អវលោកិតេស្វារ
![]()
ការគោរពបូជាព្រះពោធិសត្វលោកេស្វរៈ សម័យព្រះបាទជ័យវរ្ម័នទី៧ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ព្រះពុទ្ធសាសនាលទ្ធិមហាយាន គឺជាសាសនារបស់រដ្ឋ ដែលក្នុងនេះព្រះពោធិសត្វលោកកេស្វរៈបានបំពេញតួនាទីយ៉ាងសំខាន់ ដោយថែមទាំងមានការ គោរព និងមានជំនឿយ៉ាងលើសលប់នៅក្នុងសង្គមខ្មែរទៀតផង ។ នៅគ្រប់មជ្ឈដ្ឋានសង្គមខ្មែរមានរួមទាំងមេទ័ព និងព្រះមហាក្សត្រ តែងតែមានការគោរពបូជាដល់ព្រះពុទ្ធអង្គលោកកេស្វរៈពុំដែលអាក់ខាន ។ចម្លាក់ព្រះពោធិសត្វលោកេស្វរៈ រូបសាលាបារាំងចុងបូព៌ាប្រទេស (ម.ត ១៩៩៤)តាមឯកសារបានតំណាលឲ្យដឹងថា : ព្រះពុទ្ធសាសនាហិនយានដែលព្រះអង្គបានចូលនិព្វានរួចទៅ ហើយនោះ ឯព្រះពុទ្ធនិយានមហាយានទ្រង់កំពុងត្រៀមព្រះកាយចូលព្រះនិព្វាននៅឡើយ ។ ការរងចាំមិនទាន់ចូលបរិនិព្វានរបស់ព្រះពោធិសត្វលោកកេស្វរៈ ដោយសារតែព្រះអង្គទុកពេលវេលាចង់ជួយមនុស្សលោកឲ្យរួចផុតពីគ្រោះថ្នាក់ ។ ព្រះពោធិសត្វលោកេស្វរៈ សព្វព្រះទ័យមិនទាន់ចង់ចូលនិព្វាន ព្រោះព្រះអង្គនៅមានការអាណិតអាសូរដល់ពុទ្ធបរិស័ទក្នុងការស្រោចស្រង់ មនុស្សលោកឲ្យបានច្រើន ។ ព្រះននាមគេមានជំនឿថា ព្រះពោធិសត្វអង្គនេះមិនត្រឹមតែជួយមនុស្សលោកទេ តែថែមទាំងអាចជួយរំដោះគ្រោះចង្រៃនានារបស់មនុស្សលោកថែមទៀតផង ។ ដោយសារតែមានជំនឿលើមូលហេតុខាងលើនេះហើយ ទើបនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គេមានការតាំងឈ្មោះព្រះពុទ្ធអង្គនេះថា ’ព្រះពោធិសត្វលោកេស្វរៈ” ។ ពាក្យនេះមានន័យថា ព្រះអាទិទេពនៃពិភពលោក ដែលមានទាំងឋានមនុស្ស ឋាននរក និងឋានសួគ៌ ។ ព្រះពោធិសត្វអង្គនេះ ក៏មានព្រះនាមមួយទៀតដែរគឺ ព្រះអវលោកេស្វរៈ មានន័យថា ព្រះអាទិទេពមើលពីលើ ដោយព្រះករុណាធម៌ដល់សត្វលោក ។ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គេឃើញមានការគោរពបូជា និងរៀបចំតង្វាយជាច្រើនដល់ព្រះពោធិសត្វអង្គនេះ ។ ![]() គ្រឿងតង្វាយគ្រឿងតង្វាយទាំងនេះមានដូចជាអង្ករ សណ្តែក ល្ង ទឹកដោះគោ ទឹកឃ្មុំ និងស្ករ ប្រេង ជាដើម ។ បើយើងពិនិត្យលើគ្រឿងតង្វាយនេះ គឺជាលក្ខណៈពិសេសលើសព្រះពោធិសត្វដទៃទៀត ។ លើសពីនេះទៀត ឋានៈនៃបុព្វការីជនខ្មែរ ជាពិសេសសមាជិកនៃព្រះរាជវង្សានុវង្សនាសម័យបាយ័ន ត្រូវបានលើកតម្កើងស្មើទៅនឹងព្រះពោធិសត្វលោកកេស្វរៈផងដែរ ដែលគេគោរពបូជាក្រោមរូបភាពនៃរូបសំណាក់ថ្ម និងសំរិទ្ធ ![]() ![]() ![]()
កំណត់
មើលផងដែរ
|
Portal di Ensiklopedia Dunia