ក្រុងតាខ្មៅ
ប្លង់នៃក្រុងតាខ្មៅ
តាខ្មៅ គឺជាទីរួមខេត្តកណ្ដាលនៅកម្ពុជាភាគកណ្ដាល។ ក្រុងនេះមានចម្ងាយប្រហែល ១១ គម. ភាគខាងត្បូងនៃភ្នំពេញ (ដែលមានព្រំដែនផ្ទាល់ជាប់នឹងភ្នំពេញ)។ ក្រុងតាខ្មៅ មានព្រំប្រទល់រដ្ឋបាលខាងលិចជាប់ខណ្ឌដង្កោ នៃរាជធានីភ្នំពេញ ខាងកើតជាប់ទន្លេបាសាក់ ខាងជើងជាប់ខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ ខាងត្បូងជាប់ស្រុកស្អាង និងស្រុកកណ្ដាលស្ទឹង។ ក្រុងនេះត្រូវបានបែងចែកទៅជា ៦ សង្កាត់ និង ២០ ភូមិ។[២] ប្រហែល ៦០% នៃពលរដ្ឋក្រុងតាខ្មៅធ្វើដំណើរទៅធ្វើការងារនៅភ្នំពេញ។ និរុត្តិសាស្ត្រឈ្មោះក្រុងនេះកាលពីសម័យមុនគឺស្ថិតនៅក្នុងរដ្ឋបាលថ្នាក់ខេត្តដែលគេហៅថា ខេត្តតាខ្មៅ លុះដល់ចំណេរកាលតមកគេក៏បានដាក់ក្នុងរដ្ឋបាល ស្រុកវិញ មកទល់បច្ចុប្បន្នគឺស្ថិតនៅក្នុងថ្នាក់ក្រុងស្មើស្រុក ដែលជាក្រុងមួយស្ថិតនៅទីរួមខេត្តកណ្ដាល តាខ្មៅ យកតាមមេទ័ពម្នាក់របស់ខ្មែរ ដែលលោកមានសក្ដិស្មើពញា និងមានឈ្មោះថា ខ្មៅ ហៅផ្សំគ្នាថា ពញាខ្មៅ លុះដល់លោកចែកឋានទៅអ្នកស្រុកក៏តែងតាំងហៅលោក ថាតាខ្មៅៗអញ្ជឹងមកទើបឈ្មោះក្រុងនេះត្រូវគេហៅថា តាខ្មៅដូច្នេះ។ ប្រវត្តិសាស្ត្រផ្នែកនេះត្រូវការសរសេរបន្ថែម រដ្ឋបាលក្រុងតាខ្មៅ (អង់គ្លេស: Ta Khmau Municipality) ស្ថិតនៅ ខេត្តកណ្ដាល មាន ១០សង្កាត់ និង ៥៩ភូមិ÷
មកដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ក្រុងនេះត្រូវបានយកដែនរដ្ឋ ស្រុកស្អាង ៤ឃុំ និង ១៨ភូមិ មកដាក់បញ្ចូលជាក្រុងតាខ្មៅគឺ
រដ្ឋបាលក្រុងតាខ្មៅចាស់ក្រុងតាខ្មៅ ដែលពីអតីតកាលមកជា ស្រុកតាខ្មៅ តាមប្រកាសលេខ ៤៩៣ ប្រ.ក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០១ របស់ក្រសួងមហាផ្ទៃ បច្ចុន្បន្នប្តូរជា ក្រុងតាខ្មៅ តាមអនុក្រឹតលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៨។ មានក្រុងតាខ្មៅ បានចែកជា ៦ សង្កាត់ និង ២០ ភូមិ៖
អប់រំសុខាភិបាលវត្តអារាម
ផ្សារឯកសារយោង
តំណខាងក្រៅ
|
Portal di Ensiklopedia Dunia