ឧច្ឆេទទិដ្ឋិ
ឧច្ឆេទទិដ្ឋិ Nihilismព្រះពុទ្ធមិនព្រមទទួល ទស្សនៈហួសហេតុ២យ៉ាង គឺឧច្ឆេទទិដ្ឋិ១ និងសស្សតទិដ្ឋិ១។ ដើម្បីបាននូវសមាទិដ្ឋិ ទិដ្ឋិដ៏ត្រឹមត្រូវ គេត្រូវយល់ច្បាស់ពីទិដ្ឋិហួសហេតុ ទាំង២យ៉ាងនេះ ។ សស្សតទិដ្ឋិ Eternalismសស្សតទិដ្ឋិ ទស្សនៈហួសហេតុទី២ ជាទ្រឹស្តី ឬជំនឿដែលទាក់ទងទៅនឹង ជីវិតអចិន្រៃយ៍ ឬរបស់អចិន្រៃយ៍ ។ មុនពុទ្ធកាល គេបង្រៀនថា មានអង្គភាពអចិន្រៃយ៍ ដែលតាំងនៅរហូត ហើយមនុស្សអាច មានជីវិតអចិន្រៃយ៍ ដោយការរក្សាទុកនូវព្រលឹងអចិន្រៃយ៍ របស់គេ ដើម្បីឲ្យបានចូលជាចំណែកនៃ រូបកំពូលអាទិទេព ។ ក្នុងព្រះពុទ្ធសាសនា ជំនឿនេះហៅថាសស្សតទិដ្ឋិ ដែលស្ថិតស្ថេរដល់សព្វថ្ងៃនេះ ព្រោះតែតណ្ហាដើម្បីភពអចិន្រ្តៃយ៍ ។ ហេតុអ្វីបានជាព្រះពុទ្ធ មិនទទួលសស្សតទិដ្ឋិនេះ? ព្រោះថាកាលណាយើងយល់ អំពីអ្វីៗក្នុងលោកនេះ ទៅតាមសភាពពិតរបស់វា យើងមិនអាចរកឃើញ អ្វីណាមួយ ដែលស្ថិតស្ថេររហូត ជាអចិន្រ្តៃយ៍នោះឡើយ ។ វាតែងតែប្រែប្រួល ហើយបន្តការផ្លាស់ប្តូរជានិច្ច តាមការប្រែប្រួលនៃបច្ច័យ ដែលវាអាស្រ័យលើ ។ កាលណាយើងធ្វើការវិភាគនៃអ្វីៗ យើងមិនឃើញ មានអង្គភាពអចិន្រ្តៃយ៍ ដែលតាំងនៅរហូតទេ ។ ព្រោះហេតុនេះឯង ទើបថាសស្សតទិដ្ឋិ ជាទិដ្ឋិមិនត្រឹមត្រូវ ។ ផ្លូវកណ្តាលការប្រៀនប្រដៅរបស់ព្រះពុទ្ធ អំពីកម្ម ជាការគ្រប់គ្រាន់ហើយ ចំពោះការបញ្ជាក់ថា ព្រះអង្គមិនបង្រៀន អំពីទ្រឹស្តីស្លាប់ទៅសូន្យទេ ។ ព្រះពុទ្ធសាសនាទទួលព្រមថា ជីវិតមិនរលត់សូន្យបន្ទាប់ពីស្លាប់ មិនមែនក្នុងន័យថា ជាព្រលឹងអចិន្រ្តៃយ៍ទេ ប៉ុន្តែក្នុងន័យនៃការបន្តភពថ្មី ។ ព្រះពុទ្ធមិនព្រមចូលរួម ក្នុងការប៉ាន់ស្មាន អំពីសកលលោកទេ ។ ព្រះអង្គប្រកាសយ៉ាងច្បាស់ថា បញ្ហាដែលប្រឈមមុខនឹង មនុស្សជាតិ មិនមែននៅក្នុងអតីតកាល ឬអនាគតកាល របស់ព្រះអង្គទេ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ន ភ្លាមៗនេះឯង ។ ចំណេះចេះដឹងនៃសស្សតទិដ្ឋិនិយម និងឧច្ឆេទទិដ្ឋិនិយម គ្មានផ្លូវនឹងជួយមនុស្ស ឲ្យបំបែក សំយោជនៈកិលេស ដែលចងព្រះអង្គទៅនឹងភព ហើយដែលជាប្រភព នៃទោមនស្សទាំងអស់របស់ព្រះអង្គ ដែលកើតមកការខ្វះលទ្ធភាព នឹងបំពេញតណ្ហាគ្រប់យ៉ាង របស់ព្រះអង្គ ។ មុននឹងបុគ្គលណាម្នាក់ ដើរលើផ្លូវទៅកាន់ព្រះនិព្វាន បុគ្គលនោះគប្បីមានសមាទិដ្ឋិជាមុនសិន គឺនៅពេលដែលគេដឹង អ្វីដែលគេស្វែងរក ពេលនោះគេនឹងអាចសម្រេចវាបាន ។ |
Portal di Ensiklopedia Dunia