ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី៩វិបស្សនាបញ្ហាធម្មបរិយាយ វគ្គទី៩
ភ្លើងទុក្ខគឺទោសៈ១ ឲ្យធ្វើភាវនាដើម្បី រំលត់នូវភ្លើងទុក្ខ គឺមោហៈ១ នេះព្រះពុទ្ធសាសនា ទ្រង់ទូន្មាន ឲ្យចេះធ្វើទាន ដើម្បីរំលត់ទុក្ខ ឲ្យចេះធ្វើសីល ដើម្បីរំលត់ទុក្ខ ឲ្យចេះ ធ្វើភាវនា ដើម្បីរំលត់ទុក្ខដូច្នេះ ។ បើកាន់យក មិនទៀង-ទុក្ខ មកជាអារម្មណ៍ហើយ ធ្វើទាន-សីល-ភាវនា យ៉ាងនេះហៅថា ធម្មាធិបតេយ្យ គឺធ្វើទាន កាន់យកធម៌ជាធំ ។ បើធ្វើទាន កាន់យកធម៌ជាធំ ទើបបាន មហាកុសល៨ ទាននោះហៅថា មជ្ឈិមាបដិបទាទាន រាប់ចូលក្នុង នាវាត្រៃលក្ខណ៍ ។ នែសញ្ញា និងវិញ្ញាណ! អ្នក ស្តាប់ចូលចិត្ត ច្បាស់ ហើយឬនៅទេ? សាធុៗ ប្រពៃណាស់ៗ ខ្ញុំទាំងពីរនាក់នេះ ដាច់ចាកការ សង្ស័យអស់ហើយ លោកម្ចាស់ ខ្ញុំឃើញច្បាស់ ភ្លឺច្បាស់ណាស់ ថាបើនឹងធ្វើទាន ត្រូវប្រា រព្ធយក អនិច្ចំ ទុក្ខំ អនត្តា មាកជាអារម្មណ៍ នេះហៅថា ធម្មាធិបតេយ្យ យកធម៌ជាធំ តាមឱវាទដែល ព្រះសម្មាសម្ពុទ្ធ ទ្រង់ទូន្មាននោះ ពិតប្រាកដមែន ព្រោះញាណសម្ប យុត្ត ជាប់នៅក្នុងចិត្ត ឃើញច្បាស់នូវធម៌ ទុក្ខ មិនទៀង អនត្តា ហើយមានសទ្ធាជ្រះថ្លា បរិច្ចាគទ្រព្យសម្បត្តិ ធ្វើទានចំពោះ បុគ្គលដែលគួរឲ្យ ញ៉ាំងមហាកុសល៨ ឲ្យកើត ឡើងឥតអាក់ ហើយបានសម្រេច ជាព្រះសោតាបត្តិមគ្គញាណ លះបង់នូវលោភមូល ជាទិដ្និសម្បយុត្ត៤ គឺលោភមូលជា សោមនស្ស ទិដ្និសម្បយុត្ត៤ លោភមូលជា ឧ បេក្ខាទិដ្និសម្បយុត្ត២ លះបង់នូវ សក្កាយទិដ្និ២០ លះបង់នូវវិចិកិច្ឆា១៦ លះបង់នូវ សីលពត្តបរាមាសៈដាច់ស្រឡះ ឥតមានសង្ស័យ ក្នុងជីវិត ។ លែងទៅកាន់ អបាយភូមិ ព្រោះលះដាច់លោភចិត្ត ជាទិដ្និសម្បយុត្ត៤ ហើយចិត្តក៏សម្បយុត្ត ទៅលើមគ្គនិងផល ។
បើធ្វើទាន ស្តាប់ធម៌ ធ្វើអ្វីអ្វីក៏ដោយ បើមិនកាន់យក ធម្មាធិបតេយ្យ ជាអារម្មណ៍ទេ ក៏មិនអាចញ៉ាំង មហាកុសល៨ ឲ្យកើតឡើងបានឡើយ លោកុត្តរៈ មគ្គ ផល ព្រះនិព្វាន ក៏មិនអាចកើតឡើង បានដែរ ។ មហាកុសល៨ នេះជាធម៌អាចញ៉ាំង លោកុត្តរៈឲ្យកើតឡើងបាន សម្រេចជា សោតា-សកទា- អនាគា-អរហត្ត នោះក៏មកតែអំពី មហាកុ សល ជាលោកិយនេះ ឲ្យសម្រេចទៅជា លោកុត្តរៈបាន ។ តែមហាកុសល ទាំង៨នេះ ចែកចេញជា ពីរយ៉ាងគឺ កុសលប្រកបដោយ ញាណសម្បយុត្តម៉្យាង កុសលប្រកប ដោយ ញាណវិប្បយុត្តម៉្យាង ។ ឯមហាកុសល ដែលប្រកបដោយ ញាណសម្បយុត្តនោះ មានកម្លាំង៥យ៉ាង កើតឡើងគឺសទ្ធា សតិ វិរិយៈ សមាធិ បញ្ញា មានកម្លាំងពេញ បរិបូណ៍ហើយ អាចញ៉ាំងលោកុត្តរ កុសលឲ្យកើតឡើង កំចាត់បង់នូវ អាសវធម៌ឲ្យដាច់ ជាសមុច្ឆេទប្បហាន តាមជាន់ថ្នាក់ ដែលបានសម្រេច ជាសោតាបន្នក្តី ជាសកទា គាមិក្តី ជាអនាគាមិក្តី ជាអរហត្តក្តី ។ ជួនកាលក៏សម្រេច ដល់អរហត្ត តែម្តងក៏មាន ដោយអំណាច កម្លាំងឥន្រ្ទីយទាំង៥ កំចាត់បង់នូវ សំយោជនៈ៥ ខាងក្រោមអស់ ដោយ សមុច្ឆេទប្បហាន ។
ជាកម្លាំង ។ ក្នុងមហាកុសល៨នេះ មានកុសល ដែលប្រាសចាក ញាណនោះ៤គឺ ខាងសោមនស្ស ញាណវិប្បយុត្ត២ ខាងឧបេក្ខាញាណ វិប្បយុត្ត២ ត្រូវជា៤ ។ កុសល ទាំង៤នេះ មិនឆ្លងទៅលោកុត្តរៈ បានឡើយ ។ ព្រោះថាមហា កុសលទាំង៨នេះ កើតឡើងក្នុង សន្តានបុថុជ្ជន និងសេក្ខបុគ្គល តាំងពីសោតាបត្តិមគ្គ ដល់អរហត្តមគ្គ អស់ ត្រឹមប៉ុណ្ណេះ ។ មិនទូទៅដល់ អរហត្តផលទេ ព្រោះលោក ឈប់ធ្វើកម្ម ក្នុងទីកម្បាំង នោះអស់ហើយ ។ តែមហាកុសលដែលកើតឡើង ក្នុងសន្តានសេក្ខបុគ្គលនោះ គ្រាន់ តែផ្លាស់ឈ្មោះថា មគ្គ ផល ដូច្នេះវិញ ព្រោះថា មគ្គជាកុសល ផលជាវិបាកដូច្នេះ ។
ឲ្យត្រង់ទៅតាមធម៌ កំចាត់បង់លោភៈ ទោសៈ មោហៈ ដែលកំពុងធ្វើទាន សីល ភាវនានោះ ឲ្យទៅជា សម្មាទិដ្និវិសុទ្ធ ។ ត្រង់បញ្ញា ដែលបរិសុទ្ធហើយ ជាមហាកុសល កុសលនេះចែកចេញ ជា៣ថ្នាក់គឺ ថ្នាក់ទី១ លះរាគៈ ទោសៈ មោហៈ ជាតទង្គប្បហាន ។ ទិដ្និបរិសុទ្ធមួយពេលៗ ហៅថា កាមាវចរកុសល ។ ថ្នាក់ទី២ លះរាគៈ ទោសៈ មោហៈ ជាវិក្ខម្ភនប្បហាន ។ បញ្ញាបរិសុទ្ធបាននៅយូរៗ ហៅថា មហាកុសល ។ ថ្នាក់ទី៣ លះរាគៈ ទោសៈ មោហៈ ដាច់ស្រឡះ ហៅថាសមុច្ឆេទប្បហាន ។ មហាកុសល នោះបានឈ្មោះថា មគ្គជាកុសលវិញ ព្រោះចិត្តសម្បយុត្តជាប់នឹងមគ្គផល ។ វិញ្ញាណសួរថា បើកុសលនេះ ញ៉ាំងលោកុត្តរៈ ឲ្យកើតឡើងបានហើយ ចាំបាច់ចំរើនកម្មដ្នាន ចូលកាន់បឋមជ្ឈាន- ទុតិយជ្ឈាន-តតិយជ្ឈាន-ចតុត្ថជ្ឈានធ្វើអ្វីទៀត? ។
បាន ។ ព្រោះហេតុអ្វី? ព្រោះថាឈាន សមាបត្តិទាំង៨នេះ ប្រាសចាកសម្មាទិដ្និ និងសម្មាសង្កប្បោ បានជាថា រូបាវចរនិងអរូបាវចរ ទាំងពីរនេះមិនបានឆ្លង ទៅកាន់លោ កុត្តរៈទេ ។
ក្តី បញ្ចមជ្ឈានក្តី មានតែអង្គ២គឺ ឯកគ្គតា១ ឧបេក្ខា១ ចិត្តកាន់យក ឯកគ្គតាជាអារម្មណ៍ខ្លះ យកឧបេក្ខាជា អារម្មណ៍ខ្លះ ហើយក៏ព្រងើយ កន្តើយទៅ ព្រោះថាចិត្ត ដែល ចូលកាន់ ឈានទាំងអស់នោះ ឥតបានពិចារណា អ្វីកើតទេ ជាចិត្តដែលប្រកប ដោយរូបាវចរវិបាក គឺថាចិត្តប្រាសចាកហេតុ មិនអាចនឹងពិចារណា ខន្ធ៥នោះបានឡើយ បានជាថាប្រាសចាក សម្មាទិដ្និនិង សម្មាសង្កប្បោ ។ បើអដ្នង្គិកមគ្គ មិនមានហើយ លោកុត្តរៈក៏មិនមានដែរ ។
ក្នុងរបស់ដែលមិនទៀង១ យល់ថាសុខ ក្នុងរបស់ដែលមានទុក្ខ១ យល់ថាខ្លួនអញ ក្នុងរបស់ដែលមិនមែន ខ្លួនអញ១ យល់ថាស្អាតក្នុង របស់ដែលមិនស្អាត១ យល់ថា ស្រី-ប្រុស ក្នុងអាការៈដែល គ្មានស្រីប្រុស១ គំនិតដែលយល់ខុស ទាំងអស់នេះ មកអំពីអវិជ្ជា និងមោហៈ យល់តាមធម៌ហីនោ គាមោ ជាធម៌ ថោកទាប ជាធម៌របស់អ្នក និគម មិនមែនជាធម៌ របស់ព្រះពុទ្ធទេ ។ បើយល់ទៅ តាមគំនិត ទាំង៤យ៉ាងនេះ តែងឲ្យផលមក ជាទុក្ខធ្ងន់ ទុក្ខហើយ ទុក្ខទៀតក្នុងភពទាំង៣ ព្រោះតែ ទិដ្និយល់ផ្កាប់មុខ ធ្លាក់ទៅក្នុងអន្លង់ ទាំង៤ គឺអន្លង់កាមោឃៈ១ ភវោឃៈ១ ទិដ្នោឃៈ១ អវិជ្ជោឃៈ១ ចិត្តដែលធ្លាក់ចុះទៅក្នុង អន្លង់ទាំង៤នេះ ដូចជាទឹកទន្លេ ហូរចូលទៅកាន់ មហាសមុទ្រ មានតែរសជាតិ ប្រៃម៉្យាងប៉ុណ្ណោះ ។ ចិត្តដែលទៅនៅក្នុង អន្លង់ទាំង៤នោះ មានតែកងទុក្ខម៉្យាង ឥតមានសុខទេ បង្ហូរមកនូវទុក្ខ និងទោសច្រើនអនេក រាប់មិនអស់ ដូច ជាទឹកប្រៃ ក្នុងមហាសមុទ្រ ដូច្នោះឯង ។
ថាស្អាត ថាស្រី ថាប្រុស ខ្ញុំទាំងពីរនាក់នេះ យល់ទៅតាម ធម៌ថោកទាប ជាធម៌របស់អ្នកនិគម តាំងតែអំពីកើតមក ឃើញថា ខុសច្រើនណាស់ បើយល់ខុស ដូច្នេះហើយ ហៅថា មច្ឆាទិដ្និពិតមែន ត្រង់យល់ថា សុខក្នុងរបស់ ដែលមានទុក្ខ១ យល់ថាទៀង ក្នុងរបស់ដែលមិនទៀង១ យល់ថាស្អាត ក្នុងរបស់ដែល មិនស្អាត១ យល់ថាខ្លួនអញ ក្នុងរបស់ដែល មិនមែនខ្លួនអញ១ តួចិត្តដែលយល់ថា ខ្លួនអញនេះ ជាតួទិដ្នោឃៈ ។ ត្រង់ខន្ធ៥ដែលគ្មានអញ គ្មានសុខ គ្មានស្រី គ្មានប្រុសសោះ ហើយយល់ថាអញ ថា សុខ ថាស្រី ថាប្រុស តួចិត្តនេះជាតួ អវិជ្ជោឃៈ អន្លង់គឺអវិជ្ជា ។ ត្រង់តួចិត្តដែលត្រេកអរ ទៅតាមទិដ្និដែលឃើញ ថាអញៗ សុខៗ ថាស្រីៗ ថាប្រុសៗនោះ តួចិត្តនេះហៅ ថា កាមោឃៈ ។ តួចិត្តដែលប្រកាន់ យកសុខៗ ប្រកាន់យកអញៗ ស្រីៗ ប្រុសៗនោះ មិនព្រមលែង តួចិត្តនោះហៅថា ភវោឃៈ ។
ទុក្ខច្រើនជាអនេក ដូច្នេះ? ។ តបថា ខុសក្នុងកម្មបថ១០ ត្រូវទោសអភិជ្ឈាផង ព្យាបាទផង មិច្ឆាទិដ្និផង ត្រូវទោសនោះដូច្នេះគឺ អភិជ្ឈាកាយគន្ថៈ ចិត្តរំពៃយលទ្រព្យគឺ អាការៈ៣២ទាំងមូលនេះ ថាជាទ្រព្យមានតាំងអំពីសក់ រោម ក្រចក ធ្មេញ ស្បែក ជាដើម។ល។ យល់ថារបស់ទាំងនេះសំគាល់ថាជារបស់ខ្លួន បើសំគាល់ឃើញដូច្នេះ ត្រូវ ទោសអភិជ្ឈា បើប្រទុស្តរ៉ាយ ខឹងនឹងសក់ស្កូវ ខឹងនឹងធ្មេញឈឺ ឬនឹងជម្ងឺណាមួយ ក្នុងកាយទាំងមូលនេះ ត្រូវទោសព្យាបាទ កាយគន្ថៈ ។ ឥទំសច្ចាភិនិវេស កាយគន្ថៈ ប្រ កាន់ថាឲ្យកាយ នៅទៀងៗ វេទនានៅទៀងៗ សញ្ញា-សង្ខារ-វិញ្ញាណ នៅទៀងៗ អាការៈណាមួយ ឲ្យតែប្រកាន់ថា ឲ្យនៅតែទៀងៗដូច្នេះ ត្រូវទោសមិច្ឆាទិដ្និ ទាំងអស់ ។ ខុសក្នុងកម្មបថ ដូច្នេះហើយ បានជាធ្លាក់ទៅក្នុង អន្លង់ឱឃៈទាំង៤ ដូចជាទឹកទន្លេ ដែលហូរទៅកាន់ មហាសមុទ្រហើយ ក្លាយរសជាតិទៅជា ប្រៃតែម៉្យាងប៉ុណ្ណោះ ចិត្ត ដែលនៅក្នុង អន្លង់ទាំង៤នេះ មានតែទុក្ខ និងទោសច្រើន ដូចជាទឹកប្រៃនោះដែរ ។
សញ្ញា វិញ្ញាណសួរថា ចុះធ្វើដូចម្តេច យល់ដូចម្តេច ទើបនឹងរួចផុត ពីអកុសល មិច្ឆាទិដ្និនេះ ។ តបថាសញ្ញា វិញ្ញាណ អ្នកចាំស្តាប់ឲ្យច្បាស់ តាមអត្ថរសអំពី អភិធម្មចុះ អភិធម្មប្រែថា ធម៌មានសេចក្តីចំរើន ធម៌គួរកំណត់ ធម៌គួរបូជា ធម៌មិនច្រឡំគ្នា ធម៌ដ៏ក្រៃលែង ។ អធិប្បាយថា ធម៌មានសេចក្តី ចំរើននោះ គឺចំរើនចំពោះនាមរូប ឲ្យឃើញ នូវសភាវធម្មរសរបស់ធម៌ តាមមែនតាមពិត ឲ្យឃើញបញ្ញា សទ្ធា សតិ វិរិយៈ សមាធិ កើតឡើងហើយ កំណត់នូវសភាវៈនោះ មកជាអារម្មណ៍ហើយ ធ្វើទុកក្នុងចិត្តឲ្យមូល ហើយ បូជាចំពោះធម្មរសនោះ ដែលមានសភាវៈ មែនៗពិតៗនោះ ។ ធម៌ដ៏ក្រៃលែងគឺ សេក្ខធម៌ និងអសេក្ខធម៌ កើតឡើងចំពោះ ព្រះយោគាវចរនោះ កាលបើធម៌នោះ កើតឡើងហើយ ជាធម៌មិនច្រឡំគ្នា តាំងពីដើមរៀង ទៅដល់ទីបំផុត ជាធម៌ឥត ច្រឡំគ្នាឡើយ ។ ពាក្យថាយល់ ឬកំណត់សំគាល់ ទៅតាមសភាវៈ តាមមែនតាមពិត របស់ ធម៌នោះៗ បើយល់ខុស កំណត់ក៏ខុស សំគាល់ក៏ខុស ហៅថា មិច្ឆាទិដ្និ ។ បើយល់ត្រូវ កំណត់ក៏ត្រូវ សំគាល់ក៏ត្រូវ ហៅថាសម្មាទិដ្និ ។ ឯមិច្ឆាទិដ្និនេះ ជាគូសត្រូវនឹងគ្នា ឥឡូវនេះនឹងសំដែង អំពីមិច្ឆាទិដ្និជាមុន ចូសអ្នកតាំងចិត្ត ស្តាប់នូវទិដ្និ ទាំងពីរនេះចុះ ។ យល់ថាទៀង ក្នុងរបស់ ដែលមិនទៀង១ យល់ថាសុខ ក្នុងរបស់ដែល ជាទុក្ខ១ យល់ថាខ្លួនអញ ក្នុងរបស់ដែលមិនមែន ខ្លួនអញ១ យល់ថាស្អាត ក្នុងរបស់ដែល មិនស្អាត១ គំនិតដែល យល់ខុសទាំង៤ យ៉ាងនេះហៅថាអវិជ្ជា ។ ចិត្តដែលស្ទុះចូលទៅ តាមគំនិត ដែលយល់ខុសនោះ ឆេះឡើងជាភ្លើងកិលេស គឺត្រេកអរ ស្រឡាញ់ ឆេះឡើងជាភ្លើងកិលេសគឺខឹង ស្អប់ ឆេះឡើងជាភ្លើងកិលេសគឺភ័យខ្លាច ឆេះឡើងជាភ្លើង កិលេស គឺសោកស្តាយ ។ ភ្លើងកិលេសទាំងអស់នេះ ដុតបំពក់ចិត្ត ឲ្យក្តៅទាំងយប់ទាំងថ្ងៃ តែងនាំចិត្ត ឲ្យទៅកើតក្នុងប្រេត នរក សត្វតិរច្ឆានគ្រប់ៗជាតិ មិនចេះអស់នូវ ភ្លើង កិលេសទាំងនោះឡើយ ។ ភ្លើងកិលេសនេះ ដុតបំផ្លាញចិត្ត ។ ភ្លើងទុក្ខសម្រាប់ ដុតបំផ្លាញរូប ។ ភ្លើងទាំងពីរភ្នក់នេះ ឆេះមិនឈប់ ទាំងថ្ងៃទាំងយប់ រាប់សែនជាតិ រាប់កប្បក៏មិនអស់អំពីភ្លើងទុក្ខ ភ្លើងកិលេសទាំងនេះ ។ បើចង់រំលត់ភ្លើងនោះ ឲ្យអស់ចេញ តើត្រូវរំលត់ដោយអ្វី? ត្រូវរំលត់ដោយ បញ្ញាជាសម្មាទិដ្និ គឺបញ្ញាឃើញច្បាស់ នូវភ្នក់ភ្លើងទាំងពីរនេះ ហើយព្យាយាមកំចាត់បង់នូវអ្នក ដែលដុតឲ្យឆេះ នោះចេញ គឺមោហៈ អវិជ្ជានេះដុតឲ្យឆេះ ។
យល់ថាសុខ ក្នុងរបស់ដែល មានទុក្ខ១, យល់ថាខ្លួន-អញ ក្នុងរបស់ដែល មិនមែនខ្លួនអញ១, យល់ថាស្អាត ក្នុងរបស់ដែល មិនស្អាត១ ។ មោហៈ អវិជ្ជាដែលយល់ខុស ទាំង៤យ៉ាងនេះ ហើយមិនដឹងជាខុសផង ក៏ឆេះជាភ្លើង គឺត្រេកអរ ស្រឡាញ់ ឆេះជាភ្លើងគឺខឹង ស្អប់ ឆេះជាភ្លើងគឺភ័យខ្លាច ឆេះជាភ្លើងគឺសោកស្តាយ ។ បើរំលត់មោហៈ អវិជ្ជាអស់ ភ្លើងទាំងនោះ ក៏រលត់អស់ដែរ ។ នែសញ្ញា វិញ្ញាណ! ខ្ញុំសំដែងមកអំពី មិច្ឆាទិដ្និដែលយល់ខុស សំគាល់ខុស កំណត់ខុស តែប៉ុណ្ណេះ នឹងសំដែងអំពី សម្មាទិដ្និ ដែលយល់ត្រូវ កំណត់ត្រូវ សំគាល់ត្រូវ ដូចមានសេចក្តី តទៅនេះ៖
|
Portal di Ensiklopedia Dunia