ខណ្ឌមានជ័យ
ខណ្ឌមានជ័យ (អក្សរឡាតាំង: Mean Chey រឺ Khan Mean Chey) ស្ថិតនៅភាគអាគេ្នយ៍នៃភ្នំពេញ កម្ពុជា។ ខណ្ឌនេះបានបែងចែកទៅជា ៧សង្កាត់[២]។ ប្រវត្តិកាលពីដើមឡើយ ខណ្ឌមានជ័យប្រហែលសម័យរដ្ឋកម្ពុជាស្ថិតក្នុងអំណាចរដ្ឋបាលរបស់ខេត្តកណ្ដាល ដែលជាស្រុកមួយរបស់ខេត្តកណ្ដាល ហៅថាស្រុកមានជ័យ។ [៣] រដ្ឋកម្ពុជា-ព្រះរាជាណាចក្រទី២ (មុន-០៥ វិច្ឆិកា ២០១០)![]()
ព្រះរាជាណាចក្រទី២ (០៥ វិច្ឆិកា ២០១០-២៥ ធ្នូ ២០១៣)![]() ក្រមប្រៃសណីយ៍ខណ្ឌមានជ័យ (១២០៦)
យោងតាមអនុក្រឹត្យ លេខ ១៤៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១០ ស្ដីពីការប្ដូរឃុំនៃរាជធានីភ្នំពេញទៅជាសង្កាត់។ កាត់យកឃុំវាលស្បូវ ឃុំព្រែកឯង ឃុំក្បាលកោះ និងឃុំព្រែកថ្មី នៃស្រុកកៀនស្វាយ ខេត្តកណ្ដាល បញ្ចូលក្នុងខណ្ឌមានជ័យនៃរាជធានីភ្នំពេញវិញ ជាសង្កាត់វាលស្បូវ សង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកថ្មី។[៤] ព្រះរាជាណាចក្រទី២ (២៥ ធ្នូ ២០១៣ - ១៨ កក្កដា ២០១៦)![]() យោងតាមអនុក្រឹត្យ លេខ ៥៧៩ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ស្ដីពីការបង្កើតខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ។ សង្កាត់ចំនួន ០៨ នៃខណ្ឌមានជ័យ ត្រូវកាត់ដាក់បញ្ចូលក្នុងខណ្ឌច្បារអំពៅថ្មី រួមមាន សង្កាត់ច្បារអំពៅទី១ សង្កាត់ច្បារអំពៅទី២ សង្កាត់និរោធ សង្កាត់ព្រែកប្រា សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកថ្មី។[៥]
![]()
យោងតាម អនុក្រឹត្យ លេខ ១៤៥ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្ដីពីការបំបែកសង្កាត់ស្ទឹងមានជ័យ នៃខណ្ឌមានជ័យ រាជធានីភ្នំពេញ សង្កាត់ស្ទឹងមានជ័យត្រូវបំបែកជាបី សង្កាត់គឺ សង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣។ អម និងអនុក្រឹត្យ លេខ ១៤៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្ដីពីការបំបែកសង្កាត់បឹងទំពុន នៃខណ្ឌមានជ័យ រាជធានីភ្នំពេញ សង្កាត់បឹងទំពុនក៏ត្រូវបំបែកជាពីរសង្កាត់ទៀតដែរ គឺសង្កាត់បឹងទំពុនទី១ និងសង្កាត់បឹងទំពុនទី២។ [៦][៧] [៨] [៩] គ្រឹះស្ថានអប់រំរដ្ឋ
ឯកជន
សុខាភិបាលរដ្ឋឯកជនវត្តអារាម
ផ្សារ
ឯកសារយោង
|
Portal di Ensiklopedia Dunia