ប្រទេសកៀគីស្ថាន ឬអាចសរសេរបានថា កៀហ្ស៊ីស៊ីស្ថាន (ភាសាកៀគីស៖ Кыргызстан និងភាសារុស្ស៊ី៖ Кыргызстан) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋកៀគីស្ថាន គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីកណ្ដាល។ ប្រទេសកៀគីស្ថានមានព្រំប្រទល់ជាប់ជាមួយប្រទេសកាហ្សាក់ស្ថាននៅភាគខាងជើង អ៊ូសបេគីស្ថាននៅភាគខាងលិច តាហ្ស៊ីគីស្ថាននៅភាគខាងត្បូង និងប្រទេសចិននៅភាគខាងកើត។ រដ្ឋធានី និងទីក្រុងធំបំផុតរបស់ប្រទេសនេះគឺ ប៊ីស្កេក។ កៀគីស្ថានមានចំនួនប្រជាជនសរុប ៦ លាននាក់ដោយភាគច្រើនជាជនជាតិកៀគីស ហើយមានជនជាតិភាគតិចសំខាន់ៗដូចជា ជនជាតិអ៊ូសបេក និងជនជាតិរុស្ស៊ីជាដើម។ ភាសាកៀគីសមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមភាសាតួកគីកផ្សេងទៀត។
ភាសារុស្ស៊ីនៅតែត្រូវប្រជាជនកៀគីសទូទៅយកមកអនុវត្តនិយាយជាភាសាសហផ្លូវការ។ ៩០% នៃប្រជាជនកៀគីសទាំងអស់គឺជាអ្នកកាន់សាសនាឥស្លាម ហើយពួកគេភាគច្រើនជាអ្នកប្រតិបត្តិនិកាយឥស្លាមស៊ុននី។[៧] ក្រៅពីមានដើមកំណើតម៉ុងហ្គោលលាយជាមួយតួកគីក វប្បធម៌កៀគីសបានផ្សំឡើងពីប្រពៃណីស្លាវ និងទទួលឥទ្ធិពលច្រើនពីប្រទេសរុស្ស៊ី។[ត្រូវការអំណះអំណាង]
និរុត្តិសាស្ត្រ
ប្រវត្តិសាស្ត្រ
ភូមិសាស្ត្រ
នយោបាយ
សេដ្ឋកិច្ច
ប្រជាសាស្ត្រ
វប្បធម៌
ឯកសារយោង