ព្រះសត្ថាទី២ (រជ្ជកាលទី២)
ព្រះសត្ថាទី២ ឬ អង្គយ៉ង (អង់គ្លេស: Preah Satha II/2nd reign) or (Ang Yorng) (ប្រ.ស|គ.ស ១៦៩២-១៧៤៩) រជ្ជកាលគ្រងរាជ (គ.ស ១៧៣០-១៧៣៧) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ជាលើកទី២ នៅរាជធានីឧដុង្គ ព.សករាជ ២២៧៤ ត្រូវនិង គ.សករាជ ១៧៣០ ត្រូវនិង មហាសករាជ ១៦៥៣ ទ្រង់បានបន្ថែមព្រះនាមហៅថា "ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះបរមសត្ថាធិរាជ រាមាធិបតី" ។ ក្រោយពេល ព្រះកែវហ្វាអង្គអុឹម យាងចូលព្រះទីវង្គត់ គោលនយោបាយប្រឆាំងរដ្ឋអណ្ណាម ត្រូវបានចាប់ផ្ដើមអនុវត្តន៍ក្នុងរជ្ជកាលទី២ របស់ព្រះអង្គផងដែរ ។[១] កម្ពុជាវាយប្រហារ ក្រុងសាយហ្គនCambodia attacks Saigon City ក្រោយពេលព្រះសត្ថាទី២ សោយរាជបានប្រមាណជា ៣ខែ ទ្រង់បាមត្រាសបញ្ជារឱ្យព្រះសុតដែលជារាជវង្សឡាវ និង ត្រូវជាចៅហ្វាយស្រុកបាភ្នំ ឱ្យចេញទ័ពចំនួន ២០,០០០ (២មុឺននាក់) ចូលវាយលុកទីក្រុងសាយហ្គន របស់អណ្ណាម ក្នុងឆ្នាំ ១៧៣០ នៃគ.សករាជ ក្រុងសាយហ្គន ដែលជាអតីតទីក្រុងព្រៃនគរ របស់កម្ពុជា ដែលអណ្ណាមបានចូលមកកាន់កាប់និងប្ដូរឈ្មោះជាទីក្រុងសាយហ្គន ក្នុងឆ្នាំ ១៦៩៨ នៃគ.សករាជ ។ ការវាយប្រហារយកក្រុងសាយហ្គននេះ មិនទទួលបានជោគជ័យនោះទេ ព្រោះស្ដេចអណ្ណាមឡេដុតុង បានចាត់ទ័ពចំនួន ៤០,០០០ (៤មុឺននាក់) ច្បាំងត្រឡប់មកវិញ ធ្វើឱ្យព្រះសុតដែលជារាជវង្សឡាវត្រូវសុគត់ក្នុងសង្គ្រាម ។[២] អណ្ណាមឈ្លានពានកម្ពុជា គ.សករាជ ១៧៣១Annam invaded Cambodia, 1731 AD គ.សករាជ ១៧៣១ អណ្ណាមបានបញ្ជូនទ័ពចំនួន ៥០,០០០ (៥មុឺននាក់) ចូលមកឈ្លានពានកម្ពុជា កងទ័ពអណ្ណាមបានវាយផ្ដាច់កងទ័ពខ្សែរត្រៀមកម្ពុជា ដែលមានចំនួន ១០,០០០ (១មុឺននាក់) ចាំការពារនៅ ខេត្តព្រៃវែង កងទ័ពអណ្ណាមវាយមកដល់បន្ទាយភ្នំពេញ គៀកនិងរាជធានីឧដុង្គ ទើបព្រះសត្ថាទី២ ភៀសព្រះកាយ ទៅពាមក្រែង (បច្ចុប្បន្ន: ស្រុកជីក្រែង) ខេត្តសៀមរាប ហើយទ្រង់បានកេណ្ឌប្រមូលទ័ពបានយ៉ាងច្រើន បានទ័ពចំនួន ៦០,០០០ (៦មុឺននាក់) ហើយទ្រង់ត្រាសបញ្ជារឱ្យកងទ័ពខ្មែរលើកមកសន្ធប់គ្នានៅកោះខ្សាច់កណ្ដាល ខេត្តកណ្ដាល ដើម្បីរងចាំច្បាំងនិងកងទ័ពអណ្ណាម ។ កងទ័ពអណ្ណាមដោយដឹងថាស្ដេចខ្មែរភៀសខ្លួនទៅគង់នៅ ខេត្តសៀមរាប អណ្ណាមក៏លើកទ័ពឆ្លងទន្លេនៅពេលរសៀល ក៏បានជួបនិងកងទ័ពបង្កប់របស់ខ្មែរ កងទ័ពទាំងពីរក៏ច្បាំងគ្នាពីថ្ងៃរសៀល រហូតដល់ថ្ងៃត្រង់ ច្បាំងគ្នាអស់ពេលពេញមួយថ្ងៃ កងទ័ពអណ្ណាមក៏ទន់ដៃច្បាំងចាញ់រួចដកថយត្រឡប់ទៅដែនអណ្ណាមវិញ ។[៣] អណ្ណាមឈ្លានពានកម្ពុជាលើកទី២ |
ព្រះសត្ថាទី២ (រជ្ជកាលទី២) (គ.ស ១៦៩២-១៧៤៩)
| ||
មុនដោយ ព្រះកែវហ្វាទី៣ (រជ្ជកាលទី៣) |
រាជាណាចក្រកម្ពុជា ១៧៣០-១៧៣៧ |
តដោយ ធម្មរាជាទី៣ (រជ្ជកាលទី៣) |
ឯកសារយោង
- ↑ Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
- ↑ Société asiatique (Paris, France) (1871) Journal asiatique, Contributor: Centre national de la recherche scientifique (France), Publisher: Société asiatique., Original from National Library of the Netherlands
- ↑ Manomohan Ghosh (1968) A History of Cambodia: From the Earliest Times to the End of the French Protectorate, Publisher: Calcutta Oriental Book Agency, Original from the University of Michigan p.304
- ↑ Société Asiatique (1871) Journal asiatique: ou recueil de mémoires d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 18, Publisher: Society, Original from the Bavarian State Library
- ↑ Société asiatique (Paris, France), Centre national de la recherche (1871) Journal asiatique, Publisher: Société asiatique., Original from Harvard University
Portal di Ensiklopedia Dunia