មេកានិចទំព័រគំរូ:មេកានិច មេកានិច ជាផ្នែកមួយនៃរូបវិទ្យាដែលសិក្សាអំពីទំនាក់ទំនងចលនា និងកំលាំង។ មុខវិជ្ជាមេកានិចមានប្រភពតាំងពីបុរាណ។ សញ្ញាណ![]() មេកានិចគឺជាល្បាយរបស់រូបវិទ្យានិងតារាវិទ្យា ដែលញូតុន បានបង្កើត។ មេកានិចអាចចែកចេញជា២សាខាធំៗគឺ មេកានិចក្លាស់សិច និង មេកានិចកង់ទិច។ មេកានិចក្លាស់សិច មានកំនើតតាំងពីបុរាណ ពេលដែលញូតុនបានបោះពុម្ភសៀវភៅ Principia Mathematica ដែលនិយាយពីច្បាប់ចលនា ចំនែក មេកានិចកង់ទិច ទើបមានកំនើតនៅស.វទី២០ទេ។ ទ្រឹស្ដីក្នុងមេកានិចក្លាស់សិចរបស់ញូតុននិងហ្គាលីលេត្រូវបានគេសន្មត់ថាពិតនិងអាចអនុវត្តបានគ្រប់ករណី។ ប៉ុន្តែនៅពេលអែងស្តែងរកឃើញថាទ្រឹស្ដីក្នុងមេកានិចក្លាស់សិចមិនអាចយកមកអនុវត្តបានទេក្នុងករណីដែលអង្គធាតុមានចលនាក្នុងល្បឿនប្រហែលល្បឿនពន្លឺនោះ។ ក្នុងមេកានិចក្លាស់សិចគេនិយាយថាម៉ាស់របស់អង្គធាតុមួយមិនប្រែប្រួលទេ តែអែងស្តែងបានរកឃើញថា តាមពិតម៉ាសរបស់អង្គធាតុប្រែប្រួលទៅតាមល្បឿន គ្រាន់តែថាពេលល្បឿនអង្គធាតុមិនជាលឿនប៉ុន្មាន គេអាចសន្មត់ថាថេរ តែបើល្បឿននោះកាន់តែលឿនទៅ នោះកំនើនម៉ាសគឺមិនអាចចោលបានទេ។ នៅពេលនោះហើយអែងស្តែងបានកែសំរួលទ្រឹស្ដីក្នុងមេកានិចក្លាស់សិច បំពេញបន្ថែមហើយបង្កើតផ្នែកមួយទៀតហៅថា មេកានិចកង់ទិច។ តាមពិតទៅផ្នែកទាំង២នេះគ្រាន់តែចែកដែនសុពលភាពគ្នាប៉ុណ្ណោះ។ ក្នុងការសិក្សាចលនារបស់អង្គធាតុក្នុងជីវភាពប្រចាំថ្ងៃ មេកានិចក្លាស់សិចគឺគ្រាប់គ្រាន់ហើយ។ ផ្នែករងនៅក្នុងមេកានិច
មេកានិចក្លាស់សិច
មេកានិចកង់ទិច
ខ្នាតអន្តរជាតិប្រើប្រាស់នៅក្នុងមេកានិចក្លាស់សិច
អ្នកប្រាជ្ញក្នុងមេកានិច
|
Portal di Ensiklopedia Dunia