អៀរឡង់
ប្រទេសអៀរឡង់ (ភាសាអៀរឡង់៖ Éire និងភាសាអង់គ្លេស៖ Ireland) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋអៀរឡង់ (អៀរឡង់៖ Poblacht na hÉireann និងអង់គ្លេស៖ Republic of Ireland)[a] គឺជាប្រទេសមួយស្ថិតនៅប៉ែកខាងជើង-លិចនៃទ្វីបអឺរ៉ុប។ ឌូប្លាំងគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតក្នុងប្រទេស។[១០] រដ្ឋអធិបតេយ្យនេះមានព្រំដែនគោកជាប់ជាមួយអៀរឡង់ខាងជើងតែមួយគត់ ដែលស្ថិតក្នុងកម្មសិទ្ធិរបស់ចក្រភពអង់គ្លេស។ ក្រៅពីនេះ អៀរឡង់ត្រូវបានហ៊ុំព័ទ្ធដោយមហាសមុទ្រអាត្លង់ទិក ជាមួយនឹងសមុទ្រសែលទិកនៅភាគខាងត្បូង ច្រកសមុទ្រសាំងចចនៅភាគខាងត្បូង-កើត និងសមុទ្រអៀរឡង់នៅប៉ែកខាងកើត។ ប្រទេសអៀរឡង់បានចែករដ្ឋបាលជា ៣១ "ស្រុក"។ អៀរឡង់ជារដ្ឋសេរីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២២ ដោយកិច្ចព្រមព្រៀងអង់គ្លេស-អៀរឡង់។ ប្រវត្តិសាស្ត្រពីថ្ងៃទី ១ ខែមករា ឆ្នាំ ១៨០១ ដល់ ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ១៩១៩ កោះ អៀរឡង់ ស្ថិតនៅជាផ្នែកមួយនៃ ចក្រភពអង់គ្លេស ។ អៀរឡង់ គឺជាកោះមួយយ៉ាងធំដែលស្ថិតនៅខាងលិចប្រទេស អង់គ្លេស កោះនេះត្រូវបានភ្ជាប់ជាមួយប្រទេស អង់គ្លេស តាំងពីមុន សង្គ្រាមលោកលើកទី១ មកម្ល៉េះ សង្គ្រាមលោកលើកទី១ ត្រូវបានបញ្ចប់ទៅ ប្រជាជន អៀរឡង់ ក្រោមការដឹកនាំរបស់លោក ដឺ វ៉ាឡឺរ៉ា(Devalera) ដែលជា មេដឹកនាំ គណបក្សជាតិនិយមឈ្មោះ សុីន ហ្វេន (sinn fein) បានងើបឡើង បះបោរប្រឆាំងនិងប្រទេស អង់គ្លេស ដើម្បីផ្តាច់ខ្លួនបង្កើតជារដ្ឋឯករាជ្យមួយ ស្ថិតនៅចំពោះស្ថានការណ៍បែបនេះ រាជរដ្ឋាភិបាល អង់គ្លេស បានចាត់វិធានការ បង្ក្រាប ចលនាបះបោរនេះយ៉ាង សាហាវបំផុតអស់រយៈពេល ៣ឆ្នាំ តែការបង្ក្រាបនោះពុំ បានលទ្ធផលឡើយ គឺ គ្រាន់តែបានធ្វើឲ្យ ស្ថានភាពប៉ះបោរ កាន់តែធ្ងន់ធ្ងរឡើងៗ ទីបំផុតរាជរដ្ឋាភិបាល អង់គ្លេស បានសម្រេចយល់ព្រមប្រគល់ ឯករាជ្យ នៅប្រទេស អៀរឡង់ ដោយដកទ័ព និង មន្ត្រីស៊ីវិល ទាំងអស់ វិលត្រឡប់ទៅប្រទេស អង់គ្លេស វិញ ប៉ុន្តែ ទោះបីជាយ៉ាងណា ពេលនេះប្រទេស អង់គ្លេស មិនអនុញ្ញាត ឲ្យ រដ្ឋ អៀ (EIRE) ភ្ជាប់ តំំបន់ អុ៊លស្ទែរ ( Ulster ) បានឡើយ ក្នុង ស្ថានភាពបែបនេះ នៅឆ្នាំ ១៩២១ ប្រទេស អៀរឡង់ និង អង់គ្លេស បានព្រមព្រៀងគ្នា បែងចែកប្រទេស អៀរឡង់ ជាពីរផ្នែកគឺ៖ • តំបន់អុ៊លស្ទែរ ដែលភាគច្រើនកាន់សាសនា គ្រិស្ដនិកាយ ប្រូតេស្តង់ ត្រូវបានទទួល លក្ខន្តិកៈពិសេសមួយគឺ តំណាងរាស្ត្រ តំបន់នេះទៅប្រជុំនៅសភាអង់គ្លេស ទីក្រុងឡុងដ៍ ។ • ផ្នែកសល់ពី ( ULSTER )ប្រជារាស្ត្រតំបន់នេះកាន់ សាសនាគ្រិស្តនិកាយកាតូលិក តំបន់នេះត្រូវបានបង្កើត រដ្ឋឯករាជ្យមួយឈ្មោះ រដ្ឋសេរី នៃ កោះអៀឡង់ តែទោះជាបែបណាក្តី ប្រទេសអង់គ្លេស នៅតែត្រួតត្រា ព្រមទាំងមានតាំងមូលដ្ឋានទ័ពនៅរដ្ឋនេាះទៀតផង និយាយរួម ចលនាជាតិនិយមសុិនផេនមិនត្រឹមតែ ទាមទារឲ្យ អង់គ្លេស ដកទ័ពចេញពី អៀរឡង់ប៉ុណ្ណោះទេ គឺបានទាមទារឲ្យ អង់គ្លេស បញ្ចូលតំបន់អ៊ុលស្ទែរ ទៅក្នុង រដ្ឋអៀឡង់ ទៀតផង ។ ភូមិសាស្រ្ត
មើលផងដែរឯកសារយោង
|
Portal di Ensiklopedia Dunia