អង្គការ Room to Read
អង្គការ Room to Read គឺជាអង្គការមិនរកកម្រៃដែលមានបេសកកម្មលើកកម្ពស់អក្ខរកម្ម និងសមភាពយេនឌ័រក្នុងវិស័យអប់រំនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍ។ អង្គការនេះមានទីស្នាក់ការនៅ San Francisco, California ដែលត្រូវបានបង្កើតឡើងដោយឈលើជំនឿមួយថា «ពិភពលោកអាចផ្លាស់ប្ដូរបាន ត្រូវចាប់ផ្ដើមជាមួយកុមារដែលទទួលបានការអប់រំ» (World Change Starts With Educated Children)។ អង្គការនេះផ្ដោតសំខាន់ក្នុងការធ្វើកិច្ចសហប្រតិបត្តការជាមួយសហគមន៍មូលដ្ឋាន អង្គការដៃគូនានា និងរដ្ឋាភិបាល។ Room to Read ធ្វើការអភិវឌ្ឍកម្មវិធីលើកស្ទួចជំនាញ-បំនិនអក្ខរកម្ម និងទម្លាប់នៃការអានក្នុងចំណោមកុមារ-សិស្សានុសិស្សកម្រិតបឋមសិក្សា និងគាំទ្រ-ជម្រុញដល់កុមារីសិក្សាបន្តឲ្យចប់ដល់មធ្យមសិក្សា ជាមួយនឹងបំនិនជីវិតគ្រប់គ្រាន់ ដើម្បីធានាជ័យជំនះ ទាំងក្នុងសាលា និងជិវិតនាពេលអនាគត។ អង្គការ Room to Read មានប្រតិបត្តការនៅក្នុងប្រទេសចំនួន១០ ក្នុងទ្វីបអាសុី និងអាហ្វ្រិក រួមមាន៖ South Africa, Zambia, Tanzania, ស្រីលង្កា, ឥណ្ឌា,Nនេប៉ាល់, បង់ក្លាដែស្ស, ឡាវ, កម្ពុជា និង វៀតណាម។[១] ឯកសារយោង
តំណភ្ជាប់ខាងក្រៅ |
Portal di Ensiklopedia Dunia