ខេត្តនាងរង

ខេត្តនាងរង (សៀម : นางรอง) គឺជាអាណាខេត្តរបស់ខ្មែរដែលស្ថិតនៅក្នុងរាជ្យព្រះបាទស្រីសុរិយោវង្សដែលមានឈ្មោះថាខេត្តនាងរង់អង្គររាជ។បច្ចុប្បន្នខេត្តនេះត្រូវបានប្រទេសសៀមដាក់បញ្ចូលជាមួយនឹងខេត្តបុរីរម្យនិងខេត្តនគររាជសីមា

ផែនទីនៃខេត្តនាងរង

ប្រវត្តិ

នៅក្នុងសម័យអាណាចក្រខ្មែរខេត្តនាងរងឬភ្នំនាងរងគឺជាទីលំនៅរបស់ជនជាតិខ្មែរខ្មែរបានគ្រប់គ្រងទៅលើតំបន់ដីក្រហមនេះជាយូរមកហើយ។សំណល់នៃទីក្រុងបុរាណត្រូវបានគេរកឃើញនៅទីនេះដែលបង្ហាញថាខ្មែរគឺមានអំណាចនៅក្នុងតំបន់នេះពីមួយសម័យកាលទៅមួយសម័យកាលដែលមានប្រាសាទពិមាឃនិងប្រាសាទភ្នំរុងជាភស្តុតាង។វត្ថុបុរាណដែលមានអាយុកាលចំណាស់បំផុតដែលត្រូវបានគេរកឃើញគឺបដិមាចម្លាក់រូបព្រះផ្សេងៗនិងឆ្នាំងដីខ្មែរពីបុរាណ។នៅពេលដែលអាណាចក្រខ្មែរធ្លាក់ចុះបាត់បង់អំណាចជនជាតិមនបានចូលមកកាន់អំណាចនៅក្នុងតំបន់នេះដោយបង្កើតឲ្យមានពូជសាសន៍ថ្មីមួយគឺខ្មែរ-មនខ្មែរដែលជាខ្មែរប៉ុន្តែមានលាយឈាមមននិងខ្មែរ

ក្រោយមកនៅពេលដែលពួកមនបាត់បង់អំណាចសៀមបានពង្រីកទឹកដីរបស់ខ្លួនដើម្បីកាន់កាប់តំបន់នេះ។ការពង្រីកទឹកដីរបស់សៀមនៅក្នុងតំបន់នេះគឺអាចមានទិសដៅ ០២ គឺខេត្តនគររាជសីមានិងថាន់ព្រះបាងប៉ុន្តែមិនមានភស្តុតាងថានៅពេលណានោះទេ។គេសន្មត់ថាជនជាតិសៀមប្រហែលជាចូលមកកាន់កាប់តំបន់នេះនៅក្នុងសម័យសុខោទ័យឬដើមសម័យអយុធ្យា។ភស្តុតាងដែលអាចបញ្ជាក់បានគឺព្រះពុទ្ធបដិមាបុរាណដែលត្រូវបានគេជីកកកាយរកឃើញដែលភាគច្រើនជារូបព្រះពុទ្ធតាំងពីសម័យលពបុរី។នៅពេលដែលជនជាតិសៀមកាន់កាប់តំបន់នេះពួកគេបានបង្កើតមជ្ឈមណ្ឌលរដ្ឋបាលនៅក្នុងខេត្តនាងរងនេះហើយមានស្តេចត្រាញ់គ្រប់គ្រងក្រុងជាបន្តបន្ទាប់។នៅក្នុងសម័យអយុធ្យាតំបន់នាងរង តាលុង(បច្ចុប្បន្នជា​ស្រុកព្រះកូនជ័យ) បុរីរម្យ និង ពុទ្ធថៃសុងសុទ្ធតែស្ថិតនៅក្រោមការដឹកនាំរបស់អភិបាលខេត្តនគររាជសីមាដែលជាអភិបាលដាច់ដោយឡែក។ទីក្រុងនេះត្រូវបានបង្កើតឡើងជាទីក្រុងលំដាប់ទី ០៤ ខណៈនាងរងត្រូវបានបង្កើតជាទីក្រុងលំដាប់ទី ០១។

បន្ទាប់ពីអាណាចក្រអយុធ្យាត្រូវបានដួលរលំជាលើកទី ០២ ជនជាតិសៀមដែលមានអំណាចបានបង្កើតក្រុមបក្សពួកគ្រប់គ្រងដោយខ្លួនឯងដើម្បីដណ្តើមទាមទារឯករាជ្យ។ដំបូងឡើយព្រះចៅនាងរងបានចូលក្នុងបក្សពួករបស់ក្រុមមឿនទេពពិភេតដែលជាព្រះចៅពញាពិមាឃ។ក្រោយមកស្ដេចតាក់ស៊ីនបានប្រមូលកម្លាំងកងទ័ពដើម្បីទៅបង្ក្រាបបក្សពួកផ្សេងៗហើយទទួលបានជ័យជម្នះ។ព្រះអង្គបានដឹកនាំកងទ័ពទៅបង្ក្រាបបក្សពួករបស់ព្រះចៅពញាពិមាឃហើយទទួលបានជ័យជម្នះ។លុះព្រះចៅនាងរងឃើញថាបក្សពួករបស់ព្រះចៅពញាពិមាឃត្រូវបរាជ័យក៏រត់ទៅចុះចូលជាមួយនឹងព្រះចៅចម្ប៉ាស័ក្តិវិញ។

ក្រោយពីស្ដេចតាក់ស៊ីនបានវាយដណ្តើមយកក្រុងផ្សេងៗបានហើយព្រះអង្គក៏បានឡើងសោយរាជ្យជាស្តេចហើយបានតាំងរាជធានីនៅខេត្តធនបុរី។ក្រោយមកនៅក្នុងឆ្នាំ ១៧៧៦ ព្រះចៅនាងរងបានឃុបឃិតជាមួយនឹងចៅអូ ចៅអ៊ីន និង ព្រះចៅចម្ប៉ាស័ក្តិដើម្បីទៅរំដោះទីក្រុងមិនឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រធនបុរីតទៅទៀត។ស្ដេចតាក់ស៊ីនបានបញ្ជាឲ្យស្ដេចព្រះពុទ្ធលើសឡានភាល័យ(រាមាទី ១ )ដែលកាលនោះត្រូវបានស្គាល់ថាជាចៅពញាចក្រីឲ្យមកបង្ក្រាបការបះបោរនេះ។ព្រះចៅពញានាងរងត្រូវបានស្តេចនគររាជសីមាចាប់យកទៅប្រហារជីវិតនៅក្រោមដើមពោធិ៍(ដើមពោធិ៍នៅខាងមុខទីធ្លាសាលានាងរងសព្វថ្ងៃ)។នៅពេលនោះខេត្តនាងរងបានក្លាយជាកម្មសិទ្ធរបស់ស្ដេចនគររាជសីមា។បន្ទាប់ពីព្រះចៅពញានាងរងត្រូវបានប្រហារជីវិតណៃពិណនិងណៃម៉ាដែលជាកូនប្រុសរបស់ព្រះចៅពញានាងរងត្រូវបានរាជធានីតែងតាំងឲ្យធ្វើជាចៅហ្វាយខេត្តនាងរងរហូតមកដល់វិសេសសង្គ្រាមដែលជាកូនចៅរបស់ណៃពិណបានក្លាយជាចៅហ្វាយក្រុង។នៅពេលដែលវិសេសសង្គ្រាមបានស្លាប់ទៅកូនរបស់លោកឈ្មោះព្រះនាងរងភក្ដីបានក្លាយទៅជាចៅហ្វាយក្រុងជំនួសវិញ។ក្រោយមកព្រះនាងរងភក្ដីត្រូវបានចាប់ខ្លួនពីបទសម្លាប់ឪពុកក្មេករបស់ខ្លួន(ហ្លួងឧត្តមផាន់ណាវ៉េតជាបុព្វបុរសនៃគ្រួសារឧត្តមពង្ស)។ស្ដេចនគររាជសីមាបានតែងតាំងហ្លួងយ៉កបាទ(បុព្វបុរសនៃគ្រួសារសុរ៉ាសាវ៉ាឌី)ឲ្យធ្វើជាចៅហ្វាយក្រុងជំនួសវិញ។លោកបានសាងសង់ទីស្នាក់ការការិយាល័យនិងទីស្នាក់នៅក្នុងសាលាបឋមសិក្សានាងរង(យុត្ថាកាឆារ៉ាត់ វីត្ថាយ៉ាកាន)នាពេលបច្ចុប្បន្ន។ទីក្រុងនាងរងនិងចៅហ្វាយក្រុងបានឈានទៅដល់ទីបញ្ចប់។នៅក្នុងឆ្នាំ ១៨៩២ ស្ដេចចូឡាលង្ករណ៍​បានត្រាស់បង្គាប់ឲ្យបង្កើតប្រព័ន្ធរដ្ឋបាលថ្មីមួយគឺក្រសួងខេត្តដែលមាននាងរង បុរីរម្យ តាលុង(បច្ចុប្បន្នជា​ស្រុកព្រះកូនជ័យ)រតនបុរី ពិមាឃ និង ពុទ្ធថៃសុងត្រូវបានដាក់ឲ្យរួមបញ្ចូលគ្នាក្លាយទៅជាខេត្តតែមួយដែលមានឈ្មោះថាតំបន់នាងរងដោយព្រះនគរភក្ដីដើរតួជាទីចៅហ្វាយក្រុង។ក្រោយមកទឹកដីនៃខេត្តនាងរងត្រូវបានផ្លាស់ប្តូរដោយរតនបុរីត្រូវដាក់ឲ្យស្ថិតនៅក្នុងខេត្តសុរិន្ទ្រនិងពិមាឃត្រូវដាក់ឲ្យស្ថិតនៅក្នុងខេត្តនគររាជសីមាវិញ។បន្ទាប់មកមឿងផែត្រូវបានបង្កើតឡើងជាខេត្តមួយហៅថាខេត្តបុរីរម្យ។ដូចនេះស្រុកនាងរងគឺជាស្រុកដែលស្ថិតនៅក្នុងខេត្តបុរីរម្យ

រដ្ឋបាល

ប្រាសាទ

មើលផងដែរ

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya