ព្រហ្មញ្ញ សាសនា![]() ព្រហ្មញ្ញសាសនា មានន័យថា (អង់គ្លេស: Brahmanismថៃ: ศาสนาพราหมณ์; ភាសាសំស្ក្រឹត: वैदिकधर्म) ឬបច្ចុប្បន្ន គឺ ហិណ្ឌូសាសនា សាសនារបស់ព្រះព្រហ្ម ឬ សាសនាតមកអំពីព្រះព្រហ្ម។ ពួកព្រាហ្មណ៍ដែលប្រកាន់ខ្លួនថាជាបុត្រព្រះព្រហ្ម កាន់កាប់ប្រតិបត្តិសាសនានេះ ទើបគេហៅថា សាសនាព្រាហ្មណ៍។ គម្ពីរគោលនៃសាសនានេះគឺគម្ពីរត្រៃវេទ។ ព្រហ្មញ្ញសាសនា ជាសាសនាដែលបន្តវេនពីលទ្ធិវេទនិយម ជាសាសនាកេរ្តិ៍កាលបរមបុរាណយូរអង្វែងលើសសាសនាទាំងអស់ក្នុងលោក ចាប់កំណើតកើតឡើងក្នុងប្រទេសខ្មែរ ការបែងចែកវណ្ណៈពួកព្រាហ្មណ៍ បានបែងចែកមនុស្សក្នុងវណ្ណៈបួនផ្សេងគ្នាគឺ៖ វណ្ណៈព្រាហ្មណ៍វណ្ណៈព្រាហ្មណ៍ ជាវណ្ណៈខ្ពស់បំផុតកើតពីព្រះឱស្ឋរបស់ព្រះព្រហ្ម ជាអ្នកថែរក្សា និងនាំពាក្យរបស់អាទិទេព។ ព្រាហ្មណ៍ស្លៀកពាក់ស មានសិទ្ធិរៀនសូត្រគម្ពីរវេទគ្រប់បែបយ៉ាង។ វណ្ណៈក្សត្រវណ្ណៈក្សត្រ កើតពីព្រះហស្តរបស់ព្រះព្រហ្ម ជាអ្នកគ្រប់គ្រងប្រទេស ជាអ្នកចម្បាំង ព្រមទាំងរៀនយុទ្ធវិធីនានាផង។ វណ្ណៈក្សត្រស្លៀកពាក់ក្រហម ជានិមិត្តរូបនៃសេចក្ដីក្លាហាន។ វណ្ណៈវៃស្យវណ្ណៈវៃស្យ ឬ វេស្សៈ ជាវណ្ណកណ្ដាល កើតពីភ្លៅរបស់ព្រះព្រហ្ម ដែលមានចំនួនភាគច្រើនក្នុងសង្គមជាប្រជាពលរដ្ឋទូទៅមានសិល្បករ សិប្បករ កសិករ ពួកឈ្មួញ ជាដើម។ វណ្ណៈវៃស្យស្លៀកពាក់ពណ៌លឿង។ វណ្ណៈសូទ្រវណ្ណៈសូទ្រ ជាវណ្ណៈទាបបំផុតក្នុងសង្គម កើតពីបាតជើងរបស់ព្រះព្រហ្ម ជាខ្ញុំបម្រើគេ ជាទាសករ ស្លៀកពាក់ពណ៌ខ្មៅ។ មនុស្សក្រៅវណ្ណៈទោះបីនៅក្នុងគម្ពីមនុ សស្ត្រៈ (Manu Shastra) ពួកព្រាហ្មណ៍អួតអាងថាមនុស្សទេពឈ្មោះ មនុ (Manu) ផ្តល់កំណើតឲ្យដល់មនុស្សទាំង ៤ វណ្ណៈដូចបានរៀបរាប់ហើយនោះក៏ដោយ ក៏យើងសង្កេតឃើញមានមនុស្សមួយក្រុមទៀតដែលមិនត្រូវបានចាត់ចូលក្នុងវណ្ណៈណាមួយខាងលើសោះ ។ ពួកមនុស្សទាំងនោះគឺជាជននៅក្រៅវណ្ណៈ ហើយត្រូវបានជនជាតិឥណ្ឌាដាក់ឈ្មោះផ្សេងៗឲ្យពួកគេ ឧទាហរណ៍ វណ្ណៈទី ៥ ហារិជន (harijan) ដាលីត (dalit) មនុស្សមិនអាចឲ្យគេប៉ះពាល់បាន (the untouchables) ។ ពួកមនុស្សក្រៅវណ្ណៈទាំងនោះត្រូវបានមនុស្សនៅក្នុងវណ្ណៈទាំង ៤ ខាងលើ មើលងាយ ជិះជាន់ ធ្វើបាប កេងប្រវ័ញ្ច និង រើសអើងនៅគ្រប់ទីកន្លែង ។ ឧទាហរណ៍ មនុស្សក្រៅវណ្ណៈមិនអាចដងទឹកពីអណ្តូងក្នុងភូមិបានទេ ពួកគេត្រូវរង់ចាំសុំឲ្យមនុស្សវណ្ណៈព្រហ្មណ៍ ឬវណ្ណៈផ្សេងទៀតដងទឹកចាក់ក្នុងក្អមឲ្យ ។ មនុស្សវណ្ណៈផ្សេងយល់ថា បើមនុស្សក្រៅវណ្ណៈដងទឹកពីអណ្តូងដោយខ្លួនគេ នោះទឹកក្នុងអណ្តូងនឹងត្រូវធ្វើឲ្យក្លាយជាមិនបរិសុទ្ធ ឬប្រឡាក់ប្រឡូស ។ ប្រសិនបើមនុស្សក្រៅវណ្ណៈដើរឬជិះកង់មកដល់មុខផ្ទះមនុស្សក្នុងវណ្ណៈព្រាហ្មណ៍ ពួកមនុស្សក្រៅវណ្ណៈត្រូវចុះពីកង់រួចដោះស្បែកជើងកាន់ យួរដើរ ឬ បណ្តើរកង់ឲ្យឆ្លងផុតពីមុខផ្ទះនោះសិនសឹមចាប់ពាក់ស្បែកជើង ឬជិះកង់បន្តទៀត ។ នៅឯតៀមកាហ្វេ មនុស្សក្រៅវណ្ណៈត្រូវបានអ្នកលក់ចាក់តែឬកាហ្វេក្នុងពែងធ្វើពីកែវ ពួកគេមិនអាចផឹកតែឬកាហ្វេពីពែងធ្វើពីប្រាក់ឬដែកថែបទេ ។ ពួកគេត្រូវតែដោះស្បែកជើងទុកនៅក្រៅហាងកាហ្វេនោះមុននឹងចូលក្នុងហាង ។ ពួកគេត្រូវតែលាងពែងតែឬពែងកាហ្វេនោះដោយខ្លួនឯង ។ ដោយសារពួកគេគ្មានដីធ្លីសម្រាប់ដាំដំណាំ គ្មានចំណេះវិជ្ជា និង គ្មានការជួយឧបត្ថម្ភពីរដ្ឋាភិបាល មនុស្សក្រៅវណ្ណៈរកស៊ីចិញ្ចឹមជីវិតដោយយកសាកសពមនុស្សឬសត្វទៅដុតចោល ឬបោះចោលនៅឆ្ងាយពីទីប្រជុំជន ។ ពួកគេស៊ីឈ្នួលកើបលាមកមនុស្សរួចទូលយកទៅចោលនៅក្រៅភូមិ ដើម្បីដូរយកដុំបាយសេសសល់ពីមនុស្សនៃវណ្ណៈទាំង ៤ ខាងលើ ។ នេះគ្រាន់តែជាឧទាហរណ៍មួយចំនួនតូចដែលមនុស្សក្រៅវណ្ណៈទាំងនោះបាននិងកំពុងរងការមើលងាយ ជិះជាន់ ធ្វើបាប ទោះបីពួកគេប្តូរសាសនាចេញពីសាសនាហិណ្ឌូ (Hinduism) ទៅជាសាសនាគ្រិស្ត (Christianity) សាសនាឥស្លាម (Islam) សាសនាស៊ិខ (Sikh) រួចហើយក៏ដោយ ។ បណ្ឌិត អាំបិដការ (Dr. B. R. Ambedkar) គឺជាជនជាតិឥណ្ឌាដ៏ល្បីមួយរូបដែលបានដឹកនាំតាក់តែងរដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋឥណ្ឌានៅពេលដែលចក្រភពអង់គ្លេសបានប្រគល់ឯករាជ្យដល់ឥណ្ឌានៅឆ្នាំ ១៩៤៧ ។ បណ្ឌិត អាំបិដការគឺជាមនុស្សម្នាក់កើតឡើងនៅក្នុងគ្រួសារនៃមនុស្សក្រៅវណ្ណៈ ។ លោកគឺជាអ្នកដឹកនាំមនុស្សក្រៅវណ្ណៈជិតកន្លះលាននាក់ឲ្យប្តូរចេញពីសាសនាព្រាហ្មណ៍ទៅកាន់ពុទ្ធសាសនាវិញ ព្រោះលោកបានសិក្សាល្អិតល្អន់អំពីទ្រឹស្តីនិងការអនុវត្តន៍សេចក្តីជំនឿរបស់សាសនាទាំងអស់ និងបានរកឃើញថា មានតែពុទ្ធសាសនាប៉ុណ្ណោះដែលគ្មានការរើសអើងឬប្រកាន់វណ្ណៈ ។ សព្វថ្ងៃមនុស្សក្រៅវណ្ណៈចាត់ទុករូបលោកដូចជាឪពុកឬជាគ្រូដ៏ធំដែលបានជួយទាមទារសិទ្ធិសេរីភាពឲ្យពួកគេ ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សនៅក្នុងវណ្ណៈទាំង ៤ ខាងលើនៅតែបន្តរំលោភច្បាប់រដ្ឋធម្មនុញ្ញឥណ្ឌា ហើយបន្តគាបសង្កត់ ជិះជាន់ កេងប្រវ័ញ្ច ធ្វើទុក្ខបុកម្នេញ មនុស្សក្រៅវណ្ណៈនៅគ្រប់ទីកន្លែង ។ ទេវៈក្នុងលទ្ធិព្រាហ្មណ៍ពួកអ្នកកាន់សាសនាព្រាហ្មណ៍ តែងតែគោរពរាប់អានបូជាពួកទេវតាដែលមានបណ្ដាស័ក្ដិ៍ច្រើនអង្គគឺ៖ ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ ព្រះឥន្ទ ព្រះអាទិត្យ ព្រះចន្ទ ព្រះអគ្នី (ព្រះអគ្គី) ព្រះវរុណ ព្រះវាយុ ព្រះកុវេរៈ ព្រះយម ព្រះស្កន្ទ ព្រះកាម ព្រះគណេស និងទេវៈជាច្រើនទៀត។
![]() ព្រះព្រហ្ម ជាអាទិទេពធំមួយក្នុងចំណោមអាទិទេពធំៗទាំងបីក្នុងព្រហ្មញ្ញសាសនា។ ព្រះព្រហ្ម មានមហេសីឈ្មោះ ព្រះនាងសរស្វតី និង ព្រះនាងហ្គ៉ាយ៉ាទ្រី មានបុត្របីអង្គគឺ៖ ព្រះទក្ស ព្រះភឫគុ និងព្រះនាងសុន្ធយា។
![]() ព្រះវិស្ណុ ជាអាទិទេពធំមួយក្នុងចំណោមអាទិទេពធំៗទាំងបីក្នុងព្រហ្មញ្ញសាសនា។ ព្រះវិស្ណុ ឬព្រះនារាយណ៍ មានមហេសីបីរអង្គគឺ៖ ១.ព្រះនាងលក្ម្សី(ព្រះស្រីទេវី) (ទេវីតំណាងទ្រព្យសម្បត្តិ - ទេវីតំណាងសោភណភាព) និង ២. ព្រះនាងភូមិ(ព្រះម៉ែធរណីនៃព្រះពុទ្ធសាសនានិកាយថេរវាទ) ៣.ព្រះនាងនីឡាទេវី មហេសីទី ៣ - ហើយព្រះវិស្ណុមានបុត្រមួយអង្គគឺព្រះកាម.។[១]
![]() ព្រះសិវៈ ជាអាទិទេពធំមួយក្នុងចំណោមអាទិទេពធំៗទាំងបីក្នុងព្រហ្មញ្ញសាសនា។ សិវៈ មានន័យថា ករុណា ក្សេមចាកទុក្ខភ័យ។ ព្រះសិវៈ ឬព្រះឥសូរ កើតឡើងអំពីលោហិតដែលស្រក់ចាកចិញ្ចើមព្រះព្រហ្ម មានមហេសី៩អង្គគឺ៖ នាងទុគា ឧមា គោរី កាលី ទេវី កុមារី ព្រះម៉ែចន្ទី ព្រះម៉ែទុគា មហាទេវី។ មានបុត្រពីរអង្គគឺ៖ ព្រះវិយនេស (គណេស) និង ព្រះកត្រិកេយ (ស្កន្ទកុមារ) ។
តាមគម្ពីរឫគ្វេទ ចែងថាព្រះសិវៈជាអាទិទេពបំផ្លាញលោក។ តែក្រោយមក នៅពេលមួយទំនាស់សាសនារវាង អ្នកគោរពព្រះព្រហ្ម អ្នកគោរពព្រះវិស្ណុ និងអ្នកគោរពព្រះសិវៈបានផ្ទុះឡើង ដោយសិវបរិស័ទ មានចំនួនច្រើនជាង បានទទួលជ័យជម្នះ ទើបគេបន្ថែមងារថា ព្រះសិវៈជាអ្នកបង្កើតលោកផង និងបំផ្លាញលោកផង។
គម្ពីរត្រៃវេទពាក្យថា វេទៈ (Vedas) ឬសំស្ក្រឹតសរសេរថា वेद(អានថា វេដៈ) ប្រែថា ចំណេះ (knowledge) គឺជាកម្រងអត្ថបទដ៏ច្រើនសន្ធឹកដែលជនជាតិឥណ្ឌាបុរាណបានចងក្រងទុក ។ ដំបូងឡើយ ចំណេះដឹងទាំងឡាយត្រូវបានចងក្រងជាកំណាព្យសម្រាប់ងាយទន្ទេញ តែក្រោយមកជនជាតិឥណ្ឌាបានសរសេរគម្ពីរ ឬសៀវភៅទាំងនោះដោយប្រើភាសាសំស្ក្រឹតបែបបុរាណ ហើយត្រូវបានពួកព្រាហ្មណ៍យកទៅធ្វើជាគម្រូ សម្រាប់បង្កើតជាសាសនាហ៊ិណ្ឌូរហូតដល់សព្វថ្ងៃ ។ ជនជាតិឥណ្ឌាបុរាណអះអាងថា គម្ពីរវេទមិនមែនជាការបង្កើតដោយមនុស្សទេ ប៉ុន្តែព្រះអាទិទេពបានបើកបង្ហាញដល់ពួកព្រាហ្មណ៍ ហេតុនោះហើយទើបពួកគេហៅគម្ពីរវេទថា ស្រុតិ (អ្វីៗដែលពួកគេបានឮ) ។ ការអះអាងនេះមានលំនាំស្រដៀងគ្នានឹងការអះអាងរបស់ជនជាតិជ្វីវ (Jews) ដែលកាន់ជំនឿសាសនាយូដា (Judaism) ឬពួកគ្រិស្តបរិស័ទ (Christians) ដែលកាន់សាសនាគ្រិស្ត (Christianity) ឬពួកឥស្លាមបរិស័ទ (Muslims) ដែលកាន់សាសនាឥស្លាម (Islam) ដែលអួតអាងថា គម្ពីររបស់ពួកគេគឺជាពាក្យរបស់ព្រះអាទិទេព (God) ឬព្រះម្ចាស់លោក ឬព្រះជាម្ចាស់ ។ ពាក្យថា ស្រុតិ (sruti) ខុសពីពាក្យថា សម្រឹតិ ឬ សម្មតិ (smrti) ដែលប្រែថា អ្វីៗដែលត្រូវចងចាំ ។ តាមជំនឿរបស់ព្រាហ្មណ៍បរិស័ទ គម្ពីរវេទត្រូវបានបង្កើតឡើងដោយព្រះព្រហ្ម (Brahma) ។ គម្ពីរត្រៃវេទ ឬ ត្រ័យវេទ ជាគម្ពីរសម្រាប់ប្រតិបត្តិក្នុងព្រហ្មញ្ញសាសនា។ ក្នុងសម័យដើម គម្ពីរវេទមានតែបីទេគឺ៖ គម្ពីរឫគ្វេទគម្ពីរឫគ្វេទ (Rigveda) ឬ ឥរុវេទ មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រសរសើរពួកទេវតា។ សម្ដែងអំពីពិធីតុស្ដី សូមឱ្យព្រះវិស្វកម្ម ព្រះមារុត ព្រះព្រហ្មប្រទានពរឱ្យសម្រេចកិច្ចការខាងការហត្ថកម្ម ពាណិជ្ជកម្ម និងលាភសក្ការៈផ្សេងៗ តាមតម្រូវការ។ យជុវ៌េទយជុវ៌េទ (Yajurveda) ឬ យជ្ជុវេទ មានដំណើរសេចក្ដីជាពាក្យរាយរណ្ដំ សម្រាប់សូត្របូជាឬបួងសួង។ សម្ដែងអំពីពិធីយុទ្ធពលិកម្មដល់ឥសូរ ព្រះនារាយណ៍ ព្រះអាទិត្យ ព្រះអគ្នី សូមឱ្យមានឫទ្ធតេជះជោគជ័យ។គម្ពីរសាមវេទគម្ពីរសាមវេទ (Samaveda) មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រក្នុងពិធីថ្វាយទឹកសោម... ។ សម្ដែងអំពីពិធីអារក្ខពលិកម្ម បួងសួងសូមឱ្យព្រះឥន្ទ និងព្រះពិរុណជួយអភិបាលមនុស្សលោក ឱ្យមានភ្លៀងតាមរដូវកាល។ គម្ពីរអថវ៌វេទលុះចំណេរតមក កើតមាន អថវ៌វេទ ឬ អថព្វវេទ (Atharvaveda) “វេទសម្រាប់សូត្រហៅឬបណ្ដេញខ្មោចបិសាច...” មួយថែមទៀតរួមជាវេទមាន ៤ យ៉ាង។ ប៉ុន្តែមនុស្សបន្តហៅថាគម្ពីរទាំងនោះថាត្រៃវេទដដែល ។ ការនាំចូលមកប្រទេសខ្មែរព្រហ្មញ្ញសាសនា បានចូលមកក្នុងប្រទេសខ្មែរ តាំងតែពីសតវត្សទី១នៃគ្រិស្តសករាជមកម៉្លេះ តាមរយៈជនជាតិឥណ្ឌា ដែលមានទំនាក់ទំនងជាមួយជនជាតិខ្មែរយើងមុនគេ។ តាមប្រវត្តិសាស្ត្រ ជនជាតិឥណ្ឌាបានចូលមកធ្វើឥណ្ឌាកម្មមុនដំបូងគេ នៅកោះជ្វា ហើយក្រោយមកទៀតក៏ឈានចូលមកដល់ប្រទេសខ្មែរ ដែលកាលនោះមានឈ្មោះថា "គោកធ្លក" ដឹកនាំដោយក្សត្រី "លីវយី"។ ការចូលមកនៃជនជាតិឥណ្ឌាទាំងនោះ ដឹកនាំដោយ "ហ៊ុនទៀន" បានធ្វើចំបាំងឈ្នះម្ចាស់ស្រុក ហើយបានតាំងខ្លួនជាស្តេចព្រមលើកក្សត្រី "លីវយី" ជាអគ្គមហេសី។ ព្រះបាទ "ហ៊ុនទៀន" បានចាប់ផ្តើមរៀបចំសង្គមខ្មែរ តាមបែបឥណ្ឌា ហើយសាសនាព្រាហ្មណ៍ក៏បានចូលមកក្នុង សង្គមខ្មែរតាំងពីពេលនោះមក ។ សូមកត់ចំណាំថា ពាក្យថា លីវយី ក្តី ពាក្យថា ហ៊ុនទៀនក្តី មិនមែនជាពាក្យខ្មែរទេ ។ ពាក្យទាំងនេះអាចមានប្រភពមកពីភាសាចិន ថៃ ឬ លាវ ។ គ្មានឯកសារច្បាស់លាស់ណាមួយអះអាងថាមេដឹកនាំខ្មែរដើមនោះឈ្មោះអ្វីពិតប្រាកដទេ ។ ឈ្មោះទាំងនោះមានតែនៅក្នុងរឿងព្រេងដំណាលតៗគ្នាប៉ុណ្ណោះ ។ ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងក្នុងស.វទី១២ ដោយព្រះបាទ សូរ្យវរ្ម័នទី២ ដែលជាព្រះមហាក្សត្រ នាសម័យកាលចក្រភពខ្មែរ ដើម្បីឧទ្ទិសឱ្យ ព្រហ្មញ្ញសាសនា នៃលទ្ធិជំនឿលើ "ព្រះវិស្ណុ" (អ្នកទ្រទ្រង់ថែរក្សាលោក)។ ប្រាសាទបាយ័នប្រាសាទបាយ័ន ដែលសាងសង់ ដោយព្រះបាទ ជ័យវរ្ម័នទី៧ ក្នុងការផ្សារភ្ជាប់ សាសនាព្រហ្ម (អ្នកគោរពព្រះព្រហ្ម ឬលទ្ធិព្រហ្ម) ទៅនឹងពុទ្ធសាសនា ក្នុងគោលគំនិតនៃការបង្រួម ព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា ឱ្យក្លាយជាសាសនាតែមួយ តាមរយៈ អវតារ បែងភាគរបស់ព្រហ្ម ដែលមានឈ្មោះថា "អវតារ លោកកេរ្ត៍ស្វារៈ" (Avatar Lokesvara) ឬ ប្រែថា ព្រះដ៏មានព្រះភាគ និងមានន័យថា ព្រះដ៏ចម្រើន និង មានព្រះភ័ក្របួន ឬ មុខបួន តំណាងឱ្យ ព្រហ្មវិហារធម៌ទាំង៤ រួមមាន៖ មេត្តា ករុណា មុទិតា និង ឧបេក្ខា។ (ព្រះពុទ្ធ ជាអវតារមួយ ក្នុងចំណោមអវតារទាំង ១០ របស់ព្រះវិស្ណុ។) ព្រះបាទជ័យវរ្ម័នទី៨ ជាក្សត្រដែលមានជំនឿទៅលើព្រះសិវៈ។ ឯកសាយោងកំណត់
មើលផងដែរ
|
Portal di Ensiklopedia Dunia