អាស៊ីហ្គេមឆ្នាំ១៩៨៦
អាស៊ីហ្គេមលើកទី១០ ត្រូវបានប្រារព្ធឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ពីថ្ងៃទី២០សីហា ដល់ទី៥តុលា ១៩៨៦។ កន្លែងប្រកួតទាំងអស់នៅក្នុងអាស៊ីហ្គេមលើកទី១០នេះ ជាកន្លែងតែមួយជាមួយកីឡាអូឡាំពិចរដូវក្ដៅឆ្នាំ១៩៨៨ដែរ។ កីឡាករចំនួន ៤ ៨៣៩ នាក់មកពី២៧ប្រទេសបានចូលរួមប្រកួតកីឡាលើកនេះ។ កីឡាបើកឆាកមាន យូដូ តៃក្វាន់ដូ ប្រណាំងកង់(នារី) និង បាញ់កាំភ្លើង(នារី)។ ឯកត្តកម្មអាស៊ីហ្គេម៨៣ និងឯកត្តកម្មពិភពលោក៣ត្រូវបានបំបែក។ អាស៊ីហ្គេមនៅសេអ៊ូលជាសញ្ញានៃភាពពេញវ័យនៃកីឡានៅកូរ៉េខាងត្បូង។ កូរ៉េខាងត្បូងបានឡើងមកលេខ២ក្នុងកំនត់ត្រាមេដាយ។ ចាប់ពីអាស៊ីហ្គេមលើកនេះមក ចិននិងកូរ៉េខាងត្បូងផ្លាស់វេនគ្នា ក្នុងចំនាត់ថ្នាក់លេខ១និងលេខ២ (លើកលែងតែអាស៊ីហ្គេមឆ្នាំ១៩៩៤ដែលធ្វើឡើងនៅហ៊ីរ៉ូស៊ីម៉ាប៉ុណ្ណោះ)។ គ្រប់ប្រទេសសង្គមនិយម (លើកលែងតែសាធារណរដ្ឋប្រជាមានិតចិន) បានធ្វើពហិការមិនចូលរួមប្រកួត ដោយសារបញ្ហានយោបាយ។ កំនត់ត្រាមេដាយ(ប្រទេសម្ចាស់ផ្ទះត្រូវបានដាក់ពណ៌)
ព្រឹត្តិការណ៍កីឡា
តំនភ្ជាប់ក្រៅ
|
Portal di Ensiklopedia Dunia