-sudamericana, Tourisme_en_Espagne, Crack-Up_(1946_film), Oostenrijkse_hockeyploeg_(mannen), Порядок_наследования_мексиканского_престола, RX_J1347.5−1145, جامع_فاطمة_الزهراء_(الأنبار), Сюда_идёт_кот!_(мультфильм), Rambahadur_Limbu, Lembaga_Pemasyarakatan_Sarolangun, Pierre_Schoendoerffer, Korps_Samapta_Bhayangkara_Baharkam_Polri, هندسة_نانوية, Южный_вокзал_(станция_метро,_Харьков), 6-й_гвардейский_кавалерийский_корпус, Vita_huset, Ульдіс_Аугуліс, Slipstream_(2005_film), Airspeed_Ltd., Terry_Becker, Harold_Teen, Norwegian_Wood_(novel), Kinahan_Organised_Crime_Group, Agente_consolare, Hanoi_Radio_Television, Yehezkiel_42, Астон_Вилла, Leonard_W._Schuetz, Краснопавловка_(Харьковская_область), سرديان_سافيتش, Romanian_prisoners_of_war_in_the_Soviet_Union, Shot_transition_detection, Пиджак, Hougomont_(barque), Kusuriya_no_Hitorigoto, Infantry_in_the_American_Civil_War, Puteri_Indonesia_Sulawesi_Selatan, Pemilihan_umum_Bupati_Kampar_2024, F.C._Sassari_Torres_Femminile, John_O'Donohoe, The_Voice_Kids_(British_TV_series), John_Rolle_(died_1706), Vampire_Hunter_D:_Mysterious_Journey_to_the_North_Sea, 45-я_бомбардировочная_авиационная_дивизия, Хоккей_с_шайбой_на_зимних_Олимпийских_играх_1972, Daftar_Wakil_Bupati_Nias_Utara, Даріо_Бенедетто, The_Autumn_Ballad Carentan, Гай_Ферленд, Waka_(kano), Баршель,_Уве, Roman_(given_name), Bahasa_Morori, Learned_Homestead, What_a_Way_to_Go:_Life_at_the_End_of_Empire, František_Vláčil, Young_Fu_of_the_Upper_Yangtze, Perspektif_(grafis), AgustaWestland_AW609, 異形戰場_(遊戲), Buhe_(politician), أوكولوس, Escape_of_the_Living_Dead, Murcheh_Khvort, مقاطعة_بولك_(ميزوري), Museum_Perjuangan_Bogor, Madonna_col_Bambino, フランス国立図書館, Kabupaten_Cianjur, Stellihorn, معركة_صرين_(مارس–أبريل_2015), The_Polar_Express_(film), Yosemite_Sam, BGL_Luxembourg_Open, Phil_Schiller, Hyde_Park_Holocaust_Memorial, Las_afinidades_electivas, Монастир_святої_Катерини, ضواحي_بوزملان_(آيت_عمرو_بلقاسم), Juxtaglomerular_apparatus, Anki_(empresa), Roket_hibrida, بات_شرودر, BanG_Dream!_discography, Bukken_Bruse_disaster, Han_dynasty, Rothschild_loans_to_the_Holy_See, Easy_(TV_series), Frederico_Westphalen, Hazelle_P._Rogers, Guerra_hispano-sudamericana, Tourisme_en_Espagne, Crack-Up_(1946_film), Oostenrijkse_hockeyploeg_(mannen), Порядок_наследования_мексиканского_престола, RX_J1347.5−1145, جامع_فاطمة_الزهراء_(الأنبار), Сюда_идёт_кот!_(мультфильм), Rambahadur_Limbu, Lembaga_Pemasyarakatan_Sarolangun, Pierre_Schoendoerffer, Korps_Samapta_Bhayangkara_Baharkam_Polri, هندسة_نانوية, Южный_вокзал_(станция_метро,_Харьков), 6-й_гвардейский_кавалерийский_корпус, Vita_huset, Ульдіс_Аугуліс, Slipstream_(2005_film), Airspeed_Ltd., Terry_Becker, Harold_Teen, Norwegian_Wood_(novel), Kinahan_Organised_Crime_Group, Agente_consolare, Hanoi_Radio_Television, Yehezkiel_42, Астон_Вилла, Leonard_W._Schuetz, Краснопавловка_(Харьковская_область), سرديان_سافيتش, Romanian_prisoners_of_war_in_the_Soviet_Union, Shot_transition_detection, Пиджак, Hougomont_(barque), Kusuriya_no_Hitorigoto, Infantry_in_the_American_Civil_War, Puteri_Indonesia_Sulawesi_Selatan, Pemilihan_umum_Bupati_Kampar_2024, F.C._Sassari_Torres_Femminile, John_O'Donohoe, The_Voice_Kids_(British_TV_series), John_Rolle_(died_1706), Vampire_Hunter_D:_Mysterious_Journey_to_the_North_Sea, 45-я_бомбардировочная_авиационная_дивизия, Хоккей_с_шайбой_на_зимних_Олимпийских_играх_1972, Daftar_Wakil_Bupati_Nias_Utara, Даріо_Бенедетто, The_Autumn_Ballad, راسم_أحادي, Oberon_Dam, Christopher_Newport, Michael_Smith_(chemist), 7-ма_армія_(Третій_Рейх), Voice_of_an_Angel, TF1_Séries_Films, Cúp_bóng_đá_1000_năm_Thăng_Long_–_Hà_Nội_(khu_vực_Hà_Nội), Concepción_Heredia_y_Grund, Ante_Čović, Pengeboman_Abuja_April_2014, I'll_Take_the_Rain, Ma_Cao_thuộc_Bồ_Đào_Nha, Пулитцеровская_премия_за_художественную_книгу, 中国中央电视台相关争议, Philippe_Saurel, The_Mighty_Hercules, Piazza_Piave, Unione_Nazionale_per_l'Indipendenza_Totale_dell'Angola, Five_(Five_album), Жук,_Пётр_Павлович, ستيفن_كاربنتر, بيترن_(ألبرتا), شركة_هندوستان_آيرونوتيكس, Kamari_Murphy, Habitus_(sociology), I'll_Deal_with_Him_Later, Bjärred–Lund–Harlösa_järnväg, YMO_Versus_The_Human_League, Yahiko, المسيحية_في_بريطانيا_الرومانية, Giao_thông_Slovakia, The_World's_Largest_Lobster, Sony_Pictures_Entertainment_Japan, Keluarga_Cemara_the_Series, Crack_cocaine, 100.000_lire_, 152-мм_пушка_образца_1910, Bangassou, Абу_Бакр_аль-Халлал, العلاقات_الأردنية_السنغالية, Шумське, Dewan_Perwakilan_Rakyat_Daerah_Kabupaten_Ciamis, Tjahaja_Pasoendan, Irish_cricket_team_in_the_West_Indies_in_2021–22, Weathering_with_You, Christian_Lundeberg, Park_Si-hoo, CCTV-9, Fossalta_di_Piave, Hiro_Pembela_Bumi, Plínio_Salgado, C20_(tunnelbanevagn), Margaret_Gibson_(pemeran), Kill_Bill:_Volume_1, Coppa_WSE_2023-2024, خليل_بن_ظافر_سليمان_الطرابلسي, Think_Think_dan_Ah_Tsai, 青戸慎司, Kasirun_Situmorang |
Portal di Ensiklopedia Dunia