អរិយសច្ច៤អរិយសច្ច (អានថា៖ « អៈ-រ៉ិ-យ៉ៈ-ស័ច »; បាលី-សំស្រ្កឹត៖ ចត្វានិ អារ្យសត្យនិ, चत्वारि आर्यसत्यानि, catvāri āryasatyāni) ជាទ្រឹស្តីដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ដែលព្រះពុទ្ធបង្រៀនជាប្រពៃណីក្នុងធម្មចក្កប្បវត្តនសូត្រ ។[១] អត្ថន័យរបស់អរិយសច្ចៈតាមប្រភពផ្សេងៗ ការបកប្រែខ្លី នៃពាក្យអរិយសច្ចៈគឺៈ
ពាក្យបាលីថាសច្ចៈ និងពាក្យសំស្រ្កឹតថាសត្យ ទាំងពីរនេះមានន័យថា សេចក្តីពិត ឬរបស់ជាក់ស្តែង ។ ដោយទុកពាក្យនេះក្នុងចិត្ត អ្នកចេះដឹងម្នាក់ប្រកែកថា អរិយសច្ច ៤ មិនគាំទ្រការអះអាង តាមខាងលើនេះ ថាជាសំណើការពិត ឬលទ្ធិជំនឿទេ ។ ប៉ុន្តែអរិយសច្ច ៤ នេះ អាចឃើញជារបស់ពិត ឬសេចក្តីពិត ដែលព្រះពុទ្ធពិសោធន៍ឃើញ ។ តាមសំយុក្តអាគមនៃសាលាសវ៌ាស្តិវាទ Saṃyukta Āgama of the Sarvāstivāda គ្រឹះនៃការបង្រៀនអរិយសច្ច៤ មានដូចតទៅៈ
វែងឆ្ងាយទៀត ការបកស្រាយខ្លះ នៃធម្មចក្កប្បវត្តនសូត្រ មានសេចក្តីពន្យល់ន័យ អំពីអរិយសច្ច៤ ចំណែកខ្លះទៀត គ្មានការពន្យល់ន័យទេ ។ ឧទាហរណ៍ ដូចជាការ បកស្រាយរបស់សវ៌ាស្តិវាទ បង្ហាញសច្ចៈថាជាទ្រឹស្តី ប្រើក្នុងវិធីសមាធិផ្សេងៗ ហើយ គ្មានសេចក្តីពន្យល់ន័យទេ ។ ក្នុងកំណែថ្មីថេរវាទ និងកំណែបកប្រែ ដោយអានស៊ីគៅ An Shigao អរិយសច្ច៤មានឲ្យ ការពន្យល់ន័យៈ
ទំនាក់ទំនងរបស់អរិយដ្ឋង្គិកមគ្គក្នុងការបកស្រាយ នៃធម្មចក្កប្បវត្តនសូត្រ ដែលមាននៅក្នុងសំយុក្តអាគម គ្មានការបរិយាយអំពីអរិយដ្ឋង្គិកមគ្គទេ ។ សមាធិលើអរិយសច្ច៤ ត្រូវគេជ្រើសរើសយក ជាមគ្គវិញ ។ ការបកស្រាយក្នុងចំណោមការសិក្សា ជំនាន់ដើម ផ្នែកព្រះពុទ្ធសាសនា សាលា ឯកវ្យាវហារិកៈ Ekavyāvahārika គាំទ្រទ្រឹស្តីដែលថា បន្ទូលរបស់ព្រះពុទ្ធ មានន័យរួមតែមួយ ដ៏ខ្ពង់ខ្ពស់ហើយថាអរិយសច្ចៈ៤ អាចចម្រើនឲ្យសម្រេចបាន ដោយសាបញ្ញាតែមួយ ។ និកាយឥណ្ឌានមួយទៀត មហីសាសកៈ Mahīśāsakas គាំទ្រថា អរិយសច្ច៤ត្រូវសមាធិ រួមជាមួយគ្នា ។ អរិយសច្ច៤និងឈូកសូត្រអត្ថបទនៃឈូកសូត្រ (សំស្រ្កឹតៈសទ្ធម៌បុណ្ឌរីកសូត្រ Saddharma Puṇḍarīka Sūtra) មានទស្សនៈចំពោះអរិយសច្ច៤ ថាជាការប្រៀនប្រដៅដំបូង របស់ព្រះពុទ្ធ ប៉ុន្តែមិនមែនជា ការបង្រៀនចុងក្រោយទេ ។ ក្នុងវគ្គទី៣ សូត្រនេះបង្ហាញ អ្វីដែលហៅថាធម៌ដ៏អស្ចារ្យ និងខ្ពង់ខ្ពស់បំផុតៈ
ព្រះភិក្ខុនិឆិរេន Nichiren (ភិក្ខុជាតិជប៉ុន) ដែលការទូន្មានរបស់ព្រះអង្គ មានមូលដ្ឋានក្នុងឈូកសូត្រ បានប្រកាសក្នុងលិខិត “ការប្រៀបធៀប រវាងឈូកសូត្រនឹងសូត្រដទៃ” ថា ទ្រឹស្តីនៃអរិយសច្ច៤ ជាការបង្រៀនពិសេស ពន្យល់ចំពោះតែ សាវ័កសិស្សប៉ុណ្ណោះ ចំណែកឯឈូកសូត្រវិញ គឺបង្រៀនស្មើៗគ្នាទាំងអស់ ។ ឯកសារយោង |
Portal di Ensiklopedia Dunia