ប្រទេសរូម៉ានី (ភាសារូម៉ានី ៖ România) គឺជាប្រទេសមួយស្ថិតនៅត្រង់ចំណុចកណ្ដាលនៃតំបន់អឺរ៉ុបកណ្តាល កើត និងអាគ្នេយ៍ ។ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសប៊ុលហ្ការី នៅភាគខាងត្បូង អ៊ុយក្រែន នៅភាគខាងជើង ហុងគ្រី នៅប៉ែកខាងលិច ស៊ែប៊ី នៅភាគនិរតី ម៉ុលដាវី នៅទិសខាងកើត និងសមុទ្រខ្មៅ នៅភាគអាគ្នេយ៍។ ប្រទេសរូម៉ានីគ្របដណ្តប់លើផ្ទៃដី ២៣៨,៣៩៧ គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ ១៩ លាននាក់។ វាជាប្រទេសធំជាងគេទី ១២ នៅទ្វីបអឺរ៉ុប និងជារដ្ឋដែលមានប្រជាជនច្រើនជាងគេប្រាំមួយ ក្នុងសហភាពអឺរ៉ុប ។ រដ្ឋធានី និងទីក្រុងធំបំផុតក្នុងប្រទេសមានឈ្មោះថា ប៊ុយការែស ហើយទីក្រុងសំខាន់ៗផ្សេងទៀតរួមមាន៖ យ៉ាស៍ ឃ្លូច-ណាប៉ូកា ធីមីសូអារ៉ា កុនស្តានហ្សា ក្រៃយ៉ូវ៉ា ប្រាសូហ្វ និងហ្កាឡាត្ស៊ី ជាដើម។
ការតាំងទីលំនៅរបស់មនុស្សនៅលើទឹកដីប្រទេសរូម៉ានីដំបូងបានចាប់ផ្តើមនៅក្នុងសម័យយុគថ្មបំបែកក្រោម ដោយមានកំណត់ត្រាបញ្ជាក់ពីនគរដាស៊ី បុរាណ បូករួមជាមួយនឹងការចូលឈ្លានពាន និងកាន់កាប់ដោយចក្រភពរ៉ូម ។ រដ្ឋរូម៉ានីសម័យត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៥៩ តាមរយៈសហភាពបុគ្គលនិយម នៃក្សត្របុរីដានូប៊ី នៃម៉ុលដាវី និងវ៉ាឡាគី ។ រដ្ឋរូម៉ានីថ្មីនោះបានទទួលឯករាជ្យពីចក្រភពអូតូម៉ង់ នៅក្នុងឆ្នាំ១៨៧៧។ ក្នុងកំឡុងសង្គ្រាមលោកលើកទី១ ទោះជាបានប្រកាសពីអព្យាក្រឹតភាពរបស់ខ្លួនក្នុងឆ្នាំ ១៩១៤ ក្តីក៏រូម៉ានីនៅតែប្រឡូកចូលក្នុងសង្គ្រាមដោយឈរនៅខាងមហាអំណាចសម្ព័ន្ធមិត្ត នៅឆ្នាំ១៩១៦។ ជាលទ្ធផល រូម៉ានី បានទទួលកាន់កាប់នូវទឹកដីថ្មីៗជាច្រើនរួមមាន៖ ប៊ូកូវីណា បេសារ៉ាប៊ី ត្រង់ស៊ីលវ៉ានី និងទឹកដីមួយផ្នែកនៃតំបន់បាណាត់ គ្រីសាណា និងម៉ារ៉ាមូរ៉េស ។[ ១០] នៅខែមិថុនា ដល់ខែសីហា ឆ្នាំ១៩៤០ ជាលទ្ធផលនៃកតិកាសញ្ញាម៉ូឡូតូវ–រីបិនត្រូប និងពានរង្វាន់ទីក្រុងវីយែនទីពីរ រូម៉ានីត្រូវបានបង្ខំឱ្យប្រគល់តំបន់បេសារ៉ាប៊ី និងប៊ូកូវីណាភាគខាងជើងទៅសហភាពសូវៀត និងប៉ែកខាងជើងត្រង់ស៊ីលវ៉ានី ទៅហុងគ្រី។ នៅខែវិច្ឆិកា ឆ្នាំ១៩៤០ រូម៉ានីបានចុះហត្ថលេខាលើកតិកាសញ្ញាត្រីភាគី ហើយជាលទ្ធផល នៅខែមិថុនា ឆ្នាំ១៩៤១ សាមីខ្លួនក៏ចូលរួមក្នុងសង្គ្រាមលោកលើកទី២ នៅខាងមហាអំណាចអ័ក្ស ប្រយុទ្ធប្រឆាំងនឹងសហភាពសូវៀតរហូតដល់អំឡុងខែសីហា ឆ្នាំ១៩៤៤ នៅពេលដែលប្រទេសនេះបានសម្រេចមកចូលរួមជាមួយភាគីសម្ព័ន្ធមិត្ត វិញ។ បន្ទាប់ពីសង្រ្គាម និងការត្រួតត្រាដោយកងទ័ពក្រហម សូវៀត រូម៉ានីក៏បានក្លាយជាសាធារណរដ្ឋសង្គមនិយម និងជាសមាជិកនៃកតិកាសញ្ញាវ៉ាសូរី ។ នៅក្រោយបដិវត្តន៍ឆ្នាំ១៩៨៩ រូម៉ានីបានចាប់ផ្តើមផ្លាស់ប្តូរទៅប្រកាន់លទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចទីផ្សារ សេរី។
រូម៉ានីជាប្រទេសកំពុងអភិវឌ្ឍ ដែលមានសេដ្ឋកិច្ចចំណូលខ្ពស់ [ ១១] ដោយជាប់ចំណាត់ថ្នាក់ទី ៥៣ នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស ។ វាមានសេដ្ឋកិច្ចធំជាងគេទី ៤៧ នៅលើពិភពលោកបើគិតតាម ផសស ជាមធ្យម។ រូម៉ានីបានឆ្លងកាត់កំណើនសេដ្ឋកិច្ចដ៏លឿនរហ័សនៅដើមទសវត្សរ៍ឆ្នាំ២០០០។ សេដ្ឋកិច្ចរបស់ខ្លួនបច្ចុប្បន្នគឺពឹងផ្អែកលើសេវាកម្មជាចម្បង។ ប្រទេសនេះជាអ្នកផលិត និងអ្នកនាំចេញសុទ្ធនៃគ្រឿងម៉ាស៊ីន និងថាមពលអគ្គិសនីតាមរយៈក្រុមហ៊ុនដូចជា អូតូម៉ូប៊ីលដាស៊ី (Dacia) និងប៉េត្រូម OMV ជាដើម។ រូម៉ានីបានក្លាយជាសមាជិកនៃអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៥៥ ហើយចូលអង្គការណាតូ ចាប់តាំងពីឆ្នាំ ២០០៤ និងសហភាពអឺរ៉ុប (EU) ចាប់តាំងពីឆ្នាំ២០០៧។
ប្រវត្តិសាស្ត្រ
ភូមិសាស្ត្រ
ឯកសារយោង
↑ "Constitution of Romania" . Cdep.ro. Archived from the original on 7 កញ្ញា 2017. Retrieved 2 October 2013 . ;
↑ "Reservations and Declarations for Treaty No.148 – European Charter for Regional or Minority Languages" . Council of Europe . Council of Europe. Archived from the original on 8 ធ្នូ 2015. Retrieved 3 December 2015 .
↑ ៣,០ ៣,១ ៣,២ "2022 Romanian Census (preliminary results)" (PDF) . INSSE. Retrieved 30 December 2022 .
↑ Elgie, Robert (28 November 2017). Political Leadership: A Pragmatic Institutionalist Approach . Springer. ល.ស.ប.អ. 9781137346223 . https://books.google.com/books?id=IsJADwAAQBAJ&pg=PA218 .
↑ Romania Directory . Editura Cronos. 1 April 1990. ល.ស.ប.អ. 9789739000000 . https://books.google.com/books?id=Qu3TAAAAMAAJ&q=emblem .
↑ "DECRET-LEGE 2 27/12/1989 - Portal Legislativ" . legislatie.just.ro .
↑ ៧,០ ៧,១ ៧,២ ៧,៣ "World Economic Outlook Database, October 2022 Edition. Romania" . IMF.org . មូលនិធិរូបិយវត្ថុអន្តរជាតិ . 11 October 2022.
↑ "Gini coefficient of equivalised disposable income – EU-SILC survey" . ec.europa.eu . Eurostat. Retrieved 16 August 2022 .
↑ "Human Development Report 2021/2022" (PDF) . កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ . 8 September 2022. Retrieved 8 September 2022 .
↑ Stoleru, Ciprian (13 September 2018). "Romania during the period of neutrality" . Europe Centenary . Retrieved 8 មករា 2023 .
↑ "New World Bank country classifications by income level: 2022-2023" . blogs.worldbank.org . Retrieved 8 មករា 2023 .