ខេត្តនគរបឋម

ខេត្តនគរបឋម (សៀម : จังหวัดนครปฐม) គឺជាខេត្តស្ថិតភាគកណ្ដាលនៃប្រទេសសៀម។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តសុពណ៌បុរី ខេត្តអយុធ្យា ខេត្តនន្ទបុរី ទីក្រុងបាងកក(ខេត្តបឹងកក់) ខេត្តសមុទ្រសាគរ ខេត្តរាជបុរី និង ខេត្តកញ្ចនបុរី

ខេត្តនគរបឋម
จังหวัดนครปฐม

ទង់

ត្រា
ផែនទីនៃខេត្តនគរបឋម
ផែនទីនៃខេត្តនគរបឋម
ប្រទេស ថៃ(សៀម)
ទីរួមខេត្តក្រុងនគរបឋម
ផ្ទៃក្រឡា
 • សរុប២១៤២ គម2 (៨២៧ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡា៦៦
ល្វែងម៉ោងICT (ម.ស.ស.+7)
លេខកូដប្រៃសណីយ៍73xxx
លេខកូដហៅទូរស័ព្ទ034 & 02
ក្រមអ.ម.អ. ៣១៦៦TH-73
គេហទំព័រnakhonpathom.go.th

ខេត្តនគរបឋម គឺជាទីកន្លែងរបស់ព្រះបឋមចេតិយដែលជាចេតិយត្រូវបានចាត់ចែងសាងសង់ឡើងនៅក្នុងរាជ្យស្តេចមង្កុដ(រាមាទី ០៤)និងបញ្ចប់នៅក្នុងរាជ្យស្ដេចចូឡាលង្ករណ៍(រាមាទី ០៥)ក្នុងឆ្នាំ ១៨៧០។ចេតិយនេះគឺជាការរំលឹកពីអរិយធម៌ទ្វារវត្តីដែលបានបាត់ខ្លួនជាយូរមកហើយដែលធ្លាប់បានរីកដុះដាលនៅទីនេះហើយបើតាមប្រពៃណីនគរបឋមវាគឺជាកន្លែងដែលព្រះពុទ្ធសាសនាបានមកដល់ប្រទេសសៀមជាលើកដំបូង។ខេត្តនេះត្រូវបានគេស្គាល់ថាមានចម្ការផ្លែឈើជាច្រើនប្រភេទ។

ព្រះបឋមចេតិយ

ប្រវត្តិ

ខេត្តនគរបឋម គឺជាខេត្តរបស់ខ្មែរនៅភាគនារតីនៃអាណាចក្រខ្មែរដែលឯកសារសៀមបានក្រឡៃប្រវត្តិសាស្ត្រថាជាខេត្តដែលស្ថិតនៅក្នុងសម័យទ្វារវត្តីដែលជនជាតិសៀមចាត់ទុកថាបានកកើតឡើងតាំងពីសតវត្សរ៍ទី ០៦ ដល់ ១១។

ជាច្រើនសតវត្សរ៍មុនខេត្តនគរបឋមគឺជាទីក្រុងឆ្នេរសមុទ្រមួយដែលស្ថិតនៅលើផ្លូវពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសឥណ្ឌាដោយសារតែទឹកបានជនលិចពីទន្លេចៅព្រះយ៉ាឆ្នេរក៏បានរំកិលទៅកាន់ទឹកសមុទ្រកាន់តែឆ្ងាយ។នៅពេលដែលទន្លេថាចិនបានផ្លាស់ប្តូរទិសដៅលំហូរទឹករបស់ខ្លួនទីក្រុងក៏បានបាត់បង់ប្រភពទឹកដ៏សំខាន់របស់ខ្លួនហើយត្រូវបានគេបោះបង់ចោលអស់ជាច្រើនរយឆ្នាំប្រជាជនបានផ្លាស់ទៅទីក្រុងមួយឈ្មោះថានគរជ័យស្រីស្រីវិជ័យស្តេចមង្កុដ(រាមាទី ០៤)បានត្រាស់បង្គាប់ឲ្យជួសជុលព្រះបឋមចេតិយដែលកាលនោះបានរងនូវការខូចខាតហើយត្រូវបានគេបោះបង់ចោលក្នុងព្រៃ។ ក្រោយមកទីក្រុងត្រូវបានបង្កើតជាបណ្តើរៗនៅជុំវិញតំបន់នេះដោយបាននាំយកជីវិតថ្មីមកឲ្យខេត្តនគរបឋម។មានសារមន្ទីរមួយដែលបានបង្ហាញអំពីកំណត់ត្រាបុរាណវិទ្យានៃប្រវត្តិសាស្រ្តរបស់ទីក្រុងនេះ។

ការមកតាំងទីលំនៅនៅក្នុងខេត្តនេះបានចាប់ផ្តើមឡើងនៅក្នុងរជ្ជកាលព្រះបាទព្រះពុទ្ធលើសឡានភាល័យ(រាមាទី ០២)ដោយរួមមានភូមិជនជាតិខ្មែរ(ឧ.ដនយ៉ៃហំ)ភូមិឡានណា(ឧ.បាននឿ)ភូមិឡៅសុង(ឧ.ដនខាណាក់)និងលំហូរចូលដ៏ធំនៃជនជាតិចិននៅភាគខាងត្បូងនាចុងទសវត្សរ៍ឆ្នាំ ១៨០០ និងដើមទសវត្សរ៍ឆ្នាំ ១៨០០។សព្វថ្ងៃនេះខេត្តនគរបឋមបានទាក់ទាញប្រជាជនសៀមនៅទូទាំងប្រទេសជាពិសេសភាគច្រើនគឺមកពីទីក្រុងបាងកក(ខេត្តបឹងកក់)និងអុីសានបូករួមទាំងពលករធ្វើចំណាកស្រុកមកពីប្រទេសភូមាផងដែរ។ខេត្តនេះមានតំបន់ឧស្សាហកម្ម តំបន់ទីប្រជុំជន សាកលវិទ្យាល័យធំៗ ការិយាល័យរដ្ឋាភិបាលដែលបានផ្លាស់មកពីទីក្រុងបាងកក មជ្ឈមណ្ឌលកសិកម្ម និង ដឹកជញ្ជូន។

រដ្ឋបាល

ខេត្តនគរបឋម ចែកចេញជា ០៧ ក្រុង/ស្រុក ១០៦ សង្កាត់/ឃុំ និង ១០៦ ភូមិ ៖

ផែនទីក្រុងនិងស្រុកនៃខេត្តនគរបឋម
លេខរៀង ឈ្មោះភាសាខ្មែរ ឈ្មោះអក្សរឡាតាំង ឈ្មោះភាសាសៀម
០១ ក្រុងនគរបឋម

Mueang Nakhon Pathom เมืองนครปฐม
០២ ស្រុកកំផែងសែន Kamphaeng Saen กำแพงแสน
០៣ ស្រុកនគរជ័យស្រី Nakhon Chai Si นครชัยศรี
០៤ ស្រុកដនទូម Don Tum ดอนตูม
០៥ ស្រុកបាងឡេន Bang Len บางเลน
០៦ ស្រុកសាមប្រាណ Sam Phran สามพราน
០៧ ស្រុកពុទ្ធថាមុនថុន Phutthamonthon พุทธมณฑล

មើលផងដែរ

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya