ម៉ាលី

សាធារណរដ្ឋម៉ាលី
បាវចនា
Un peuple, un but, une foi (បារាំង)
"Mɔgɔ kelen, laɲini kelen, dannaya kelen" (បាំបារ៉ា)
"ប្រជាជនមួយ គោលដៅមួយ ជំនឿមួយ"
ភ្លេងជាតិ
Le Mali (បារាំង)
("ឡឺម៉ាលី")
ទីតាំងប្រទេសម៉ាលី (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសម៉ាលី (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
បាម៉ាកូ
12°39′N 8°0′W / 12.650°N 8.000°W / 12.650; -8.000
ភាសាផ្លូវការភាសាជាតិចំនួន ១៣[][]
ភាសាការងារ
ភាសានិយាយ
ក្រុមជនជាតិ
សាសនា
(ឆ្នាំ ២០២១)[]
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋអាស្រ័យប្រធានាធិបតីក្រោមអំណាចយោធា[]
អាស៊ីមី ហ្គោអ៊ីតា (ស្ដីទី)
អាប់ឌូឡាយេ ម៉ៃហ្គា (ស្ដីទី)
នីតិបញ្ញត្តិរដ្ឋសភា
ប្រវត្តិសាស្ត្រ
- និម្មិតកម្មនៃសាធារណរដ្ឋស៊ូដង់
២៤ វិច្ឆិកា ១៩៥៨
- រួមបញ្ចូលជាមួយសេនេកាល់ដើម្បីបង្កើតសហព័ន្ធម៉ាលី
៤ មេសា ១៩៥៩
- ទទួលឯករាជ្យពីបារាំង
២០ មិថុនា ១៩៦០
- រំលាយសហព័ន្ធម៉ាលី
២០ កក្កដា ១៩៦០
- ប្រកាសជាសាធារណរដ្ឋម៉ាលី
២២ កញ្ញា ១៩៦០
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១,២៤០,១៩២ គ.ម   (ទី២៣)
- ផ្ទៃទឹក (%)
១.៦
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២៤)
២១,៩៩០,៦០៧[] (ទី៦១)
​​១១.៧ នាក់/គ.ម   (ទី២១៥)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase ៦១.៦២៥ ពាន់លានដុល្លារ[] (ទី១១៥)
- ក្នុងម្នាក់
increase ២,៦៣៩ ដុល្លារ[] (ទី១៧៤)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase ២១.៣០៩ ពាន់លានដុល្លារ[] (ទី១២៣)
- ក្នុងម្នាក់
increase ៩១២ ដុល្លារ[] (ទី១៧៥)
ជីនី (២០១០)៣៣.០ref name="wb-gini">"Gini Index". ធនាគារពិភពលោក. Archived from the original on 8 December 2015. Retrieved 22 January 2025.</ref>
មធ្យម
HDI (២០២២)decrease ០.៤១០[១០]
ទាប · ទី១៨៨
រូបិយវត្ថុហ្វ្រង់ CFA អាហ្វ្រិកកណ្ដាល​ (XOF)
ល្វែងម៉ោងUTC    (GMT)
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+២២៣
កូដ ISO 3166ML
ដែនកម្រិតខ្ពស់.ml
Q912 លើវីគីទិន្នន័យ
មើលជា Q912 លើវីគីទិន្នន័យ

ប្រទេសម៉ាលី[ស ៣] ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋម៉ាលី[ស ៤] គឺជាប្រទេសមួយស្ថិតនៅតំបន់អាហ្វ្រិកខាងលិច។ ម៉ាលីជាប្រទេសធំជាងគេបំផុតទីប្រាំបីនៅទ្វីបអាហ្រ្វិក ដោយមានក្រឡាផ្ទៃសរុប ១,២៤១,២៣៨ គីឡូម៉ែត្រការ៉េ។ ប្រទេសនេះមានព្រំប្រទល់ខាងជើងជាប់នឹងប្រទេសអាល់ហ្សេរី ខាងកើតជាប់នឹងប្រទេសនីហ្សេរីយ៉ា ពាយ័ព្យជាប់ប្រទេសម៉ូរីតានី ខាងត្បូងជាប់ប្រទេសបួគីណាហ្វាសូ និងកូតឌីវ័រ ហើយប៉ែកលិចជាប់ប្រទេសគីនេ និងសេនេកាល់។ ប្រទេសម៉ាលីមានប្រជាជនរស់នៅចំនួន ២៤ លាននាក់ ដែលក្នុងនោះមានប្រជាជនប្រមាណ ៤៧.១៩% មានអាយុនៅក្រោម ១៥ ឆ្នាំគិតត្រឹមឆ្នាំ២០២៤។[១១] ប្រទេសនេះមានភាសាផ្លូវការចំនួន ១៣​ ភាសា ខណៈភាសាបាំបារ៉ាគឺជាភាសាដែលគេនិយមប្រើប្រាស់បំផុត។ ទីក្រុងបាម៉ាកូគឺជារដ្ឋធានី​ និងទីក្រុងធំបំផុតនៅក្នុងប្រទេសម៉ាលី។

ទឹកដីប៉ែកខាងជើងនៃប្រទេសម៉ាលីបានលាតសន្ធឹងយ៉ាងជ្រៅចូលទៅចំចំណុចកណ្ដាលនៃវាលលំហសាហារ៉ា។ រីឯប៉ែកខាងត្បូងនៃប្រទេសនេះវិញដែលជាតំបន់ប្រជាជនភាគច្រើនរស់នៅ គឺស្ថិតនៅក្នុងតំបន់វាលស្មោងស៊ូដង់ និងក៏ជាតំបន់ដែលទន្លេនីហ្សេ និងសេណេកាល់ហូរកាត់ផងដែរ។ សេដ្ឋកិច្ចប្រទេសនេះភាគច្រើនពឹងផ្អែកលើវិស័យកសិកម្ម និងអាជីវកម្មរ៉ែ ដោយមានធនធានធម្មជាតិសម្បូរបែបបំផុតជារ៉ែមាស ដែលនាំឱ្យម៉ាលីក្លាយជាប្រទេសផលិតមាសច្រើនបំផុតទីបីនៅទ្វីបអាហ្វ្រិក។ ក្រៅពីមាស ប្រទេសម៉ាលីក៏ត្រូវបានគេស្គាល់ផងដែរថាជាអ្នកនាំចេញអំបិលដ៏លេចធ្លោមួយ។

ទឹកដីម៉ាលីបច្ចុប្បន្នធ្លាប់ជាផ្នែកមួយនៃចក្រភពធំៗចំនួនបីនៃតំបន់អាហ្វ្រិកខាងលិចដូចជា៖ ចក្រភពកាណា (ដែលជាឈ្មោះប្រទេសកាណាសព្វថ្ងៃយកតាម) ចក្រភពម៉ាលី (ឈ្មោះប្រទេសនេះ) និងចក្រភពសុនហ្កៃ។ នៅចំណុចកំពូលនៃចក្រភពម៉ាលីក្នុងឆ្នាំ១៣០០ វាត្រូវជារដ្ឋចក្រភពដែលមានទ្រព្យអំណាចស្តុកស្តម្ភច្រើនជាងគេនៅទ្វីបអាហ្រ្វិក[១២] ដោយប្រវត្តិវិទូជាច្រើនរូបជឿថាព្រះអធិរាជនៃចក្រភពនេះព្រះនាមម៉ង់សា មូសាគឺជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សលោក។[១៣][១៤][១៥] ក្រៅពីជាមហាអំណាចសេដ្ឋកិច្ចនិងរ៉ែ ម៉ាលីនៅមជ្ឈិមសម័យគឺជាមជ្ឈមណ្ឌលនៃឥស្លាមសាសនា វប្បធម៌ និងចំណេះដឹងដ៏ប្រពៃ ខណៈទីក្រុងទុំបុកធូត្រូវជាពន្លឺនៃចំណេះដឹងក្នុងតំបន់ដោយសាកលវិទ្យាល័យនៃទីក្រុងនោះមានអាយុកាលចំណាស់ខ្លាំងនិងនៅតែសកម្មរហូតមកដល់បច្ចុប្បន្ន។ ចក្រភពសុនហ្កៃបានវាយត្របាក់យកអាណាចក្រម៉ាលីនៅក្នុងឆ្នាំ១៤៦៨ តែមកដល់ឆ្នាំ១៥៩១ កងទ័ពសាអាឌីម៉ារ៉ុកក៏ចូលមកវាយឈ្លានពានផ្ដួលរំលំរដ្ឋសុនហ្កៃទាំងមូល។ នៅចុងសតវត្សរ៍ទី១៩ ក្នុងអំឡុងពេលដែលមហាអំណាចអឺរ៉ុបកំពុងវាតទីគ្រប់គ្រងទ្វីបអាហ្វ្រិក ទឹកដីម៉ាលីក៏បានធ្លាក់ក្រោមការត្រួតត្រារបស់បារាំង និងត្រូវបានបញ្ចូលទៅក្នុងទឹកដីអាណានិគនៃស៊ូដង់បារាំង។ ស៊ូដង់បារាំង (ដែលកាលនុះគេស្គាល់ថាសាធារណរដ្ឋស៊ូដង់) បានចូលរួមជាមួយប្រទេសសេណេកាល់បង្កើតជាសហភាពមួយនៅក្នុងឆ្នាំ១៩៥៩ ប៉ុន្តែត្រូវបែកវិញនៅក្នុងឆ្នាំ១៩៦០ នាំឱ្យសហព័ន្ធម៉ាលីកើតជារដ្ឋឯករាជ្យពេញលេញ។ ក្រោយពីបានទទួលឯករាជ្យ ម៉ាលីបានធ្លាក់ក្រោមរបបផ្ដាច់ការឯកបក្សរហូតដល់ឆ្នាំំ១៩៩១ ដែលមានរដ្ឋប្រហារមួយផ្តួលរំលំរបបនោះចោល បង្កើតរដ្ឋធម្មនុញ្ញថ្មី និងកែប្រែប្រទេសម៉ាលីជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្ស។

នៅក្នុងខែមករា ឆ្នាំ២០១២ ជម្លោះប្រដាប់អាវុធមួយបានផ្ទុះឡើងនៅតំបន់ភាគខាងជើងនៃប្រទេសម៉ាលីដោយក្រុមឧទ្ទាមធួអារ៉េកបានឡើងកាន់កាប់តំបន់នោះភ្លាមៗ ហើយមកដល់ខែមេសា ក្រុមនោះក៏បានប្រកាសបំបែកទឹកដីដែលខ្លួនកាន់កាប់ចេញពីប្រទេសម៉ាលីដោយមានឈ្មោះថាអាហ្សាវ៉ាដ[១៦] ជម្លោះមួយនេះបានវិវត្តក្លាយជាជម្លោះដ៏ស្មុគស្មាញនៅក្នុងខែកុម្ភៈ ឆ្នាំ២០១២ នៅពេលដែលកងកម្លាំងយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល[១៧] បូករួមទាំងការផ្ទុះអាវុធរវាងក្រុមធួអារ៉េកនឹងបក្សពួកក្រុមឧទ្ទាមផ្សេងទៀត។ ដោយឃើញថាឥទ្ធិពលក្រុមឧទ្ទាមបានរីកលូតលាស់ហួសពីការស្មាន ពិសេសក្រុមជ្រុលនិយមឥស្លាម ប្រទេសបារាំងក៏បានចាប់ដៃជាមួយសហគមន៍អន្តរជាតិផ្ដើមប្រតិបត្តិការស៊ែវ៉ាលនៅខែមករា ឆ្នាំ២០១៣ ក្នុងគោលបំណងវាយកម្ទេចក្រុមឧទ្ទាមជ្រុលនិយម។[១៨] មួយខែក្រោយមក កងកម្លាំងបារាំង និងម៉ាលីបានវាយដណ្ដើមតំបន់ខាងជើងភាគច្រើនមកវិញ ខណៈតំបន់មួយចំនួនតូចនៅតែបន្តជាជម្រកក្រុមឧទ្ទាម នាំឱ្យសង្គ្រាមអូសបន្លាយរហូតដល់សព្វថ្ងៃ។​ នៅក្នុងឆ្នាំ២០១៣ ដដែរ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងការបោះឆ្នោតនីតិបញ្ញត្តិបានប្រព្រឹត្តិធ្វើឡើងដើម្បីជ្រើសរើសរដ្ឋាភិបាលដឹកនាំថ្មី។ នៅដើមទសវត្សរ៍ឆ្នាំ២០២០ ម៉ាលីត្រូវឆ្លងកាត់រដ្ឋាភិបាលយោធាចំនួនពីរដឹកនាំដោយលោកអាស៊ីមី ហ្កូអ៊ីតា

កំណត់សម្គាល់

  1. បាំបារ៉ាជាភាសាសាមញ្ញមួយនៅក្នុងប្រទេសដោយប្រជាជនជាង ៨០% បានប្រើប្រាស់ភាសានេះ។
  2. រួមមាន៖ គ្រិស្តសាសនា អ្នកគ្មានជំនឿសាសនា និងសាសនាប្រពៃណីអាហ្វ្រិកជាដើម។

ឯកសារយោង

  1. Académie N’Ko Mali. "Académie N'Ko Mali ߡߊ߰ߟߌ ߒߞߏ ߟߏ߲ߞߏ߫ ߘߎ߲ߓߎ". Twitter.com. Archived from the original on 14 May 2022. Retrieved 17 January 2025. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  2. "JOURNAL OFFICIEL DE LA REPUBLIQUE DU MALI SECRETARIAT GENERAL DU GOUVERNEMENT - DECRET N°2023-0401/PT-RM DU 22 JUILLET 2023 PORTANT PROMULGATION DE LA CONSTITUTION" (PDF). sgg-mali.ml. 22 July 2023. Archived (PDF) from the original on 8 August 2023. Retrieved 17 January 2025.
  3. "JOURNAL OFFICIEL DE LA REPUBLIQUE DU MALI SECRETARIAT GENERAL DU GOUVERNEMENT - DECRET N°2017-0735/P-RM DU 21 AOUT 2017 FIXANT L'ORGANISATION ET LES MODALITES DE FONCTIONNEMENT DES STRUCTURES DE L'EDUCATION NON FORMELLE" (PDF). sgg-mali.ml. 21 August 2017. Archived (PDF) from the original on 3 August 2023. Retrieved 17 January 2025.
  4. "JOURNAL OFFICIEL DE LA REPUBLIQUE DU MALI SECRETARIAT GENERAL DU GOUVERNEMENT - DECRET N°2023-0401/PT-RM DU 22 JUILLET 2023 PORTANT PROMULGATION DE LA CONSTITUTION" (PDF). sgg-mali.ml. 22 July 2023. Archived (PDF) from the original on 8 August 2023. Retrieved 17 January 2025.
  5. "Africa: Mali – The World Factbook – Central Intelligence Agency". CIA.gov. 27 April 2021. Archived from the original on 30 March 2021. Retrieved 17 January 2025.
  6. "Mali". United States Department of State. Archived from the original on 13 August 2022. Retrieved 17 January 2025.
  7. Booty, Natasha; Pivac, Mark (23 July 2023). "Assimi Goïta: President gets sweeping powers in new Mali constitution". BBC News. https://www.bbc.com/news/world-africa-66282417. 
  8. {{{2}}} ច្រកចូលនៅក្នុង សៀវភៅការពិតពិភពលោក
  9. ៩,០ ៩,១ ៩,២ ៩,៣ "World Economic Outlook Database, October 2023 Edition. (Mali)". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. 10 October 2023. Archived from the original on 17 October 2023. Retrieved 22 January 2025.
  10. "HUMAN DEVELOPMENT REPORT 2023-24" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. United Nations Development Programme. 13 March 2024. pp. 274–277. Archived (PDF) from the original on 1 May 2024. Retrieved 22 January 2025.
  11. "Index Mundi using CIA World Factbook statistics, January 20, 2018, retrieved January 22, 2025". Archived from the original on 21 December 2020. Retrieved 14 April 2019.
  12. "Mansa Musa (Musa I of Mali)". education.nationalgeographic.org. Retrieved 2023-10-04.
  13. Mali Empire (ca. 1200-) | The Black Past: Remembered and Reclaimed Archived 5 January 2019 at the វេយប៊ែខ ម៉ាស៊ីន.. The Black Past. Retrieved 23 January 2025.
  14. "Is Mansa Musa the richest man who ever lived?". BBC News. 10 March 2019. https://www.bbc.com/news/world-africa-47379458. 
  15. "Who is the richest person of all time?". The Week UK. December 2021. Archived from the original on 16 March 2022. Retrieved 23 January 2025.
  16. Polgreen, Lydia and Cowell, Alan (6 April 2012) "Mali Rebels Proclaim Independent State in North" Archived 28 July 2020 at the វេយប៊ែខ ម៉ាស៊ីន., The New York Times
  17. UN Security Council condemns Mali coup Archived 28 November 2020 at the វេយប៊ែខ ម៉ាស៊ីន.. Telegraph (23 March 2012). Retrieved 24 January 2025.
  18. "(ជាភាសាបារាំង) Mali – la France a mené une série de raids contre les islamistes". Le Monde. 12 January 2013. http://www.lemonde.fr/afrique/article/2013/01/12/la-france-demande-une-acceleration-de-la-mise-en-place-de-la-force-internationale-au-mali_1816033_3212.html. 
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya