ប្រវត្តិសាស្ត្រចិន"អធិរាជាណាចក្រចិន" បញ្ជូនបន្តមកទីនេះ។ ចំពោះការប្រើប្រាស់ផ្សេងៗទៀត សូមមើល អធិរាជាណាចក្រចិន (១៩១៥–១៦)។
![]()
អរិយធម៌ចិនមានដើមកើតនៅមជ្ឈមណ្ឌលក្នុងតំបន់ផ្សេងៗតាមដងទន្លេពីរគឺទន្លេលឿង និង ទន្លេឆាងជាំង នៅយុគថ្មរំលីង ក៏ប៉ុន្តែទន្លេលឿងត្រូវបានគេនិយាយថាគឺជាអណ្ដូងនៃអរិយធម៌ចិន។ ជាមួយប្រវត្តិសាស្ត្របន្តរាប់ពាន់ឆ្នាំមក ចិនជាអរិយធម៌មួយក្នុងចំណោមអរិយធម៌ចំណាស់បំផុតនៃពិភពលោក។[១] ប្រវត្តិសាស្ត្រចិនជាសំណេរត្រូវបានគេដឹងថាបានសរសេរនៅដើមសម័យរាជវង្សសាង (រ.១៧០០-១០៤៦ មស) ទោះបីយ៉ាងណាក៏ដោយ ក៏អត្ថបទប្រវត្តិសាស្ត្របុរាណៗមួយចំនួនដូចជា កំណត់ត្រាមហាប្រវត្តិវិទូ (រ.១០០ មគ) និង វស្សប្បវត្តិឫស្សី បានពោលអះអាងថាធ្លាប់មានសម័យរាជវង្សសៀមុនសម័យរាជវង្សសាងទៅទៀត។[២][៣] វប្បធម៌ អក្សរសាស្ត្រ និង ទស្សនវិជ្ជាចិនភាគច្រើន បានរីកចម្រើនច្រើនកំឡុងសម័យរាជវង្សចូវ (១០៤៥-២៥៦មគ.)។
នៅចន្លោះសម័យនៃនគរជាច្រើននិងស្ដេចត្រាញ់និយម រាជវង្សចិននានាបានគ្រប់គ្រងប៉ែកមួយចំនួន រឺក៏ចិនទាំងមូល នៅក្នុងសម័យខ្លះ រួមមានសម័យបច្ចុប្បន្ន ការត្រួតត្រាបានលាតសន្ធឹងទៅឆ្ងាយដល់ស៊ិនជាំង និង/រឺ ទីបេ។ ការអនុវត្តបែបនេះបានចាប់ផ្ដើមជាមួយរាជវង្សឈិន: នៅឆ្នាំ២២១ម.គ. អធិរាជស្ដេចឈិនឝ៊ឺបានបង្រួបបង្រួមនគរចម្បាំងផ្សេងៗ ហើយបានបង្កើតឡើងនូវអធិរាជាណាចក្រចិនទីមួយដំបូងគេ។ រាជវង្សសោយរាជ្យបន្តៗនៅក្នុងប្រវត្តិសាស្ត្រចិនបានអភិវឌ្ឍប្រព័ន្ធការិយាធិបតេយ្យជាច្រើនដែលអាចឱ្យអធិរាជចិនគ្រប់គ្រងដោយផ្ទាល់លើទឹកដីដ៏ធំធេងល្វឹងល្វើយ។ ទិដ្ឋភាពសាមញ្ញនៃប្រវត្តិសាស្ត្រចិនគឺថាសម័យកាលផ្លាស់ប្ដូរជាច្រើននៃការបង្រួបង្រួមនិងបែកបាក់នយោបាយ រួមជាមួយនោះចិនជាចៃដន្យក៏ត្រូវបានត្រួតត្រាដោយពួកមនុស្សមកពីវាលស្តិប ភាគច្រើននៃពួកគេ ដែលនៅពេលនោះបានធ្វើសមានកម្មទៅជាប្រជាជនហានចិនរួចទៅហើយ។ ឥទ្ធិពលវប្បធម៌និងនយោបាយមកពីប៉ែកជាច្រើននៃអាស៊ី បាននាំមកដោយរលកបន្តៗនៃអន្តោប្រវេសន៍ ការវាតទី និងសមានកម្មវប្បធម៌ គឺជាផ្នែកនៃវប្បធម៌ចិនទំនើបនេះ។ បុរេប្រវត្តិយុគថ្មបំបែកមើលផងដែរ: បញ្ជីស្ថានីយថ្មបំបែកនៅចិន អ្វីដែលជាចិនសព្វថ្ងៃនេះគឺត្រូវបានតាំងទីលំនៅដោយពួកមនុស្សឈរត្រង់ខ្លួន(អូម៉ូអេរ៉ិខខ្ទុសសឹ)ជាងមួយលានឆ្នាំកន្លងទៅហើយ ។ [៤] ការសិក្សាថ្មីៗបង្ហាញថាឧបករណ៍ធ្វើអំពីថ្មបានរកឃើញនៅស្ថានីយស៊ាំវឆាងលាំង(Xiaochangliang)គឺត្រូវបានចុះកាលបរិច្ឆេទតាមរយៈ ចុម្ពិតវិច្ឆន្ទលេខន៍ ១,៣៦លានឆ្នាំកន្លងទៅហើយ។[៥] ស្ថានីយ៍បុរាណវត្ថុនៅស៊ីហវ់ទូក(Xihoudu)ក្នុងខេត្តឝានស៊ី(Shanxi) គឺជាកន្លែងដំបូងគេបង្អស់ដែលបានបង្ហាញភស្តុតាងនៃការប្រើប្រាស់ភ្លើងដោយពួក អូម៉ូអេរ៉ិខខ្ទុសសឹដែលត្រូវបានគេចុះកាលបរិច្ឆេទ ១,២៧លានឆ្នាំកន្លងមកហើយ ។ [៤] កំណាយនៅឯយានម៉ុវ(Yuanmou) ហើយក្រោយមកទៀតឡាញឈាន(Lantian)បង្ហាញនូវការតាំងទីលំនៅលើកដំបូង ។ ទំនងជារូបសំណាកដ៏ល្បីឈ្មោះបំផុតនៃពួកអូម៉ូអេរ៉ិខខ្ទុសសឹបានរកឃើញនៅប្រទេសចិនត្រូវបានគេហៅដូច្នេះថាមនុស្សប៉ីជិងរកឃើញក្នុងឆ្នាំ១៩២៣-២៧។
យុគថ្មរំលីងមើលផងដែរ:បញ្ជីវប្បធ៌មថ្មរំលីងនៃប្រទេសចិន យុគថ្មរំលីងក្នុងប្រទេសចិនដែលអាចជាស្លាកស្នាមត្រលប់ទៅក្រោយវិញ រវាង១២០០០និង១០០០០ឆ្នាំមុនគ.ស. ។[៧] ភស្តុតាងដំបូងចំពោះការដាំដុះស្រូវរបស់ជនជាតិចិនមុនគេបង្អស់ត្រូវបានចុះ កាលកំណត់ដោយកាបូនវិទ្យុសកម្មប្រហែលជា៧០០០ឆ្នាំមុនគ.ស. ។ [៨] វប្បធ៌មផីលីកាង (Peiligang) នៃស្រុកស៊ីនចឹង(Xinzheng) ខេត្តហឺណាន (Henan) ត្រូវបានធ្វើកំណាយរកឃើញក្នុងឆ្នាំ១៩៧៧ ។[៩] ដោយមានវិស័យកសិកម្មបានធ្វើអោយកើនឡើងនូវអត្រាប្រជាជន សមត្ថភាពផ្ទុកនិងចែកចាយទិន្នផល ហើយនិងមានលទ្ធភាពផ្គត់ផ្គង់ដល់ពួកសិប្បករនិងពួកអ្នកគ្រប់គ្រងគេទៀត ។[១០] នៅចុងសម័យយុគថ្មរំលីង ជ្រលងនៃទន្លេលឿងបានចាប់ផ្ដើមបង្កបង្កើតជាមជ្ឈមណ្ឌលវប្បធ៌មមួយដោយខ្លួនឯង ដែលភូមិនិគមន៍ជាច្រើនត្រូវបានស្ថាបនាឡើង ។ ភាពគួរអោយកត់សំគាល់សំខាន់បំផុតខាងបុរាណវត្ថុត្រូវបានគេរកឃើញនៅឯប៉ានប៉ូ(Banpo)ក្នុងក្រុងអនុខេត្តស៊ីអាន(Xi'an) ។[១១] ទន្លេលឿងត្រូវបានដាក់ឈ្មោះដូច្នេះ ពីព្រោះដោយសារតែដីលឿងបង្កើតជាច្រាំងទន្លេបានធ្វើអោយមានពណ៌លឿងប្រឿងៗនៅក្នុងផ្ទៃទឹក ។[១២] ប្រវត្តិដំបូងនៃប្រទេសចិនធ្វើអោយមានភាពងងឹតសូន្យសុងដោយកង្វះឯកសារដែលបានកត់ត្រាពីសម័យនេះរួមគ្នា ជាមួយការសេសសល់នៃរឿងរ៉ាវដែលបានសរសេរ កំឡុងសម័យក្រោយមកទៀតបានព្យាយាមពន្យល់ពិព៌ណនាព្រឹត្តិការណ៍ជាច្រើនដែលបានកើតឡើងជាច្រើនសតវត្សមុនៗមក ។ ក្នុងហេតុផលមួយ ដើមទងនៃបញ្ហាជាច្រើនសតវត្សនៅក្នុងការស្វែងយល់ទិដ្ឋភាពខាងក្នុងទៅលើផ្នែកមួយ នៃប្រជាជនចិនបានធ្វើអោយស្រអាប់ងងឹតដោយឡែកពីគ្នារវាងការពិតនិងការប្រឌិតដែលមើលឃើញ ក្នុងប្រវត្តិដើមដំបូងនៃប្រទសនេះ ។ នៅឯ ៧០០០ឆ្នាំមុនគ.ស. ជនជាតិចិនបានធ្វើការដាំដុះស្រូវដែលជួយអោយមានការរីកចំរើនដល់វប្បធ៌មចៀហ៊ូ(Jiahu) ។ នៅតាម៉ៃទី(Damaidi)ក្នុងតំបន់ស្វយ័តនីងសៀ(Ningxia) ចម្លាក់ថ្ម៣,១៧២ផ្ទាំងចុះកាលបរិច្ឆេទពី៦០០០-៥០០០ឆ្នាំមុនគ.ស.បានត្រូវគេរកឃើញមានទ្រង់ទ្រាយជាអក្សរមួយតួៗចំនួន៨,៤៥៣តួ ដូចជា ព្រះអាទិត្យ ព្រះចន្ទ តារា ទេព្ដានិងទិដ្ឋភាពនៃការប្រមាញ់ រឺក៏ ការចិញ្ចឹមសត្វ ។ អក្សររូបទាំងនេះត្រូវបានចាត់ទុកថាស្រដៀងនឹងតួអក្សរដំបូងបង្អស់ដែលអាចអះអាងបានថាត្រូវបានសរសេរ ដោយជនជាតិចិន ។[១៣][១៤] ក្រោយមកទៀត វប្បធ៌មយ៉ាងសាវ(Yangshao)ត្រូវបានជំនួសមកវិញដោយវប្បធ៌មឡុងសាន(Longshan)នៅប្រហែល២៥០០ឆ្នាំមុនគ.ស. ។ សម័យបុរាណមើលផងដែរ: គម្រោងកាលប្រវត្តិវិទ្យា សៀ ស្ឆាង ចូវ រាជវង្សសៀ (ប្រ. ២១០០ - ប្រ. ១៦០០ មុនគ.ស.)អត្ថបទក្បោះក្បាយ: រាជវង្សសៀ រាជវង្សសៀនៃប្រទេសចិន (ពីប្រ.២១០០ ដល់ ប្រ. ១៦០០ មុនគ.ស.)គឺជារាជវង្សដំបូងគេបង្អស់ដែលបានពិព៌ណនាក្នុងកំណត់ត្រាប្រវត្តិសាស្ត្របុរាណដូចជា កំណត់ត្រានៃមហាប្រវត្តិវិទូនិងកាលប្បវត្តិឫស្សី ។ [២][១៥] ទោះបីជាមានការមិនឯកភាពថា តើរាជវង្សនេះមាន រឺ អត់ អោយប្រាកដក៏ដោយ ក៏មានភស្តុតាងខាងបុរាណវត្ថុខ្លះបង្ហាញថាមានវត្តមាននៃរាជវង្សនេះដែលអាចទៅរួច ។ អ្នកប្រវត្តិវិទូស៊ឺម៉ា ឈាន(Sima Qian) (១៤៥-៩០ មុនគ.ស.)ដែលជាអ្នកកត់ត្រាស៊ឺជី(Shiji) រឺក៏ កំណត់ត្រានៃមហាប្រវត្តិវិទូហើយនិងកាលប្បវត្តិដែលបានហៅថាកាលប្បវត្តិឫស្សីចុះកាលបរិច្ឆេទការកកើតនៃរាជវង្សសៀកាលពី៤២០០ឆ្នាំមុន ក៏ប៉ុន្តែកាលបរិច្ឆេទនេះមិនទាន់ជាក់លាក់នៅឡើយ ។. អ្នកបុរាណវត្ថុភាគច្រើនឥឡូវនេះបានភ្ជាប់រាជវង្សសៀទៅនឹងកំណាយ នៅឯអឺលីធូ(Erlitou)ក្នុងខេត្តហឺណាន(Henan)ភាគកណ្ដាល[១៦] ជាកន្លែងដែលចង្ក្រានរំលាយសំរិទ្ធិមួយតាំងពីប្រហែល២០០០ឆ្នាំមុនគ.ស.ត្រូវបានជីកកកាយឃើញ ។ សញ្ញាណសំគាល់ដំបូងដែលបានមកពីសម័យនេះបានរកឃើញលើគ្រឿងស្មូននិងសំបកខ្ចៅខ្យងត្រូវបានគិតថាជាដូនតា នៃតួអក្សរចិនសម័យទំនើបនេះ ។[១៧] ជាមួយគ្នាកំណត់ត្រាដ៏ច្បាស់លាស់តិចតួចដែលត្រូវគ្នានឹងឆ្អឹងទំនាយរាជវង្សស្ឆាង រឺក៏ ការសរសេរលើភាជន៍សំរិទ្ធិរាជវង្សចូវ សម័យរាជការសៀនៅតែអាចយល់បានតិចតួចនៅឡើយ ។ តាមរយៈទេវកថា រាជវង្សនេះបានបញ្ចប់នៅប្រហែល១៦០០ឆ្នាំមុនគ.ស. ជាលទ្ធផលមួយនៃសមរភូមិមិងធាវ ។ រាជវង្សស្ឆាង (ប្រ. ១៧០០-១០៤៦ មុនគ.ស.)អត្ថបទក្បោះក្បាយ: រាជវង្សស្ឆាង ![]() កំណត់ត្រាដែលបានសរសេរមុនគេបង្អស់ពីអតីតកាលរបស់ចិនមកទល់ឥឡូវបានរកឃើញកាលបរិច្ឆេទពីរាជវង្សស្ឆាង នៅប្រហែលសតវត្សទី១៣មុនគ.ស. ហើយយកបានពីទំរង់នៃអក្សរចារឹកនៃការព្យាករពីអនាគតកត់ត្រាលើឆ្អឹង រឺ សំបកសប្បីសត្វដែលក៏អាចហៅផងដែរថាឆ្អឹងទំនាយ ។ ការរកឃើញខាងបុរាណវត្ថុដែលផ្ដល់នូវតឹកតាងនៃវត្តមានរបស់រាជវង្សស្ឆាងប្រ. ១៦០០-១០៤៦មុនគ.ស.ត្រូវបានចែកចេញជាពីរឈុត ។ ឈុតទីមួយពីដើមសម័យរាជវង្សស្ឆាងដែលមកពីប្រភពដើមនៅឯអឺលីកាង(Erligang)ឋិត នៅក្នុងជិងចូវ(Zhengzhou)និងសាងឆឹង(Shangcheng) ។ ឈុតទីពីរពីចុងរាជវង្សស្ឆាង រឺ សម័យយិន(Yin)ដោយប្រកបទៅដោយតួសេចក្ដីដ៏ច្រើននៃសំណេរឆ្អឹងអាថ៌កំបាំង ។ អានយ៉ាង(Anyang)ស្ថិតក្នុងខេត្តហឺណាន(Henan)នាសម័យថ្មីនេះត្រូវបានអះអាងថាជារាជធានីចុងក្រោយ ក្នុងចំណោមរាជធានីស្ឆាងទាំងប្រាំបួន (ប្រ. ១៣០០-១០៤៦ឆ្នាំមុនគ.ស.) ។ រាជវង្សស្ឆាងមានមហាក្សត្រ ៣១អង្គពីស្ដេចថាងដល់ស្ដេចចូវ ។ នៅក្នុងសម័យនេះ ប្រជាជនចិនបានគោរពបូជាទេព្ដាផ្សេងៗដូចជា ទេព្ដាអាកាសធាតុនិងទេព្ដាមេឃហើយនិងទេព្ដាជាន់ខ្ពស់ដែលមាននាមថាសាងទី(Shangdi)ជាទេព្ដាគ្រប់គ្រងលើទេព្ដាដ៏ទៃទៀត ។ ទេព្ដាទាំងនោះជាអ្នករស់នៅកំឡុងរាជវង្សស្ឆាងដែលបានជឿថាជាបុព្វការីជន ឪពុកម្ដាយនិងដូនតារបស់ពួកគេបានក្លាយជាទេព្ដា នៅពេលពួកគាត់ស្លាប់ហើយបុព្វការីជនរបស់ពួកគេនោះចង់អោយមានគេបូជាខ្លួនដូចទេព្ដាដែរ ។ គ្រួសារនីមួយៗបានគោរពបូជាបុព្វបុរសរៀងៗខ្លួន ។ ប្រហែលជា១៥០០ឆ្នាំមុនគ.ស. ពួកចិនបានចាប់ផ្ដើមប្រើឆ្អឹងទំនាយ ដែលបានសរសេររួចទៅទស្សន៍ទាយព្យាករណ៍អនាគត ។ នៅសម័យមួយនៃរាជវង្សចូវ (ប្រហែល ១១០០ឆ្នាំមុនគ.ស.) ប្រជាជនក៏គោរពបូជាអធិធម្មជាតិមួយដែរ ដែលហៅថាធាន(Tian) ត្រូវបានបកប្រែជាសាមញ្ញថាស្ថានលើ ។ ដូចគ្នានឹងសាងទីដែរ ស្ថានលើបានគ្រប់គ្រងលើទេព្ដាទាំងអស់ហើយស្ថានសួគ៌ក៏បានសម្រេចថានរណានឹងគ្រប់គ្រងប្រទេសចិនស្ថិត នៅក្រោមអំនាចទេវរាជ ។ ព្រះមហាក្សត្រអាចគ្រប់គ្រងបានដរាបណាទ្រង់មានអំនាចទេវរាជ ។ គេមានជំនឿថាអធិរាជ រឺ អធិរាជនីបានបាត់បង់នូវអំនាចទេវរាជនៅពេលដែលគ្រោះធម្មជាតិបានកើតឡើងយ៉ាងច្រើនហើយ ពេលនោះជាការពិតទៅទៀត ព្រះមហាក្សត្រក៏លែងមានការខ្វល់ព្រះទ័យទៅលើប្រជារាស្ត្របានធ្វើអោយឃើញជាក់ស្ដែងឡើង ។ ដោយការឆ្លើយតបមកវិញ គ្រួសាររាជវង្ស នឹងត្រូវបានផ្ដួលរំលំហើយរាជវង្សថ្មីនឹងកាន់កាប់បន្តនិងទទួលបានអំណាចទេវរាជជំនួសវិញ ។ កំណត់ត្រានៃមហាប្រវត្តិវិទូ ថ្លាថ្លែងថារាជវង្សស្ឆាងបានប្ដូររាជធានីប្រាំមួយលើក ។ ជាចុងក្រោយ(ហើយសំខាន់បំផុត)ប្ដូរទៅយិន(Yin)នៅឆ្នាំ១៣៥០មុនគ.ស.ដែលនាំមកដល់យុគមាសនៃរាជវង្សនេះ ។ ពាក្យថារាជវង្សយិន(Yin)មានន័យដូចនឹងរាជវង្សស្ឆាងក្នុងប្រវត្តិសាស្ត្រដែរ ទោះបីយ៉ាងណាពាក្យនេះត្រូវបានប្រើជាចុងក្រោយហើយកាន់តែច្បាស់ឡើងនៅពាក់កណ្ដាលនៃសម័យរាជវង្សស្ឆាងចុងក្រោយបង្អស់ ។ ប្រវត្តិវិទូចិន ដែលបានរស់នៅសម័យក្រោយៗមកទៀតទម្លាប់ធ្វើការកត់សំគាល់លើរាជវង្សមួយដែលបន្តពីរាជវង្សមួយទៀត ក៏ប៉ុន្តែស្ថានភាពនយោបាយជាក់ស្ដែង ក្នុងប្រទេសចិនដើមដំបូងត្រូវបានដឹងថាមានការស្មុគស្មាញមែនទែន ។ ដោយហេតុនេះហើយ តាមអ្នកប្រាជ្ញនៃប្រទេសចិនខ្លះអោយយោបល់ថាសៀហើយនិងស្ឆាងប្រហែលជាសំដៅទៅ លើអង្គការនយោបាយពីរដែលមានដំណាលៗគ្នា ក៏ដូចជា ចូវដំបូងឡើយត្រូវបានដឹងថាមានវត្តមាន ក្នុងសម័យតែមួយនឹងស្ឆាងដែរ ។ កំណត់ត្រាសរសេរដៃបានរកឃើញនៅអានយ៉ាង(Anyang)អះអាងនូវវត្តមាននៃរាជវង្សស្ឆាង ។ ក៏ប៉ុន្តែ អ្នកប្រាជ្ញបស្ចឹមប្រទេសជារឿយៗស្ទាក់ស្ទើរដោយឯកភាពជាបណ្ដោះអាសន្នរួមគ្នា ដោយទទួលស្គាល់តាមកំណត់ត្រាអានយ៉ាងដែលថាមានរាជវង្សស្ឆាង ។ ឧទាហរណ៍ ការស្វែងរកបុរាណវត្ថុនៅឯសានស៊ិងតួយ(Sanxingdui)បានផ្ដល់ជាគំនិតថាអរិយធ៌មបច្ចេកទេស ដែលបានរីកចំរើនមិនដូចវប្បធ៌មអានយ៉ាងទេ ។ តឹកតាងមិនអាចសន្មតបាននៅក្នុងការផ្ដល់អោយដឹងថាតើអាណាចក្រស្ឆាងលាតសន្ធឹងពីអានយ៉ាងចម្ងាយប៉ុន្មាននោះទេ ។ សម្មតិកម្មដែលនាំអោយថាអានយ៉ាងត្រូវបានគ្រប់គ្រងដោយរាជវង្សស្ឆាងដដែលនោះ គឺនៅក្នុងប្រវត្តិសាស្ត្រផ្លូវការមានដូចគ្នានិងបានធ្វើពាណិជ្ជកម្មជាមួយនឹងតំបន់ដែលមានការតាំងនៅ នៃវប្បធ៌មផ្សេងៗដ៏ទៃទៀតជាច្រើនក្នុងតំបន់ បច្ចុប្បន្នសំដៅលើប្រទសចិនភាគខាងក្នុង រឺក៏ ភូមិភាគកណ្ដាល ។ រាជវង្ស ចូវ (១០៦៦-២៥៦ មុនគ.ស.)![]() អត្ថបទក្បោះក្បាយ: រាជវង្សចូវ
សម័យនិទាឃរដូវ និងសរទរដូវ (៧២២-៤៧៦ ម.គ.)អត្ថបទក្បោះក្បាយ:សម័យនិទាឃរដូវ និងសរទរដូវ ![]() នៅសតវត្សទី៨ម.គ.អំនាចបានបែកខ្ញែកកំឡុងសម័យនិទាឃរដូវ និងសរទរដូវដែលបានប្រសិទ្ធិនាមតាមរយៈកាលប្បវត្តិនិទាឃរដូវ និងសរទរដូវដែលអាចយកជាការបាន ។ ក្នុងសម័យនេះ មេដឹកនាំកងទ័ពតាមតំបន់មួយចំនួនដែលបំរើការអោយរាជវង្សចូវបានចាប់ផ្ដើមប្រកាសអំនាចនិងប្រកួតប្រជែងរកអនុត្តរភាពរបស់ខ្លួន ។ ស្ថានការណ៍កាន់តែធ្ងន់ធ្ងរៗឡើងដោយការឈ្លានពាននៃប្រជាជាតិផ្សេងៗដូចជា ឈិន(Qin)ដែលបង្ខំអោយចូវផ្លាស់រាជធានីពួកគេទៅភាគខាងកើតឡកយ៉ាង(Luoyang) ។ នេះគូសបង្ហាញឲឃើញនូវដំណាក់កាលដ៏សំខាន់ទីពីរនៃរាជវង្សចូវ៖ ចូវខាងកើត ។ នៅក្នុងចំណោមរដ្ឋរាប់រយនីមួយៗដែលបានងើបបះបោរដោយឯកឯង អ្នកមានអំនាចតាមមូលដ្ឋានមូចំនួនបានក្ដោបក្ដាប់អំនាចខាងនយោបាយមួយភាគធំហើយនិងបន្តស្ដាប់បង្គាប់ស្ដេចចូវត្រឹមតែងារប៉ុណ្ណោះ ។ ឧទាហរណ៍ដូចជា មេដឹកនាំតាមតំបន់មួយចំនួនបានចាប់ផ្ដើមប្រើងាររាជវង្សដាក់ឲខ្លួនឯង ។ មួយរយសាលានៃគំនិតទស្សនវិជ្ជាចិនបានរីកស្គុះស្គាយកំឡុងសម័យនេះ ហើយចលនាបញ្ញវន្តដែលមានឥទ្ធិពល ដូចជា លទ្ធិខុងជឺ សាសនាតាវ លទ្ធិច្បាប់និយមនិងលទ្ធិម៉ូជឺត្រូវបានកកើតឡើង ជាផ្នែកមួយ ក្នុងការឆ្លើយតបទៅនឹងពិភពនយោបាយដែលកំពុងតែផ្លាស់ប្ដូរ ។ សម័យនិទាឃរដូវនិងសរទរដូវត្រូវបានកំណត់ ដោយការបែកខ្ញែកនៃអំនាចកណ្ដាលរបស់ចូវ ។ ប្រទេសចិនបច្ចុប្បន្នមានរាប់រយរដ្ឋ រដ្ឋខ្លះក្នុងចំណោមរដ្ឋទាំងនោះធំស្មើតែភូមិមួយនិងមានត្រឹមតែប៉មបន្ទាយមួយប៉ុណ្ណោះ ។ សម័យប្រទេសកើតសង្គ្រាម (៤៧៦-២២១ ម.គ.)អត្ថបទក្បោះក្បាយ:សម័យប្រទេសកើតសង្គ្រាម បន្ថែមពីលើ ការបង្រួបបង្រួមខាងនយោបាយមកប្រទេសរដ្ឋ ដែលលេចធ្លោទាំងប្រាំពីរនៅតែមានមកដល់ចុងសតវត្សទី៥ម.ស. ហើយប៉ុន្មានឆ្នាំក្រោយមកមានតែពីរបីប្រទេសទេបានធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមក ត្រូវបានស្គាល់ថាជាសម័យប្រទេសកើតសង្គ្រាម ។ នៅមានស្ដេចចូវសោយរាជ្យមក ដល់ឆ្នាំ២៥៦ម.គ.ដែរ តែទ្រង់ភាគច្រើនជាតួតំណាងនិងកាន់អំនាចពិតតិចតួចណាស់ ។ តាមតំបន់ជិតខាង នៃរដ្ឋកើតសង្គ្រាមទាំងនេះ ដែលរួមមានស៊ីឆួន(Sichuan)និងលាវនីង(Liaoning) ត្រូវបានបញ្ចូលគ្នាហើយតំបន់ទាំងពីរនេះត្រូវបានគ្រប់គ្រង ក្រោមប្រព័ន្ធរដ្ឋបាលមូលដ្ឋានថ្មី នៃភូមិភាគនិងអាណាខេត្ត(郡縣/郡县) ។ ប្រព័ន្ធនេះត្រូវបានប្រើតាំងពីសម័យនិទាឃរដូវនិងសរទរដូវ ហើយផ្នែកខ្លះនៅឃើញមានក្នុងប្រព័ន្ធទំនើប នៃសឹង(Sheng)និងសៀន(Xian) (ខេត្ត និង ស្រុក, 省縣/省县)។ ការពង្រីកទឹកដីចុងក្រោយក្នុងសម័យនេះបានចាប់ផ្ដើមកំឡុងរជ្ជកាល យីង ចឹង(Ying Zheng) ស្ដេចឈិន ។ ការបង្រួបបង្រួម នៃមហាអំនាចទាំងប្រាំមួយរបស់ព្រះអង្គហើយនិងការបញ្ចូលបន្ថែមនៅតំបន់ចឺជាំង(Zhejiang) ភ្វូជាន(Fujian) គ័ងតុង(Guandong) និងគ័ងស៊ី(Guangxi) នាពេលបច្ចុប្បន្នក្នុងឆ្នាំ២១៤ម.ស.អាចឲទ្រង់ប្រកាសព្រះអង្គឯងថាជាអធិរាជទីមួយ(Qin Shi Huang)បាន ។ សម័យអធិរាជរាជវង្សឈិន (២២១-២០៦ ម.ស.)![]() អត្ថបទក្បោះក្បាយ:រាជវង្សឈិង ប្រវត្តិវិទូជាច្រើនសំដៅលើសម័យរាជវង្សឈិនមកដល់ចុងសម័យរាជវង្សឈិងជាសម័យអធិរាជចិន ។ ទោះបីជារជ្ជកាលបង្រួបបង្រួមនៃអធិរាជឈិនបន្តបានរយៈពេល១២ឆ្នាំក៏ដោយ ក៏ព្រះអង្គបានរៀបចំពង្រាបផ្នែកដ៏ធំនូវអ្វីៗ ដែលបង្កបង្កើតជាចំណុចស្នូលទឹកដីកំណើតនៃជនជាតិហានចិនហើយ និងបង្រួបបង្រួមពួកគេក្រោមរដ្ឋបាលកណ្ដាលប្រកាន់ច្បាប់ដ៏តឹងរឹង ដែលតាំងនៅសៀនយ៉ាង(Xianyang)(ក្បែរៗស៊ីអាន[Xi'an]ពេលបច្ចុប្បន្ននេះ) ។ លទ្ធិច្បាប់និយមដែលដឹកនាំ ដោយឈិនបានសង្កត់ធ្ងន់នូវការប្រកាន់ខ្ជាប់ខ្ជួន លើច្បាប់វិន័យហើយ និងអំនាចផ្ដាច់ការនៃព្រះចៅអធិរាជ ។ ទស្សនៈមួយនេះក្រោយមកជះឥទ្ធិពល ដល់ការពង្រីកចក្រភពតាមបែបកងទ័ពបង្ហាញការមិនដំណើរការ ក្នុងការគ្រប់គ្រងចក្រភពដោយសន្តិភាពបានទេ ។ ព្រះចៅអធិរាជឈិនជាធិបតី លើការបង្ក្រាបការប្រឆាំងខាងនយោបាយយ៉ាងឃោរឃៅរួមមានព្រឹត្តិការណ៍មួយ ដែលគេដឹងថាជាការដុតបំផ្លាញសៀវភៅនិងការកប់អ្នកប្រាជ្ញទាំងរស់ ។ នេះអាចនឹងជាកម្លាំងរុញច្រាន ពីក្រោយការស្រោចស្រង់របស់ហានក្រោយមកទៀត ដោយបញ្ចូលសាលាគំរូនៃការអភិបាលកិច្ចបន្ថែមទៀត ។ ![]() រាជវង្សឈិនល្បីដោយសារការសង់មហាកំផែងចិន ដែលត្រូវបានអះអាងបញ្ជាក់និងធ្វើបន្ថែមឲកាន់តែប្រសើរឡើងកំឡុងពេលរាជវង្សមិង ។ ការរួមចំណែកដ៏សំខាន់ផ្សេងៗ នៃឈិនរួមមានគំនិតនៃ រដ្ឋបាលកណ្ដាល ការបង្រួបបង្រួមច្បា់ប់វិន័យ ការអភិវឌ្ឍភាសាសរសេរ ប្រព័ន្ធរង្វាស់រង្វាល់និងរូបិយវត្ថុចិនគឺជាកង្វល់បន្ទាប់ពីសម័យនិទាឃរដូវនិងសរទរដូវនិងសម័យប្រទេសកើតសង្គ្រាម ។ បន្ថែមអ្វីមួយដែលសំខាន់ដូចជាល្វែង នៃភ្លៅរទេះសំរាប់រទេះត្រូវបានបង្កើតដូចគ្នាដើម្បីបញ្ជាក់ថាប្រព័ន្ធពាណិជ្ជកម្មរស់រវើកទូទាំងចក្រភព ។[១៨] រាជវង្សហាន (២០២ ម.គ.–២២០គ.ស.)អត្ថបទក្បោះក្បាយ:រាជវង្សហាន មើលផងដែរ:ប្រវត្តិរាជវង្សហាន ![]() រាជវង្សហាន (២០២ម.គ.-២២០គ.ស.) លេចធ្លោឡើងក្នុងឆ្នាំ២០៦ម.គ. ស្ថាបនិកលាវប៉ាងបានប្រកាសខ្លួនជាអធិរាជនៅឆ្នាំ២០២ម.គ. ។ វាគឺរាជវង្សដំបូងគេប្រកាន់យកទស្សនវិជ្ជា នៃលទ្ធិខុងជឺដែលប្រែក្លាយជាបាតគ្រឹះ នៃមនោគមវិជ្ជាគ្រប់រជ្ជកាលទាំងអស់រហូតដល់ចុងនៃសម័យអធិរាជប្រទេសចិន ។ ស្ថិតនៅក្រោមការដឹកនាំរបស់រាជវង្សហាន ប្រទេសចិនត្រូវបានធ្វើឲមានការរីកចំរើនដ៏ខ្លាំងក្លា នៅក្នុងវិស័យជាច្រើនទាំងចំពោះសិល្បះនិងវិទ្យាសាស្ត្រ ។ អធិរាជអ៊ូ បានពង្រឹងនិងពង្រីកចក្រភពចិនដោយរុញច្រានពួកសួងនូ (ដែលដូចគ្នាជាមួយពួកហាន់)ទៅកាន់មហាវាលស្មៅនៃម៉ុងហ្គោលខាងក្នុងនាបច្ចុប្បន្ននេះដែលផ្ដាច់ពួកគេចេញពីតំបន់កានស៊ូ នីងសៀនិងឈិងហាយនាពេលឥឡូវ ។ នេះអាចជាការបើកទំនាក់ទំនងពាណិជ្ជកម្មលើកដំបូងរវាងចិននិងពួកបស្ចឹមប្រទេសតាមរយះផ្លូវសូត្រ ។ មេទ័ពរាជវង្សហាន ប៉ាន ឆាវ បានពង្រីកការលុកលុយកាត់តាមប៉ាមៀឆ្ពោះទៅកាន់មាត់សមុទ្រកាសព្យែន ។[១៩] ជាលើកដំបូងហើយនៃស្ថានទូតរ៉ូម៉ាំងជាច្រើនដាក់នៅប្រទេសចិនដែលត្រូវបានកត់ត្រាពីប្រភពចិនបាន តាមរយះផ្លូវសមុទ្រនៅឆ្នាំ១៦៦គ.សនិងលើកទីពីរក្នុងឆ្នាំ២៨៤គ.ស. ។ យ៉ាងណាក៏ដោយ ដីដែលបានប្រគល់ឲក្រុមគ្រួសារឥស្សរជនបានកាត់បន្ថយពន្ធដីបន្តិចម្ដងៗ ។ ក្នុងឆ្នាំ៩គ.ស. អ្នកជ្រែករាជ្យ វ៉ាង ម៉ាង បានបង្កើតឡើងនៅរាជវង្សស៊ិន (ថ្មី) ដែលមានរយះកាលខ្លីមួយ ហើយបានចាប់ផ្ដើមធ្វើកម្មវិធីដីដ៏ច្រើនសន្ធឹកសន្ធាប់និងកំណែទំរង់សេដ្ឋកិច្ចផ្សេងៗ ។ ក៏ប៉ុន្តែកម្មវិធីទាំងនេះមិន ដែលត្រូវបានគាំទ្រដោយគ្រួសារម្ចាស់ដីទេ ពីព្រោះតែវាបានអនុគ្រោះដល់ពួកកសិករ ។ អស្ថេរភាពបាននាំមកនូវភាពចលាចលនិងការបះបោរ ។ អធិរាជគ័ងអ៊ូ បានធ្វើឲមានរាជវង្សហានដូចមុនវិញ ជាមួយនឹងការគាំទ្រនៃគ្រួសារអ្នកជំនួញនិងម្ចាស់ដីនៅឡកយ៉ាង(Luoyang)ខាងកើតនៃស៊ីអាន(Xi'an) ។ សម័យថ្មីនេះត្រូវបានឲឈ្មោះថារាជវង្សហានខាងកើត ។ អំនាចហានបានធ្លាក់ចុះម្ដងទៀតចំណោមការចង់ដណ្ដើមទឹកដីគ្នា ការឈ្លានពាននិងការប្រឆាំងគ្នារវាងបក្សពួកព្រះមហាក្សត្រយានីនិងពួកមហាតលិក ។ ការបះបោរពួកឈ្នួតលឿងបានបែកធ្លាយនៅឆ្នាំ១៨៤គ.ស. ជាការនាំទៅដល់សម័យមួយនៃពួកស្ដេចត្រាញ់ ។ ជាលទ្ធផលនៃការជ្រួលច្របល់ រដ្ឋបីបានព្យាយាមទាញយកផលប្រយោជន៍យ៉ាងច្រើនលើលលប់ នៅក្នុងសម័យនគរបី ។ សម័យកាលនេះត្រូវបានគេនិពន្ធជាប្រលោមលោកដ៏អស្ចារ្យ ក្នុងស្នាដៃជាច្រើនដូចជារឿងប្រលោមលោកនៃនគរទាំងបី ។ សម័យវ៉ីនិងជិន (២៦៥-៤២០គ.ស.)អត្ថបទក្បោះក្បាយ:ឆាវ វ៉ី រាជវង្សជិន (២៦៥-៤២០) បន្ទាប់ពីឆាវ ឆាវ បានបង្រួបបង្រួមភាគខាងជើងនៅឆ្នាំ២០៨គ.ស. កូនប្រុសរបស់គេបានប្រកាសឡើងនៅរាជវង្សវ៉ីនៅឆ្នាំ២២០ ។ ភ្លាមនោះដែរ សត្រូវរបស់វ៉ីទាំងពីរ ស្ឈូនិងអ៊ូបានប្រកាសឯករាជ្យភាពរបស់ខ្លួន ដែលនាំឲប្រទេសចិនឈានចូលដល់សម័យនគរបី ។ សម័យនេះបានឆ្លុះបញ្ចាំងឲឃើញលក្ខណៈនៃការបំបែកទៅជារដ្ឋបន្តិចម្ដងៗ ដែលធ្លាប់មានក្នុងរាជវង្សឈិននិងហាន ហើយនិងការបង្កើនអំនាចនៃមហាវង្សត្រកូលជាច្រើន ។ ទោះបីជានគរទាំងបីត្រូវបានបង្រួបបង្រួមដោយរាជវង្សជិនក្នុងឆ្នាំ២៨០ក៏ដោយ ក៏រចនាសម្ព័ន្ធនេះនៅតែមានជាសារវន្តដដែលរហូតដល់ការបះបោរ អ៊ូ ហ៊ូ ។ សម័យ អ៊ូ ហ៊ូ (៣០៤–៤៣៩គ.ស.)អត្ថបទក្បោះក្បាយ:នគរទាំងដប់ប្រាំមួយ ការបះបោរ អ៊ូ ហ៊ូ
![]() រាជវង្សខាងត្បូង និងខាងជើង (៤២០–៥៨៩គ.ស.)អត្ថបទក្បោះក្បាយ:រាជវង្សខាងត្បូង និងខាងជើង ដោយបានសញ្ញានៃការដួលរលំនៃរាជវង្សជិនខាងកើតក្នុងឆ្នាំ៤២០ ប្រទេសចិនបានធ្លាក់ចូលដល់សម័យរាជវង្សខាងជើងនិងរាជវង្សខាងត្បូង ។ ជនជាតិហានបានប្រមូលកងទ័ពដែលនៅរស់ពី ការវាយប្រហាររបស់កុលសម្ព័ន្ធពនេចរនៅភាគខាងជើងដូចជា សៀនប៉ី(Xianbei) ហើយនិងឲអរិយធ៌មរបស់ពួកគេបានបន្តការលូតលាស់រីកចំរើនតទៅទៀត ។ ក្នុងប្រទេសចិនភាគខាងត្បូង ការតតាំងគ្នាយ៉ាងឃោរឃៅ ដោយសារថាព្រះពុទ្ធសាសនាគួរតែត្រូវបានអនុញ្ញាតឲមាន ដែលបានកាន់ជានិច្ចកាលដោយរាជវង្សានុវង្ស និងពួកអភិជនដែរ រឺ អត់ ។ នៅទីបញ្ចប់ ជិតដល់ចុងនៃសម័យរាជវង្សខាងត្បូងនិងរាជវង្សខាងជើង ទាំងបរិស័ទខាងពុទ្ធសាសនា និងសាសនាតាវបានស្រុះស្រួលហើងថែមទាំងកាន់តែចេះអត់ឱនឲគ្នាទៅវិញទៅមកទៀត ។ ក្នុងឆ្នាំ៥៨៩ សួយបានបញ្ចូលរាជវង្សខាងត្បូងចុងក្រោយ ឆិន តាមរយៈកងទ័ព ហើយបានដាក់បញ្ចប់សម័យរាជវង្សខាងជើងនិងរាជវង្សខាងត្បូង ។ រាជវង្សសួយ (៥៨៩–៦១៨ គ.ស.)អត្ថបទក្បោះក្បាយ:រាជវង្សសួយ រាជវង្សសួយ ដែលជារាជវង្សបានរៀបចំដើម្បីបង្រួបបង្រួមប្រទេសឡើងវិញក្នុង ឆ្នាំ៥៨៩ក្រោយពីជិត៤សតវត្ស នៃការបែងចែកគ្នាខាងនយោបាយ រាជវង្សសួយបានដើរតួសំខាន់ជាងរយះពេល នៃវត្តមានរបស់វាដែលបានណែនាំរួចមកហើយ ។ សួយបាននាំឲចិនរួមគ្នាម្ដងទៀត និងបង្កើតឡើងនូវស្ថាប័នជាច្រើន ដែលត្រូវបានយកគំរូតាមដោយរាជវង្សស្នងបន្តសួយ គឺថាង ។ ដូចគ្នានឹងរាជវង្សឈិនដែរ ក៏ប៉ុន្តែសួយបានប្រើទ្រព្យធនហួសប្រមាណ ហើយក៏បានដួលរលំទៅវិញ ។ ស្រដៀងទៅនិងរាជវង្សឈិនផងដែរ តាមប្រវត្តិសាស្ត្រជាប្រពៃណីបានវិនិច្ឆ័យរាជវង្សសួយ ដោយអយុត្តិធ៌មបន្តិចដែរ ព្រោះថាការវិនិច្ឆ័យបានសង្កត់ធ្ងន់ទៅលើភាពយង់ឃ្នង នៃរជ្ជកាលសួយ និង ឫកពារដ៏ក្អេងក្អាងនៃអធិរាជទីពីរនៃរាជវង្សដោយឲកិត្តិយសដ៏តិចតួច សំរាប់សមិ រាជវង្សថាង (៦១៨–៩០៧គ.ស.)![]() អត្ថបទក្បោះក្បាយ:រាជវង្សថាង ថ្ងៃ ១៨ មិថុនា ឆ្នាំ៦១៨ កាវជូបានដណ្ដើមបានរាជ្យបល្ល័ង្ក ហើយរាជវង្សថាងត្រូវបានបង្កើតឡើង ដោយបើកឡើងនូវយុគថ្មីនៃភាពរុងរឿង និងបំរែបំរួលថ្មីខាងសិល្បៈ និងបច្ចេកវិជ្ជា ។ ព្រះពុទ្ធសាសនាដែលបានធ្វើឲមានឡើងបន្តិចៗម្ដង ក្នុងប្រទេសចិនពីចាប់ពីសតវត្សទី១មកម៉្លេះ បានប្រែកា្លយជាសាសនាដ៏សំខាន់ជាងគេ ហើយត្រូវបានកាន់រក្សាទុកដោយគ្រួសារអធិរាជ និងប្រជាជនសាមញ្ញមួយភាគ ។ ឆាងអាន(Chang'an) (បច្ចុប្បន្ន ស៊ីអាន[Xi'an]), រាជធានីប្រទេសត្រូវបានគេគិតថាជាក្រុងដ៏ធំបំផុតរបស់ពិភពលោកនៅក្នុងសម័យនោះ ។ ទាំងរាជវង្សហាន និងរាជវង្សថាងត្រូវបានចាត់ទុកថាជាសម័យដ៏រុងរឿងបំផុតក្នុងប្រវត្តិសាស្ត្រចិន ជារឿយៗ។ ថាង ក៏ដូចជាហានដែរ បានទុកផ្លូវពាណិជ្ជកម្មបើកទូលាយទៅភាគខាងលិច និងខាងត្បូង ។ ធ្លាប់មានការដោះដូរពាណិជ្ជកម្មធំៗជាមួយប្រទេសក្រៅឆ្ងាយៗ ហើយ និងអ្នកជំនួញបរទេសដែលបានតាំងទីនៅក្នុងប្រទេសចិន ។ រាជវង្សថាងបានណែនាំឲមានប្រព័ន្ធថ្មី ជាការគ្រប់គ្រងបែបចិនហៅថាប្រព័ន្ធសម្បទានដី ។ ប្រព័ន្ធនេះបានផ្ដល់ដីឲគ្រួសារជាច្រើន ដែលទទួលបានពីអធិរាជផ្អែកទៅលើតំរូវការរបស់ពួកគេមិនមែនដោយសារទ្រព្យធនទេ ។ ពីឆ្នាំប្រហែល៨៦០ រាជវង្សថាងចាប់ផ្ដើមធ្លាក់ចុះ ដោយសារតែការបះបោរជាបន្តបន្ទាប់ជាច្រើនក្នុងប្រទេសចិនផ្ទាល់ ហើយក្នុងប្រធានបទដំបូងគឺនគរណានចាវនៅភាគខាងត្បូង ។ ម្នាក់ក្នុងចំណោមស្ដេចក្រាញ់ទាំងនោះគឺ ហ៊ាង់ ឆាវបានកាន់កាប់បានហ្គ័ងចូវក្នុងឆ្នាំ៨៧៩ ដោយសំលាប់អ្នកស្រុកច្រើនបំផុត២០០,០០០នាក់ រួមទាំងដាក់អាណានិគមលើក្រុមគ្រួសារអ្នកជំនួញបរទេសមួយភាគធំនៅទីនោះទៀតផង ។[២០] ក្នុងចុងឆ្នាំ៨៨០ ឡកយ៉ាងបានប្រគល់ឲលោក ហើយនៅថ្ងៃ៥ មករា ៨៨១ លោកបានច្បាំងដណ្ដើមបានឆាងអាន ។ អធិរាជ ស៊ីចុងបានភៀសព្រះកាយ ទៅឆឹងទូ ហើយលោក ហ៊ាង់បានបង្កើតរបបបណ្ដោះអាសន្នថ្មីមួយ ដែលត្រូវបានកម្ចាត់ជាចុងក្រោយដោយកងទ័ពថាង ប៉ុន្តែពេលក្រោយមកទៀតភាពចលាចលខាងនយោបាយបាននៅបន្ត ។ រាជវង្សប្រាំ និងនគរដប់ (៩០៧–៩៦០គ.ស.)
សម័យនៃការបែកបាក់គ្នាខាងនយោបាយស្ថិតនៅចន្លោះថាង និងសុងត្រូវបានគេស្គាល់ថាជាសម័យរាជវង្សប្រាំ និងនគរដប់បានបន្តយ៉ាងតិចណាស់ជាងកន្លះសតវត្សពី ៩០៧ ដល់ ៩៦០ ។ កំឡុងសម័យកាលដ៏ខ្លីនេះ នៅពេលនោះប្រទេសចិនទាំងមូលប្រារព្ធយកប្រព័ន្ធពហុរដ្ឋរបបទាំងប្រាំបានបន្តពីមួយទៅមួយយ៉ាងលឿន ក្នុងការគ្រប់គ្រងនៃបេះដូងចក្រភពចាស់ៗ នៅប្រទេសចិនភាគខាងជើង ។ រយះកាលដូចគ្នានេះដែរ មានរបប១០ទៀតដែររឹងមាំបានកាន់កាប់ផ្នែកខ្លះនៃភាគខាងត្បូង និងខាងលិចប្រទេសចិន អញ្ជឹងហើយសម័យនេះត្រូវបានគេបញ្ជាក់ថាជាសម័យនគរដប់ ។ រាជវង្សសុង លាវ ជិន និងសៀខាងលិច (៩៦០–១២៣៤គ.ស.)![]()
ក្នុងឆ្នាំ៩៦០ រាជវង្សសុងបានទទួលអំនាចគ្របដណ្ដប់ភាគច្រើននៃប្រទេសចិន ហើយបង្កើតឡើងរាជធានីមួយនៅខាយផ្វុង(ក្រោយមកត្រូវស្គាល់ថាជាប៉ីជិង)ចាប់ផ្ដើមនូវសម័យមួយ នៃភាពរុងរឿងខាងសេដ្ឋកិច្ចកាលណោះរាជវង្សលាវឈីតានបានកាន់កាប់លើម៉ាន់ជូរី ម៉ុងហ្គោលីសព្វថ្ងៃនេះ និងភាគខ្លះនៃប្រទេសចិនខាងជើង ។ ក្នុងឆ្នាំ១១១៥ រាជវង្សជិន (១១១៥-១២៣៤)ចឺឆិនបានលេចឡើងយ៉ាងច្រងោៗ ដោយបំផ្លាញរាជវង្សលាវក្នុងរយះពេល១០ឆ្នាំ ។ ក្នុងខណៈពេលនោះ អ្វីដែលបច្ចុប្បន្នជាខេត្តចិនភាគពាយ័ព្យដូចជាកានស៊ូ សានស៊ី និងនីងសៀ ទីនោះហើយបានផុសឡើងនូវរាជវង្សសៀខាងលិចពី១០៣២ដល់១២២៧ បានបង្កើតឡើងដោយកុលសម្ព័ន្ធថាងហ្គុត ។ រាជវង្សជិនបានដណ្ដើមអំនាចបានលើប្រទេសចិនភាគខាងជើង និងខាយផ្វុងពីរាជវង្សសុងដែលរើរាជធានីទៅហាងចូវ(Hangzhou)(杭州) ។ រាជវង្សសុងខាងត្បូងក៏បានឈឺចាប់ផងដែរ ដោយភាពអាម៉ាស់ដោយដឹងថារាជវង្សជិនជាអតីតអធិរាជ ។ ជាលទ្ធផលច្រើនឆ្នាំ ប្រទេសចិនបានបែងចែករវាងរាជវង្សសុង រាជវង្សជិន និងសៀខាងលិចថាងហ្គុត ។ រាជវង្សសុងខាងត្បូងបានឆ្លងកាត់សម័យកាល នៃការអភិវឌ្ឍបច្ចកវិទ្យាដ៏អស្ចារ្យ ដែលអាចត្រូវបានពន្យល់ជាផ្នែកដោយការគាបសង្កត់ខាងយោធា ដែលវាបានបង្ហើញឲឃើញចាប់ពីភាគខាងជើងមក ។ នេះរួមបញ្ចូលការប្រើប្រាស់អាវុធរំសេវកាំភ្លើងដែលបានដើរតួដ៏សំខាន់ ក្នុងជ័យជំនះទ័ពជើងទឹករាជវង្សសុងប្រឆាំងនឹងជិនក្នុងសមរភូមិថាងតាវ និងសមរភូមិឆាយស៊ឺតាមដងទន្លេយ៉ាងសេក្នុងឆ្នាំ១១៦១ ។ លើសពីនេះ កងទ័ពជើងទឹកដែលឈរជើងជាអចិន្ត្រៃយ៏របស់ចិនត្រូវបានប្រមូលផ្ដុំ និងប្រគល់ឲទីបញ្ជាការមេទ័ពជើងទឹកមួយនៅទីងហាយក្នុងឆ្នាំ១១៣២ ក្រោមរជ្ជកាលនៃអធិរាជយិនចុងនៃរាជវង្សសុង ។ រាជវង្សសុងត្រូវបានចាត់ទុកដោយមនុស្សជាច្រើនថាជាចំនុចកំពូល នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិនបុរាណ ដោយមន្ត្រីបណ្ឌិតបង្កើតថ្មីដូចជា[[ស៊ូ សុង(Su Song) (១០២០-១១០១) និងសិន ខួ(Shen Kuo) (១០៣១-១០៩៥) ។ មានសវនការសម្ងាត់រវាងអង្គបក្សដិបក្សនយោបាយពីរ ខាងអ្នកកំណែទម្រង់ និងអ្នកអភិរក្ស ដែលដឹកនាំដោយ ឧត្ដមមន្ត្រី វ៉ាង អានស៊ឺ(Wang Anshi) និងស៊ឺម៉ា គ័ង(Sima Guang)រៀងៗខ្លួន ។ នៅចាប់ពីពាក់កណ្ដាលដល់ចុងសតវត្សទី១៣ជនជាតិចិនបានប្រកាន់យកដាច់ណាត់នូវទស្សនវិជ្ជានៃអ្នកខុងជឺថ្មីបានបង្កើតឡើងដោយ ជូ ស៊ី(Zhu Xi) ។ មានស្នាដៃអក្សសិល្ប៍ជាច្រើនសន្ធឹកបាននិពន្ធឡើងកំឡុងរាជវង្សសុងដូចជា ស្នាដៃប្រវត្តិសាស្ត្រនៃជឺជឺ ថុងជាន ។ វប្បធ៌ម និងសិល្បៈបានរីកចំរើនរួមមានស្នាដៃសិល្បៈដូចជាតាមដងទន្លេកំឡុងពេលបុណ្យឈិងមិង និងចំរៀងខ្លុយពនេចរទាំង១៨បទពេលនោះក៏មានពួកវិចិត្រករខាងពុទ្ធនិយមដូចជា លីន ធ្រីងកួយ(Lin Tinggui) ដែរ។ រាជវង្សយាន (១២៧១–១៣៦៨គ.ស.)
![]() ចឺឆិនបានស្ថាបនារាជវង្សជិនត្រូវបានកម្ចាត់ចោលដោយម៉ុងហ្គោល ដែលក្រោយមកទៀតបានស្នងរាជ្យបន្តបន្ទាប់ ពីបានកម្ចាត់សុងខាងត្បូងហើយ ក្នុងសង្គ្រាមបង្ហូរឈាមដ៏រ៉ាំរ៉ៃមួយឈុត សង្គ្រាមជាលើកដំបូងក្នុងនោះមានកាំភ្លើងជាច្រើនបានដើរតួដ៏សំខាន់។ សម័យកាលបន្ទាប់ពីសង្គ្រាម ក្រោយមកទៀតហៅថាសម័យកងទ័ពសន្តិភាពម៉ុងហ្គោល ពួកអ្នកផ្សងព្រេងបស្ចឹមប្រទេសដូចជាម៉ាកូ ប៉ូឡូ(Marco Polo)បានធ្វើដំណើរគ្រប់ច្រកល្ហកទៅប្រទេសចិន ហើយនាំយកមកវិញនៅរបាយការណ៍ នៃអច្ឆរិយភាពរបស់ចិនទៅកាន់អឺរ៉ុប ។ ក្នុងរាជវង្សយាន ពួកម៉ុងហ្គោលត្រូវបានបែងចែក រវាងអ្នកតាំងមូលដ្ឋាននៅឯមហាវាលស្មៅហើយ និងអ្នកចង់កាន់ប្រពៃណីតាមជនជាតិចិន ។ គុប៊ីឡៃ ខាន់ ព្រះនត្តានៃសង់ស៊ី ខាន់ ចង់ឲកាន់ប្រពៃណីទំនៀមទម្លាប់ប្រទេសចិន ហើយបានបង្កើតឡើងនូវរាជវង្សយាន ។ នេះគឺជារាជវង្សលើកដំបូងហើយដែលកាន់កាប់ប្រទេសចិនទាំងមូលចាប់តាំងពីប៉ីជិងមកដែលជារាជធានី ។ ប៉ីជិងត្រូវបានប្រគល់ឲទៅលាវក្នុងឆ្នាំ៩៣៨ជាមួយ និងអាណាខេត្តទាំងដប់ប្រាំមួយនៃយានយុន ។ កាលពីមុននោះ វាធ្លាប់ជារាជធានីនៃរាជវង្សជិន ដែលមិនបានកាន់កាប់ប្រទេសចិនទាំងអស់ទេ ។ មុនពេលការលុកលុយរបស់ម៉ុងហ្គោល រាជវង្សចិនជាច្រើន មានប្រជារាស្ត្រប្រហែល១២០លាននាក់តាមរបាយការណ៍ បន្ទាប់ពីការធ្វើសញ្ជ័យបានបញ្ចប់ក្នុង ១២៧៩ ជំរឿនឆ្នាំ១៣០០បានរាយការណ៍ថា មានប្រជារាស្ត្រប្រហែល៦០លាននាក់ ។[២១] ពេល ដែលកំពុងព្យាយាមសន្មតនូវឱនភាព ដ៏ខ្លាំងដោយឯកឯងទៅលើភាពសាហាវឃោរឃៅពួកម៉ុងហ្គោលពួកអ្នកប្រាជ្ញខ្លះនៅពេលបច្ចុប្បន្ននេះ បានផ្សំបញ្ចូលមនោសញ្ចេតនាច្រើន ដែលចាត់ទុកវាជាដើមចម ។ ពួកអ្នកប្រាជ្ញដូចជា ផ្វ្រេដដឺរ៉ិខ ដាប់បលយូ ម៉ូត(Frederick W. Mote)ផ្ដល់យោបល់ថាការធ្លាក់ចុះចំនួនតួលេខបានឆ្លុះបញ្ចាំង ពីបរាជ័យខាងរដ្ឋបាលដើម្បីកត់ត្រាជាជាង ការចុះខ្សោយជាក់ស្ដែង ខណៈនោះដែរ អ្នកដ៏ទៃផ្សេងទៀតដូចជា ធីម៉ស់ស៊ី ប៊្រូក(Timothy Brook)ផ្ដល់យោបល់ថា ពួកម៉ុងហ្គោលបានបង្កើតនូវប្រព័ន្ធសេវកម្មមួយក្នុងរវាងមួយភាគធំ នៃអនុរាស្ត្រចិន ដែលបង្កហេតុជាច្រើនធ្វើឲបាត់បង់ការស្រង់ចំនួនប្រជាជនទាំងមូល ។ ពួកអ្នកប្រវត្តិវិទូផ្សេងទៀតដូចជា វីលាម ម៉ខ់ណេល (Willianm McNeill) និងដេវីដ ម៉ហ្កេន (David Morgan)ផ្ដល់យោបល់ថាជំងឺគ្រុន (ត្រជាក់, ក្អួត, រាគ, គ្រុន) ជាកត្តាសំខាន់ នៅពីក្រោយការធ្លាក់ចុះប្រជាសាស្ត្រ កំឡុងសម័យនេះ ។ ការរីករាលដាល នៃមរណភាពដ៏ខ្មៅងងឹតដោយជំងឺប៉េស្ត (ជំងឺ) ក្នុងសតវត្សទី១៤ត្រូវបានប៉ាន់ប្រមាណថាបានសំលាប់៣០% នៃអត្រាប្រជាជនចិន ។[២២][២៣] រាជវង្សមិង (១៣៦៨–១៦៤៤គ.ស.)
![]() ![]() ដោយរហូតមករាជវង្សយាន បានបន្តអស់រយះកាលតិចជាងមួយសតវត្ស មានការវេទនាដ៏ខ្លាំងដោយជាប់ទាក់ទិន ក្នុងចំណោមរាស្ត្រវណ្ណៈទាបៗប្រឆាំង និងការគ្រប់គ្រងរបស់ពួកម៉ុងហ្គោល ។ គ្រោះធម្មជាតិជាញឹកញាប់តាំង ពីទសវត្សឆ្នាំ១៣៤០បាននាំទៅដល់ការបះបោររបស់ពួកកសិករជាច្រើន នៅទីបញ្ចប់ ។ រាជវង្សយានត្រូវបានផ្ដួលរំលំដោយរាជវង្សមិងនៅទីបញ្ចប់ក្នុងឆ្នាំ១៣៦៨ ។ នគរូបនីយកម្មបានបង្កើនអត្រាប្រជាជនកាន់តែកើនឡើង និងដូចជាការបែងចែកពលកម្មក៏កាន់តែស្មុគស្មាញថែមទៀត ។ មជ្ឈមណ្ឌលនៃទីក្រុងធំៗជាច្រើន ដូចជាណានជិង(Nanjing) និងប៉ីជិង(Beijing) បានបរិច្ចាគទៅដល់ការរីកលូតលាស់នៃឧស្សាហកម្មឯកជន ។ ដោយឡែក ឧស្សាហកម្មខ្នាតតូចក៏រីកលូតលាស់ដែរ យូរៗទៅក៏មានឯកទេសខាងទំនិញក្រដាស សូត្រ កប្បាស និងប៉សឺឡែន ។ ភាគច្រើនបំផុតទៅ យ៉ាងណាក៏ដោយមជ្ឈមណ្ឌលនៃទីក្រុងតូចៗនានា ដែលមានទីផ្សារជាច្រើនបានរីកសាយភាយទូទាំងប្រទេស ។ ទីផ្សារតាមទីប្រជុំជននានាបានធ្វើពាណិជ្ជកម្មស្បៀងជាចម្បង ដែលរួមមានផលិតចាំបាច់មួយចំនួន ដូចជា គ្រឿងអលង្ការ និងប្រេង ។ ថ្វីត្បិតការស្អប់ជនបរទេស និងចរិកលក្ខណៈខាងក្នុង នៃបញ្ញវន្តសាលាលទ្ធិខុងជឺថ្មីរឹតតែ មានប្រជាប្រិយភាពក៏ដោយ ក៏ប្រទេសចិនក្រោមការគ្រប់គ្រងដើមសម័យរាជវង្សមិងមិនបានបែកបាក់គ្នាទេ ។ ពាណិជ្ជកម្មក្រៅប្រទេស និងទំនាក់ទំនងដ៏ទៃទៀត ជាមួយពិភពខាងក្រៅ ជាពិសេសជប៉ុនបានកើនឡើងយ៉ាងច្រើន ។ ឈ្មួញចិនបានរុករកទូទាំងមហាសមុទ្រឥណ្ឌាទៅដល់អាភ្វ្រិកខាងកើតជាមួយនឹងការដើរសំពៅរបស់ចឹង ហឺ(Zheng He) ។ ជូ យិនចាង(Zhu Yuanzhang) រឺ ហុងអ៊ូ(Hongwu)ស្ថាបនិករាជវង្សនេះបានដាក់មូលដ្ឋានគ្រឹះសំរាប់ប្រទេសដោយចាប់អារម្មណ៍តិចតួចខាងពាណិជ្ជកម្ម និងបន្ថែមក្នុងការទាញយកផលចំណេញលើផ្នែកកសិកម្ម ។ ប្រហែលដោយសារតែ សាវតាររបស់អធិរាជជាកសិករប្រព័ន្ធសេដ្ឋកិច្ចរាជវង្សមិងសង្កត់ធ្ងន់លើកសិកម្ម មិនដូចជារាជវង្សសុងនិងម៉ុងហ្គោលទេដែលពឹងផ្អែកលើពាណិជ្ជករ និងឈ្មួញដើម្បីរកចំណូល ។ កម្មសិទ្ធិដីសម័យសក្ដិភូមិថ្មី នៃសម័យកាលសុង និងម៉ុងហ្គោលត្រូវបានដកហូតតាមច្បាប់ដោយមេដឹកនាំរាជវង្សមិងមកវិញ ។ កម្មសិទ្ធិដីដ៏ធំៗជាច្រើនត្រូវបានរឹបអូស ដោយរាជរដ្ឋាភិបាល ដោយបានបែងចែកហើយបានជួលទៅខាងក្រៅ ។ ទាសភាពឯកជនត្រូវបានហាមឃាត់ ។ ជាលទ្ធផល បន្ទាប់ពីការចូលទីវង្គត់នៃអធិរាជយ៉ុងឡឹទៅ ម្ចាស់កម្មសិទ្ធិដីជាអ្នកស្រែចំការឯករាជ្យបានមានចំនួនដ៏លើសលប់ក្នុងវិស័យកសិកម្មចិន ។ ច្បាប់ទាំងនេះប្រហែលជាបានត្រួសត្រាយផ្លូវ ដើម្បីដកចេញភាពអាក្រក់ នៃភាពក្រីក្រកំឡុងពេលរបបគ្រប់គ្រងមុនៗ ។ ![]() រាជវង្សមានរដ្ឋបាលកណ្ដាលរឹងមាំ និងស្មុគស្មាញ ដែលបង្រួបបង្រួមនិងគ្រប់គ្រងលើចក្រភព ។ តួនាទីរបស់ព្រះចៅអធិរាជកាន់តែអត្តាធិបតេយ្យ ទោះបីជា ជូ យិនចាង បន្តប្រើជាសំខាន់នូវអ្វីដែលទ្រង់ប្រសិទ្ធិនាមថាអគ្គលេខាធិការ(内阁) ដើម្បីជួយជាមួយការងារក្រដាសស្នាមដ៏សន្ធឹកសន្ធាប់ នៃការិយាធិបតេយ្យរួមមានការក្រើនរំលឹក (ញត្តិ និងអនុសាសន៍ជាច្រើនទៅរាជ្យបល្ល័ង្ក) រាជបញ្ជារបស់អធិរាជជាការឆ្លើយតប របាយការណ៍ប្រភេទផ្សេងៗជាច្រើន និងកំណត់ត្រាពន្ធដារមួយចំនួន ។ វាក៏ជាការិយាធិបតេយ្យដូចគ្នា ដែលក្រោយមកបានទប់ស្កាត់ការគ្រប់គ្រងរបស់មិងពីការអាចនាំទៅរកការផ្លាស់ប្ដូរសង្គម ហើយ និងនាំទៅរកការធ្លាក់ចុះរបស់រាជវង្ស ។ ព្រះចៅអធិរាជយ៉ុងឡឹបានព្យាយាមពង្រីកឥទ្ធិពល របស់ចិនទៅខាងក្រៅព្រំដែនដោយទាមទារមេដឹកនាំផ្សេងៗបញ្ជូនទូតមកកាន់ប្រទេសចិន ដើម្បីនាំសួយសារអាករមក ។ កងទ័ពជើងទឹកដ៏ធំមួយត្រូវបានបង្កើតឡើងរួមមានសំពៅដែលមានដងក្ដោងបួនដែលអាចផ្ទុកបាន១,៥០០តោន ។ កងទ័ពឈរជើងមួយលានកង (តាមការប៉ានស្មានខ្លះច្រើនស្មើនឹង១.៩លាននាក់[នរណា?])ត្រូវបានបង្កើតឡើង ។ កងទ័ពចិនបានពង្រាបប្រទេសវៀតណាម អស់រយះពេលជិត២០ឆ្នាំ កាលណោះកងសំពៅចិនបានចេញដំណើរទៅសមុទ្រចិន និងមហាសមុទ្រឥណ្ឌា ដោយធ្វើដំណើររហូតដល់ឆ្នេរអាភ្វ្រិកខាងកើត ។ ពួកជនជាតិចិនបានទទួលបានអំនាចនៅម៉ូហ្គុលីស្តង់(Moghulistan)ខាងកើត ។ ប្រទេសជាតិអាស៊ី ដែលនៅជិតសមុទ្រជាច្រើនបានបញ្ជូនទូត ជាមួយសួយសារអាករ ឲព្រះចៅអធិរាជចិន ។ នៅក្នុងស្រុក មហាប្រឡាយ ត្រូវបានពង្រីក និងបង្ហាញឲឃើញនូវចរន្ដដ៏សកម្មចំពោះពាណិជ្ជកម្មក្នុងស្រុក ។ ជាង១០០០,០០០តោន នៃដែកក្នុងមួយឆ្នាំៗត្រូវបានផលិតឡើង ។ សៀវភៅជាច្រើនត្រូវបានគេបោះពុម្ព ដោយប្រើពុម្ពវិល ។ ព្រះបរមរាជវាំងក្នុងបុរីហាមឃាត់ប៉ីជិងបានឈាន ដល់ភាពត្រចះត្រចង់ថ្មីៗនេះ ។ រាជវាំងនៅកំឡុងប៉ុន្មានសតវត្សនេះផងដែរ ដែលកិត្យានុភាពនៃប្រទេសចិនភាគខាងត្បូងប្រែមកជាទាញប្រយោជន៍បានយ៉ាងហូរហៀ ។ ដំណាំថ្មីៗត្រូវបានដាំដុះពោរពាស និងឧស្សាហកម្មជាច្រើន ដូចជាឧស្សាហកម្មផលិតប៉សឺឡែន និងវាយនភណ្ឌ ដែលបានលូតលាស់រីកចម្រើន ។ ក្នុងឆ្នាំ១៤៤៩ អឺសិន ថាយអ៊ីស៊ី(Esen Tayisi) បានដឹកនាំការលុកលុយរបស់ពួកម៉ុងហ្គោលអយរ៉េត នៅចិនភាគខាងជើងដែលឈានទៅដល់ការចាប់ខ្លួនព្រះចៅអធិរាជចឹងថុង(Zhengtong)នៅឯធូមូ ។ ក្នុងឆ្នាំ១៥៤២ មេដឹកនាំម៉ុងហ្គោល អាល់តាន ខាន់(Altan Khan) បានចាប់ផ្ដើមរុកគួនប្រទេសចិនតាមព្រំដែនភាគខាងជើង ។ ក្នុងឆ្នាំ១៥៥០ គេថែមទាំងបានទៅដល់ជាយក្រុងប៉ីជិងទៀតផង ។ ចក្រភពចិនក៏ជាប់ពាក់ព័ន្ធជាមួយពួកចោរសមុទ្រជប៉ុនដោយការវាយប្រហារតាមជួរសមុទ្រភាគអាគ្នេយ៍;[២៤] មេទ័ព ឈី ជីគ័ង(Qi Jiguang)គឺជាឧបករណ៍ក្នុងការកម្ចាត់ពួកចោរសមុទ្រទាំងនេះ ។ រញ្ជួយដីដែលបណ្ដាលឲស្លាប់ច្រើនបំផុតគ្រប់ពេល គឺរញ្ជួយដីសានស៊ីនៅឆ្នាំ១៥៥៦ ដែលសំលាប់មនុស្សប្រហែល៨៣០,០០០នាក់បានកើតឡើង កំឡុងរជ្ជកាលព្រះចៅអធិរាជជាជិង(Jiajing) ។ កំឡុងរាជវង្សមិងការសាងសង់ចុងក្រោយនៅលើមហាកំផែងត្រូវរ៉ាប់រងលើការការពារប្រទេសចិនពីបរទេសឈ្លានពាន ។ កាលណោះមហាកំផែងត្រូវបានសាងសង់ ក្នុងរយះពេលលឿនណាស់ ភាគច្រើននូវអ្វីដែលយើងបានឃើញសព្វថ្ងៃនេះគឺបានសង់ រឺក៏ ជួសជុលដោយរាជវង្សមិង ។ ការងារឥដ្ឋ និងថ្មប្រផេះត្រូវបានពង្រីក ប៉មយាមខ្លះត្រូបានរចនាឡើងវិញ ហើយកាំភ្លើងធំត្រូវបានគេដាក់តាមបណ្ដាយរបស់កំផែង ។ រាជវង្សឈីង (១៦៤៤–១៩១១គ.ស.)![]()
រាជវង្សឈិង (១៦៤៤-១៩១១)ត្រូវបានស្ថាបនាឡើងបន្ទាប់ពីការកម្ចាត់មិងជារាជវង្សជនជាតិហានចិនចុងក្រោយ ដោយពួកម៉ាន់ជូ ។ ពួកម៉ាន់ជូដើមឡើយត្រូវបានស្គាល់ថាជាចឺឆិន ។ នៅពេលដែលប៉ីជិងត្រូវបានកាន់កាប់បានដោយ ការបះបោរពួកកសិករលី ជឺឆឹង (Li Zicheng) ក្នុងឆ្នាំ១៦៤៤ ព្រះចៅអធិរាជមិងចុងក្រោយ ឆុងចិន (Chongzhen)បានធ្វើអត្តឃាត ។ ពួកម៉ាន់ជូក្រោយមកបានចងសម្ព័ន្ធភាពជាមួយមេទ័ពរាជវង្សមិង អ៊ូ សានកួយ (Wu Sangui) ហើយនិងដណ្ដើមការគ្រប់គ្រងបាននៅប៉ីជិង ដែលបានប្រែក្លាយជារាជធានីថ្មីនៃរាជវង្សឈិង ។ ពួកម៉ាន់ជូបានយកលំនាំបទដ្ឋានខុងជឺ នៃរដ្ឋបាលតាមប្រពៃណីចិនក្នុងការគ្រប់គ្រងចិនភាគខាងក្នុង ។ ពួកម៉ាន់ជូបានចែងច្បាប់'បញ្ជាកន្ទុយក្រោយ'បង្ខំឲជនជាតិហានចិនធ្វើតាមការតុបតែងសក់មានកន្ទុយក្រោយ ហើយនិងស្លៀកពាក់តាមបែបម៉ាន់ជូ ។ សម្លៀកបំពាក់តាមប្រពៃណីហាន រឺ ហានភ្វូ ត្រូវបានផ្លាស់មកវិញដោយសំលៀកបំពាក់តាមបែបម៉ាន់ជូ ឈីផាវ(សំលៀកបំពាក់កងទ័ពទង់ និងថាងជួង) ។ ព្រះចៅអធិរាជខាងស៊ី បានចេញរាជបញ្ជាឲបង្កើតនូវវចនានុក្រមដែលបានបំពេញ ហើយច្រើនបំផុតនៃតួអក្សរចិនដែលធ្លាប់បានដាក់បញ្ចូលគ្នានៅពេលនោះ ។ រាជវង្សឈិងបានបង្កើតឡើងប្រព័ន្ធទង់ប្រាំបីដែលបានផ្ដល់ជាគ្រោងគ្រឹះដ៏សំខាន់សំរាប់ការរៀបចំកងទ័ពឈិង ។ កងទ័ពទង់ត្រូវបានហាមឃាត់ពីការចូលរួមក្នុងជំនួញ និងការងារហត្ថកម្មលុះត្រាតែពួកគេបានសុំលាលែង ត្រូវដកចេញពីមុខតំណែង ។ ពួកគេត្រូវចាត់ទុកថាជាមានភាពជាអភិជន និងត្រូវផ្ដល់ឲនូវការថែទាំយ៉ាងផ្ចិតផ្ចង់ ដោយមានកន្លែងហូបចុក ស្នាក់នៅប្រចាំ ដីធ្លី និងចំនែកសំលៀកបំពាក់ទៀត ។ ![]() ជាងកន្លះសតវត្សបន្ទាប់មកទៀត ឈិងបានបង្រួបបង្រួមការគ្រប់គ្រងតំបន់ខ្លះដើមឡើយក្រោមការគ្រប់គ្រងរបស់មិង រួមមាន យូណាន(Yunnan)ជាដើម ។ ពួកគេក៏បានពង្រីកមជ្ឈមណ្ឌលអំនាចរបស់គេទៅលើ តំបន់ស៊ិនជាង(Xinjiang) ទីបេ និងម៉ុងហ្គោលី(Mogolia)ដែរ ។ ក៏ប៉ុន្តែកំឡុងសតវត្សទី១៩ ការគ្រប់គ្រងរបស់ឈិង បានចុះខ្សោយ ។ គោលបំណងរបស់ចក្រភពអង់គ្លេសចង់បន្តការជួញដូរអាភៀន ជាមួយចិនបានប៉ះពាល់ជាមួយរាជបញ្ជាព្រះចៅអធិរាជ ដែលហាមឃាត់ចំពោះថ្នាំញៀន ហើយក៏មានសង្គ្រាមអាភៀនលើកទីមួយផ្ទុះឡើង ក្នុងឆ្នាំ១៨៤០ ។ ហុងកុងត្រូវបានធ្លាក់ចូល ក្នុងកណ្ដាប់ដៃចក្រភពអង់គ្លេស ក្នុងឆ្នាំ១៨៤២ក្រោមសន្ធិសញ្ញាណានគីង(Nanking) ។ ការបះបោរដ៏ធំមួយ ការបះបោរថាយភិង(Taiping) (១៨៥១-១៨៦៤) ដែលទាក់ទិនជុំវិញការធ្លាក់ចុះ នៃប្រទេសចិនលើកទីបីក្រោមការគ្រប់គ្រង នៃថាយភិង ធានគ័រ (Taiping Tianguo) ជាចលនាសាសនាស្រដៀងនឹងគ្រិស្តសាសនាដែរ បានដឹកនាំដោយស្ដេចស្ថានសួគ៌ ហុង សៀវឈួន(Hong Xiuquan) ។ ត្រឹមតែ១៤ឆ្នាំក្រោយមកទៀត គឺថាពួកថាយភិងបានបែកខ្ញែកខ្ទេចខ្ទីនៅទីបញ្ចប់ កងទ័ពថាយភិង ត្រូវបានកម្ទេច ក្នុងសមរភូមិណានគីងលើកទីបី(Nanking) ក្នុងឆ្នាំ ១៨៦៤ ។ មរណភាពបានបន្លឺឡើង កំឡុងការបះបោរ១៥ឆ្នាំ គឺប្រហែល២០លាននាក់ ។[២៥] លើសពីនេះ ការបះបោរកាន់តែមានតម្លៃ ក្នុងចំនែកមួយនៃជីវិត និងសេដ្ឋកិច្ចរបស់មនុស្សដែលមានជាបន្តបន្ទាប់ ជាមួយនឹងសង្គ្រាមបក្សហាកា-ភុនទី(Punti-Hakka) ការបះបោរនីអិន(Nien) ការបះបោរសាសនាឥស្លាម ការបះបោរផានថាយ(Panthay) និងការបះបោរអ្នកគុននិយម ។[២៦] ក្នុងមធ្យោបាយខ្លះ ការបះបោរ និងសន្ធិសញ្ញាមិនស្មើភាពជាច្រើន ពួកឈិងត្រូវបង្ខំចិត្ត ដើម្បីចុះហត្ថលេខាជាមួយមហាអំនាចចក្រពត្តិនិយម គឺជារោគសញ្ញា នៃអសមត្ថភាពរបស់ឈិងទាក់ទង នឹងការប្រកួតប្រជែងថ្មីក្នុងសតវត្សទី១៩ នេះ។ នៅទសវត្សឆ្នាំ១៨៦០ រាជវង្សឈិងបានដាក់កំហិតដល់ការបះបោរដោយឲប្រាក់យ៉ាងសម្បើម និងដាក់ទោសប្រហារជីវិត ។ នេះបានធ្វើឲអន្តរាយដល់ភាពជឿជាក់លើរបបឈិង និងបាននាំទៅដល់ការវាយប្រយុទ្ធគ្នាដោយផ្ដើមឡើង តាមតំបន់ដោយមេដឹកនាំខេត្តមួយចំនួន និងមនុស្សមកពីវណ្ណៈខ្ពង់ខ្ពស់បានជួយ ដល់ការបង្កើតឡើងនូវស្ដេចត្រាញ់និយមក្នុងប្រទេសចិន ។ រាជវង្សឈិង ក្រោមការដឹកនាំរបស់ព្រះចៅអធិរាជគ័ងស៊ូបានស្នងរាជ្យ មានជាប់ពាក់ព័ន្ធ ជាមួយបញ្ហាខាងទំនើបកម្មតាមរយះចលនាពង្រឹងខ្លួនឯង ។ យ៉ាងណាក៏ដោយ រវាងឆ្នាំ១៨៩៨ និង១៩០៨ ព្រះមហាក្សត្រយានីឆឺស៊ីមានអ្នកអភិវឌ្ឍ គ័ងស៊ូ បានដាក់ទោសចំពោះការពិការគំនិត ។[ត្រូវការអំណះអំណាង]. ព្រះមហាក្សត្រយានី ដោយមានការជួយជ្រោមជ្រែងពីពួកអភិរក្សបានបង្កឡើង នូវរដ្ឋប្រហារយោធាដកព្រះចៅអធិរាជវ័យក្មេងចេញពីអំនាចយ៉ាងមានប្រសិទ្ធិភាព ហើយបានបដិសេធភាគច្រើននូវកំនែទម្រង់ថ្មីៗ ដែលសំខាន់ទាំងអស់ចោលទៀត ។ គ័ងស៊ូបានសុគតមួយថ្ងៃមុនការចូលទីវង្គតនៃព្រះមហាក្សត្រយានី (អ្នកខ្លះជឿថាទ្រង់ត្រូវបានបំពុលដោយឆឺស៊ី) ។ អំពើពុករលួយរបស់មន្ត្រី ការមិនឯកភាពគ្នា និងជម្លោះរាជវង្សព្រះចៅអធិរាជបានបង្កើតឲមានកំណែទម្រង់កងទ័ពភាគច្រើនដែលឥតប្រយោជន៍ ។ ជាលទ្ធផលមួយកងទ័ពថ្មីរបស់ឈិងគឺត្រូវបានកម្ចាត់ទាំងស្រុងក្នុងសង្គ្រាម៨៨៣-១៨៨៥) និងសង្គ្រាមជប៉ុន-ចិន (១៨៩៤-១៨៩៥) ។ នៅពេលចាប់ផ្ដើមនូវសតវត្សទី២០ ការបះបោរអ្នកគុននិយម បានគំរាមកំហែងដល់ប្រទេសចិនភាគខាងជើង ។ នេះគឺជាចលនារបស់ពួកអ្នកអភិរក្សប្រឆាំងចក្រពត្តិនិយម ដែលទាមទារឲប្រទេសចិនមកកាន់ប្រពៃណីបុរាណវិញ ។ ព្រះមហាក្សត្រយានី ប្រហែលជាកំពុងនឹងស្វែងរការក្ដោបក្ដាប់អំនាចបន្តរបស់ទ្រង់វិញ ដោយទ្រង់បានចូលដៃខាងពួកអ្នកគុននិយមនៅពេលដែលពួកគេបានរុលចូលមកដល់ប៉ីជិង ។ ក្នុងការឆ្លើយតបមកវិញ ចំនាត់ការធ្វើឲធូរស្រាល របស់សម្ព័ន្ធមិត្តប្រទេសទាំងប្រាំបី ដែលបានឈ្លានពានប្រទេសចិនដើម្បីជួយសង្គ្រោះពួកបេសកជនបរទេស ដែលត្រូវបានគេឡោមព័ទ្ធ ។ ក្នុងនោះរួមមានកងកម្លាំងអង់គ្លេស ជប៉ុន រុស្ស៊ី អ៊ីតាលី អាល្លឺម៉ង់ បារាំង អាមេរិក និងអូទ្រីស ពួកសម្ព័ន្ធមិត្តបានកម្ចាត់ពួកអ្នកគុននិយម ហើយនិងទាមទារឲការបន្ធូបន្ថយបន្ថែមទៀតពីរាជការឈិង ៕ សម័យទំនើប
សាធារណរដ្ឋចិបារាំង-ចិន (១ន
ដោយអស់ចិត្តនឹងការតស៊ូក្នុងរាជវាំងឈិង ដើម្បីធ្វើការកែទម្រង់ នឹងភាពកម្សោយរបស់ចិន ពួកមន្ត្រីវាំងក្មេងៗ មន្ត្រីយោធា និងពួកសិស្សនិស្សិតបានចាប់ផ្ដើមគាំទ្រ ដល់ការផ្ដួលរំលំរាជវង្សឈិងហើយបង្កើត សាធារណរដ្ឋមួយឡើង ។ ពួកគេត្រូវបានជំរុញ និងលើកទឹកចិត្តដោយគំនិតបដិវត្តន៍របស់ស៊ុន យ៉ាតសេន(Sun Yat-sen) ។ នៅពេលដែល ស៊ុន យ៉ាតសេន ត្រូវបានស្នើសុំ ដោយមនុស្សម្នាក់ក្នុងចំណោមពួកមេទ័ពបដិវត្តន៍លើអ្វី ដែលលោកបានអះអាង លើហេតុផលជោគជ័យលោកបាននិយាយថា ដើម្បីគ្រិស្តសាសនាជាជាងហេតុផលមួយណាផ្សេងទៀត ។ តាមរយះឧត្ដមគតិសេរីភាពសាសនា និងតាមអ្វីទាំងនេះវាបានបណ្ដុះគំនិតគ្រប់ទីកន្លែងនូវទ្រឹស្ដីក្ដីស្រលាញ់ និងសន្តិភាពសកល ។ ឧត្ដមគតិទាំងនេះអំពាវនាវដល់ជនជាតិចិន ពួកគេបានបង្កឡើងនូវបដិវត្តន៍ដ៏ធំមួយ ហើយពួកគេបានបូជាព្រោះតែលក្ខណៈសន្តិភាពរបស់បដិវត្តន៍នេះ ។" ![]() ទាសភាព ក្នុងប្រទេសចិនត្រូវបានលុបបំបាត់ក្នុងឆ្នាំ១៩១០ ។ [២៧] ការបះបោររបស់កងទ័ពបដិវត្តន៍ គឺការបះបោរអ៊ូឆាង (Wuchang) បានចាប់ផ្ដើមនៅ ថ្ងៃ១០ ខែតុលា ឆ្នាំ១៩១១នៅអ៊ូហាន(Wuhan) ។ រដ្ឋាភិបាលបណ្ដោះអាសន្ននៃសាធារណរដ្ឋចិនត្រូវបានបង្កើតឡើងនៅណានជិង (Nanjing) ថ្ងៃ១២ មិនា ឆ្នាំ១៩១២ ដែលមាន ស៊ុន យ៉ាតសេន ជាប្រធានាធិបតីក៏ប៉ុន្តែលោកស៊ុន ត្រូវបង្ខំឲផ្ទេរអំនាចមកឲ យាន ស៊ឺខាយ (Yuan Shikai)វិញជាអ្នកបញ្ជាការកងទ័ពថ្មី និងធ្លាប់ជាអគ្គសេនាបតីក្រោមរាជការឈិង ជាផ្នែកនៃកិច្ចព្រមព្រៀងដែលអនុញ្ញាតឲស្ដេចឈិងចុងក្រោយដាក់រាជ្យ (ការសម្រេចចិត្តមួយ ដែលធ្វើឲលោកស៊ុនស្ដាយក្រោយ) ។ ជាងពីរបីឆ្នាំបន្ទាប់មកទៀត លោកយាន បានចាត់ចែងលុបចោលរដ្ឋសភាខេត្ត និងរដ្ឋសភាជាតិចោល ហើយបានប្រកាសខ្លួនឯងជា ព្រះចៅអធិរាជក្នុងចុងឆ្នាំ១៩១៥ ។ មហិច្ឆតារបស់អធិរាជយាន ត្រូវប្រឆាំងយ៉ាងដាច់អហង្ការដោយអ្នកក្រោមបង្គាប់របស់គាត់ ដោយប្រឈមមុខ ជាមួយនឹងទិដ្ឋភាពនៃការបះបោរ គាត់ក៏បានដាក់រាជ្យក្នុងខែមិនា ១៩១៦ ហើយស្លាប់ក្នុងខែ មិថុនាឆ្នាំដដែលនោះ ។ មរណភាពរបស់គាត់បានបន្សល់ទុក នូវភាពគ្មានអ្នកគ្រប់គ្រងអំនាច ក្នុងប្រទេសចិន រដ្ឋាភិបាលសាធារណរៈទាំងមូលផ្ទុយមកវិញត្រូវបានបែកខ្ចាយអស់ ។ នេះហើយបាននាំទៅដល់សម័យស្ដេចត្រាញ់កំឡុងពេលនោះដែរភាគច្រើននៃផ្ទៃប្រទេសត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលចំរុះផ្លាសប្ដូរជាញឹកញាប់ ព្រោះដោយសារតែការប្រកួតប្រជែង របស់មេដឹកនាំយោធាតាមខេត្តមួយចំនួន ។ ក្នុងឆ្នាំ១៩១៩ ចលនាថ្ងៃទីបួនឧសភា បានចាប់ផ្ដើមតបតនឹងលក្ខ័ណ្ឌដោយរំលោភលើប្រទេសចិនតាមរយះសន្ធិសញ្ញាវ៉ឺសៃដែលបញ្ចប់សង្គ្រាមលោកលើកទី១ប៉ុន្តែភ្លាមៗប្រែក្លាយជាចលនាប្រឆាំងនឹងស្ថានភាពក្នុងស្រុករបស់ចិនទៅវិញ ។ ការគ្មានជំនឿលើទស្សនវិជ្ជាអឺរ៉ុបសេរីក្នុងចំណោមបញ្ញវន្តចិន ដោយពួកគេត្រូវដើរតាម ពីក្រោយការជ្រើសរើស មាគ៌ាមនោគមវិជ្ជានយោបាយដាច់ខាតទៅវិញ ។ នេះជាពេល ដែលសាបព្រួសនូវគ្រាប់ពូជជម្លោះមិនអាចផ្សះផ្សារបានរវាងពួកឆ្វេង និយមនិងស្ដាំនិយមក្នុងប្រទេសចិន ដែលបាននឹងគ្របដណ្ដប់ប្រវត្តិសាស្ត្រចិនអស់ពេញ មួយសតវត្សមកហើយ ។ ក្នុងទសវត្ស ឆ្នាំ ១៩២០ ស៊ុន យ៉ាតសេន បានបង្កើតឡើងនូវមូលដ្ឋានបដិវត្តន៍ ក្នុងប្រទេសចិនភាគខាងត្បូង ហើយប្រកាសបង្រួបបង្រួមប្រទេស ដែលបានបែកបាក់គ្នា ។ ជាមួយការជួយពីសូវៀត លោកបានចូលជាសម្ព័ន្ធមិត្ត ជាមួយគណប្សកុម្មុយនិស្តចិន ដែលទើបនឹងដុះស្លាប ។ ក្រោយមរណភាព លោកស៊ុន ដោយជំងឺមហារីក ក្នុងឆ្នាំ១៩២៥ កូនសិស្សវ័យក្មេងរបស់លោក ឆៀង ខាយចៀក (Chiang Kai-shek) បានក្ដោបក្ដាប់អំណាច កួមិងថាង (គណបក្សជាតិនិយម រឺ ខេអ៊ែមធី (KMT) ហើយបន្តក្នុងការនាំយកមកវិញនូវភាគធំ នៃប្រទេសចិនកណ្ដាល និងខាងត្បូងក្រោមអំនាចរបស់បក្ស ក្នុងយុទ្ធនាការយោធាមួយ ដែលគេបានស្គាល់ថាជាបេសកកម្មភាគខាងជើង ។ កំពុងតែកម្ចាត់ពួកស្ដេចត្រាញ់នៅភាគខាងត្បូង និងចិនកណ្ដាល ដោយកងកម្លាំងយោធា លោកឆៀង អាចទទូលបានមកវិញនូវភក្ដីភាពដ៏តិចតួច របស់ពួកស្ដេចត្រាញ់ភាគខាងជើង ។ ក្នុងឆ្នាំ១៩២៧ លោកឆៀងតម្រង់ទៅរកពួកស៊ីភីស៊ី (CPC) ហើយដោយចាំមិនភ្លេចទេលោកបានបណ្ដេញកងទ័ពស៊ីភីស៊ី និងមេរបស់វា គឺពីមូលដ្ឋានទ័ពពួកវាទៅកាន់ភាគខាងត្បូង និងខាងកើតប្រទេសចិន ។ ក្នុងឆ្នាំ ១៩៣៤ ដោយបានបណ្ដេញពីមូលដ្ឋានទ័ពតាមតំបន់ភ្នំរបស់ពួកគេដូចជា សាធារណរដ្ឋសូវៀតចិន កងកម្លាំងស៊ីភីស៊ី បានចេញដំណើរជាចលនាទ័ពវែងៗកាត់តាមតំបន់ ដែលមានភូមិសាស្ត្រស្មុគស្មាញបំផុតក្នុងប្រទេសចិន នៅឯខាងជើងឆៀងខាងលិច ជាកន្លែង ដែលបង្កើតឡើង នូវមូលដ្ឋានទ័ពព្រៃ នៅយានអានក្នុងខេត្តសានស៊ី ។ កំឡុងពេលចលនាចល័តទ័ពវែងពួកកុម្មុយនិស្ត បានរៀបចំឡើងវិញក្រោមមេដឹកនាំថ្មី ម៉ៅ សេទុង(Mao Zedong|Mao Tse-tung) ។ ការតស៊ូដ៏ជូរចត់ រវាង ខេអ៊ែមធី និងស៊ីភីស៊ី បានបន្តដោយបើកចំហ រឺក៏លួចលាក់ឆ្លងកាត់ការកាន់កាប់របស់ជប៉ុន (១៩៣១-១៩៤៥) នូវផ្នែកផ្សេងៗនៃប្រទេសអស់រយះកាល១៤ឆ្នាំមក ។ គណបក្សចិនទាំងពីរបានបង្កើតរណសិរ្សរួបរួមដែលមានត្រឹមតែឈ្មោះដើម្បីប្រឆាំងពួកជប៉ុនក្នុងឆ្នាំ១៩៣៧ កំឡុងសង្គ្រាមជប៉ុន-ចិន (១៩៣៧-១៩៤៥) ដែលប្រែក្លាយជាផ្នែកមួយនៃសង្គ្រាមលោកលើកទី២ ។ បន្តបន្ទាប់ពីការបរាជ័យរបស់ជប៉ុនក្នុងឆ្នាំ១៩៤៥ សង្គ្រាមរវាង ពួកខេអ៊ែមធី និងពួកស៊ីភីស៊ី បានបន្ត បន្ទាប់ពីបរាជ័យលើកិច្ចប្រឹងប្រែង នៅក្នុងការផ្សះផ្សារគ្នា និងកិច្ចព្រមព្រៀង ដែលបានចរចារគ្នារួចហើយ ។ មកទល់ឆ្នាំ១៩៤៩ ពួកស៊ីភីស៊ី បានកាន់កាប់ភាគច្រើននៃផ្ទៃប្រទេស ។ (សូមមើល សង្គ្រាមផ្ទៃក្នុងប្រទេសចិន) នៅចុងបញ្ចប់សង្គ្រាមលោកលើកទី២ក្នុងឆ្នាំ១៩៤៥ ជាផ្នែកមួយនៃការចុះចាញ់របស់ជប៉ុនទាំងស្រុង កងទ័ពជប៉ុន នៅតៃវ៉ាន់បានចុះចាញ់កងទ័ពសាធារណរដ្ឋចិន ដោយប្រគល់អំនាចក្នុងការគ្រប់គ្រងតៃវ៉ាន់ពេញទីដល់ ឆៀង ខាយចៀក ។[២៨] នៅពេលដែលលោកឆៀង បានបរាជ័យដោយសារកងទ័ពស៊ីភីស៊ីនៅចិនដីគោកក្នុងឆ្នាំ ១៩៤៩ លោកបានដកថយទៅកោះតៃវ៉ាន់ ជាមួយរដ្ឋាភិបាលរបស់លោក និងកងទ័ពដែលគោរពវិន័យបំផុតរបស់លោក នាំមកជាមួយដែរ ភាពសំខាន់បំផុតនៃភាពជាអ្នកដឹកនាំខេអ៊ែមធី និងអ្នកគាំទ្រដ៏ច្រើនរបស់ពួកគេទៀត ។ ឆ្នាំ១៩៤៩ ដល់ បច្ចុប្បន្ន
ជាមួយជ័យជំនះរបស់បក្សកុម្មុយនិស្តចិន ហើយនិងការប្រកាសរបស់ពួកគេ នូវសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃ ១ តុលា ឆ្នាំ១៩៤៩ តៃវ៉ាន់ត្រូវបានបែកបាក់នយោបាយម្ដងទៀត ពីចិនដីគោក និងត្រូវគ្រប់គ្រងបន្តទៅទៀតដោយសាធារណរដ្ឋចិនមកដល់សព្វថ្ងៃនេះ ។ គ្មានសន្ធិសញ្ញាសន្តិភាព ដែលធ្លាប់បានចុះហត្ថលេខា រវាងគូបដិបក្សទាំងពីរឡើយ ។ ចំពោះប្រវត្តិនៃសាធារណរដ្ឋប្រជាមានិតចិនតាំងពីឆ្នាំ១៩៤៩ សូមមើលប្រវត្តិសាធារណរដ្ឋប្រជាមានិតចិន ។ ចំពោះប្រវត្តិនៃសាធារណរដ្ឋចិនតាំងពីឆ្នាំ១៩៤៩ សូមមើលសាធារណរដ្ឋចិននៅតៃវ៉ាន់ (១៩៤៩-បច្ចុប្បន្ន) ។ មើលផងដែរ
កំណត់ត្រា
កំណត់ត្រាសៀវភៅការស្រង់មតិ
បុរេប្រវត្តិ
រាជវង្សស្ឆាង
រាជវង្សហាន
ជិន នគរទាំងដប់ប្រាំមួយ និងរាជវង្សខាងជើង និងខាងត្បូង
រាជវង្សសួយ
រាជវង្សថាង
រាជវង្សសុង
រាជវង្សមិង
រាជវង្សឈិង
សម័យសាធារណរដ្ឋ
សម័យកុម្មុយនិស្ត ១៩៤៩-បច្ចុប្បន្ន
បដិវត្តន៍វប្បធ៌ម ១៩៦៦-៧៦
សេដ្ឋកិច្ច និងបរិស្ថាន
ស្ត្រី និងយេនឌ័រ
អានបន្ថែម
តំនភ្ជាប់ខាងក្រៅ
|
Portal di Ensiklopedia Dunia