ប្រទេសម៉ារ៉ុក (ភាសាបារាំង៖ Maroc) ឬហៅតាមភាសាអង់គ្លេសថា ម៉ូរ៉ុកកូ (Morocco) ដោយមានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រម៉ារ៉ុក គឺជាប្រទេសមួយស្ថិតនៅប៉ែកខាងលិចបំផុតនៃអនុតំបន់ម៉ាហ្គ្រីបក្នុងតំបន់អាហ្វ្រិកខាងជើង។ ប្រទេសម៉ារ៉ុកមានព្រំប្រទល់ជាប់នឹងសមុទ្រមេឌីទែរ៉ាណេនៅភាគខាងជើង និងមហាសមុទ្រអាត្លង់ទិកនៅភាគខាងលិច ហើយមានព្រំដែនគោកជាប់នឹងប្រទេសអាល់ហ្សេរីនៅភាគខាងកើត និងដែនដីជម្លោះសាហារ៉ាខាងលិចនៅភាគខាងត្បូង។ ប្រទេសនេះលាតសន្ធឹងលើផ្ទៃដី ៤៤៦,៣០០ គីឡូម៉ែត្រការ៉េ ឬ ៧១០,០៨០ (បើគិតទាំងសាហារ៉ាខាងលិច) ជាមួយនឹងប្រជាជនចំនួន ៣៧ លាននាក់។ សាសនាផ្លូវការ និងប្រជាប្រិយបំផុតគឺ ឥស្លាមសាសនា ហើយភាសាផ្លូវការគឺ ភាសាអារ៉ាប់ និងភាសាប៊ែប៊ែរ រីឯភាសាបារាំងក៏ត្រូវបានគេនិយាយយ៉ាងទូលំទូលាយផងដែរ។ អត្តសញ្ញាណ និងវប្បធម៌ម៉ារ៉ុកគឺកើតចេញពីការលាយឡំគ្នារវាងវប្បធម៌ប៊ែប៊ែរ អារ៉ាប់ និងអឺរ៉ុប។ រាជធានីរបស់ប្រទេសម៉ារ៉ុកគឺ រ៉ាបាត ខណៈពេលដែលទីក្រុងធំបំផុតក្នុងប្រទេសគឺកាសាប្លង់កា។[១៦]
ភូមិសាស្ត្រ
មើលផងដែរ
កំណត់សម្គាល់
- ↑ ភាសាបារាំងក៏ត្រូវបានគេប្រើប្រាស់នៅក្នុងឯកសារផ្លូវការរបស់រដ្ឋាភិបាល និងដោយសហគមន៍អាជីវកម្ម ទោះបីជាវាមិនមែនជាភាសាផ្លូវការក៏ដោយ៖ "បារាំង (ដែលជារឿយៗជាភាសាពាណិជ្ជកម្ម រដ្ឋាភិបាល និងការទូត)..."[១][២]
ឯកសារយោង
- ↑ ១,០ ១,១ "Morocco". World Factbook. Central Intelligence Agency. 12 January 2022.
- ↑ "Présentation du Maroc". Ministère de l'Europe et des Affaires étrangères.
- ↑ (October 1994)"The teaching of English in Morocco: the place of culture". ELT Journal 48 (4): 295–305. DOI:10.1093/elt/48.4.295.
- ↑ The Report: Morocco 2012. Oxford Business Group. 2012. ល.ស.ប.អ. 978-1-907065-54-5. https://books.google.dz/books?id=fs0Fog7XneUC&pg=PA11.
- ↑ "Regional Profiles: Morocco". The Association of Religion Data Archives. World Religion Database.
- ↑ Constitution of the Kingdom of Morocco. Getzville: William S. Hein & Co., Inc.. 2012. https://www.constituteproject.org/constitution/Morocco_2011. "First published in the Official Bulletin on July 30, 2011"
- ↑ "(បារាំង) Horloge de la population". HCP. Archived from the original on 20 ឧសភា 2023. Retrieved 18 December 2022.
- ↑ "(បារាំង) Résultats RGPH 2014". HCP. Archived from the original on 9 ឧសភា 2020. Retrieved 17 October 2019.
- ↑ ៩,០ ៩,១ ៩,២ ៩,៣ "World Economic Outlook Database: October 2022 Edition". មូលនិធិរូបិយវត្ថុអន្តរជាតិ.
- ↑ Africa's Development Dynamics 2018:Growth, Jobs and Inequalities. AUC/OECD. 2018. p. 179. https://read.oecd-ilibrary.org/development/africa-s-development-dynamics-2018_9789264302501-en#page18។ បានយកមក 18 December 2020.
- ↑ Human Development Report 2021-22: Uncertain Times, Unsettled Lives: Shaping our Future in a Transforming World. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 8 September 2022. pp. 272–276. ល.ស.ប.អ. 978-9-211-26451-7. https://hdr.undp.org/system/files/documents/global-report-document/hdr2021-22pdf_1.pdf។ បានយកមក 8 September 2022.
- ↑ "Morocco Keeps Clocks Steady on GMT+1". 28 October 2018.
- ↑ "Ramadan: Morocco To Switch Back to GMT on March 27". Archived from the original on 15 មីនា 2022. Retrieved 27 March 2022.
- ↑ "Morocco to Set Clocks to GMT on April 11". 11 April 2021. Archived from the original on 13 មេសា 2021. Retrieved 27 March 2022.
- ↑ "DST changes in Windows for Morocco: May 2020". Archived from the original on 27 មីនា 2022. Retrieved 27 March 2022.
- ↑ Jamil M. Abun-Nasr (20 August 1987). A History of the Maghrib in the Islamic Period. Cambridge University Press. ល.ស.ប.អ. 978-0-521-33767-0. https://books.google.com/books?id=jdlKbZ46YYkC.