អាស៊ីហ្គេមឆ្នាំ១៩៩០
អាស៊ីហ្គេមលើកទី១១ ត្រូវបានប្រារព្ធឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន ពីថ្ងៃទី២២សីហា ដល់ទី៧ តុលា ១៩៩០។ នេះជាព្រឹត្តិការណ៍អន្តរជាតិខ្នាតធំទី១ដែលត្រូវបានធ្វើឡើងនៅសាធារណរដ្ឋប្រជាមានិតចិន។ កីឡាករចំនួន ៦ ១២២ នាក់មកពី៣៧ប្រទេសបានចូលរួមប្រកួតលើព្រឹត្តិការណ៍កីឡា២៩។ កីឡាបើកឆាកមាន សូហ្វបល សីដក់ វូស៊ូ kabaddi និងប្រណាំងទូកក្ដោង។ ប្រធានក្រុមប្រឹក្សាអូឡាំពិចអាស៊ីលោក Sheikh Fahad Al-Sabah បានបាត់បង់ជីវីតនៅក្នុងអំពើឈ្លានពានគុយវ៉ែតពីសំនាក់អ៊ីរ៉ាក់។ ទីស្នាក់ការរបស់ក្រុមប្រឹក្សាអូឡាំពិចអាស៊ីបានរើជាបណ្ដោះអាសន្នទៅអង់គ្លេស រហូតដល់គុយវ៉ែតបានសេរីភាពវិញនៅឆ្នាំ១៩៩១។ ឯកត្តកម្មពិភពលោក៧ (ផ្នែកបាញ់ព្រួញ ៦ និង ប្រណាំងកង់ ១) និងឯកត្តកម្មអាស៊ីហ្គេម៨៩ត្រូវបានបំបែក។ អាស៊ីហ្គេមឆ្នាំ១៩៩០ ជាចលករជំរុញអោយមានការរីកចំរើនវិស័យកីឡានៅប្រទេសចិន។ ចិនបានទៅចូលរួមដេញថ្លៃកីឡាអូឡាំពិចរដូវក្ដៅឆ្នាំ២០០០ ហើយទីបំផុតបានឈ្នះការដេញថ្លៃកីឡាអូឡាំពិចរដូវក្ដៅឆ្នាំ២០០៨។ ប្រទេសដែលចូលរួម
កំនត់ត្រាមេដាយ(ប្រទេសម្ចាស់ផ្ទះត្រូវបានដាក់ពណ៌)
ព្រឹត្តិការណ៍កីឡាតំនភ្ជាប់ក្រៅ
|
Portal di Ensiklopedia Dunia