ប្រទេសហុងគ្រី (ភាសាហុងគ្រី ៖ Magyarország ) គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបកណ្ដាល ។ ហុងគ្រីបានគ្របដណ្តប់លើផ្ទៃដីសរុប ៩៣,០៣០ គីឡូម៉ែត្រការ៉េ ហើយមានព្រំប្រទល់ជាប់នឹងប្រទេសជាច្រើនដូចជា ប្រទេសស្លូវ៉ាគី នៅភាគខាងជើង អ៊ុយក្រែន នៅភាគឦសាន រ៉ូម៉ានី នៅភាគខាងកើតនិងអាគ្នេយ៍ ប្រទេសស៊ែប៊ី នៅភាគខាងត្បូង ក្រូអាស៊ី និងស្លូវេនី នៅភាគនិរតី និងប្រទេសអូទ្រីស នៅភាគខាងលិច។ ហុងគ្រីមានចំនួនប្រជាជនប្រមាណជិត ១០ លាននាក់ដោយភាគច្រើនជាជនជាតិហុងគ្រី និងជនជាតិរ៉ូម មួយភាគតូច និងមានភាសាហុងគ្រី ជាភាសាផ្លូវការ។ រដ្ឋធានី និងទីក្រុងធំបំផុតរបស់ប្រទេសនេះមានឈ្មោះថា ប៊ុយដាប៉ែស ។
នៅសម័យកាលឆ្នាំ ៤៥០ មុនគ.ស ក្នុងស.វ ទី០៩ ប្រទេសហុងគ្រីបានទទួលស្តេចថ្មីឈ្មោះអាភេដ'(Arpad) ដែលជាជីតារបស់ ស្តិបភេន(stephen) នៃប្រទេសហុងគ្រី ព្រមទាំងបានបំពាក់មង្កុតដែលព្រះសង្ឃរាជចំនួន
១០០០ អង្គយកមកពីប្រទេស រ៉ូម (Rome) ។ មុនឆ្នាំ ៩៤៦ ប្រទេសហុងគ្រីបានក្លាយជាអាណាចក្រមួយដ៏អស្ចារ្យ ហើយបន្ទាប់មកក៏មានការបែងចែកអរិយធម័ខុសៗ នៅភាគខាងលិចនៃពិភពលោក។
អ្វីដែលនឹកស្មានមិនដល់នោះគឺហុងគ្រីធ្លាប់តែជាប្រទេសដែលមានភាពរីកចំរើនយ៉ាងខ្លាំង តែក្រោយពេលសង្គ្រោមលោកលើកទី១ ប្រទេសនេះត្រូវបាត់បង់ដែនដីអស់៧០% ហើយដង់ស៊ីតេប្រជាជនត្រូវបាត់បង់មួយភាគបីនៃចំនួនប្រជាជនសរុប ហើយនេះគឺជាការខូចខាត់ដ៏ធំបំផុតនៃប្រទេសហ៊ុងគ្រី ក្រោមការត្រួតពិនិត្យរបស់អង្គការ Treaty of trianon ។ នៅឆ្នាំ ១៩៤៧-១៩៨៩ ស្តេចនៃប្រទេសហ៊ុងគ្រីបានសំរេចចូលបក្ស កំមុយនីស (Communist) ក្នុងអំឡុងពេលដែលប្រទេសនេះមានការលូតលាស់សុះសាយឡើងវិញ ប៉ុន្តែក៏មានការប្រុសប្រយ័ត្នចំពោះពួករាវ៉ូលូស៊ិន ក្នុងឆ្នាំ១៩៥៦ ហើយសំខាន់បំផុតនោះគឺការបិទច្រកព្រំដែនរវាងប្រទេសហ៊ុងគ្រីនិងប្រទេស អូស្តារ ។ ចាប់តាំងពីឆ្នាំ ១៩៨៩ មករដ្ឋភិបាលគឺជាសាធារណះរដ្ឋសភា។ បច្ចុប្បន្ននេះហ៊ុងគ្រីគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចលូតលាស់ខ្ពស់បំផុត ហើយក៏ជាប្រទេសមួយដែលពិភពលោកចាប់អារម្មណ៏ផងដែរ។
ហុងគ្រីគឺជាសមាជិកនៃសហភាពអឺរ៉ុប ណាតូ អង្គការពាណិជ្ជកម្មពិភពលោក ធនាគារពិភពលោក និងក្រុមប្រឹក្សាអឺរ៉ុប ជាដើម។
និរុត្តិសាស្ត្រ
ប្រវត្តិសាស្ត្រ
មុនឆ្នាំ ៨៩៥
ប្រទេសហ៊ុងគ្រីនៅស.វទី១០
មុនគ.សទី៩ ចុងស.វទី ៤ ផាណូនា (Panonia) គឺជាខេត្តបុរាណចាស់ហើយជាផ្នែកមួយនៃតំបន់ រ៉ូម៉ានអេមភៀរ (Roman Empire) ក្នុងតំបន់ដ៏តូចនៃប្រទេស ហ៊ុងគ្រី។ តំណាក់កាលចុងក្រោយបង្អស់នៃតំបន់ រ៉ូម៉ានអេមភៀរ នេះក៏បានក្លាយជាមជ្ឈមណ្ឌលទីក្រុងដ៏អស្ចារ្យ ដែលមានផ្លូវក្រាលកៅស៊ូយ៉ាងស្រស់ស្អាត ហើយគ្រប់វិស័យទាំងអស់នៃតំបន់នោះមានការរីកចំរើនជាខ្លាំង។ ការមកដល់ដំបូងបំផុតនៃពួក ហ៊ួន ដែល
បានសាងអំនាចនៅតំបន់នេះក្រោមច្បាប់ អ័រថលា ។ អ័រថលា គឺជាច្បាប់ដ៏ចាស់បុរាណមួយនៃជនជាហ៊ុងគ្រី។ ទោះបីយ៉ាងណាក៏ដោយច្បាប់នេះក៏ត្រូវបានគេផ្តួលរំលំដោយអ្នកមានចំនេះដឹងជាច្រើននាក់។ បន្ទាប់
ពីការប្តឹងមកច្បាប់នោះក៏បានសាបសូន្យបន្តិចម្តងៗ។
នៅក្នុងឆ្នាំ ៥៦០ អាវ៉ាស បានស្ថាបនារដ្ឋមួយដែលមានឈ្មោះថា អាវ៉ា ខាហ្គាណេត សំរាប់ការពារជាតិមាតុភូមិ ព្រមទាំងមានក្រុមទាហានចំាការពារពួកប្រទេសដែលមានបំណងចង់រុករានចូលមកដណ្តើមទឹកដីរបស់ខ្លួនទៀតផង។ អាវ៉ា បានទទួលជោគជ័យជាច្រើនលើកច្រើនសារមិនថាសង្គ្រោមក្នុងស្រុកនិងសង្គ្រោមក្រៅស្រុក។ ជាចុងក្រោយបន្ទាប់ពីអាវ៉ាមានអាយុ ២៥០ ឆ្នាំ ពួកនេះក៏បានច្បាំង
យកតំបន់មួយដែលមានឈ្មោះថា ហ្រាក់ស៏ ដែលមានស្តេចឈ្មោះឆារឡេម៉ាក ដែលស្ថិតនៅភាគខាងលិចនៃតំបន់ប៉ូហ្គារ៉េន និងភាគខាងកើតនៃតំបន់គ្រួម ។ សូមបញ្ជាក់ថាមិនមែនមានតែតំបន់
ពីរនេះទេដែលរដ្ឋនេះដណ្តើមបាន ព្រោះនៅស.វទី ៩ ដែនដីនេះមានសភាពតូចចង្អៀតហើយចំនួនប្រជាជនមានកំរិតទាបបំផុត និងប្រជាជនភាគច្រើនជាកញ្ជះ។
ស្តេច អាណួវ ត្រូវបានគេតែងតាំងកាន់កំលាំងកងទ័ពជំនួស ស្វាតួបភ្លួស នៅទិសបូពា៏នៃតំបន់ ដាណួប។ នៅក្នុងឆ្នាំ ៨៩៤ ខណះពេលដែល សឺមើអន វាយប្រហារទៅលើប៉េសាន់ធីន អ៊ីមផាយ
ស្វាតួបភ្លួស បានឈ្លោះជាមួយ ស្តេច អាណួវ ដោយបានលុកលុយនៅតំបន់ ផាន់ណូនរ ។ ប៉ុន្តែស្តេច អាណួវ ក៏មានជំនួយពីពួកហ៊ុងគ្រី ដែលបានជួយយកតំបន់ ប៉ូហ្គារ៉េន និង តំបន់ម៉ូរ៉ាវ៉ាន់ ពីក្រោយផងដែរ។
ភូមិសាស្ត្រ
រដ្ឋាភិបាល និងនយោបាយ
សេដ្ឋកិច្ច
ប្រជាសាស្ត្រ
វប្បធម៌
កំណត់សម្គាល់
↑ នៅក្នុងប្រទេសហុងគ្រី ប្រជាជនទូទៅអាចប្រកាសអត្តសញ្ញាណជាតិសាសន៍ច្រើនជាមួយបាន ដូច្នេះហើយបានជាផលបូកខាងលើមានចំនួនលើសពី ១០០%។
ឯកសារយោង
↑ Vukovich, Gabriella. (ភាសាហុងគ្រី) Mikrocenzus 2016 – 12. Nemzetiségi adatok . Budapest. ល.ស.ប.អ. 978-963-235-542-9 . http://www.ksh.hu/docs/hun/xftp/idoszaki/mikrocenzus2016/mikrocenzus_2016_12.pdf ។ បានយកមក 10 January 2019 .
↑ Cite error: Invalid <ref>
tag; no text was provided for refs named Census2011det
↑ Encyclopedia Americana: Heart to India . 1 . Scholastic Library Pub.. 2006. p. 581. ល.ស.ប.អ. 978-0-7172-0139-6 . https://books.google.com/books?id=igzYAAAAMAAJ .
↑ University of British Columbia. Committee for Medieval Studies, Studies in medieval and renaissance history , Committee for Medieval Studies, University of British Columbia, 1980, p. 159
↑ "CIA World Factbook weboldal" . Retrieved 3 June 2009 .
↑ "STADAT – 1.1. Népesség, népmozgalom (1941–)" . www.ksh.hu . Archived from the original on 20 មិថុនា 2019. Retrieved 12 June 2019 .
↑ ៧,០ ៧,១ ៧,២ "Report for Selected Countries and Subjects" . IMF . Retrieved 26 October 2021 .
↑ Cite error: Invalid <ref>
tag; no text was provided for refs named IMFWEO
↑ "Gini coefficient of equivalised disposable income – EU-SILC survey" . ec.europa.eu . Eurostat. Retrieved 9 August 2021 .
↑ "Human Development Report 2020" (PDF) (in អង់គ្លេស). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ . 15 December 2020. Retrieved 15 December 2020 .