ប្រទេសលុចសំបួ (ភាសាលុចសំបួ ៖ Lëtzebuerg , ភាសាបារាំង ៖ Luxembourg , ភាសាអាល្លឺម៉ង់ ៖ Luxemburg ) ដោយមានឈ្មោះជាផ្លូវការថា មហាពញារដ្ឋលុចសំបួ គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបខាងលិច ។ ប្រទេសនេះមានព្រំដែនជាប់ជាមួយប្រទេសបែលហ្សិក នៅភាគខាងលិចនិងជើង ប្រទេសអាល្លឺម៉ង់ នៅភាគខាងកើត និងប្រទេសបារាំង នៅភាគខាងត្បូង។ រាជធានីរបស់វាគឺ ទីក្រុងលុចសំបួ [ ៨] ហើយវាក៏ជាធានីមួយក្នុងចំណោមធានីផ្លូវការទាំងបួនរបស់សហភាពអឺរ៉ុប ផងដែរ (រួមគ្នាជាមួយទីក្រុងព្រុចសែល ហ្វ្រង់ហ្វឺត និងស្ត្រេសបួ ) និងលើសពីនេះ វាជាអាសនៈនៃតុលាការយុត្តិធម៌នៃសហភាពអឺរ៉ុប ដែលត្រូវជាអាជ្ញាធរតុលាការខ្ពស់បំផុតនៅក្នុងសហភាពអឺរ៉ុប។[ ៩] វប្បធម៌ ប្រជាជន និងភាសារបស់លុចសំបួមានទំនាក់ទំនងគ្នាច្រើនជាមួយប្រទេសជិតខាង ពោលគឺមានវប្បធម៌ចម្រុះបារាំង និងអាល្លឺម៉ង់ ។ ភាសាលុចសំបួ គឺជាភាសាជាតិតែមួយគត់របស់ប្រជាជនលុចសំបួ ដូចដែលបានកំណត់ដោយច្បាប់។[ ១០] ក្រៅពីលើភាសាលុចសំបួ ភាសាបារាំង និងអាល្លឺម៉ង់ ត្រូវបានគេប្រើប្រាស់នៅក្នុងកិច្ចការរដ្ឋបាល និងតុលាការ។ ភាសាទាំងបីត្រូវបានចាត់ទុកថារួមគ្នាជាភាសារដ្ឋបាលរបស់ប្រទេស។[ ១១]
ឯកសារយោង
កំណត់សម្គាល់
↑ "ដូចដែលបានកំណត់ដោយច្បាប់ 24.02.1984".
↑ សហភាពអឺរ៉ុប តាំងពីឆ្នាំ១៩៩៣។
អាគតដ្ឋាន