ខណ្ឌឫស្សីកែវ
ឫស្សីកែវ គឺជាខណ្ឌមួយនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ខណ្ឌនេះមានប្រកបដោយជាយក្រុងខាងជើង និង ពាយព្យនៃទីក្រុងធំភ្នំពេញ ដែលលាតសន្ធឹងចាប់ពីខណ្ឌពោធិ៍សែនជ័យនៅខាងលិច ទៅទល់នឹងទន្លេសាបនៅខាងកើត។ ខណ្ឌនេះគ្របដណ្ដប់ផ្ទៃដី៦៣ ៩៤៨ ២៥៥គម២។ តាមរយៈជំរឿនកម្ពុជា១៩៩៨ វាមានប្រជាជន១៨០ ០៧៦នាក់។[១] ប្រវត្តិខណ្ឌនេះកាលពីមុនធ្លាប់ជាឈ្មោះនៃ ខេត្តកោះឫស្សីកែវ ដោយហេតុនេះហើយទើបខណ្ឌនេះមានឈ្មោះថា ខណ្ឌឫស្សីកែវ ដោយកាត់ពាក្យកោះចេញ យោងទៅតាមឈ្មោះនៃ កោះឫស្សីកែវ យើង អាចដឹងបានថាទីត្រង់នោះប្រហែលជាមានទឹកព័ទ្ធជុំវិញហើយកាលពីបុរាណកាល។ កាំកូស៊ីធីកាំកូស៊ីធីគឺជាតំបន់អភិវឌ្ឍន៍ក្រុងមួយដែលកំពុងបានអភិវឌ្ឍតាមរយៈសហាគមមួយដោយបាននាំមុខដោយវ៉ឺលស៊ីធីខូអិលធីឌីរបស់កូរ៉េខាងត្បូងនៅខណ្ឌឫស្សីកែវ។ ក្រុមហ៊ុនមានវិនិយោគគម្រោងបានវាយតម្លៃ $២,០៦៣ដប់កោដិ។ តំបន់អភិវឌ្ឍនេះប្រើប្រាស់លាយឡំគ្នាដែលមានតំបន់ស្នាក់នៅជាអចិន្ត្រៃយ៍ និង ពាណិជ្ជកម្មរួមមានសុខូបត្ថម្ភវត្ថុសុខាភិបាល សំណង់កីឡាដ្ឋាន ស្ថាប័នអប់រំ មជ្ឈមណ្ឌលវប្បធម៌និងសន្និបាត។ រដ្ឋបាលឫស្សីកែវត្រូវបានបែងចែកទៅជា ១១សង្កាត់ និង ?ភូមិ។
គ្រឹះស្ថានសិក្សារដ្ឋ
ឯកជនសុខាភិបាលរដ្ឋឯកជនវត្តអារាម
ផ្សារ
ឯកសារយោង
|
Portal di Ensiklopedia Dunia