ខេត្តបុរីរម្យ
ខេត្តបុរីរម្យ (សៀម : จังหวัดบุรีรัมย์ , ខ្មែរសុរិន្ទ្រ : มฺืงแปะ) គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង ៧៦ របស់ប្រទេសសៀមស្ថិតនៅភាគឦសានប្រទេសសៀមៗហៅថាអ៊ីសាន។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តស្រះកែវ ខេត្តនគររាជសីមា ខេត្តខនកែន ខេត្តមហាសារគាម និង ខេត្តសុរិន្ទ្រនៅភាគអាគ្នេយ៍មានព្រំប្រទល់ជាប់នឹងខេត្តឧត្តរមានជ័យរបស់ប្រទេសកម្ពុជាឈ្មោះខេត្តនេះមានន័យថា "ទីក្រុងនៃសុភមង្គល"។ ប្រវត្តិកាលដើមឡើយខេត្តបុរីរម្យធ្លាប់ជាខេត្តខ្មែរដែលចំណុះអោយសៀមក្នុងអំឡុងសតវត្សរ៍ទី ១៨ ដល់សតវត្សរ៍ទី ១៩ អតីតកាលខេត្តបុរីរម្យជាខេត្តមួយផ្សេងដាច់ចេញពីខេត្តនាងរង។ យោងតាមការសិក្សារបស់អ្នកបុរាណវិទូបានរកឃើញភស្តុតាងថាមនុស្សបានមកតាំងទីលំនៅនៅក្នុងខេត្តបុរីរម្យតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះនិងរួមទាំងភស្តុតាងអំពីវប្បធម៌របស់អាណាចក្រខ្មែរដែលមានទាំងប្រាសាទឥដ្ឋនិងប្រាសាទថ្មជាង ៦០ ហើយក៏បានរកឃើញតំបន់បុរាណសំខាន់ៗផ្សេងទៀតផងដែរដូចជាឡដុត សិប្បកម្មស្មូនរូប ដីឥដ្ឋ ដែលគេហៅថា "វត្ថុបុរាណខ្មែរ" ហើយគេអាចកំណត់អាយុវាបានប្រហែលក្នុងសតវត្សរ៍ទី ១៥ ដល់ទី ១៨។បន្ទាប់ពីសម័យអាណាចក្រខ្មែរភស្តុតាងប្រវត្តិសាស្ត្រនៃខេត្តបុរីរម្យបានចាប់ផ្តើមបង្ហាញឡើងវិញនៅចុងសម័យអយុធ្យាដែលមើលទៅដូចជាទីក្រុងដ៏ចំណាស់មួយហើយបន្ទាប់មកក៏បន្តបង្ហាញឡើងនៅសម័យធនបុរីរហូតដល់សម័យរតនកោសិន្ទ្រ៍បុរីរម្យក៏បានក្លាយទៅជាទីក្រុង។ ប្រហែល ១០០០ ឆ្នាំមុនតំបន់ដែលបង្កើតជាខេត្តបុរីរម្យសព្វថ្ងៃនេះគឺធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រខ្មែរហើយមានសំណល់សំណង់ប្រាសាទបុរាណជាច្រើននៅសល់ពីសម័យនោះ។ប្រាសាទធំបំផុតដែលស្ថិតលើភ្នំភ្លើងអសកម្មគឺនៅក្នុងឧទ្យានប្រវត្តិសាស្ត្រភ្នំរុង។យោងតាមសិលាចារឹកដែលបានរកឃើញនៅទីនោះស្តេចត្រាញ់នៅក្នុងតំបន់នេះបានទទួលស្គាល់អំណាចរបស់ព្រះរាជាខ្មែរ។ទោះជាយ៉ាងណាក៏ដោយតំបន់នេះគឺស្ថិតនៅជាយឆ្ងាយដាច់ស្រយាលនិងមានប្រជាជនមិនសូវច្រើននោះទេហើយមានតែកំណត់ត្រាខ្លះៗប៉ុណ្ណោះអំពីទីតាំងនេះរហូតដល់សម័យរតនកោសិន្ទ្រ៍។នៅដើមសតវត្សរ៍និងចុងសតវត្សរ៍ទី ១៩ ខេត្តបុរីរម្យត្រូវបានសៀមឈ្លានពានដណ្តើមយកបានពីខ្មែរបានហើយបានដាក់បញ្ចូលជាខេត្តមួយរបស់ប្រទេសសៀមជាផ្លូវការដែលអភិបាលផ្ទាល់ខ្លួននិងប្តូរឈ្មោះទៅជាខេត្តបូរីរ៉ាមវិញវិញ។ រដ្ឋបាលខេត្តបុរីរម្យ ចែកចេញជា ២៣ ក្រុង/ស្រុក ១៨៩ សង្កាត់/ឃុំ និង ២២១២ ភូមិ ៖ ![]()
ប្រាសាទ
ឯកសារយោង
មើលផងដែរ |
Portal di Ensiklopedia Dunia