កាហ្សាក់ស្ថាន
ប្រទេសកាហ្សាក់ស្ថាន (ភាសាកាហ្សាក់៖ Қазақстан; ភាសារុស្ស៊ី៖ Казахстан) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋកាហ្សាក់ស្ថាន គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីកណ្តាល។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ីនៅភាគខាងជើង ចិននៅភាគខាងកើត រីឯប្រទេសកៀគីស្ថាន អ៊ូសបេគីស្ថាន និងតួកមេនីស្ថានវិញស្ថិតនៅភាគខាងត្បូង។ ប្រទេសនេះមានរដ្ឋធានីនៅ អាសតាណា (ធ្លាប់ហៅថា "ន័រស៊ុលតង់") និងមានទីក្រុងធំបំផុតហៅ អាល់ម៉ាទី។ កាហ្សាក់ស្ថានគឺជាប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រធំជាងគេ ហើយជាប្រទេសធំបំផុតទីប្រាំបួននៅលើពិភពលោក និងមានប្រជាជនចំនួន ១៨.៨ លាន់នាក់។ ទឹកដីនៃប្រទេសកាហ្សាក់ស្ថានបច្ចុប្បន្នត្រូវបានមនុស្សចូលមកតាំងទីលំនៅដំបូងចាប់តាំងពីយុគប៉ាឡេអូលីទិកមកម៉្លេះ។ នៅបុរាណកាល ក្រុមជនជាតិអ៊ីរ៉ង់ផ្សេងៗដូចជា សាកា ម៉ាស្សាជេត្ត និងស៊ីតថ៍ បានចូលមករស់នៅលើទឹកដីកាហ្សាក់ស្ថានតាមរយៈការពង្រីកវាតទីរបស់ចក្រភពអាឆេមីនីដ្ស៍របស់ពួកគេ។ ក្រុមជនជាតិតួកស៊ីគបានចូលមកដល់ដែនដីប្រទេសនេះនៅប្រហែលដើមសតវត្សទី៦។ នៅសតវត្សទី១៣ ទឹកដីកាហ្សាក់ត្រូវបានត្រួតត្រាដោយចក្រភពម៉ុងហ្គោល ដឹកនាំដោយជេនហ្គិស ខាន់។ បន្ទាប់ពីការបែកបាក់រដ្ឋហ្វូងមាសនៅក្នុងសតវត្សទី១៥ ខាន់ចក្រកាហ្សាក់ក៏បានរំលេចឡើង។ ដល់សតវត្សទី១៨ ខាន់ចក្រកាហ្សាក់ត្រូវបែកបាក់ចេញជាបីបក្សសម្ព័ន្ធ ហើយក៏ត្រូវចក្រភពរុស្ស៊ីក្ដោបយកទឹកដីបន្តិចម្តងៗ រហូតដល់ពាក់កណ្តាលសតវត្សទី១៩ ទឹកដីកាហ្សាក់ទាំងមូលក៏ស្ថិតនៅក្រោមអំណាចរុស្ស៊ីជាផ្លូវការ។[៨] បន្ទាប់ពីបដិវត្តន៍រុស្ស៊ីឆ្នាំ១៩១៧ និងសង្រ្គាមស៊ីវិលរុស្ស៊ី ទឹកដីរដ្ឋបាលកាហ្សាក់ស្ថានត្រូវបានគេរៀបចំជាច្រើនលើក។ ដល់ឆ្នាំ១៩៣៦ ទើបព្រំដែនសព្វថ្ងៃបានលេចចេញជារូបរាងឡើងតាមរយៈការប្រកាសរដ្ឋសូវៀតថ្មីហៅ សាធារណរដ្ឋសង្គមនិយមសូវៀតកាហ្សាក់ស្ថាន។ កាហ្សាក់ស្ថានត្រូវជាសាធារណរដ្ឋសូវៀតចុងក្រោយបង្អស់ដែលប្រកាសឯករាជ្យចេញពីសហភាពសូវៀតនៅក្នុងឆ្នាំ១៩៩១។ ប្រទេសនេះគ្របដណ្តប់លើតំបន់អាស៊ីកណ្តាលទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ដោយ ផសស (ផលិតផលក្នុងស្រុកសរុប) ក្នុងតំបន់ប្រមាណ ៦០ ភាគរយគឺមានប្រភពចេញពីប្រទេសនេះ ជាចម្បងតាមរយៈឧស្សាហកម្មប្រេងកាត និងឧស្ម័ន ហើយមិនតែប៉ុណ្ណោះ កាហ្សាក់ស្ថានក៏សម្បូរទៅដោយធនធានរ៉ែជាច្រើនផងដែរ។[៩] កាហ្សាក់ស្ថានជាប្រទេសដែលមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីកណ្ដាល។ សព្វថ្ងៃ ប្រទេសនេះបានប្រកាន់យកប្រព័ន្ធឯកត្តរដ្ឋ (ឯកភូត) សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ[១០] ក៏ប៉ុន្តែតាមការពិត កាហ្សាក់ស្ថានត្រូវស្ថិតនៅក្រោមរបបផ្ដាច់ការ[១១][១២]ដោយគ្មានការបោះឆ្នោតដោយសេរីនោះឡើយ។[១៣] ប៉ុន្តែទោះបីជាយ៉ាងណា កិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើប្រជាធិបតេយ្យូបនីយកម្ម និងកំណែទម្រង់នយោបាយផ្សេងៗត្រូវបានចាត់អនុវត្តបណ្ដើរៗ បន្ទាប់ពីការលាលែងពីតំណែងរបស់ប្រធានាធិបតីនុរស៊ុលតង់ ណាហ្សាបាយ៉េហ្វនៅក្នុងឆ្នាំ២០១៩។ កាហ្សាក់ស្ថាន គឺជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក, សហគមន៍នៃរដ្ឋឯករាជ្យ, អង្គការសហប្រតិបត្តិការសៀងហៃ, សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី, អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព, អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប, អង្គការសហប្រតិបត្តិការឥស្លាម, អង្គការរដ្ឋតួកស៊ីគ និងអង្គការវប្បធម៌អន្តរជាតិតួកស៊ីគ។ ប្រវត្តិសាស្ត្រនៅសតវត្សទី១៣ ជនជាតិកាហ្សាក់ជាម្ចាស់ស្រុក ដែលជនជាតិកើតឡើងដោយសារការរួមបញ្ចូលក្នានៃជនជាតិទួរគី និងពួកកុលសម្ព័ន្ធជនជាតិម៉ុងកូល ដែលកម្រនឹងរួមគ្នាជាជាតិសាសន៍តែមួយ បានផ្លាស់ទីលំនៅមករស់នៅលើតំបន់ប្រទេសនេះ។ ទឹកដីនេះត្រូវបានប្រទេសរុស្ស៊ីវាយយកនៅសតវត្សទី១៨ ហើយប្រទេសកាហ្សាក់ស្ថានក៏ក្លាយជាសហភាពសូវៀតនៅឆ្នាំ ១៩៣៦។ ក្នុងកំឡុង កម្មវិធីកសិកម្មកោះវីជីន នាទសវត្សឆ្នាំ១៩៥០ និង ១៩៦០ ពលរដ្ឋសូវៀតត្រូវបានជម្រុញក្នុងការដាំដុះនៅវាលស្មៅខាងជើងប្រទេសកាហ្សាក់ស្ថាន។ ការហូរចូលនៃពួកជនបរទេស(ភាគច្រើនជាជនជាតិរុស្ស៊ី ប៉ុន្តែមានខ្លះទៀតមកពីប្រទេសផ្សេងៗផងដែរ) បានធ្វើឲ្យរបាយប្រជាជនមានការផ្លាស់ប្ដូរ ហើយបានក៏បានធ្វើចំនួនប្រជាជនដែលមិនមែនជាជនជាតិកាហ្សាក់មានការកើនឡើងផងដែរ។ ឯករាជ្យនៅឆ្នាំ១៩៩១ កើតមានឡើងដោយសារអ្នកចំណូលថ្មីដ៏ច្រើនលើសលប់ទាំងនោះបានធ្វើការចាកចេញទៅប្រទេសរបស់ពួកគេវិញ។ បញ្ហាថ្មីដែលចោទឡើងរួមមាន៖
ភូមិសាស្ត្រទីតាំងភូមិសាស្ត្រប្រទេសកាហ្សាក់ស្ថានស្ថិតនៅក្នុងអាស៊ីកណ្ដាល ហើយស្ថិតនៅខាងជើងសាធារណរដ្ឋប្រជាមានិតចិន។ ទឹកដីមួយផ្នែកតូចនៅខាងលិចទន្លេអ៊ូរាល់ គឺស្ថិតនៅក្នុងទ្វីបអឺរ៉ុប។ កូអរដោនេភូមិសាស្ត្រប្រទេសនេះស្ថិតចន្លោះខ្សែស្របទី៤៨ នៃរយៈទទឹងខាងជើង និងខ្សែបណ្ដោយទី៦៨នៃរយៈបណ្ដោយខាងកើត។ ផ្ទៃដី![]() ![]() ![]() ប្រទេសកាហ្សាក់ស្ថានមានផ្ទៃដីសរុប២ ៧១៧ ៣០០ គីឡូម៉ែតទ្វេគុណតូចជារដ្ឋតិចសាសចំនួន៤ ហើយចែកជាដែនគោកចំនួន ២ ៦៦៩ ៨០០ គីឡូម៉ែតទ្វេគុណ និងដែនទឹកចំនួន ៤៧ ៥០០ គីឡូម៉ែតទ្វេគុណ។ ព្រំប្រទល់របស់ប្រទេសមានប្រវែងសរុប១២ ០១២គីឡូម៉ែត ដែលជាប់នឹងសាធារណរដ្ឋប្រជាមានិតចិនប្រវែង១ ៥៣៣គីឡូម៉ែត ជាប់សាធារណរដ្ឋគីរ៍ហ្គីហ្ស៍ស្ថានប្រវែង១ ០៥១គីឡូម៉ែត ជាប់សហព័ន្ធរុស្ស៊ីប្រវែង៦ ៨៤៦គីឡូម៉ែត ជាប់តូមិននីស្ថានប្រវែង៣៧៩គីឡូម៉ែត និងជាប់សាធារណរដ្ឋអ៊ុយប៊ែគីស្ថានប្រវែង២ ២០៣គីឡូម៉ែត។ ប្រទេសនេះគ្មានព្រំប្រទល់ឆ្នេរសមុទ្រទេ តែគួរកត់សម្គាល់ផងដែរថា ប្រទេសកាហ្សាក់ស្ថានក៏ជាប់នឹងសមុទ្រអារ៉ាល់ផងដែរ តែឥឡូវត្រូវបានគេបញ្ចូលជាដែនទឹកពីរ គឺសមុទ្រអារ៉ាល់ប្រវែង១ ០៧០គីឡូម៉ែត និងសមុទ្រកាសព្យែនប្រវែង១ ៨៩៤គីឡូម៉ែត។ បញ្ជីទីក្រុងនៅកាហ្សាក់ស្ថាន
កំណត់សម្គាល់ឯកសារយោង
|
Portal di Ensiklopedia Dunia