សន្ធរវោហារម៉ុកប្រវត្តិរបស់កវីវោហារសន្ធរម៉ុក
ឧកញ៉ាសន្ធរវោហារម៉ុក (១៨៣០? - ១៨៩០?) កវី សន្ធរ ម៉ុក ឬ ឧកញ៉ាសន្ធរវោហារម៉ុក ឬ អម្រឹតក្សត្រីម៉ុក ជារាជកវីរបាក្សត្រវិទូ ដែលគេស្គាល់ជាងគេនាសតវត្សទី១៩ មុនពេលលាចាកលោកនេះទៅ លោកបានបន្សល់ទុកនូវបុត្រដ៏ឆ្នើម ៥ រូបហើយក្នុងនោះបុត្រទី៣ ជាអ្នកស្នងតំណែងរបស់លោកផ្នែកតែងនិពន្ធ។ ជីវប្រវត្តិលោកត្រូវបានទំនុកបំរុងដោយព្រះមាតារបស់ព្រះបាទនរោត្តម គឺអ្នកម្នាងរស់ ក្រោយមកត្រូវបានទ្រង់តែងតាំងជា សម្តេចព្រះវររាជិនីខត្តិយាវង្សសិរីសេដ្ឋោវរោត្តមបរមវរាតុល្យសកល មង្គលបរមបពិត្រ ដោយសារទ្រង់មានគុណបំណាច់ក្នុងកាទំនុកបំរុងកវីនិពន្ធទាំងឡាយ មានកវីសន្ធរម៉ុកជាដើម។ ព្រះបាទអង្គដួង ទ្រង់បានចាត់ចែងឱ្យកវីទាំងឡាយតែងនិពន្ធនូវសាស្ត្រាល្បែងផ្សេងៗជាពាក្យកាព្យ។ លោកជាមន្ត្រីក្នុងព្រះបរមរាជវាំងខាងក្រុមព្រះអាល័ក្ស ហើយជាកវី១រូបយ៉ាងឯកខាងកាព្យឃ្លោង មានកិត្តិស័ព្ទល្បីល្បាញក្នុងជំនាន់រាជ្យព្រះកុរណាសុវណ្ណកោដ្ឋ(ស្តេចនរោត្តម)។ គ្រួសារនាទីក្រុងភ្នំពេញ នៅថៃ្ងទី១៣ ខែកក្កដា ឆ្នាំ១៨៨០ ភរិយារបស់ឧកញ៉ាសន្ធរវោហារម៉ុក គឺលោកជំទាវសមបានផ្តល់កំណើតឱ្យទារកម្នាក់ ហើយឱ្យឈ្មោះថា សំឱក ដែលក្រោយមកត្រូវបានគេស្គាល់ថា ជាកវីនិពន្ធ នៅដើមសតវត្សទី២០ ដែលមានគោត្តនាម និង នាមថា ម៉ុក-សំឱក។ ពួកអ្នកស្រាវជ្រាវទាំងឡាយជឿថាលោកមានបុត្រច្រើន តែមានតែប៉ុន្មាននាក់ ដែលគេស្គាល់ជាផ្លូវការគឺ៖
ទាំង២នាក់នេះ បានទៅសិក្សានៅទីក្រុងប៉ារីស ប្រទេសបារាំង។ លុះត្រឡប់មកស្រុកខ្មែរវិញ ម៉ិល បានធ្វើជាចៅហ្វាយស្រុក។ ចំណែកត្រចាត់បានទៅធ្វើការនៅប្រទេសលាវហើយបានទទួលមរណភាពនៅទីនោះ។
* លោកម៉ុក-សំឱក មានភរិយាឈ្មោះ អ្នកស្រីពុំបានកូនស្រីមួយឈ្មោះ សំឱក-ម៉ាលីយ៉ាន។ ស្នាដៃ និង កេរ្តិ៍ដំណែល
ឯកសារយោង
|
Portal di Ensiklopedia Dunia