ប្រាសាទទទឹងថ្ងៃ

ប្រាសាទទទឹងថ្ងៃ​ ជាប្រាសាទមួយដែលកសាងឡើងនៅសតវត្សរ៍ទី ១០ ធ្វើអំពីថ្មភក់និងឥដ្ឋប៉ុន្តែបច្ចុប្បន្ននេះបានបាក់បែកស្ទើរទាំងស្រុង ដោយគេឃើញមាននៅសល់តែតួទ្វារប្រាង្គប្រាសាទប៉ុណ្ណោះ។អាចថាខុសប្លែកពីប្រាសាទដទៃនៅខេត្តសៀមរាបដែលសម្បូរដើមឈើច្រើន។ប្រាសាទតូចមួយនេះបែរជាសម្បូរទៅដោយដើមឫស្សីទៅវិញដែលវាជាទិដ្ឋភាពមួយធ្វើឲ្យយើងមានអារម្មណ៍ប្លែកពីប្រាសាទនានាខ្លាំងមែនទែន។ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។គួរឲ្យសោកស្ដាយដែលប្រាសាទនេះមិនសូវមានភ្ញៀវទេសចរទៅដល់ទេទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ[]

ឯកសារយោង

  1. កម្ពុជា ដែនដីសុវណ្ណភូមិ - Cambodia Golden Territory
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya