ខេត្តឧប្បលរាជធានីខេត្តឧប្បលរាជធានី ឬ អូរបុណ្យរាជធានី (សៀម : อุบลราชธานี) ដែលជាទូទៅគេហៅកាត់ថា ឧបល ឬ ឧប៊ុន គឺជាខេត្តធំមួយនៅភូមិភាគឦសានប្រទេសសៀមៗហៅថាអ៊ីសានដែលវាមានផ្ទៃដីធំជាងគេទី ០២ នៅភូមិភាគអ៊ីសានបន្ទាប់ពីខេត្តនគររាជសីមានិងធំជាងគេទី ០៥ នៅក្នុងប្រទេសសៀមហើយជាខេត្តដែលមានប្រជាជនច្រើនជាងគេទី ០២ នៅក្នុងប្រទេសបន្ទាប់ពីខេត្តនគររាជសីមា។វាជាខេត្តដែលមានប្រវត្តិដ៏យូរលង់ណាស់មកហើយដែលមានភស្តុតាងជាច្រើនទាំងប្រវត្តិសាស្ត្របុរាណនិងបុរាណវិទ្យា។ខេត្តឧប្បលរាជធានីមានចម្ងាយប្រមាណ ៦៣០ គីឡូម៉ែត្រពីទីក្រុងបាងកក(ខេត្តបឹងកក់)។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តអំណាចចម្រើន ខេត្តយសោធរ និង ខេត្តសិរីសាកេតនៅភាគខាងជើងនិងខាងកើតជាប់នឹងខេត្តសារ៉ាវ៉ាន់ និង ខេត្តចម្ប៉ាស័ក្តិ ប្រទេសលាវ និង នៅភាគខាងត្បូងជាប់នឹងខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា។
ប្រវត្តិកាលពីអតីតកាលខេត្តនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រខ្មែររហូតមកដល់រជ្ជកាលព្រះបាទហ្វាង៉ុមបានបង្កើតនគរឡានឆាងឡើងហើយក្រោយមកបានក្លាយជាព្រះរាជាណាចក្រចម្ប៉ាស័ក្តិ។ ទីក្រុងនេះត្រូវបានបង្កើតឡើងនៅចុងសតវត្សរ៍ទី ១៨ ដោយថៅខាំផុនដែលជាកូនចៅរបស់ព្រះវ៉ូនិងព្រះតាដែលបានភៀសខ្លួនពីស្ដេចសិរីប៊ុនសាន្ដនៃទីក្រុងវៀងច័ន្ទន៍ចូលទៅក្នុងព្រះរាជាណាចក្រសៀមនៅក្នុងរជ្ជកាលស្ដេចតាកស៊ីន។ក្រោយមកថៅខាំផុនត្រូវបានតែងតាំងនិងមានគោរមងារជាព្រះពុទ្ធវង្សាដែលជាអ្នកគ្រប់គ្រងទី ០១ នៅខេត្តឧប្បលរាជធានី។នៅក្នុងឆ្នាំ ១៩៧២ ខេត្តឧប្បលរាជធានីបានក្លាយទៅជាខេត្តផ្លូវការហើយក៏ជាមជ្ឈមណ្ឌលរដ្ឋបាលនៃមណ្ឌលទេសាភិបាលភូមិភាគឦសានផងដែរ។ រហូតមកដល់ឆ្នាំ ១៩៧២ ខេត្តឧប្បលរាជធានីគឺជាខេត្ដដែលមានផ្ទៃដីធំបំផុតនៅក្នុងតំបន់ភូមិភាគអ៊ីសាននៃប្រទេសសៀម។ខេត្តយសោធរត្រូវបានបំបែកចេញពីខេត្តឧប្បលរាជធានីនៅក្នុងឆ្នាំ ១៩៧២ បន្ទាប់មកខេត្តអំណាចចម្រើនក៏បានបំបែកចេញពីខេត្តនេះនៅក្នុងឆ្នាំ ១៩៩៣។ នៅមុនពេលក្លាយជាខេត្ដជាផ្លូវការខេត្តឧប្បលរាជធានីគឺជាមជ្ឈមណ្ឌលរដ្ឋបាលនៃមណ្ឌលទេសាភិបាលភូមិភាគឦសានប៉ុន្តែក្រោយមកខេត្តនេះត្រូវបានបំបែកចេញពីមណ្ឌលទេសាភិបាលភូមិភាគឦសានវិញ។នៅក្នុងឆ្នាំ ១៩២៥ វាបានក្លាយជាមណ្ឌលមួយនៃខេត្តនគររាជសីមាក្រោយមកវាត្រូវបានដកចេញវិញពីមណ្ឌលនៅក្នុងឆ្នាំ ១៩៣៣ ហើយខេត្តនេះក៏បានក្លាយជារដ្ឋបាលរងកម្រិតដំបូងនៅក្នុងប្រទេស។ រដ្ឋបាលខេត្តឧប្បលរាជធានី ចែកចេញជា ២៥ ក្រុង/ស្រុក ២១៩ សង្កាត់/ឃុំ និង ២៤៦៩ ភូមិ ៖ ![]()
ប្រាសាទមើលផងដែរ |
Portal di Ensiklopedia Dunia