ប្រ៊ីក្ស គឺជាអង្គការអន្តររដ្ឋាភិបាលមួយដែលមានប្រទេសចំនួនដប់ជាសមាជិក រួមមាន៖ ចិន ប្រេស៊ីល រុស្ស៊ី អ៊ីរ៉ង់ អាហ្វ្រិកខាងត្បូង អេត្យូពី អេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប ឥណ្ឌា និងឥណ្ឌូណេស៊ី ។ វាគឺជាក្រុមយុទ្ធសាស្ត្រ ហើយជាគូប្រជែងនឹងក្រុមប្រទេសកំពូលសេដ្ឋកិច្ចចំនួនប្រាំពីរ ដែលគេតែងនិយមស្គាល់ថា G7 នោះ។
ពាក្យថា "ប៊្រីក" (BRIC) ដើមឡើយជាឈ្មោះទុកសម្គាល់ពីឱកាសវិនិយោគថ្មី។[ ១] ក្រុមអង្គការមួយនេះក្រោយមកក៏បានវិវត្តទៅជាប្លុកភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច[ ២] ដោយរដ្ឋាភិបាលនៃប្រទេសសមាជិកនីមួយៗបានចូលជួបប្រជុំគ្នារៀងរាល់ឆ្នាំនៅក្នុងកិច្ចប្រជុំកំពូលផ្លូវការចាប់តាំងពីឆ្នាំ២០០៩ មកដើម្បីសម្របសម្រួលគោលនយោបាយពហុភាគី។ ទំនាក់ទំនងក្នុងចំណោមសមាជិកប៊្រីក្សត្រូវបានធ្វើឡើងជាចម្បងដោយផ្អែកលើការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង សមភាព និងផលប្រយោជន៍រួម។[ ៣]
បណ្ដាប្រទេសស្ថាបនិកដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិនបានរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំដំបូងឡើងនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០០៩ ក្រោមឈ្មោះ ប៊្រីក (BRIC)។ ក្រោយពីបានប្តូរឈ្មោះអង្គការមក BRICS ប្រទេសអាហ្រ្វិកខាងត្បូងក៏បានចូលរួមក្នុងកិច្ចប្រជុំកំពូលជាលើកដំបូងរបស់ខ្លួនក្នុងនាមជាសមាជិកថ្មីនៅក្នុងឆ្នាំ២០១១ ក្រោយពីបានក្លាយជាសមាជិកផ្លូវការនៅក្នុងឆ្នាំ២០១០។[ ៤] [ ៥] បន្ទាប់មក ប្រទេសអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអេមីរ៉ាតអារ៉ាប់រួមក៏បានចូលរួមក្នុងកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេក្នុងនាមជារដ្ឋសមាជិកថ្មីថ្មោងនៅក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២៤ នៅឯប្រទេសរុស្ស៊ី។ អក្សរកាត់ថា BRICS+ ត្រូវបានប្រើប្រាស់ក្រៅផ្លូវការដើម្បីឆ្លុះបញ្ចាំងពីសមាជិកភាពថ្មីៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។[ ២] ឥណ្ឌូណេស៊ីបានក្លាយជាសមាជិកថ្មីបំផុតនៃអង្គការមួយនេះ។[ ៦]
ស្ថាប័នប៊្រីក្សត្រូវបានគេចាត់ទុកថាជាគូប្រជែង ឬជម្រើសមួយផ្សេងទៀតក្រៅពីប្លុក G7 ដែលជាប្លុកសេដ្ឋកិច្ចកំពូលមួយ។[ ២] ជារួម ប៊្រីក្សបានអនុវត្តគំនិតផ្តួចផ្តើមជាច្រើនដូចជា ធនាគារអភិវឌ្ឍន៍ថ្មី កិច្ចសម្របសម្រួលបម្រុងសមាយាតប៊្រីក្ស ប៊្រីក្សផេ ប្រកាសនវត្ថុស្ថិតិរួមប៊្រីក្ស[ ៧] និងកញ្ចប់រូបិយវត្ដុបម្រុងប៊្រីក្ស។[ ៨] ប៊្រីក្សធ្លាប់និងត្រូវបានទទួលទាំងការកោតសរសើរ និងការរិះគន់ពីអ្នកអត្ថាធិប្បាយ និងព្រមទាំងថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនជុំវិញពិភពលោក។[ ៩] [ ១០] [ ១១] [ ១២] [ ១៣]
ឯកសារយោង
↑ "Goldman's BRIC Era Ends as Fund Folds After Years of Losses" . Bloomberg . 8 November 2015. https://www.bloomberg.com/news/articles/2015-11-08/goldman-s-bric-era-ends-as-fund-closes-after-years-of-losses .
↑ ២,០ ២,១ ២,២ Patrick, Stewart (9 October 2024). "BRICS Expansion, the G20, and the Future of World Order" . Carnegie Endowment for International Peace . Archived from the original on 19 November 2024. Retrieved 2025-01-11 .
↑ Gutemberg Pacheco Lopes Junior. "The Sino-Brazilian Principles in a Latin American and BRICS Context: The Case for Comparative Public Budgeting Legal Research; Wisconsin International Law Journal; 13 May 2015" (PDF) . University of Wisconsin Law School . Archived from the original (PDF) on 30 September 2021. Retrieved 11 January 2025 . ;
↑ "What is BRICS, which countries want to join and why?" . Reuters . Archived from the original on 18 November 2023. Retrieved 2025-01-11 .
↑ Oliver Stuenkel (2020). The BRICS and the Future of Global Order (2 រ.រ.). Lexington Books. p. 1. ល.ស.ប.អ. 978-0739193211 .
↑ "Indonesia joins BRICS group of emerging economies" . Al Jazeera . 7 January 2025. Retrieved 2025-01-11 .
↑ "BRICS Joint Statistical Publications" . Federal State Statistics Service . Archived from the original on 17 January 2024.
↑ Raimondi, Paolo (2023-09-02). "BRICS: The role of the unit of account for the new "basket of currencies" " . India Foundation . Archived from the original on 4 October 2023.
↑ "ILO head praises BRICS countries' commitment to social dialogue" . ILO. 2018-08-03. Archived from the original on 25 August 2023. Retrieved 2025-01-11 .
↑ Wolff, Richard D. (3 October 2022). "BRICS: the powerful global alliance" . canadiandimension.com (in អង់គ្លេស). Archived from the original on 25 August 2023. Retrieved 2025-01-11 .
↑ Maitra, Sumantra (18 April 2013). "BRICS – India is the biggest loser" . USINPAC. Archived from the original on 28 October 2013. Retrieved 11 January 2025 . ;
↑ Blakeley, Grace (15 February 2023). "BRIC Nationalism Is No Alternative" . Jacobin . https://jacobin.com/2023/02/bric-nationalism-is-no-alternative .
↑ Coughlin, Con (24 August 2023). "Brics is now a motley crew of failing states" . The Daily Telegraph . ល.ត.ម.អ. 0307-1235 . https://www.telegraph.co.uk/news/2023/08/24/brics-summit-india-china-russia-putin-xi-jinping/ .