ព្រះសិវលិង្គ
![]() ព្រះសិវលិង្គ ( អង់គ្លេស: Lingam , ហិណ្ឌី: शिवलिंगទមិឡ: இலிங்கம் ) គឺធ្វើរូប លិង្គព្រះឥសូរ. [១] [២][៣] ផ្នែកសំខាន់ៗតាមការស្រាវជ្រាវរបស់អ្នកបុរាណវិទ្យាបានបញ្ជាក់ថា ចម្លាក់ព្រះសិវលិង្គជានិមិត្តរូបនៃទ្រឹស្តីត្រីមូ៌តក្នុងលទ្ធិព្រាហ្មណ៍សាសនា ដែលមានព្រះអង្គជាប្រធានគឺព្រះសិវៈ ឬព្រះឥសូរ ព្រះវិស្ណុ ឬព្រះនរាយណ៍ និងព្រះព្រហ្ម។ ក្នុងបឋមបដិមាសាស្រ្តព្រះសិវលិង្គត្រូវបានបែងចែកជាបីផ្នែកដូចជា៖
រីឯស្នានទ្រោណិទម្រព្រះសិវលិង្គមានរាងជាយោនី តំណាងឱ្យព្រះនាងឧមា ដែលជាមហេសីរបស់ព្រះសិវ[៤]។ នាសម័យអង្គរ សិល្បករខ្មែរបុរាណឆ្លាក់រូបព្រះឥសូរ ឬព្រះសិវៈដែលតំណាងឱ្យទេវតាបំផ្លាញលោកក្រោមរូបភាពជាលិង្គ។ គេនិយមឆ្លាក់លិង្គព្រះសិវៈអំពីថ្មកែវ ឆ្អិង ឬភ្លុក ដីនិងលោហៈធាតុជាច្រើនទៀតដូចជាទង់ដែង មាស ប្រាក់ និងសំរឹទ្ធជាដើម ដើម្បីយកទៅគោរពបូជា។ ចម្លាក់មួយចំនួនធ្វើអំពីថ្ម និងដីដុតមានលាបពណ៌ក្រហមពីលើចុងលិង្គហាក់ដូចជារាងកាយពិតៗ។ តាមទស្សនៈមនោគមវិជ្ជាឥណ្ឌាស្តីពីព្រះសិវលិង្គ និងយោនីដែលតំណាងព្រះនាងឧមាពិតជាសមស្របទៅនិងជំនឿបាមេ ដែលជាកេរម៌តកខ្មែរ-មននាសម័យបុរេប្រវត្តិសាស្រ្ត។ រឿងទេវកថាកាលសម័យជម្លោះរវាងព្រះវិស្ណុ ឬព្រះនរាយណ៍ ជាមួយនឹង ព្រះព្រហ្ម ដើម្បីយកនាមជា ទេពដែលបង្កើតលោកនោះ ក៏មានសសរធំមួយដែលគេហៅថា ព្រះសិវៈលិង្គផុសញែក ពាក់កណ្តាលរវាងទេពទាំងពីរ។ ព្រះវិស្ណុប្រែខ្លួនជាទេពជ្រូកព្រៃ ឆ្មុលចូលក្នុងដីរកទីបញ្ចប់គ្មានចំនែក ព្រះព្រហ្មបានក្រឡា ខ្លួនជា ហង្ស ហើរលើអាកាសរកទីបញ្ចប់នៃសសរលិង្គនេះគ្មាន។ ព្រះសិវៈបានចេញរូប ឡើងពាក់កណ្តាលនៃសសរ ហើយប្រាប់ទៅទេព ទាំងពីរថា យើងជាអទិទេព ដែលបង្កើតលោកនេះ ហើយក៏បញ្ចប់លោកនេះផងដែរ។ ឯកសារយោង
កំណត់
|
Portal di Ensiklopedia Dunia