ខេត្តយសោធរ

ខេត្តយសោធរ (សៀម : ยโสธร) គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ៧៦ របស់ប្រទេសសៀមដែលស្ថិតនៅភាគឦសាននៃប្រទេសសៀមដែលសៀមហៅថាអ៊ីសាន។ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ប្រឹក្សា​បដិវត្តន៍​របស់សេនាប្រមុខថាណម ឃីធីណាចនបន្ទាប់​ពីសេចក្តី​ប្រកាស​លេខ ៧០ ដែល​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ០៣ ខែ​មីនា ឆ្នាំ ១៩៧២។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តឧប្បលរាជធានី ខេត្តអំណាចចម្រើន ខេត្តសិរីសាកេត ខេត្តសុវណ៌ភូមិ និង ខេត្តមុក្តាហារ

ខេត្តយសោធរ
ยโสธร

ទង់

ត្រា
ផែនទីនៃខេត្តយសោធរ
ផែនទីនៃខេត្តយសោធរ
ប្រទេស ថៃ(សៀម)
ទីរួមខេត្តក្រុងយសោធរ
ផ្ទៃក្រឡា[]
 • សរុប៤១៣១ គម2 (១៥៩៥ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡា៥២
ល្វែងម៉ោងICT (ម.ស.ស.+7)
លេខកូដប្រៃសណីយ៍35xxx
លេខកូដហៅទូរស័ព្ទ045
ក្រមអ.ម.អ. ៣១៦៦TH-35
គេហទំព័រyst-pao.go.th

ប្រវត្តិ

ខេត្តយសោធរ គឺជាខេត្តរបស់ខ្មែរនៅក្នុងសម័យអង្គរក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី ១ ដែលមានរាជធានីនៅយសោធបុរៈហើយបច្ចុប្បន្នរាជធានីនេះមានទីតាំងស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប

ខេត្តនេះត្រូវបានបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ១៩៧២ ដែលបំបែកចេញពីខេត្តឧប្បលរាជធានី

រដ្ឋបាល

ខេត្តយសោធរ ចែកចេញជា ០៩ ក្រុង/ស្រុក ៧៨ សង្កាត់/ឃុំ និង ៨៨៥ ភូមិ ៖

ផែនទីក្រុងនិងស្រុកនៃខេត្តយសោធរ
លេខរៀង ឈ្មោះភាសាខ្មែរ ឈ្មោះអក្សរឡាតាំង ឈ្មោះភាសាសៀម
០១ ក្រុងយសោធរ Mueang Yasothon เมืองยโสธร
០២ ស្រុកសៃមូន Sai Mun ทรายมูล
០៣ ស្រុកគុតឈុម Kut Chum กุดชุม
០៤ ស្រុកខាំឃឿនកែវ Kham Khuean Kaeo คำเขื่อนแก้ว
០៥ ស្រុកប៉ាទាវ Pa Tio ป่าติ้ว
០៦ ស្រុកមហាឆាណាជ័យ Maha Chana Chai มหาชนะชัย
០៧ ស្រុកខវ៉ាង Kho wang ค้อวัง
០៨ ស្រុកលើងណុកថា Loeng Nok Tha เลิงนกทา
០៩ ស្រុកថៃចម្រើន Thai Charoen ไทยเจริญ

មើលផងដែរ

  1. "Table 2 Forest area Separate province year 2019". Royal Forest Department. Retrieved 6 April 2021.
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya