បំណែងចែករដ្ឋបាលនៃកម្ពុជាចំពោះបញ្ជីភូមិ ឃុំសង្កាត់ ស្រុកខណ្ឌ ខេត្តក្រុង នៃកម្ពុជា សូមមើល ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣) ។
កម្ពុជាត្រូវបានបែងចែកទៅជា ២៤ខេត្ត ក្រុង (កាលពី ខែមករា ២០១៤ ខេត្តថ្មីត្បូងឃ្មុំបានបំបែកចេញពីខេត្តកំពង់ចាម) និងរាជធានីភ្នំពេញមួយ។ ដូច្នេះហើយអង្គរដ្ឋបាលខុសពីគេ ភ្នំពេញក៏ស្ថិតក្នុងថ្នាក់ខេត្តដែរ អញ្ជឹងជាក់ស្ដែងកម្ពុជាមាន ២៥ ខេត្ត។ ប៉ុន្តែភ្នំពេញជាទីតាំងរដ្ឋបាលពិសេសដោយឲ្យឈ្មោះថា រាជធានីភ្នំពេញ។ ខេត្តទាំង ២៥ ត្រូវបានបែងចែកទៅជា ក្រុង ស្រុក ខណ្ឌ as of 2010[update] ២៦ក្រុង ដែលមាន ១៥៩ ស្រុក និង ១២ ខណ្ឌនៅភ្នំពេញ រហូតមកទល់ពេលនេះ ក្នុងឆ្នាំ២០១៩ រដ្ឋាិបាលបានសម្រេចបង្កើតក្រុងស្រុកខណ្ឌចំនួន៦ទៀតក្នុងនោះមានខណ្ឌចំនួន២ ស្រុកចំនួន៣ និងក្រុងចំនួន១ ជារួមទៅសរុបក្រុង២៧ ស្រុក១៦២ និង ខណ្ឌ១៤។ ។ ខេត្តនីមួយៗមានទីរួមខេត្តមួយដែលឲ្យឈ្មោះថាក្រុង (ឧ. ខេត្តសៀមរាប មាន ក្រុងសៀមរាប)។ លើកលែងតែបន្ទាយមានជ័យ កណ្ដាល តាកែវ កំពង់ស្ពឺ កំពង់ធំ ត្បូងឃ្មុំ មណ្ឌលគីរី ឧត្តរមានជ័យ ព្រះវិហារ និង រតនគីរី ដែលឈ្មោះខេត្តនិងទីរួមខេត្ត(ក្រុង)ដែលមានឈ្មោះមិនដូចគ្នា។ នៅភ្នំពេញ ខណ្ឌ ត្រូវបានបែងចែកទៅជាសង្កាត់ ដែលមានទំហំតូចជាងគេបើប្រៀបទៅនឹងឃុំនៅក្នុងខេត្តផ្សេងៗ។ សង្កាត់ ត្រូវបានបែងចែកបន្តទៅទៀតជាភូមិ ទោះជាយ៉ាងណា ភូមិ ទាំងឡាយដោយចាំបាច់ទៅមិនបានគ្របដណ្ដប់ការតាំងលំនៅតែមួយនោះទេ។ នៅខេត្ត ត្រូវបែងចែកជាក្រុង ស្រុក។ ក្រុងចែកជា សង្កាត់ ហើយសង្កាត់ចែកជាភូមិ។ ដោយឡែកស្រុកត្រូវចែកជាឃុំ សង្កាត់ និងឃុំសង្កាត់ចែកជាភូមិ។
បំណែងចែកថ្នាក់ទីមួយ៖ ខេត្ត-រាជធានីខេត្ត និងរាជធានីគឺជាចំណែករដ្ឋបាលថ្នាក់ទីមួយរបស់កម្ពុជា ដែលឲ្យឈ្មោះថា រដ្ឋបាលរាជធានី ខេត្ត។ ខេត្តត្រូវចែកជា១៥៩ស្រុក និង ២៦ក្រុង។ រាជធានីចែកជា ១២ខណ្ឌ។ រដ្ឋបាលរាជធានី ខេត្ត គ្រប់គ្រងដោយក្រុមប្រឹក្សារាជធានី ខេត្ត និងដឹកនាំដោយគណៈអភិបាលរាជធានី ខេត្ត ដែលមានអភិបាលរាជធានី ខេត្តមួយរូប និងអភិបាលរងតាមការកំណត់របស់រាជរដ្ឋាភិបាល ព្រមទាំងជំនួយការដោយនាយករដ្ឋបាល។ ក្រមប្រឹក្សារាជធានី ខេត្ត ជ្រើសតាំងដោយការបោះឆ្នោតអសកលពីក្រុមប្រឹក្សាឃុំ សង្កាត់។ គណៈអភិបាលរាជធានី ខេត្ត តែងតាំងដោយព្រះមហាក្សត្រ ដោយព្រះរាជក្រឹត្យតាមសំណើរបស់ក្រសួងមហាផ្ទៃតាមរយៈរាជរដ្ឋាភិបាល។ ថ្ងៃ ២២ ធ្នូ ២០០៨ ព្រះបាទនរោត្តម-សីហមុនី បានឡាយព្រះហស្ថលើរាជក្រឹត្យមួយដែលបានផ្លាស់ប្ដូរក្រុងកែប ប៉ៃលិន និងព្រះសីហនុទៅជាខេត្ត ដូចគ្នា ហើយកែសម្រួលព្រំដែនខេត្តជាច្រើនត្រង់ចំណុចខ្លះ។[១] ក្រចេះ រតនគីរី ស្ទឹងត្រែង និង មណ្ឌលគីរី គឺ៤ធ្លាប់ជាប៉ែកនៃប្រទេសលាវ រហូតដល់សម័យអាណាព្យាបាលបារាំង។
បំណែងចែកថ្នាក់ទីពីរ៖ ស្រុក ក្រុង ខណ្ឌ
មានកម្រិតថ្នាក់ក្រុងបីប្រភេទផ្សេងគ្នា (ក្រុង): បន្ថែមទៅលើចំនួនប្រជាជន រាជធានី និង ក្រុងត្រូវចំណូលពន្ធគ្រប់គ្រាន់ដើម្បីឱ្យរដ្ឋបាលអាចដំណើរការការិយាល័យរដ្ឋបាលបាន។ ក្រុង និង ទីរួមខេត្ត ត្រូវបានចែកទៅជា សង្កាត់ គឺស្មើនឹង ឃុំ នៅក្នុងស្រុក។ សូមមើលផងដែរ: បញ្ជីទីក្រុងនៅកម្ពុជា
ចំពោះតំបន់ដែលឈានមិនដល់លក្ខខណ្ឌសំគាល់ដោយច្បាប់នៅត្រង់នោះក៏មានកម្រិតថ្នាក់ទាបមួយទៀតនៃបំណែងចែករដ្ឋបាលដែនដី។ បំណែកចែករដ្ឋបាននេះជាធម្មតាគ្របដណ្ដប់លើ ឃុំ ប៉ុន្តែក៏ប្រហែលជាអាចគ្របដណ្ដប់ច្រើនជាងមួយឃុំ រឺ ក៏ក្ដោបក្ដាប់រួមគ្នាជាមួយក្រុង។
សូមមើលផងដែរ: បញ្ជីស្រុកនិងខណ្ឌកម្ពុជា
ស្រុកគឺជាចំណែកបន្ទាប់នៃខេត្តនិងប្រកបដោយឃុំ និងសង្កាត់ជាច្រើន ។ ក្រុងគឺជាចំណែករងនៃខេត្តនិងប្រកបដោយសង្កាត់ជាច្រើន ។ ខណ្ឌគឺជាចំណែករងនៃរាជធានី និងប្រកបដោយសង្កាត់ជាច្រើន ។ ចំណែកថ្នាក់មូលដ្ឋាន
ឃុំ សង្កាត់នីមួយៗ ត្រូវបែងចែកបន្តជាភូមិ (village រឺ phum)ជាច្រើន។ ភូមិ (Villages រឺphum), ចំណែករងភូមិសាស្ត្រនិងរដ្ឋបាលជាមូលដ្ឋានគ្រឹះនៅកម្ពុជា ជាចំណែករងនៃឃុំ (commune រឺ khum) និងសង្កាត់ (quarter រឺ sangkat) ។ កំឡុងសម័យខ្មែរក្រហម និងក្រោមរដ្ឋាភិបាលកុម្មុយនិស្តកាន់អំណាចកំឡុងការកាន់កាប់របស់វៀតណាមនៅកម្ពុជា ភូមិនានាត្រូវបានបែងចែកបន្តបន្ទាប់ជាក្រុម (group រឺ krom) នៃគ្រួសារ១៥-២០គ្រួ ដែលត្រូវបានដឹកនាំដោយមេក្រុម (group leader រឺ Meh Krom) ។ ក៏ប៉ុន្តែ ប្រព័ន្ធនេះលែងជាផ្នែកនៃប្រព័ន្ធរដ្ឋបាលផ្លូវការទៀតហើយ និងមិនត្រូវបានអនុវត្តមកទល់ឥឡូវនេះ ។ ប្រមុខរដ្ឋបាលភូមិគឺមេភូមិ (village chief រឺ ប្រធានភូមិ ) ដែលជាធម្មតាជួយដោយអនុប្រធាន ។ មេភូមិបានរាយការណ៍ទៅមេដឹកនាំឃុំ រឺ មេឃុំ (commune chief) ។ ប្រធានភូមិស្ថិតនៅក្រោមអំណាច នៃក្រសួងមហាផ្ទៃដែលទទួលខុសត្រូវចំពោះរដ្ឋបាល និងនគរបាលជាតិ ។ ពីមុនដល់ឆ្នាំ២០០៦ ប្រធានភូមិត្រូវបានតែងតាំងដោយរដ្ឋាភិបាល និងស្នើសុំអោយមានការយល់ព្រមពីក្រសួងបន្ទាប់ពីការតែងតាំងពីឃុំ ។ យ៉ាងណាៗ នៅឆ្នាំ២០០៦ កម្ពុជាបានរៀបចំការបោះឆ្នោតរើសប្រធានភូមិលើកដំបូង ។ ប្រវត្តិនៅសម័យបុរេប្រវត្តិសាស្រ្ត គឺពេលដែលពុំទាន់មានពាក្យ«ភូមិ»នៅឡើយ មនុស្សដំបូងប្រហែលជាបានមកតាំងលំនៅក្នុងរូងភ្នំ។ អ្នកស្រាវជ្រាវរកឃើញថា មានមនុស្សបានមករស់ក្នុងប្រទេសខ្មែរ នៅល្អាងស្ពានដែលជាកន្លែងមួយស្ថិតនៅជិតក្រុងបាត់ដំបងចាប់តាំងពីប្រហែល៤២០០ឆ្នាំមុនគ្រិស្តសករាជ(អៀន ហ៊ែរីស ២០១០)។ នៅរវាង១០០០ឆ្នាំក្រោយមក គេបានរកឃើញថាមានមនុស្សរស់នៅក្នុងរូងភ្នំមួយទៀតនៅជិតសមុទ្រ។ ក្នុងដំណាក់កាលនេះ ប្រជាជនខ្មែរទំនងជាបានរស់នៅក្នុងភូមិដែលមានកំពែងព័ទ្ធជុំវិញ ជាភូមិដែលមានរាងមូលដូចភូមិនានារបស់កុលសម្ពន្ធមួយចំនួនក្នុងប្រទេសកម្ពុជា លាវ និងវៀតណាមសព្វថ្ងៃ(ឆាណ្ឌល័រ ២០០៩)។ ជាក់ស្តែង ការរស់នៅ ជាក្រុម ជាភូមិមូលនោះ ជនជាតិដើមភាគតិចនៅស្រុកខ្មែនៅតំបន់ខ្ពង់រាបរសព្វថ្ងៃនៅតែរក្សាការរស់នៅ បែបនេះរហូតដល់សព្វថ្ងៃ។ ជាប្រពៃណី ពួកគេនិយមសង់ផ្ទះព័ទ្ធជុំវិញរោងមួយ(ផ្ទះធំសហគមន៍)នៅចំកណ្តាលសម្រាប់ប្រជុំគ្នាឬរៀបចំពិធីប្រចាំភូមិជាដើម(កែវ ណារុំ ២០១០)។ ចំណែកការកសាងភូមិនៅសម័យប្រវត្តិសាស្រ្ត មានលក្ខណៈប្រែប្រួលខុសពីមុន ខ្លះៗ។ នៅសម័យមុនអង្គរ ប្រទេសខ្មែរបានកកើតជារដ្ឋ ហើយបានបែងចែកជារដ្ឋបាល គ្រប់គ្រងដែនដីស្របច្បាប់ដោយឈរលើអំណាចកណ្តាលរបស់ព្រះមហាក្សត្រក្នុងការ បញ្ជាឱ្យបង្កើតភូមិករឬដែនដី។ តាមសិលាចារឹកជាច្រើន បានបង្ហាញឱ្យដឹងថា នៅសម័យមុនអង្គរនិងអង្គរ ដីភូមិគឺគេអាចទិញ ឬលក់បាន ក៏ប៉ុន្តែមនុស្សដែលមានសិទ្ធិទិញឬលក់ដីភូមិបានមិនមែនបណ្តាមនុស្សធម្មតាទេ គឺសុទ្ធតែពួកអភិជន(ឡុង សៀម ១៩៩៧)។ ក្នុងក្របខណ្ឌសម្គាល់ស្ថាននាមនៅសម័យនោះ ភូមិជាដីឬភូមិឋានរបស់ឯកជន ឬរបស់វត្តអារាម(ទេវស្ថាន) ហើយមានទម្រង់សមាសភាពមិនដូចភូមិសម័យបច្ចុប្បន្នទេ(ឡុង សៀម ១៩៩៧)។ តែទៅជាយ៉ាងនេះក្តី ក៏យើងឃើញមានឈ្មោះភូមិដែលមានលក្ខណៈប្រហាក់ប្រែលនឹងភូមិសព្វថ្ងៃ ដូចជាការនិយម ប្រើឈ្មោះរុក្ខជាតិជាដើម។ ឧទាហរណ៍ ភូមិតេំជ្រៃ (K. 91)៖ ភូមិដើមជ្រៃ, ភូមិវ្រះអំវិល (K. 736)៖ ភូមិព្រះអំពិល…។ នៅសម័យកណ្តាល(ស.វ.ទី១៥-១៩) ការស្ថាបនាភូមិហាក់បីដូចជាពុំសូវចេញជារូបរាងច្បាស់លាស់ ដោយសារតែក្នុងដំណាក់កាលនោះសង្គមខ្មែរមានភាពច្របូកច្របល់ គ្មានឱកាសនឹងកសាងភូមិស្រុករបស់ខ្លួន(ឡឹក សាវណ្ណ ១៩៩៩)។ ស្របពេលនោះ ពុទ្ធសាសនាថេរវាទដោយមានការនិយមសាងវត្តជំនួសប្រាសាទបុរាណ។ ហេតុនេះ ភូមិនៅសម័យនោះជាភូមិដែលជាចំណុះជើងវត្ត។ ជាក់ស្តែងនៅសម័យឧត្តុង្គ គឺក្នុងរាជ្យរបស់ព្រះបាទអង្គឌួង គេបានកសាងវត្តរាប់រយដោយមានភូមិជាអ្នកផ្គត់ផ្គង់សេដ្ឋកិច្ចព្រះសង្ឃ ហើយរស់នៅជាសហគមន៍(កម្ពុជាសុរិយា ១៩៦៣)។ ចាប់តាំងពីសម័យអាណានិគមនិយមបារាំងរហូតដល់ឥឡូវភូមិជាបំណែងចែកទឹកដីដែលស្ថិតក្រោមការគ្រប់គ្រងឃុំឬសង្កាត់។ ភូមិខ្លះមានមនុស្សរស់នៅតាំងពីបុរាណរហូតដល់សព្វថ្ងៃ ដូចជាភូមិល្វា ក្នុងឃុំល្វា ស្រុកពួក ខេត្តសៀមរាបជាដើម។ ការទៅចាប់ភូមិថ្មី ខ្មែរច្រើនទៅរកទីប្រជុំជន ពិសេសកន្លែងដែលជាប់ផ្លូវធំ ឬតាមដងទន្លេដែលសម្បូរជីជាតិ។ លើសពីនេះទៀត ក្នុងជំនឿខ្មែរទូទៅមុននឹងសង់ផ្ទះថ្មីក្តី ភូមិថ្មីក្តី ឬវត្តអារាមជាដើម។ គេតែងមានអាចារ្យឬគ្រូមន្តអាគមគាថា មើលភូគម្ភសាស្រ្តរកកន្លែងដែលល្អ មានជោគមានជ័យ(ឡឹក សាវណ្ណ ១៩៩៩)។ ជារួមមកយើងឃើញថា ការកសាងភូមិបានវិវត្តប្រែប្រួលតាមសម័យកាលតាំង ពីបុរាណមកម្ល៉េះ ហើយឥឡូវនេះ ភូមិបានប្រែក្លាយជាបំណែងចែកទឹកដីតាមបែបរដ្ឋបាលរបស់ខ្មែរ ដែលជាផ្នែកនៃឃុំ។ ការវិវត្តទាំងនេះក៏អាចស្តែងឱ្យឃើញពីទំនាក់ទំនងនៃការដាក់ឈ្មោះភូមិហើយនិងទំនោររបស់មនុស្សខ្មែរយើង។ ឯកសារពិគ្រោះ កែវ ណារុំ (២០១០) រឿងព្រេងខ្មែរលើ ភ្នំពេញ : គ្រឹះស្ថានបោះពុម្ពផ្សាយនគរវត្ត ។ ដេវីឌ ឆាណ្ឌល័រ(២០០៩) ប្រវត្តិសាស្រ្តខ្មែរ ភ្នំពេញ : មជ្ឈមណ្ឌលខេមរសិក្សា។ ឌ. គាម (១៩៦៨) សាវតារទាក់ទងភូមិសាស្រ្តខ្មែរ ភ្នំពេញ : បណ្ណាគារ សេង ងួន ហួត។ ហ្វីលីពី, ហ ម (២០០៩) ការស្រាវជ្រាវបឋមអំពីភាសាជនជាតិភាគតិចនៅកម្ពុជា. ភ្នំពេញ: រោងពុម្ពហ្វូណន។ ឡុង គារ (១៩៩៨)ប្រវត្តិស្រុកបាភ្នំឬបាភ្នំស្រុកយើងភ្នំពេញ។ ឡុង សៀម (១៩៩៧) ស្ថាននាមវិទ្យាខ្មែរ (Toponymie Khmére) ភ្នំពេញ: វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។ ឡុង សៀម (២០០០) វចនានុក្រមខ្មែរបុរាណ (សតវត្សទី៦-ទី៨) ភ្នំពេញ: រាជបណ្ឌិត្យសភាកម្ពុជា។ ឡឹក សាវណ្ណ (១៩៩៩) ការស្ថាបនាភូមិតាមទស្សនៈខ្មែរ សមាជជាតិស្រាវជ្រាវសង្គម-វប្បធម៌អំពីកម្ពុជាលើកទី៣ ភ្នំពេញ : សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អៀន ហ៊ែរីស (២០១០) ប្រវត្តិនិងការប្រតិបត្តិព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ភាគទី១ ភ្នំពេញ : គ្រឹះស្ថានបោះពុម្ពផ្សាយនគរវត្ត។ សង្កាត់ (quarters)រាជធានី (តំបន់ក្រុងធំ-ឧទាហរណ៍ ភ្នំពេញ) គឺត្រូវបានបែងចែកទៅជាស្រុកដែលគេហៅថាខណ្ឌ ។ ខណ្ឌទាំងនេះត្រូវបានបែងចែកទៀតទៅជាសង្កាត់(quarter) ដែលគឺជាកម្រិតរដ្ឋបាលតំបន់ក្នុងស្រុកនៅទីក្រុង ។ ប្រវត្តិសាស្ត្រនៅឆ្នាំ១៩៧៥ រដ្ឋាភិបាលខ្មែរក្រហមបានបោះបង់ចោលជាមួយចំណែករដ្ឋបាលតាមប្រពីណៃនៃអតីតកម្ពុជា ។ ជំនួសអោយខេត្ត កម្ពុជាប្រជាធិបតេយ្យបានបែងចែកជា៧ភូមិភាគ: ពាយព្យ ឧត្តរ ឦសាន បូព៌ា និរតី បស្ចឹម និង កណ្ដាល ។ ភូមិភាគទាំងនេះបានមកពីចំណែកដែលបានបង្កើតឡើងដោយខ្មែរក្រហមនៅពេលពួកគេបានប្រយុទ្ធប្រឆាំងនឹងសាធារណរដ្ឋខ្មែរដឹកនាំដោយឧត្តមសេនីយ៍លន់-ណុល ។[២] ). See also
References
External links
|
Portal di Ensiklopedia Dunia