ប្រទេសអ៊ីរ៉ង់ (ភាសាពែរ្ស ៖ ايران) ឬអាចហៅបានថា ពែរ្ស ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច ។ ប្រទេសនេះមានព្រំប្រទល់ជាប់ជាមួយប្រទេសអាមេនី និងអាស៊ែបៃសង់ នៅទិសពាយព្យ ខាងជើងជាប់សមុទ្រកាសព្យែន ភាគឥសាន្តជាប់នឹងប្រទេសតួកមេនីស្ថាន ខាងកើតជាប់អាហ្វហ្កានីស្ថាន ភាគអាគ្នេយ៍ជាប់នឹងប៉ាគីស្ថាន ខាងត្បូងជាប់ឈូងសមុទ្រពែរ្ស និងឈូងសមុទ្រអូម៉ង់ រីឯភាគខាងលិចវិញគឺជាប់នឹងប្រទេសតួកគី និងអ៊ីរ៉ាក់ ។ ប្រទេសអ៊ីរ៉ង់បានគ្របដណ្តប់លើផ្ទៃដីសរុប ១,៦៤៨,១៩៥ គីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន ៨៥ លាននាក់។ វាជាប្រទេសធំបំផុតទីពីរនៅតំបន់មជ្ឈឹមបូព៌ា (ក្រោយអារ៉ាប៊ីសាអ៊ូឌីត ) និងជាប្រទេសដែលមានទំហំធំបំផុតទីប្រាំមួយប្រចាំទ្វីបអាស៊ី ។ ទីក្រុងតេហេរ៉ង់ គឺជារដ្ឋធានី និងជាទីក្រុងធំបំផុតរបស់ប្រទេសមួយនេះ។
អ៊ីរ៉ង់គឺជាទីកន្លែងកំណើតនៃអរិយធម៌ដ៏ចំណាស់មួយនៅលើពិភពលោកដោយចាប់ផ្តើមជាមួយនគរអ៊ីឡាម តូចៗនៅក្នុងសហស្សវត្ស៍ទីបួនមុន គ.ស។ នគរទាំងនោះត្រូវបានបង្រួបបង្រួមជារដ្ឋតែមួយឈ្មោះថាមេដេស នៅក្នុងសតវត្សទី ៧ មុន គ.ស ហើយនៅក្នុងសតវត្សទី ៦ មុន គ.ស ចក្រភពអាឆេមីនីដ្ស៍ ក៏និម្មិតឡើងនិងត្រូវបានគេចាត់ទុកថាជាមហាអំណាចពិភពលោកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ។ ចក្រភពមួយនេះក៏ដួលរលំទៅវិញនៅក្នុងសតវត្សទីបួនមុន គ.ស និងបានបែកបាក់ជារដ្ឋអេលីនីស្ទីក តូចៗ។ ការបះបោរជាតិនិយមបានផ្ទុះឡើងនៅក្នុងសតវត្សទីបីមុន គ.ស ហើយចក្រភពប៉ារធ្យា ក៏បានលិចឡើងរួចបានស្នងបន្តដោយចក្រភពសាស្សានីដ្ស៍ នៅក្នុងសតវត្សទីបីនៃ គ.ស។ ពួកអារ៉ាប់មូស្លីមបានចូលត្រួតត្រាលើចក្រភពមួយនេះនៅក្នុងសតវត្សទី ៧ ដែលនាំឱ្យមានឥស្លាមនីយកម្ម នៅក្នុងតំបន់។ ក្រោយៗមក អ៊ីរ៉ង់បានក្លាយជាមជ្ឈមណ្ឌលចម្បងនៃវប្បធម៌និងការរៀនសូត្រអំពីសាសនាឥស្លាមហើយសិល្បៈ អក្សរសាស្ត្រ ទស្សនវិជ្ជា និងស្ថាបត្យកម្មរបស់វាបានសាយភាយទៅពាសពេញពិភពមូស្លីម។ ក្នុងរយៈពេលពីរសតវត្សបន្ទាប់ រាជវង្សឥស្លាមជាបន្តបន្ទាប់គ្នាបានលេចរូបរាងឡើងនិងបានដួលរលំទៅវិញមុនពេលត្រូវពួកសែលជុកទួកនិងម៉ុងកូលចូលមកត្រួតត្រា។ នៅសតវត្សរ៍ទី ១៥ ជនជាតិដើមសេហ្វេវីដ បានស្តារឡើងនូវរដ្ឋបង្រួបបង្រួមនិងអត្តសញ្ញាណជាតិអ៊ីរ៉ង់វិញហើយបានបរិវត្តប្រទេសទៅកាន់សាសនាឥស្លាមនិកាយស៊ីអ៊ីត។ ប្រទេសអ៊ីរ៉ង់បានក្លាយជាមហាអំណាចពិភពលោកម្តងទៀតនៅក្រោមរជ្ជកាលរបស់ណាដែរ ស្សារ ក្នុងអំឡុងសតវត្សទី ១៨ ក៏ប៉ុន្តែនៅក្នុងសតវត្សទី ១៩ ឥទ្ធិពលអ៊ីរ៉ង់បានធ្លាក់ចុះវិញបន្ទាប់ពីបាត់បង់ទឹកដីមួយចំនួនរបស់ខ្លួនទៅរុស្ស៊ី។ នៅដើមសតវត្សរ៍ទី ២០ អ៊ីរ៉ង់បានឆ្លងកាត់បដិវត្តន៍រដ្ឋធម្មនុញ្ញពែក្ស ។ កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើជាតូបនីយកម្មវិស័យប្រេងឥន្ធនៈហ្វូស៊ីលពីក្រុមហ៊ុនលោកខាងលិចបាននាំឱ្យមានរដ្ឋប្រហារអង់គ្លេស-អាមេរិកនៅឆ្នាំ១៩៥៣ ហើយអំណាចត្រូវធ្លាក់ក្រោមរាជានិយមទាំងស្រុង ចំណែកឯឥទ្ធិពលនយោបាយលោកខាងលិចក៏បន្តកើនឡើងលើសដើម។ បន្ទាប់ពីបដិវត្តន៍អ៊ីរ៉ង់ ឆ្នាំ១៩៧៩ របបសាធារណរដ្ឋឥស្លាម ថ្មីក៏បានប្រកាសឡើងដោយរូហូឡា កូមេនី ដែលត្រូវជាមេដឹកនាំកំពូល ដំបូងបង្អស់របស់អ៊ីរ៉ង់។
រដ្ឋាភិបាលអ៊ីរ៉ង់គឺប្រកាន់លទ្ធិទេវាធិបតេយ្យ ឥស្លាម ដែលមានលក្ខណៈជាប្រព័ន្ធប្រជាធិបតេយ្យប្រធានាធិបតីនិយម ដោយសិទ្ធិអំណាចខ្ពស់បំផុតត្រូវស្ថិតនៅក្រោម"មេដឹកនាំកំពូល"ទាំងស្រុង[ ១០] ដែលសព្វថ្ងៃកំពុងកាន់ដោយអាលី កាមេនី ។ រដ្ឋាភិបាលអ៊ីរ៉ង់ត្រូវបានគេចាត់ទុកថាជារដ្ឋាភិបាលផ្តាច់ការនិងថែមទាំងបានទាក់ទាញសេចក្តីរិះគន់ជាច្រើនលើករណីរំលោភបំពានសិទ្ធិមនុស្សនិងសេរីភាពជនស៊ីវិល[ ១១] [ ១២] [ ១៣] [ ១៤] ដូចជាការបង្ក្រាបបាតុកម្មមហាជនដោយប្រើប្រាស់អំពើហឹង្សា ការបោះឆ្នោតជាតិប្រព្រឹត្តិទៅដោយអយុត្តិធម៌ និងសិទ្ធិស្ត្រីនិងកុមារមានការកំណត់។ល។
អ៊ីរ៉ង់គឺជាមហាអំណាចតំបន់ និងមជ្ឈឹម ដែលមានទីតាំងភូមិសាស្ត្រនយោបាយនៅទ្វីបអាស៊ី។[ ១៥] វាគឺជាប្រទេសស្ថាបនិកនៃអង្គការសហប្រជាជាតិ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច អង្គការសហប្រតិបត្តិការឥស្លាម និងអង្គការប្រទេសនាំចេញប្រេងកាត ។ អ៊ីរ៉ង់រួមមានទីបម្រុងប្រេងហ្វូស៊ីលជាច្រើនដូចជា ទីផ្គត់ផ្គង់ឧស្ម័នធម្មជាតិធំជាងគេទីពីរលើពិភពលោកនិងទីបម្រុងប្រេងកាតធំជាងគេទីបួន។[ ១៦] កេរដំណែលវប្បធម៌ដ៏សំបូរបែបរបស់ប្រទេសនេះត្រូវបានឆ្លុះបញ្ចាំងដោយសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន ២២ របស់ខ្លួននៅក្នុងអង្គការយូណេស្កូ ។[ ១៧] ចាប់តាំងពីកកើតមក អ៊ីរ៉ង់គឺជារដ្ឋពហុជាតិហើយសព្វថ្ងៃគឺនូវតែជាសង្គមពហុនិយមដែលមានក្រុមជនជាតិភាគតិច ភាសា និងសាសនាចម្រុះជាច្រើន។ ទោះបីជាជំរឿនរដ្ឋាភិបាលអ៊ីរ៉ង់អះអាងថាអ៊ីរ៉ង់ជាមូស្លីម ៩៩.៥% ក៏ដោយមានតែ ៧៣% ប៉ុណ្ណោះដែលចាត់ទុកសាសនាជាផ្នែកសំខាន់នៃជីវិតរបស់ពួកគេ។[ ២] ទោះជារដ្ឋាភិបាលអ៊ីរ៉ង់បានអះអាងថាប្រជាជនខ្លួន ៩៩.៥% ជាអ្នកកាន់សាសនាឥស្លាមក្តីប៉ុន្តែបើយោងតាមការស្រាវជ្រាវរបស់ភ្ជូ (Pew) បានឱ្យដឹងថា ប្រជាជនអ៊ីរ៉ង់តែ ៧៣% ប៉ុណ្ណោះដែលចាត់ទុកសាសនាជាចំណែកដ៏សំខាន់នៅក្នុងជីវិតរបស់ពួកគេ។ [ ១៨] ផ្អែកតាមការស្រាវជ្រាវឯករាជ្យរបស់ ហ្គាម៉ាអាន (GAMAAN) បានឱ្យដឹងថា ប្រជាជនអ៊ីរ៉ង់ប្រមាណ ៣២.៥% ប៉ុណ្ណោះដែលបានអះអាងខ្លួនថាជាអ្នកកាន់និកាយស៊ីអ៊ីត។ ការផ្លាស់ប្តូរប្រជាសាស្រ្តសាសនានៅក្នុងប្រទេសត្រូវបានគេមើលឃើញថាជាលទ្ធផលនៃការរីកចម្រើនខាងលោកិយនិងជាតិនិយមពែរ្ស។ កំណើនជាតិនិយមនិងការលែងជឿលើជំនឿសាសនាបានបណ្តាលឱ្យប្រជាសាស្ត្រសាសនាអ៊ីរ៉ង់ទទួលរងការផ្លាស់ប្តូរយ៉ាងច្រើន។[ ១៩] [ ២០]
និរុត្តិសាស្ត្រ
ប្រវត្តិសាស្រ្ត
អ៊ីរ៉ង់ត្រូវបានគេហៅភឺសៀ(រយះពេលយូមកហើយដោយមនុស្សដែលមិនមែនជាជនជាតិអ៊ីរ៉ង់)។ប្រជាជនអ៊ីរ៉ង់រឺប្រជាជនភឺសៀបានហៅប្រទេសរបស់ពួកគេជាអ៊ីរ៉ង ។ប៉ុន្តែឈ្មោះផ្លូវការគឺភឺសៀ សំរាប់ទំនាក់ទំនងអន្តរជាតិនិងការកត់ត្រាផ្សេងៗ។នៅឆ្នាំ១៩៣៥Reza Shāh Pahlavi,
ភូមិសាស្ត្រ
រដ្ឋបាលនៃប្រទេស
ប្រទេសអ៊ីរ៉ង់ស្ថិតនៅតំបន់អាស៊ីកណ្ដាល ដែលមាន
ផ្ទៃដី ១,៦៩៨,១៤៥ គីឡូម៉ែត្រការ៉េ(១៧ លើពិភពលោក)
ប្រជាជន ៨២,៥៣១,៧០០(១៨ លើពិភពលោក)ស្ថិតិឆ្នាំ២០១៨
ដង់ស៊ីតេប្រជាជន ៤៨នាក់/គីឡូម៉ែត្រ២ ។
ខេត្តបច្ចុប្បន្ន
ខេត្តនៃប្រទេសអ៊ីរ៉ង់
ខេត្តនៃប្រទេសអ៊ីរ៉ង់
ឈ្មោខេត្តជាអក្សរខ្មែរ
ឈ្មោះខេត្តជាអក្សរអង់គ្លេស
ក្រុងរួមខេត្ត
ផ្ទៃដី
ចំនួនប្រជាជន
ដង់ស៊ីតេប្រជាជន/គីឡូម៉ែត្រ២
ក្រុង
ផែនទី
ចំណាំ
Alborz
Karaj
5,833 km2 (2,252 sq mi)
2,712,400
Ardabil
Ardabil
17,800 km2 (6,900 sq mi)
1,270,420
Azerbaijan, East
Tabriz
45,650 km2 (17,630 sq mi)
3,909,652
Azerbaijan, West
Urmia
37,437 km2 (14,455 sq mi)
3,265,219
Bushehr
Bushehr
22,743 km2 (8,781 sq mi)
1,163,400
Chahar Mahaal and Bakhtiari
Shahrekord
16,332 km2 (6,306 sq mi)
947,763
54.8
Fars
Shiraz
122,608 km2 (47,339 sq mi)
4,851,274
37.5
Gilan
Rasht
14,042 km2 (5,422 sq mi)
2,530,696
176.7
Golestan
Gorgan
20,195 km2 (7,797 sq mi)
1,868,819
88.0
11
Hamadan
Hamadan
style="text-align:right"| 19,368 km2 (7,478 sq mi)
1,738,234
90.8
8
Hormozgān
Bandar Abbas
70,669 km2 (27,285 sq mi)
1,776,415
22.3
11
Ilam
Ilam
20,133 km2 (7,773 sq mi)
580,158
27.7
7
Isfahan
Isfahan
107,029 km2 (41,324 sq mi)
5,120,850
45.6 /km2 (118 /sq mi)
21
In 1986, some parts of Markazi province were transferred to Isfahan, Semnan, and Zanjan provinces.[ ២១]
Kerman
Kerman
183,285 km2 (70,767 sq mi)
3,164,718
16.3 /km2 (42 /sq mi)
14
Kermanshah
Kermanshah
24,998 km2 (9,652 sq mi)
1,952,434
77.8 /km2 (202 /sq mi)
13
Between 1950 and 1979, both Kermanshah province and city were known as Kermanshahan and between 1979 and 1995 were known as Bakhtaran.[ ២១]
Khorasan, North
Bojnourd
28,434 km2 (10,978 sq mi)
863,092
30.5 /km2 (79 /sq mi)
6
On 29 September 2004, Khorasan was divided into three provinces. North Khorasan; Razavi Khorasan; South Khorasan.[ ២២]
Khorasan, Razavi
Mashhad
118,884 km2 (45,901 sq mi)
6,434,501
41.4 /km2 (107 /sq mi)
29
On 29 September 2004, Khorasan was divided into three provinces. North Khorasan; Razavi Khorasan; South Khorasan.[ ២២]
Khorasan, South
Birjand
151,913 km2 (58,654 sq mi)
768,898
9.5 /km2 (25 /sq mi)
8
On 29 September 2004, Khorasan was divided into three provinces. North Khorasan; Razavi Khorasan; South Khorasan.[ ២២]
Khuzestan
Ahvaz
64,055 km2 (24,732 sq mi)
4,710,509
67.8 /km2 (176 /sq mi)
18
Kohgiluyeh and Boyer-Ahmad
Yasuj
15,504 km2 (5,986 sq mi)
713,052
42.5 /km2 (110 /sq mi)
5
Originally part of Khuzestan province. Until 1990, the province was known as Bovir Ahmadi and Kohkiluyeh .[ ២១]
Kurdistan
Sanandaj
29,137 km2 (11,250 sq mi)
1,603,011
51.3 /km2 (133 /sq mi)
9
Originally part of Gilan province.[ ២១]
Lorestan
Khorramabad
28,294 km2 (10,924 sq mi)
1,760,649
62.0 /km2 (161 /sq mi)
9
Originally part of Khuzestan province.[ ២១]
Markazi
Arak
29,130 km2 (11,250 sq mi)
1,429,475
48.5 /km2 (126 /sq mi)
10
Originally part of Mazandaran province.[ ២១] In 1986, some parts of Markazi province were transferred to Isfahan, Semnan, and Zanjan provinces.[ ២១]
Mazandaran
Sari
23,701 km2 (9,151 sq mi)
3,283,582
129.7 /km2 (336 /sq mi)
15
Qazvin
Qazvin
15,549 km2 (6,004 sq mi)
1,273,761
77.3 /km2 (200 /sq mi)
5
On 31 December 1996, the shahrestans of Qazvin and Takestan were separated from Zanjan province to form the province of Qazvin.[ ២១]
Qom
Qom
11,526 km2 (4,450 sq mi)
1,292,283
99.9 /km2 (259 /sq mi)
1
Until 1995, Qom was a shahrestan of Tehran province.[ ២១]
Semnan
Semnan
97,491 km2 (37,641 sq mi)
702,360
6.5 /km2 (17 /sq mi)
4
Originally part of Mazandaran province.[ ២១] In 1986, some parts of Markazi province were transferred to Isfahan, Semnan, and Zanjan provinces.[ ២១]
Sistan and Baluchestan
Zahedan
180,726 km2 (69,779 sq mi)
2,775,014
13.9 /km2 (36 /sq mi)
8
Until 1986, the province was known as Baluchestan and Sistan .[ ២១]
Tehran
Tehran
18,814 km2 (7,264 sq mi)
13,267,637
647.6 /km2 (1,677 /sq mi)
13
Until 1986, Tehran was part of Markazi province.
Yazd
Yazd
129,285 km2 (49,917 sq mi)
1,138,533
8.3 /km2 (21 /sq mi)
10
Originally part of Isfahan province.[ ២៣] In 1986, part of Kerman province was transferred to Yazd province. In 2002, Tabas shahrestan (area: 55,344 km²) was transferred from Khorasan province to Yazd.[ ២១]
Zanjan
Zanjan
21,773 km2 (8,407 sq mi)
1,057,461
46.6 /km2 (121 /sq mi)
7
Originally part of Gilan province. In 1986, some parts of Markazi province were transferred to Isfahan, Semnan, and Zanjan provinces.[ ២១]
អ៊ីរ៉ង់ (សរុប)
Tehran
1,628,554 km2 (628,788 sq mi)
79,926,270
46.1 /km2 (119 /sq mi)
342
ឯកសារយោង
↑ "Iran - Languages" . Encyclopedia Britannica . Retrieved 15 មេសា 2022 .
↑ ២,០ ២,១ ២,២ "Iran" . The World Factbook . Central Intelligence Agency (United States). Retrieved 24 May 2018 .
↑ Sarkhosh Curtis, Vesta; Stewart, Sarah (៩ ខែឧសភា ២០០៥), Birth of the Persian Empire: The Idea of Iran , London: I.B. Tauris, p. 108, ល.ស.ប.អ. 978-1-84511-062-8 , https://books.google.com/books?id=a0IF9IdkdYEC
↑ Cite error: Invalid <ref>
tag; no text was provided for refs named Andrew J. Newman 2006
↑ "(អង់គ្លេស) ផ្ទៃទឹកនិងការផ្លាស់ប្តូរផ្ទៃទឹក" . អង្គការដើម្បីកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD). Retrieved 24 កញ្ញា 2021 .
↑ "دادهها و اطلاعات آماری" . www.amar.org.ir . Archived from the original on 14 មីនា 2018. Retrieved 24 កញ្ញា 2021 .
↑ ៧,០ ៧,១ ៧,២ ៧,៣ "World Economic Outlook Database, October 2020" . IMF.org . International Monetary Fund. Retrieved 24 កញ្ញា 2021 .
↑ "GINI index (World Bank estimate)" . Data.worldbank.org . Archived from the original on 9 កុម្ភៈ 2015. Retrieved 24 កញ្ញា 2021 .
↑ Human Development Report 2020 The Next Frontier: Human Development and the Anthropocene . កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 ធ្នូ 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5 . http://hdr.undp.org/sites/default/files/hdr2020.pdf ។ បានយកមក 24 កញ្ញា 2021 .
↑ "fa:(ភាសាពែក្ស) قانون اساسی جمهوری اسلامی ایران" . Archived from the original on 10 មេសា 2008. Retrieved 24 កញ្ញា 2021 .
↑ "2018 will go down in history as a year of shame for Iran" . www.amnesty.org . 24 January 2019. Retrieved 24 កញ្ញា 2021 .
↑ "Nasrin Sotoudeh sentenced to 33 years and 148 lashes in Iran" . www.amnesty.org . 11 March 2019. Retrieved 24 កញ្ញា 2021 .
↑ "Women's Rights in Iran" . Human Rights Watch . 28 October 2015. Retrieved 24 កញ្ញា 2021 .
↑ "Iran" . freedomhouse.org . 30 January 2019. Archived from the original on 30 មេសា 2019. Retrieved 24 កញ្ញា 2021 . ;
↑ "Iran's Strategy in the Strait of Hormuz" . The Diplomat . Archived from the original on 8 ធ្នូ 2015. Retrieved 24 កញ្ញា 2021 .
↑ "Iran's president: New oil field found with over 50B barrels" . AP NEWS . 10 វិច្ឆិកា 2019. Retrieved 24 កញ្ញា 2021 .
↑ "World Heritage List" . UNESCO .
↑ url=https://www.pewforum.org/2018/06/13/how-religious-commitment-varies-by-country-among-people-of-all-ages/
↑ "Iran's secular shift: new survey reveals huge changes in religious beliefs" . the conversation .
↑ Dorsey, James. "Iranians move into front line of the Middle East's quest for religious change" . Wionews .
↑ ២១,០០ ២១,០១ ២១,០២ ២១,០៣ ២១,០៤ ២១,០៥ ២១,០៦ ២១,០៧ ២១,០៨ ២១,០៩ ២១,១០ ២១,១១ ២១,១២ ២១,១៣ Cite error: Invalid <ref>
tag; no text was provided for refs named statoid
↑ ២២,០ ២២,១ ២២,២ Cite error: Invalid <ref>
tag; no text was provided for refs named jazeera
↑ Cite error: Invalid <ref>
tag; no text was provided for refs named CMB