គណបក្សប្រជាធិបតេយ្យខ្មែរ
គណបក្សខ្មែរប្រជាធិបតេយ្យ (អង់គ្លេស៖ Khmer Democratic Party ហៅកាត់ថា KDP) គឺជាគណបក្សនយោបាយមួយនៅកម្ពុជា ។ មនោគមវិជ្ជាគណបក្សនយោបាយនេះគាំទ្រការជឿថា ខណៈជនអន្តោប្រវេសន៍ខុសច្បាប់ និងសូម្បីតែអ្នកដែល"មកពីប្រទេសវៀតណាម" ដែល"យកការងារពីពលរដ្ឋខ្មែរ"គឺបំផ្លាញដល់កម្ពុជា។ មេដឹកនាំគណបក្សខ្មែរប្រជាធិបតេយ្យ លោក អ៊ុក ភូរិ មានប្រសាសន៍ថា លោក និងគណបក្សរបស់លោកមិនគាំទ្រមនោគមវិជ្ជា "ប្រឆាំងនឹងអន្តោប្រវេសន៍" នោះទេ ប៉ុន្តែលោក និងគណបក្សខ្មែរប្រជាធិបតេយ្យគាំទ្រ និងលើកកម្ពស់ជំនឿថា "ជនអន្តោប្រវេសន៍ទាំងអស់តាមករណីនីមួយៗ" ក្លាយជាពលរដ្ឋ ''តាមព្រះរាជក្រឹត្យ'' ដើម្បីរស់នៅក្នុងប្រទេសកម្ពុជា ដែលពួកគេអាចរួមចំណែកក្នុងន័យស្ថាបនាដល់ប្រទេសកម្ពុជាផងដែរ។ មនោគមវិជ្ជាផ្សេងទៀតដែលគណបក្សខ្មែរប្រជាធិបតេយ្យលើកកម្ពស់ និងគាំទ្រគឺ សិទ្ធិមនុស្ស "ជាពិសេសសម្រាប់ស្ត្រី និងកុមារ" និងផ្តល់ការគាំទ្រគ្មានដែនកំណត់ដល់ "សេដ្ឋកិច្ចទីផ្សារសេរី" ហើយក៏មិនលំអៀងដោយការគាំទ្រ និង "កិច្ចសហប្រតិបត្តិការ" ជាមួយ ប្រទេសទាំងអស់នៃពិភពលោក "ដោយមិនគិតអំពីសង្គមនយោបាយរបស់ពួកគេ" ។ ក្រៅពីនោះ គណបក្សនេះក៏គាំទ្រជំនឿថាប្រជាពលរដ្ឋខ្មែរគ្រប់រូបមានការគ្រប់គ្រងប្រទេសដោយ"អធិបតេយ្យភាព"។[១] មនោគមវិជ្ជាផ្សេងទៀតដែលគណបក្សនេះគាំទ្រគឺដូចជាឧទាហរណ៍ នៃការគាំទ្រផ្នែកអភិរក្សនៃបេតិកភណ្ឌវប្បធម៌ និងសីលធម៌សង្គម ព្រមទាំងច្បាប់ធម្មនុញ្ញ ដែលមានន័យថាពួកគេប្រឆាំងទៅនឹងអំពើចោរកម្ម គ្រឿងញៀន និងការជួញដូរមនុស្ស។ល។[២] សកម្មភាពនយោបាយក្នុងចំណោមកម្មវិធីឃោសនាតាមទូរទស្សន៍ជាច្រើនដែលបង្ហាញគណបក្សនយោបាយលើកកម្ពស់ការយល់ឃើញរបស់ខ្លួន គណបក្សខ្មែរប្រជាធិបតេយ្យទទួលបានម៉ោង ១ ម៉ោង ៤៨ នាទី ដែលជាម៉ោងច្រើនជាងគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចទទួលបាន ១ ម៉ោង ៤៣ នាទី។[៣] គណបក្សប្រជាធិបតេយ្យខ្មែរបានជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៤ ឆ្នាំ២០០៨ ជាមួយនឹងសំឡេង ៣២៣៨៦ ជាមួយនឹង ១ អាសនៈ។[៤] ឯកសារយោង
|
Portal di Ensiklopedia Dunia