ឃុំកំពង់លួង(ស្រុកក្រគរ)'ឃុំកំពង់លួង(ស្រុកក្រគរ) (អង់គ្លេស: Kampong Loung) ជាដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានភូមិចំណុះឲ្យរដ្ឋបាលឃុំនួន ៥ ភូមិ[១] ៖
អប់រំឃុំកពង់លួងមាសាលាបឋមសិក្សាចំនួន២ និងអនុវិទ្យាល័យចំនួន១ ព្រមទាំងសាលាបង្រៀនសម្រាប់បងប្អូនជនអន្តោប្រវេសន៍វៀតណាមដែលកំពុងរស់នៅនៅក្នុងភូមិទី៥ផងដែរ
សាសនាព្រះពុទ្ធសាសនាសុខាភិបាលឃុំកំពង់លួងមានមណ្ឌលសុខភាពមួយគឺ មណ្ឌលសុខភាពកំពង់លួង ដែលកំពុងផ្ដល់សេវាជារៀងរាល់ថ្ងៃដល់ប្រជាពលរដ្ក្នុងឃុំកំពង់លួង និងប្រជាជនជុំវិញបឹងទន្លេសាដែលមកពីតំបន់ខាងក្រៅដូចជា: ភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ភូមិកំពង់ឃ្នាស (កំពង់លើ) ឃុំក្បាលត្រាច ភូមិអូរអាកល់ (អូរតាប្រុក) ឃុំអូរសណ្ដាន់ ភូមិអន្លង់រាំង (កំពង់ឡ) ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ភូមិរាំងទិល និងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ក្រៅពីនោះក៏មានប្រជាជនមកពីខេត្តផ្សេងទៀតដូចជា ប្រជាពលរដ្ឋក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ និងមួយផ្នែកនៃភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាបផងដែរ។ ក្នុងនោះសេវាដែលមណ្ឌលសុខភាពកំពុងផ្ដល់ជូនប្រជាពលរដ្ឋមានដូចជា: 1. ផ្នែកជំងឺទូទៅ - ពិគ្រោះ និងព្យាបាលជំងឺទូទៅកុមារ មនុស្សចាស់ 2. ផ្នែកសម្ភព និងរោគស្ត្រី - ពិនិត្យផ្ទៃពោះ ថែទាំមុនសម្រាល - ពិនិត្យថែទាំក្រោយសម្រាល - ពិនិត្យថែទាំក្រោយរលូត/រំលូត - ពិនិត្យ និងព្យាបាលរោគស្ដ្រី - សម្រាលកូនបែបធម្មជាតិ - ពន្យារកំណើត 3. ផ្នែកចាក់ថ្នាំបង្ការ - ចាក់ថ្នាំបង្ការជំងឺកុមារ១១មុខ - ចាក់ថ្នាំបង្ការជំងឺតេតាណុស - ថ្នាំបង្ការជំងឺកូវីត១៩... 4. ផ្នែកវះកាត់តូច - វះបូស វះដុំគីស ដេររបួស លាងរបួស រុំរបួស 5. ផ្នែកមន្ទីរពិសោធន៍ អមវេជ្ជសាស្ត្រ - តេស្តឈាម: តេស្តជាតិស្ករ គ្រាប់ឈាម អេដស៍ ស្វាយគ្រុនចាញ់ រលាកថ្លើមប្រភេទបេ សេ - ពិនិត្យកំហាកស្រាវជ្រាវមេរោគរបេង - តេស្តផ្ទៃពោះ វិភាគទឹកនោម - ពិនិត្យស្រាវជ្រាវជំងឺមហារីកដោះ មហារីកមាត់ស្បូន *សង្គ្រោះបឋម និងបញ្ជូន 24/24ម៉ោង រមណីដ្ឋានមើលផងដែរ
|
Portal di Ensiklopedia Dunia