ប្រទេសម៉ាល់ឌីវ (ភាសាឌីវេលី ៖ ދިވެހިރާއްޖެ, ភាសាអង់គ្លេស ៖ the Maldives ) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋម៉ាល់ឌីវ គឺជារដ្ឋប្រជុំកោះមួយស្ថិតនៅក្នុងឧបទ្វីបឥណ្ឌា នៃទ្វីបអាស៊ី លើមហាសមុទ្រឥណ្ឌា ។ វាស្ថិតនៅភាគនិរតីនៃប្រទេសស្រីលង្កា និងប្រទេសឥណ្ឌា ប្រហែល ៧៥០ គីឡូម៉ែត្រពីអាស៊ីដីគោក។ ទឹកដីប្រទេសនេះមានលក្ខណៈជាប្រជុំកោះដោយបង្កើតចេញពីកម្រងអាតុល ចំនួន ២៦ លាតសន្ធឹងពីអាតុលឥយ៉ាវងហ៊ីបប៉ូលូ នៅភាគខាងជើងទៅ អាតុលអាដឌូ នៅភាគខាងត្បូង (ឆ្លងកាត់ខ្សែអេក្វាទ័រ )។ ទឹកដីប្រទេសនេះផងដែរបានលាតសន្ធឹងប្រហែល ៩០,០០០ គីឡូម៉ែត្រការ៉េរួមទាំងផ្ទៃសមុទ្រ ហើយផ្ទៃដីនៃកោះនីមួយៗមានទំហំសរុប ២៩៨ គីឡូម៉ែត្រក្រឡា។ ម៉ាល់ឌីវជារដ្ឋអធិបតេយ្យ ដែលមានលក្ខណៈភូមិសាស្ត្របែកខ្ញែករប៉ាត់រប៉ាយខ្លាំងបំផុតមួយនៅលើពិភពលោក និងជាប្រទេសតូចបំផុតនៅអាស៊ី ផងដែរ និងព្រមទាំងជាប្រទេសមូស្លីមដ៏តូចបំផុតមួយបើគិតតាមផ្ទៃដី និងមានប្រជាជនប្រហែល ៥៥៧,៧៥១ នាក់ប៉ុណ្ណោះ ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានចំនួនប្រជាជនតិចបំផុតទីពីរនៅទ្វីបអាស៊ី ។ ម៉ាល់ គឺជារដ្ឋធានី និងជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេដែលតាមប្រពៃណី គេនិយមហៅថា "កោះស្តេច" ព្រោះវាជាកន្លែងដែលរាជវង្សបុរាណគ្រប់គ្រង។[ ៩]
ឯកសារយោង
↑ Levinson, David (1947). Ethnic groups worldwide: a ready reference handbook . Oryx Publishers. ល.ស.ប.អ. 978-1-57356-019-1 . https://books.google.com/books?id=uwi-rv3VV6cC&q=maldives ។ បានយកមក 23 កុម្ភៈ 2022 .
↑ Cite error: Invalid <ref>
tag; no text was provided for refs named Maloney, Clarence
↑ Cite error: Invalid <ref>
tag; no text was provided for refs named r1
↑ "Field Listing: Area" . CIA World Factbook . CIA World Factbook. Archived from the original on 28 កក្កដា 2012. Retrieved 24 កុម្ភៈ 2022 . ;
↑ ៥,០ ៥,១ "Maldives Population Projections 2014–2054" . Statistics Maldives . National Bureau of Statistics. Archived from the original on 14 មករា 2021. Retrieved 22 កុម្ភៈ 2022 .
↑ ៦,០ ៦,១ ៦,២ ៦,៣ "Maldives" . មូលនិធិរូបិយវត្ថុអន្តរជាតិ . Archived from the original on 14 មករា 2021. Retrieved 24 កុម្ភៈ 2022 .
↑ "Gini Index coefficient" . CIA World Factbook. Retrieved 24 កុម្ភៈ 2022 .
↑ Cite error: Invalid <ref>
tag; no text was provided for refs named HDI
↑ "Male | Geography, Facts, & Points of Interest" . Archived from the original on 14 មករា 2021. Retrieved 24 កុម្ភៈ 2022 .