ពោជ្ឈង្គ៧
អង់គ្លេស : Seven Factors of Enlightenment (Pali: satta bojjhaṅgā or satta sambojjhaṅgā; Skt.: sapta bodhyanga) ពោជ្ឈង្គ៧ក្នុងព្រះពុទ្ធសាសនា ពោជ្ឈង្គ៧ គឺៈ
ពោជ្ឈង្គ៧នេះ ជាអង្គមួយក្នុងពោធិបក្ខិយធម៌ ដែលមានធម៌៧ក្រុម ។ ពាក្យបាលីថា ពោជ្ឈង្គ មកពីពាក្យ ពោធិ = ការត្រាស់ដឹង និង អង្គ = កត្តា ប្រែថាកត្តានៃការត្រាស់ដឹង ។ អក្សរសាស្រ្តបាលីនៅក្នុងសុត្តបិដកសំយុត្តនិកាយ ពោជ្ឈង្គសំដៅយក ផ្នែកកុសលធម៌ គឺកត្តាជាលោកិយ ដែលនាំឲ្យទៅដល់ការត្រាស់ដឹង ។ នៅក្នុងគម្ពីរព្រះអភិធម្ម និងអដ្ឋកថាបាលី ពោជ្ឈង្គហាក់ដូចជាសំដៅយក កត្តាជាលោកុត្តរៈ ដែលស្របគ្នានឹងការត្រាស់ដឹង ។ សុត្តន្តបិដកតាមធម្មទេសនាមួយ ក្នុងសំយុត្តនិកាយ ក្រោមចំណងជើងថា ភិក្ខុសូត្រ (សំយុត្តនិកាយ សៀវភៅលេខ ៣៧ ទំព័រ ១៨៨ គម្ពីរភាសាអង់គ្លេស SN 46.5) មានសេចក្តីថា ៖ ភិក្ខុ៖ បពិតព្រះអង្គដ៏ចម្រើន! មានពាក្យពោជ្ឈង្គ ពោជ្ឈង្គដូច្នេះ តើមានន័យដូចម្តេច? នៅក្នុងពេលធ្វើសមាធិ គេអាចពិចារណាអំពីពោជ្ឈង្គ ហើយនិងគូប្រឆាំង គឺនីវរណធម៌៥ (កាមឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា) ។ ម្យ៉ាងទៀត សូត្រមួយក្នុង សំយុត្តនិកាយ បានបញ្ជាក់អំពី ការចម្រើនពោជ្ឈង្គ ៧ ជាមួយនឹងព្រហ្មវិហារ៤ (មេត្តា ករុណា មុទិតា ឧបេក្ខា) ។ តាមធម្មទេសនាអគ្គី ក្នុងសំយុត្តនិកាយ ព្រះពុទ្ធបានបញ្ជាក់ថា សតិមានគុណប្រយោជន៍ (សព្វត្ថិក) ជាដរាប កាលណាចិត្តយឺតយ៉ាវ គេត្រូវចម្រើនធម្មវិចយៈ វិរិយៈនិងបីតិ ហើយបើកាលណាចិត្តរបស់គេ ញាប់ញ័រ គេត្រូវចម្រើនបស្សទ្ធិ សមាធិ និងឧបេក្ខា ។ តាមសំយុត្តនិកាយម្តងទៀត ពេលមួយដែលព្រះពុទ្ធ ទ្រង់អាពាធជាទម្ងន់ ព្រះអង្គបានត្រាស់ឲ្យព្រះមហាចុន្ទ សូត្រពោជ្ឈង្គ ៧ ថ្វាយព្រះអង្គ អាពាធរបស់ព្រះអង្គ ក៏បានជាសះស្បើយ ដោយការធ្វើដូច្នេះ ។ គម្ពីរអភិធម្មនិងអដ្ឋកថាក្នុងគម្ពីរវិសុទ្ធិមគ្គ ត្រង់វគ្គដែលពិភាក្សាអំពី របៀបធ្វើឈាន និងរក្សាឈានឲ្យស្ថិតស្ថេរ ព្រះពុទ្ធឃោសៈ បានពន្យល់អំពីពោជ្ឈង្គ ដូច្នេះថា៖
សមាធិក្នុងការធ្វើសមាធិ បុគ្គលម្នាក់ៗភាគច្រើន ពិសោធន៍ឃើញ ធម៌២យ៉ាងក្នុងនីវរណធម៌៥ ។ ធម៌២យ៉ាងនោះគឺ ថីនមិទ្ធៈ គឺសេចក្តីច្រអូស ងុយងោក ហើយនិងឧទ្ធច្ចកុក្កុច្ចៈ គឺសេចក្តីមិនស្ងប់ និងសេចក្តីព្រួយកង្វល់ ដែលជាហេតុធ្វើ មិនឲ្យចិត្តស្ងប់បាន ។
|
Portal di Ensiklopedia Dunia