អាស៊ីហ្គេមអាស៊ីហ្គេម (ជាភាសាអង់គ្លេស៖ Asian Games) ជាព្រឹត្តិការណ៍ពហុកីឡា ដែលធ្វើឡើងរៀងរាល់៤ឆ្នាំម្ដងក្នុងចំនោមកីឡាករនៅអាស៊ី។ ព្រឹត្តិការណ៍នេះរៀបចំដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA)និង ក្រោមការត្រួតពិនិត្យពី គណកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។ ជាទូទៅមានតែរដ្ឋដែលត្រូវបានទទួលស្គាល់ទេដែលចូលរួម លើកលែងករណីរបស់ប្រទេសគ្មានអធិបតេយ្យភាពមួយចំនួន ដូចជាតៃវ៉ាន់ ដែលត្រូវបានអនុញ្ញាតិអោយចូលរួមប្រកួតក្នុងនាមចិនតៃប៉ិ ដោយសារស្ថានភាពនយោបាយរបស់តៃវ៉ាន់។ ប្រវត្តិការប្រកួតកីឡាជើងឯកចុងបូព៌ា (Far Eastern Championship Games)អាស៊ីហ្គេមមានឫសគល់ពីការប្រកួតពហុកីឡានៅអាស៊ីតូចមួយ ដែលមានឈ្មោះថា ការប្រកួតកីឡាជើងឯកចុងបូព៌ា។ វាជាការប្រកួតដែលត្រូវបានបង្កើតឡើងក្នុងការរឹតចំនងសាមគ្គីភាពនិងសហប្រតិបត្តិការរវាងប្រទេស៣គឺ៖ ចក្រភពជប៉ុន កំរងកោះហ្វីលីពីន និង ចិន។ ការប្រកួតលើកទី១ធ្វើឡើងនៅទីក្រុងម៉ានីល នៅឆ្នាំ១៩១៣។ ប្រទេសនៅអាស៊ីដទៃទៀតបានចូលរូមជាបណ្ដើរៗនាពេលបន្ទាប់។ ប៉ុន្តែព្រឹត្តិការណ៍នេះត្រូវបានផ្អាកនៅឆ្នាំ១៩៣៨ ពេលដែលជប៉ុនឈ្លានពានចិន ដែលជាបុព្វហេតុនៃសង្គ្រាមលោកលើកទី២នៅប៉ាស៊ីហ្វិក។ ការបង្កើតអាស៊ីហ្គេមបន្ទាប់ពីសង្គ្រាមលោកលើកទី២ ប្រទេសនៅអាស៊ីមួយចំនួនបានទទួលឯករាជ្យ។ ប្រទេសដែលទើបបានឯករាជ្យថ្មីៗទាំងនេះ ចង់អោយមានការប្រកួតប្រជែងថ្មី១ ដែលនៅក្នុងនោះ កិត្យានុភាពរបស់ប្រទេសនៅអាស៊ីមិនមែនបង្ហាញឡើងតាមអំពើហឹង្សាទេ តែគួរតែត្រូវបានពង្រឹងដោយការយោគយល់គ្នាទៅវិញទៅមក។ នៅខែសីហា ១៩៤៨ ក្នុងឱកាសការប្រកូតកីឡាអូឡាំពិកលើកទៅ១៤នៅឡិនដិន តំនាងរបស់ IOC ជនជាតិឥណ្ឌា លោក ហ្គុរុ ឌុត សុងឌី វានស្នើដល់អ្នកដឹកនាំក្រុមកីឡាករពីអាស៊ីទាំងអស់អោយធ្វើការពិភាក្សាគ្នាក្នុងការរៀបចំអាស៊ីហ្គេម។ ពួកគេបានព្រមព្រៀងគ្នាបង្កើតសហព័ន្ឋអត្តពលិកអាស៊ីមួយ។ គណកម្មាធិការមួយត្រូវបានបង្កើតឡើងដើម្បីចងក្រងច្បាប់សំរាប់សហព័ន្ឋ។ នៅខែកុម្ភៈ ១៩៤៩ សហព័ន្ឋអាស៊ីហ្គេមត្រូវបានបង្កើតជាផ្លូវការ។ សហព័ន្ឋបានសំរេចធ្វើការប្រកួតអាស៊ីហ្គេមលើកទី១នៅឆ្នាំ ១៩៥១ នៅទីក្រុងញូដេលីប្រទេសឥណ្ឌា។ ការទទួលស្គាល់របស់សហព័ន្ឋនៅឆ្នាំ១៩៦២ សហព័ន្ឋមានការខ្វែងគំនិតគ្នាក្នុងការរាប់បញ្ចូលសាធារណរដ្ឋចិន និង អ៊ីស្រាអែល។ ឥណ្ឌូនេស៊ីដែលជាម្ចាស់ផ្ទះនាពេលនោះ បានបដិសេដការចូលរួមរបស់អ៊ីស្រាអែល និង សាធារណរដ្ឋចិន (ដោយសារវត្តមានសាធារណរដ្ឋប្រជាមានិតចិន)។ នៅឆ្នាំ១៩៧០ កូរ៉េខាងត្បូងបានលុបចោលគំរោងធ្វើជាម្ចាស់ផ្ទះ ដោយសារមានគំរាមគំហែងសន្ដិសុខពីកូរ៉េខាងជើង ជាហេតុបង្ខំអោយថៃដែលជាម្ចាស់ផ្ទះមុន ធ្វើជាម្ចាស់ផ្ទះម្ដងទៀតក្រោមមូលនិធិកូរ៉េខាងត្បូង។ នៅឆ្នាំ១៩៧៣ សហព័ន្ឋមានភាពចំរូងចំរាស់ម្ដងទៀត ដោយសារអាមេរិកនិងប្រទេសដទៃទៀតទទួលស្គាល់ជាផ្លូវការការប្រឆាំងរបស់សាធារណរដ្ឋចិននិងប្រជាជាតិអារ៉ាប់ចំពោះអ៊ីស្រាអែល។ នៅឆ្នាំ១៩៧៧ ប៉ាគីស្ថានបានលុបចោលគំរោងធ្វើជាម្ចាស់ផ្ទះ ដោយសារជំលោះជាមួយបង់ក្លាដែស្ស និង ឥណ្ឌា ។ ថៃបានស្ម័គ្រចិត្តជួយដោយទទួលរៀបចំអាស៊ីហ្គេមនៅបាងកក។ គណកម្មាធិការអូឡាំពិកជាតិនៅអាស៊ីទាំងអស់សំរេចចិត្តសើរើធម្មនុញ្ញសហព័ន្ឋអាស៊ីហ្គេមឡើងវិញ។ សមាគមថ្មីមួយឈ្មោះ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានចាប់បដិសន្ឋិ នៅខែវិច្ឆិកា ១៩៨១ ហើយឥណ្ឌាត្រូវបានអនុញ្ញាតិអោយធ្វើជាម្ចាស់ផ្ទះអាស៊ីហ្គេមឆ្នាំ១៩៨២ ស្របតាមកាលវិភាគរបស់សហព័ន្ឋចាស់ដដែល។ តៃវ៉ាន់(សាធារណរដ្ឋចិន)ត្រូវបានអនុញ្ញាតិអោយចូលរួមឡើងវិញ ប៉ុន្តែ OCA សំរេចធ្វើតាមស្តង់ដារ IOC ដោយអោយប្រើឈ្មោះជា ចិនតៃប៉ិ។ OCA ក៏សំរេចដកអ៊ីស្រាអែលចេញជានិរន្តន៍ និងបានស្នើសុំអោយប្រទេសនេះ ចួលរួមប្រកួតកីឡានៅទ្វីបអឺរ៉ុបវិញ។ ការពង្រីកនៅអាស៊ីហ្គេមឆ្នាំ១៩៩៤ OCA បានអនុញ្ញាតិអោយប្រទេសក្រោមអតីតសហភាពសូវៀតទាំង៥ (កាហ្សាក់ស្ថាន គាហ្គីស្ថាន អ៊ូបេគីស្ថាន តូរមិនីស្ថាន និង តាជីគីស្ថាន) ចូលរួម ទោះជាមានការជំទាស់ពីបណ្ដាប្រទេសមួយចំនួនក៏ដោយ។ នៅឆ្នាំ២០០៦ អូស្ត្រាលីត្រូវបានបដិសេដមិនអោយចូលជាសមាជិក ដោយការណ៍នេះវាអយុត្តិធម៌ចំពោះប្រទេសតូចៗដទៃទៀតនៅអូសេអានី។ បញ្ជីរាយព្រឹត្តិការណ៍អាស៊ីហ្គេម![]()
1 ដោយឡើយគ្រោងធ្វើនៅ កូរ៉េខាងត្បូង ព្រឹត្តិការណ៍កីឡាខាងក្រោមនេះជាព្រឹត្តិការណ៍កីឡាដែលត្រូវបានធ្វើនិងនឹងត្រូវធ្វើឡើងនៅអាស៊ីហ្គេម។
សូមមើលផងដែរតំនភ្ជាប់ក្រៅ
|
Portal di Ensiklopedia Dunia