ព្រះចន្ទរាជា

បញ្ជូនបន្តទៅ៖

ជីវិតចាប់ផ្ដើម

Early Life

ព្រះចន្ទរាជា កើតនៅរាជធានីចតុមុខ កើតឆ្នាំ ១៤៨៦ នៃគ.សករាជ​ ព្រះអង្គ ​គឺជាព្រះបុត្រាទី២ នៃព្រះបាទ ព្រះធម្មរាជាទី២ ដែលត្រូវជាប្អូនប្រុសបង្កើត ម្ដាយទីទៃជាមួយ ព្រះស្រីសុគន្ធបទ ដែលបានសោយរាជ្យនៅរាជធានីទួលបាសាន ខេត្តកំពង់ចាម ។ ព្រះចន្ទរាជា មាននាមជាចៅពញ្ញាចន្ទរាជា ជាចៅហ្វាយស្រុកចតុមុខ នៅវ័យ ២៤ ឆ្នាំ ព្រះអង្គ​ត្រូវបង្ខំចិត្តចាកចេញពីចតុមុខ ដោយការនិរទេសព្រះអង្គ ក្នុងឆ្នាំ ១៥០៩ នៃគ​.សករាជ ទៅកាន់តំបន់ទេពបុរី (តំបន់ព្រំដែនខ្មែរ-សៀម បច្ចុប្បន្ន​ជា ក្រុង បាងកក​) តាមការស្នើសុំរបស់ ព្រះស្រីសុគន្ធបទ ដែលយល់សុបិន្តឃើញនាគពីរក្បាល ហោះហើរមកពាំឆ្វេទឆត្ររបស់ព្រះអង្គ ដែលទ្រង់យល់ឃើញថា វាជាការគំរាមកំហែងនៃរាជ្យបល័ង្ក របស់ព្រះអង្គ ដែលម្នាក់ទៀត ជាហ្លួងព្រះស្ដេចកន ។ ជីវិតរស់នៅប្រចាំថ្ងៃ របស់ព្រះចន្ទរាជា នៅតំបន់ព្រំដែនខ្មែរ-សៀម ព្រះអង្គ បន្លំខ្លួនចូលធ្វើជាក្រមការខាងទាក់ដំរីថ្វាយ ស្ដេចសៀមចក្រព័ត្ត ព្រះនាម "បរមរាមាធិបតីទី២" ។ នៅឆ្នាំ ១៥១២ ហ្លួងព្រះស្ដេចកន លើកទ័ពវាយយករាជធានី ទួលបាសាន និងបានជ័យជំនះបណ្ដេញ ព្រះស្រីសុគន្ធបទ ចេញពីរាជធានី ទៅបោះបន្ទាយនៅស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។ ព្រះស្រីសុគន្ធបទ បានផ្ញើចុតហ្មាយ ប្រាប់ដំណឹងពីការបះបោររបស់នាយកន ទៅកាន់ចន្ទរាជា និងបានប្រកាសតែងតាំង ព្រះចន្ទរាជា ជាមហាឧបរាជ ឱ្យយាងត្រឡប់មកជួយព្រះអង្គវិញ ។ ការយាងត្រឡប់មកវិញរបស់ព្រះចន្ទរាជា បានខ្ចីទ័ពសៀមចំនួន ៥,០០០ (៥ពាន់នាក់) ជាមួយនិងការចរចារប្រគល់ព្រះដង្វាយ ដោយការថ្វាយដំរីចំនួន ១០០ ក្បាល និង ពលទ័ព ៥,០០០ នាក់ទៅឱ្យព្រះចៅសៀមវិញ ទ័ពព្រះចន្ទរាជា បានធ្វើដំណើរមកដល់ ខេត្តបាត់ដំបង ចៅហ្វាយស្រុក នាមពញ្ញានោ បានថ្វាយពលចំនួន ១០,០០០ (១មុឺននាក់) និងស្បៀងអាហារចំនួន ១០០ រទេះ ដល់ព្រះចន្ទរាជា ហើយទ្រង់បន្តដំណើរមកដល់ ខេត្តពោធិសាត់ និងបានជួបពិភាក្សា ជាមួយចៅហ្វាយស្រុកឈ្មោះ ហ្មឺនពេជ្រ ដែលកាន់សិទ្ធទ័ព ចំនួន ៤០,០០០ នាក់ នៅ "បន្ទាយហ្មឺនជ័យ" ដែលពេលវេលាមកដល់របស់ព្រះចន្ទរាជា ជាមួយនិងការរៀបចំយុទ្ធសាស្ត្រទ័ព ដើម្បីទៅជួយ "ព្រះស្រីសុគន្ធបទ" បានអូសបន្លាយដល់ ២ឆ្នាំ ដោយមើលឃើញពីការរៀបចំទ័ពយឺតយ៉ាវរបស់ ព្រះចន្ទរាជា ពោលក្នុងឆ្នាំ ១៥១៤ នៃគ.សករាជ ហ្លួងព្រះស្ដេចកន បានលើកទ័ពជើងទឹក ជាមួយកាំភ្លើងធំ វាយចូលបន្ទាយស្ទឹងសែន ខេត្តកំពង់ធំ ពីយប់អធ្រាត និងបានធ្វើឃាត ព្រះស្រីសុគន្ធបទ នាពេលនោះ ។ ក្រោយពេល ហ្លួងព្រះស្ដេចកន ធ្វើឃាត "ព្រះស្រីសុគន្ធបទ" នៅបន្ទាយស្ទឹងសែន រួចមក គ្រឿងសោយរាជ្យទាំង ៥ បានបាត់នាពេលនោះផងដែរ ទើបការឡើងសោយរាជ្យផ្លូវការណ៍ របស់នាយកន ត្រូវពន្យាពេល ២ឆ្នាំ ដើម្បីរងចាំ គ្រឿងសោយរាជ្យទាំង​៥ ថ្មីធ្វើរួច ។ នៅទីបំផុត ហ្លួងព្រះស្ដេចកន បានប្រកាសសោយរាជ្យជាផ្លូវការណ៍ ក្នុងឆ្នាំ ១៥១៦ នៃគ.​សករាជ ដែលមានព្រះនាមក្នុងរាជ្យថា "ព្រះស្រីជេដ្ឋា ធិរាជរាមាធិបតី" ហើយវាជាពេលដែលនាគពីរ ត្រូវមកប្រជែងឥទ្ធិពលគ្នា មួយជា ព្រះចន្ទរាជា ជាស្ដេចនៃអាណាចក្រខាងលិច និង ហ្លួងព្រះស្ដេចកន ជាស្ដេចនៃអាណាចក្រខាងកើត ដែលបានយក ទន្លេមេគង្គ ខ័នបែងចែកទឹកដីជា ២ចំណែក តាមបណ្ដោយខ្សែរទឹកហូរ ដែលបានអូសបន្លាយសង្គ្រាមអស់ពេល ១ទស្សវតន៍ (១០ឆ្នាំ) ។[]

ចម្បាំងនៅ ទួលបានសាន

Battle at Tuol Basan

ក្រោយពេល ព្រះស្រីជេដ្ឋា ឡើងសោយរាជ្យនៅ រាជធានីទួលបាសាន បានរយៈពេល ៣ខែ ព្រះចន្ទរាជា បានលើកទ័ព ចំនួន ៣០,០០០ (៣មុឺននាក់) វាយឡោមព័ទ្ធ បណ្ដេញ ព្រះស្ដេចកន ចេញពី រាជធានីទួលបាសាន ក្នុងឆ្នាំ ១៥១៦ នៃ.គសរាជ ។ ព្រះស្ដេចកន និងកងទ័ពបានភៀសខ្លួនទៅភាគខាងកើត ទៅបោះបន្ទាយថ្មីមួយត្រង់ ចន្លោះដូនតី នា ស្រុកត្បូងឃ្មុំ និងបានបង្កើតរាជធានីថ្មី ឈ្មោះថា "ស្រឡប់ដូនតី ពិជ័យព្រៃនគរ" បន្ទាយថ្មីព្រះស្ដេចកន មានកំពែងព័ទ្ធជុំវិញ រាងបួនជ្រុង មានដាំដើមឬស្សីកំរាស ២សិន ដោយស្មើនិង (80m) និងមានកម្ពស់ ១៥ហត្ថ ដោយស្មើនិង កម្ពស់ (7.5m) និងមានប្រវែងសរុប (2.5km) ដែលជាបន្ទាយការពារដ៏រឹងមាំមួយ មិនងាយនិងវាយចូលបំបែកបាន ។ មួយឆ្នាំបន្ទាប់ពី ហ្លួងព្រះស្ដេចកន វាយបកត្រឡប់ទៅកាន់ ព្រះចន្ទរាជា និងបានដុតបំផ្លាញរាជធានីទួលបាសាន ក្នុងឆ្នាំ ១៥១៧ នៃគ​.សករាជ ហើយព្រះចន្ទរាជា និងកងទ័ពបានដកត្រឡប់ទៅបន្ទាយនា ខេត្តពោធិសាត់ វិញ ក្នុងឆ្នាំ​ដដែលស្ដេចទាំងពីរបានបើកកិច្ចចរចាររកសន្តិភាពមិនធ្វើសង្គ្រាម ដើម្បីទុកពេលប្រមូលស្បៀង និងបង្កើនកងទ័ពឡើងវិញ ដែលផ្អាកការធ្វើសង្គ្រាមនិងគ្នា ៣ឆ្នាំ រហូតដល់ឆ្នាំ ១៥២០ នៃគ.សករាជ ទើបទ័ព ព្រះស្ដេចកន បើកការវាយប្រហារជាមុនទៅលើ ព្រះចន្ទរាជា ត្រង់ ខេត្តកំពង់ឆ្នាំង ។​[]

ចម្បាំងនៅកំពង់ឆ្នាំង

Battle at Kampong Chhnang

ក្រោយផ្អាកសង្គ្រាម៣ឆ្នាំ ពីឆ្នាំ (១៥១៧-១៥២០) ព្រះស្ដេចកន បានប្រមូលកងទ័ពចំនួន ១២០,០០០ (១២មុឺននាក់) និងបានចែកជាពីរកងពល ដែលកងពលទី១ មានចំនួន ២០,០០០ (២មុឺននាក់) ដឹកនាំដោយមេទ័ព "ចៅពញ្ញាលំពាំង" ឱ្យទៅបោះបន្ទាយនៅ ស្រុកសំរោងទង (បច្ចុប្បន្នជា ខេត្តកំពង់ស្ពឺ) និង កងពលទី២ មានចំនួន ៣០,០០០ (៣មុឺននាក់) ដឹកនាំដោយមេទ័ព ខ្លាំងពូកែរបស់ព្រះស្ដេចកន នាម "ពញ្ញាកៅ" ឱ្យទៅបោះបន្ទាយនៅ ភូមិជ័យសួគ៌ (បច្ចុប្បន្នជា វត្តវិហារសួគ៌ ខេត្តកណ្ដាល) ។ ក្រោយប្រមូលកងទ័ពដ៏សំបើម កងទ័ពព្រះស្ដេចកន ចំនួន ២០,០០០ (២មុឺននាក់) ដឹកនាំដោយមេទ័ព "ចៅពញ្ញាលំពាំង" បានចេញពីសំរោងទង បើកការវាយប្រហារជាមុនទៅលើ ព្រះចន្ទរាជា ត្រង់ ខេត្តកំពង់ឆ្នាំង ពេលនោះមេទ័ព ២រូប របស់ព្រះចន្ទរាជា នាម "ឧកញាចក្រីកែវ" និង "ឧកញ៉ា​វង្សាអគ្គរាជ" បានដឹកនាំទ័ព ចំនួន ២០,០០០ (២មុឺននាក់) មកចេញច្បាំងតទល់ យ៉ាងខ្លាំងក្លា ស្នូរសម្លេងព្រួញដាវលំពែង និងស្នូរកាំភ្លើងធំ លាន់រំពងពេញសមរភូមិកំពង់ឆ្នាំង រំពេចនោះ កងទ័ពជំនួយ របស់ព្រះចន្ទរាជា ដែលបង្កប់ខ្លួនក្នុងព្រៃចំនួន ១០,០០០ (១មុឺននាក់) ផ្សេងទៀត បូករួមនិងដំរីចម្បាំង ចំនួន ១៤០ក្បាល ដែលនៅពីខាងក្រោយកងទ័ព "ចៅពញ្ញាលំពាំង" របស់ព្រះស្ដេចកន បានសំរុកចេញមកវាយគាបទ័ពព្រះស្ដេចកន ឱ្យបែកបាក់បរាជ័យ រត់ភៀសខ្លួនទៅបោះបន្ទាយនៅ ចតុមុខ (បច្ចុប្បន្នជា ក្រុងភ្នំពេញ) ។[]

ចម្បាំងនៅ​ចតុមុខ

Battle at Chaktomuk

មួយឆ្នាំ​បន្ទាប់ពីសង្គ្រាមនៅ ខេត្តកំពង់ឆ្នាំង ព្រះចន្ទរាជា ត្រាសបង្គាប់ ឱ្យមេទ័ពចំនួន ២រូប គឺមេទ័ព "ឧកញាចក្រីកែវ" និង "ឧកញ៉ា​វង្សាអគ្គរាជ" ឱ្យដឹកនាំទ័ពចំនួន ៣០,០០០ (៣មុឺននាក់) វាយយកបន្ទាយចតុមុខ ដែលមានកងទ័ព របស់ព្រះស្ដេចកន ចំនួន ១០,០០០ (១មុឺននាក់) នៅឈរជើងចាំការពារតំបន់នេះ ដែលដឹកនាំដោយមេទ័ព "ចៅពញ្ញាលំពាំង" ។ ចំនួនកងទ័ព របស់ព្រះចន្ទរាជា ដែលលើស ២ដង នៃចំនួនទ័ពព្រះស្ដេចកន បានវាយបែកសមរភូមិចតុមុខ (Chaktomuk Battlefield) ក្នុងឆ្នាំ ១៥២១ នៃគ.សករាជ ហើយកងទ័ពព្រះចន្ទរាជា បានចេញបង្ហួសទៅវាយយក ស្រុកបាទី (បច្ចុប្បន្នជា ខេត្តតាកែវ) បន្ថែមទៀត ក្រោយមក ព្រះចន្ទរាជា បានប្រកាសឱ្យ ចៅហ្វាយស្រុកនាតំបន់ កម្ពុជាក្រោម ទាំងអស់ ត្រូវរក្សាទ័ពឱ្យនៅអព្យាក្រិត បើពុំនោះទេព្រះអង្គនិងច្បាំងស្លាប់រស់ដល់ទីបញ្ចប់ក្នុងសង្គ្រាមនេះ ។​[]

ចម្បាំងនៅទន្លេមុខបួន

Battle on the Four Rivers

(ហេតុដែលនាំឱ្យហៅទន្លេច្រាបឈាម!)

(Reasons to call the bloods river! )

ក្រោយពេលដែល ព្រះស្ដេចកន ដឹងថា ក្មួយរបស់ខ្លួន "ចៅពញ្ញាលំពាំង" បានស្លាប់ក្នុងបន្ទាយចតុមុខ ដោយទ័ពព្រះចន្ទរាជា ព្រះអង្គ​ទ្រង់ពិរោធ (ខឹង) ជាខ្លាំងបានផ្ញើចុតហ្មាយទៅមេទ័ពធំរបស់ខ្លួន "ពញ្ញាកៅ" ដែលបោះទ័ពនៅ ភូមិជ័យសួគ៌ ខេត្តកណ្ដាល ឱ្យលើកទ័ពទៅសងសឹកឱ្យខ្លួនជាប្រញាប់ ក្នុងឆ្នាំ ១៥២២ នៃគ.សករាជ កងទ័ព ពញ្ញាកៅ ចំនួ​ន ៣០,០០០ (៣មុឺននាក់) បានឆ្លងទន្លេមកត្រើយខាងលិច ពញ្ញាកៅ បានចែកកងទ័ពជាពីរកង កងទី១ ១៥,០០០ (១មុឺន ៥ពាន់នាក់)​ ជាទ័ពជើងគោក ដឹកនាំដោយ "ពញ្ញា​ស្រាល" និង "ជហ្វាវាំង" លើកទៅបង្កប់នៅ បឹងពោងពាយ ខាងជើងភ្នំពេញ ចំណែកឯ ពញ្ញាកៅផ្ទាល់ ដឹកនាំកងទី២ ១៥,០០០ (១មុឺន ៥ពាន់នាក់) ជាមួយនិងទូកចម្បាំង ៦០ គ្រឿង វាយចូលចំណតផែទូក របស់ព្រះចន្ទរាជា​នៅ ជ្រោយពន្លា (បច្ចុប្បន្នជា ជ្រោយចង្វា​រ) កងទ័ព​ជើងទឹក ពញ្ញាកៅ មានភាពខ្លាំងក្លាណាស់បានដេញវាយទ័ពជើងទឹករបស់ព្រះចន្ទរាជា ដែលដឹកនាំដោយ មេទ័ព "វិបុលរាជ" និង មេទ័ព "ប្រទសរាជ" ទៅដល់តំបន់ព្រែកព្នៅ ទើបមេទ័ពធំរបស់ ព្រះចន្ទរាជា​ នាម "ពញ្ញា​ហ្មឺនពេជ្រ" ដែលតាំងបន្ទាយនៅព្រែកតាទែន បានចេញមកជួយទ័ព "វិបុលរាជ" និង "ប្រទសរាជ" ។​ ពញ្ញាកៅ ឃើញដូច្នេះ ក៏ប្រើល្បិចធ្វើជាចាញ់ដកថយទៅក្រោយវិញដើម្បី ឱ្យ "ពញ្ញា​ហ្មឺនពេជ្រ" មកដេញតាមកងទ័ពខ្លួន ។ "ពញ្ញា​ស្រាល" និង "ជហ្វាវាំង" ដែលបង្កប់នៅ បឹងពោងពាយ ខាងជើងភ្នំពេញ យល់សេចក្ដីដូចនេះ ក៏លើកទៅវាយគាបទ័ព "ពញ្ញា​ហ្មឺនពេជ្រ" ពីក្រោយត្រង់ទន្លេមុខបួន នៅទីបំផុតក៍ធ្វើឃាត ពញ្ញា​ហ្មឺនពេជ្រ បាននៅពេលនោះ (បច្ចុប្បន្នបូជនីដ្ឋាន ពញ្ញាហ្មឺនពេជ្រ ឬ ហៅតាពេជ្រ នៅជាប់និង បូជនីយ​ដ្ឋាន ព្រះអង្គដង្កើ មុខព្រះបរមរាជវាំង សព្វថ្ងៃនេះ) ហើយទន្លេមុខបួន ដែលពោពេញទៅដោយការបង្ហូរឈាម ត្រូវបានអ្នកស្រុកទីនោះហៅថា "ទន្លេច្រាបឈាម" ។ ​[]

សមរភូមិកំពង់ចាម (គ.ស ១៥២៣)

Kampong Cham Battlefield (AD 1523)

ក្រោយពេលដែល "ពញ្ញាកៅ​" ទទួលជ័យជំនះនៅទន្លេមុខបួន ទ័ពរបស់ខ្លួន បានដាច់ស្បៀង និងនឿយហត់ជាច្រើនថ្ងៃផងនោះ បានសំរេចចិត្តទៅបោះបន្ទាយនៅ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានទ័ពសេសសល់ត្រឹមតែ ១០,០០​០ (១មុឺននាក់) ប៉ុនណោះ ។ ចំណែក​ឯខាង ព្រះចន្ទរាជា ដែលទទួលបានដំណឹងពីការមរណៈភាពលោក "ពញ្ញាហ្មឺនពេជ្រ" មានភាពតក់ស្លុត និង ឈឺព្រះទ័យជាខ្លាំង ព្រះអង្គបានថ្វាយមរណៈនាមទៅលោកថា "ចៅពញ្ញាសួគ៌ាលោក" ។ បន្ទាប់មកបានតែងតាំងលោក "ឧកញ៉ា ឃ្លាំងមឿង" ជាប្រមុខមេទ័ពធំជំនួសវិញ លោកឧកញ៉ា ឃ្លាំងមឿង ល្បីខាងយុត្តិសាស្ត្រសឹកសង្គ្រាម និងការដឹកនាំទ័ព ។ ក្នុងឆ្នាំ ១៥២៣ នៃគ​.សករាជ ព្រះចន្ទរាជា បានចាត់កងទ័ពជាពីរកង កងទី១ ដឹកនាំដោយព្រះអង្គផ្ទាល់ បានយាងចេញជិះទូកចម្បាំងទីនាំង ឈ្មោះ "សារ៉ាយអណ្ដែត" និងទូកចម្បាំង ចំនួន៣០០ គ្រឿងទៀត ទៅប្រមូលផ្ដុំទ័ពនៅខេត្តសន្ទុក (បច្ចុប្បន្នជា ខេត្តកំពង់ធំ) ដែលមានចំនួន ៥៥,០០០ (៥មុឺន ៥ពាន់នាក់) រីឯកងទី២ មានចំនួន ៥០,០០០ (៥មុឺននាក់) ទៀតដឹកនាំដោយ "ឧកញ៉ា ឃ្លាំងមឿង" ចេញទៅវាយបន្ទាយទ័ព "ពញ្ញាកៅ​" នៅ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ព្រមគ្នាតែម្ដង ។ ដំណឹងប្រកាសសង្គ្រាម របស់ព្រះចន្ទរាជា បានជ្រាបទៅដល់ ព្រះស្ដេចកន ទ្រង់បានប្រមូលទ័ពសេសសល់ ៨០,០០០ (៨មុឺននាក់) ចែកចេញជា ប្រាំកងពល កងទី១ ដឹកនាំដោយ "ពញ្ញា​ព្រំវៀង" មានចំនួន ១៥,០០០ (១មុឺន ៥ពាន់នាក់) ជាកងទ័ពជួរមុខ កងទី២ ដឹកនាំដោយ "ពញ្ញា​ពេញ" មានចំនួន ១០,០០​០ (១មុឺននាក់) កងទី៣ ដឹកនាំដោយ "ពញ្ញា​នួន" មានចំនួន ១០,០០​០ (១មុឺននាក់) កងទី៤ ដឹកនាំដោយ "ពញ្ញាទន់" មានចំនួន ១០,០០​០ (១មុឺននាក់) ជាកងទ័ពជួរក្រោយ និងកងទី៥ ដឹកនាំដោយ "ពញ្ញាផាតស្រាល" និង "ពញ្ញាវិបុលរាជ" មានចំនួន ២០,០០០ (២មុឺននាក់) ជាមួយនិងទូកចម្បាំង ៣០០ គ្រឿង ជាកងទ័ពជើងទឹក ចេញទៅការពារបន្ទាយនៅ ស្រុកកំពង់សៀម ដែលជាទីតាំងនៃសមរភូមិកំពង់ចាម ។ រីឯព្រះស្ដេចកនកាន់ទ័ព ហ្លួងដោយផ្ទាល់ ចំនួន ២០,០០០ (២មុឺននាក់) និងចាត់ឱ្យ មេទ័ព​ធំ "ពញ្ញាកៅ" និង "ជហ្វាវាំង" ដឹកនាំទ័ព ចំនួន ២០,០០០ (២មុឺននាក់) បូករួមទាំងទ័ពហ្លួងបាន ចំនួន ៤០,០០០ (៤មុឺននាក់) នៅចាំការពារបន្ទាយ "ស្រឡប់ពិជ័យ" នា ស្រុកត្បូងឃ្មុំ ។ ដូចនេះ​កងទ័ពសរុបដែលការពារបន្ទាយ ស្រុកកំពង់សៀម របស់ព្រះស្ដេចកន មានចំនួន ៦៥,០០០ (ជាង ៦មុឺននាក់) នៅទីបំផុតកងទ័ពជាង ១សែននាក់ របស់ព្រះចន្ទរាជា បានវាយបែកបន្ទាយ ស្រុកកំពង់សៀម នៃសមរភូមិកំពង់ចាម ក្នុងឆ្នាំ ១៥២៣ នៃគ.សករាជ ។​[]

ព្រះចន្ទរាជា និង ព្រះស្រីជេដ្ឋា នៃសង្គ្រាមចុងក្រោយ

Chan Reachea & Srei Chedtha of Final War

ក្រោយពេល ​ព្រះចន្ទរាជា និង ព្រះស្រីជេដ្ឋា ធ្វើសង្គ្រាមយ៉ាងធំនៅសមរភូមិ ស្រុកកំពង់សៀម កងទ័ព​ទាំងសងខាង បានខូចខាតសំភារៈសឹកអស់ជាច្រើន ដូចនេះ​ក្នុងឆ្នាំ ១៥២៣ នៃគ.សករាជ ស្ដេចទាំង២ បានចាត់បេសកជន ទាំងសងខាង​ឱ្យទៅបញ្ជារទិញ កាំភ្លើងធំ (Cannons) ពីពួក "ប៉តទុយហ្គេស" (Portuguese) នៅជ្រោយម៉ាឡាកា (Malacca) នាឧបទ្វីប​ម៉ាឡេ (Malay Peninsula) ដែលត្រូវ បាន (Record ទុកដោយប្រវត្តិវិទូ នៅស.វទី១៦​) [] [] ខាងព្រះចន្ទរាជា បញ្ជារទិញបាន កាំភ្លើងធំ ១០០ (១រយដើម) និងកាំភ្លើងវែងខ្លី ចំនួន ១០០០ (១ពាន់ដើម​) ទុករក្សាក្នុងបន្ទាយ ចំណែកឯ ព្រះស្រីជេដ្ឋា បញ្ជារទិញបាន កាំភ្លើងធំ ១៥០ (១រយហាសិបដើម) និងកាំភ្លើងវែងខ្លី ចំនួន ២០០០ (២ពាន់ដើម​) ទូកសំពៅខាងព្រះស្រីជេដ្ឋា ដែលដឹកកាំភ្លើងធំ ១៥០ដើម និង កាំភ្លើងវែងខ្លី ចំនួន ២០០០ (២ពាន់ដើម​) ត្រូវបានស្ទាក់ចាប់បាន នៅ ស្រុកពាម (ពួកដាយវៀតហៅ៖ ម៉ាងខម) (Đại Việt call: Mán Khảm) មានន័យថា "ពាមខ្មែរ" នា កម្ពុជា​ក្រោម ហើយក្រមការខេត្តបានបញ្ជូនថ្វាយ ព្រះចន្ទរាជា ដូចនេះខាង ព្រះស្រីជេដ្ឋា មិនមានសញ្ញវុធសម្រាប់ផ្គត់ផ្គង់កងទ័ពនោះទេ ។ []

សមរភូមិ​ទន្លេបិទ (គ.ស ១៥២៤)

Tonle Bet Battlefield (AD 1524)

ក្នុងឆ្នាំ ១៥២៤ នៃគ.សករាជ ព្រះចន្ទរាជា បានលើកទ័ព ១៣៥,០០០ (ជាង១៣មុឺននាក់) ចែកចេញជា បួនកងពល កងពលទី១ ដឹកនាំដោយ "ពញ្ញាភក្ដី" លើកទ័ព ៥០,០០០ (៥មុឺននាក់) លើកទៅស្ទាក់កងទ័ព "ពញ្ញាកំហែង" ដែលជាឪពុកក្មេកព្រះស្ដេចកន ដែលកាន់ទ័ពនៅស្រុក សៀមប៉ោយ (បច្ចុប្បន្នជា ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង) ដែលមាន ចំនួន ៤០,០០០ (៤មុឺននាក់) កុំឱ្យលើកមកជួយ ព្រះស្ដេចកនបាន ។ កងទី២ ដឹកនាំដោយ "ពញ្ញាទេព" លើកទ័ព ចំនួន ៤០,០០០ (៤មុឺននាក់) វាយចូលសមរភូមិ​ទន្លេបិទ ចំពីមុខផ្លូវទៅបន្ទាយ "ស្រឡបពិជ័យ" កងទី ៣ ដឹកនាំដោយ "ព្រះចន្ទរាជា" ផ្ទាល់ ចំនួន ៤០,០០០ (៤មុឺននាក់) ជាទ័ពជំនួយបោះនៅស្រុកកំពង់សៀម កងទី៤ ដឹកនាំដោយ "ឧកញ៉ាមហាមន្ត្រី" ចំនួន ៥,០០០ (៥ពាន់នាក់) ចេញទៅបង្កប់នៅ ខេត្តព្រៃវែង ។ កងទ័ព "ពញ្ញាទេព" ចំនួន ៤មុឺននាក់ ក៏ប្រទះនិងទ័ព ព្រះស្ដេចកន ចំនួន ២មុឺននាក់ ដែលបោះបន្ទាយនៅ ទន្លេបិទ​ ទ័ពទាំងពីរ បានច្បាំងគ្នាពេលវេលាព្រឹក រហូតដល់ថ្ងៃរសៀល ទ័ព "ពញ្ញាទេព" ក៏ឡោមព័ទ ទ័ពព្រះស្ដេចកនជាប់ ពេលនោះ ដំណឹងច្បាំងគ្នានៅសរមភូមិទន្លេបិទបានទៅដល់ "ពញ្ញាកៅ" ដែលកំពង់យាមការក្នុង "បន្ទាយស្រឡប់ពិជ័យ" ដឹងដំណឹងដូចនេះ "ពញ្ញាកៅ" ប្រញាប់​ដកទ័ព ៥០,០០០ (៥មុឺននាក់) ពីក្នុងបន្ទាយចេញទៅជួយព្រះស្ដេចកន យ៉ាងប្រញាប់ ទុកឱ្យ "ជហ្វាវាំងជុំ" ដែលមានទ័ព ១០,០០០ (១មុឺននាក់) នៅចាំការពារបន្ទាយស្រឡប់ពិជ័យ ។ កងទ័ព "ពញ្ញាកៅ" បានទៅជួយរំដោះ ព្រះស្ដេចកន ទាន់ពេល ដោយកងទ័ព "ពញ្ញាទេព" បិទផ្លូវខាងក្រោយជាប់ ព្រះស្ដេចកន និង ពញ្ញាកៅ បានវាយសម្រុកចេញទៅមុខមកដល់ ខេត្តព្រៃវែង ក៏ប្រទះនិងទ័ពបង្កប់ ៥,០០០ (៥ពាន់នាក់) របស់ "ឧកញ៉ាមហាមន្ត្រីបែន" វាយស្ទាក់ពីមុខ ពញ្ញាកៅ​ឃើញដូចនេះ ក៏ឱ្យព្រះស្ដេចកន ស្រូតទៅបន្ទាយស្រឡប់ពិជ័យមុន ខ្លួននៅចាំច្បាំងការពារជាមួយ "ឧកញ៉ា​បែន" ហើយពញ្ញាកៅ ក៏ចោលលំពែងត្រូវ "ឧកញ៉ា​បែន" ស្លាប់ក្នុងពេលនោះ ហើយក៏ត្រឡប់មកដល់ក្នុងបន្ទាយស្រឡប់ពិជ័យវិញ ចំណែកឯ ទ័ពឪពុកក្មេក ព្រះស្ដេចកន "ពញ្ញាកំហែង" ត្រូវទ័ព "ពញ្ញាភក្ដី" វាយធ្វើឃាតបាននៅពេលនោះទៅ ។[១០]

ជ័យជំនះព្រះចន្ទរាជា (គ.ស ១៥២៥)

Victory of Chan Reachea (AD 1525)

ក្នុងឆ្នាំ ១៥២៥ នៃគ.សករាជ ព្រះចន្ទរាជា បានលើកកងទ័ព ចំនួន ១៤០,០០០ (១៤មុឺននាក់) វាយចូលបន្ទាយ "ស្រឡប់ពិជ័យ​" របស់ ព្រះស្រីជេដ្ឋា ដែលមានកងទ័ព​យាមការ ចុងក្រោយក្នុងបន្ទាយតែ ៤០,០០០ (៤មុឺននាក់) ប៉ុនណោះ នៅសមរភូមិ ស្រុកត្បូងឃ្មុំ កងទ័ព ព្រះចន្ទរាជា​ បានឡោមព័ទ្ធ បន្ទាយស្រឡប់ពិជ័យ អស់វេលា ១៥ ថ្ងៃ ដោយបន្ទាយនេះខ្ពស់ពិបាកនិងវាយចូលពេក ព្រះចន្ទរាជា មានល្បិចមួយថា រាល់ជនទាំងឡាយណា ដែលអាចចាប់ ឬ សម្លាប់ស្ដេចកនបាន និងមានប្រាក់រង្វាន់ ហើយលើកយស័ក្តជាចៅហ្វាយស្រុកត្បូងឃ្មុំនេះ ក្រោយមន្ត្រីប្រកាសរាជសារនៅមុខបន្ទាយស្ដេចកនចប់ ប៉ុន្មានថ្ងៃក្រោយមក ព្រះស្រីជេដ្ឋា ក៏បានសោយទីវង្គត់ ដោយត្រូវប្អូនថ្លៃរបស់ខ្លួន នាម "មន្ត្រី​ដូនកែវ" លួចធ្វើឃាតដោយកាត់ក្បាល បូករួមទាំងពញ្ញាកៅ និងបក្សពួកទាំងអស់នៃមន្ត្រីជំនិតទាំង២៥នាក់ យកទៅថ្វាយ ព្រះចន្ទរាជា ដោយក្ដីអំណរនិងជ័យជំនៈនេះ តាមការសន្យា ទ្រង់បានលើកយ័ស្ដ "មន្ត្រី​ដូនកែវ" ជាពញ្ញាដូនកែវ មានឋានៈជាចៅហ្វាយស្រុកត្បូងឃ្មុំនេះ ចំណែកឯ​ក្បាលព្រះស្ដេចកន និងបក្សពួកទាំង២៥នាក់ ត្រូវបានយកទៅដោតនៅមុខកំពែងបន្ទាយ ស្រឡប់ពិជ័យ​នេះតែម្ដង ។[១១]

ផែនដីព្រះចន្ទរាជា (គ.ស ១៥១៦-១៥៦៦)

Earth of Chan Reachea (AD 1516-1566)

ព្រះរាជពង្សាវតារភាគ២ របស់ព្រះរាជបណ្ណាល័យចុះលេខ គ.៥៣-៣ ហ្លួងព្រះស្ដេចកនសុគតក្នុងឆ្នាំកុរ នពស័ក ព.សករាជ ២០៧១, ត្រូវនិង គ.សករាជ ១៥២៥ ។ ក្រោយ ព្រះចន្ទរាជាបាន ជ័យជំនះលើស្ដេចកន ទ្រង់បានយាងត្រឡប់មកបន្ទាយហ្មឺនជ័យ នាខេត្រពោធិសាត់វិញ និងបានបង្គាប់ឱ្យសព្វមុខមន្ត្រី សាងសង់បន្ទាយរាជវាំងថ្មី នៅលង្វែក នាខេត្តកំពង់ឆ្នាំង ដើម្បីគេចចេញពីការគំរាមកំហែងរបស់កងទ័ពសៀម ក្រុមមេការ ឱ្យជីកបុកឫសរៀបថ្ម ៦ហត្ថ ស្មើជម្រៅ ៣ម៉ែត្រ ជុំវិញបន្ទាយជា ៣ ជ្រុង ហើយលើកដីច្រុះក្ដារ ធ្វើជាបន្ទាយខាងលើនោះតម្កល់ ១៧ហត្ថ ស្មើនិងកម្ពស់ ៨ម៉ែត្រ កម្រាស់ខាងលិច ១០ហត្ថ ស្មើនិងកម្រាស ៥ម៉ែត្រ ជើងទេរក្រោម ២២ហត្ថ ស្មើនិងកម្រាសជើងទេរ ១១ម៉ែត្រ ជុំវិញទាំង ៣ ជ្រុង "ព្រោះជ្រុងទី៤ នោះគឺទន្លេ កំពែងបន្ទាយមាន ៥ជាន់ និងមានទ្វារធំ៨ ។ ទ្វារនីមួយៗ មានសើនមួយ ។ ទាំង៨សើននោះ កំពស់ ២២ ហត្ថ ស្មើនិងកម្ពស់១១ម៉ែត្រ សម្រាប់ដាក់កាំភ្លើងធំ ចំជ្រុងទាំង ៤ មានប៉មកម្ពស់ ២៥ហត្ថ ស្មើនិងកម្ពស់ ១២.៥ម៉ែត្រ សម្រាប់ឆ្មាំយាម និងដាក់កាំភ្លើងធំដូចគ្នា រីឯលើបន្ទាយជុំវិញនោះទ្រង់ឱ្យដាក់សុទ្ធតែកាំភ្លើងវែងបាញ់ច្រូងជុំវិញទាំង ៥ ជាន់ ។ ខាងមុខកំពែង ជាន់ទី១ ស្ដេចឱ្យធ្វើរោងសម្រាប់ដាក់ទ័ព ដំរី និងទ័ពសេះ ក្នុងកំពែងជាន់ទី១ ដដែរនេះ ដាក់សុទ្ធតែទាហ៊ានកងកាំភ្លើងធំ ។ ខាងកំពែងជាន់ទី២ តាំងថែវ ដាក់សុទ្ធតែទាហ៊ានកងកាំភ្លើងតូច និងធ្វើសាលាជំនុំក្ដី ដាក់សាលាដំបូងខាងឆ្វេង សាលាឧទ្ធរណ៍ខាងស្ដាំ ។ ខាងក្នុងកំពែងទី៣ តាំងថែវដាក់សុទ្ធតែទាហ៊ានកងដាវ កងផ្គាក់ ជាសេនាអាវុធខ្លី ។ ខាងកំពែងជាន់ទី៤ សាងដំណាក់រោងល្ខោន និង ព្រះពន្លាទតល្ខោន ។ នៅខាងក្នុងកំពែងទី៥ សាងដំណាក់ដាក់ព្រះបញ្ចក្សេត្រ គ្រឿងសោយរាជ្យទាំង៥ និង ដំណាក់សំរិទ្ធ សម្រាប់ដាក់ព្រះរាជទ្រព្យ មានវិមានសម្រាន្តភិរម្យ សម្រាប់ក្រុមបារគូ ក្រុមបុរោហិត និងក្រុមមហាតលិក នៅក្នុងកំពែងជាន់ទី៥ ដដែរ នៅទ្វារយាម តាំងថែវឱ្យកំពូល ៥ មានជហ្វាដងក្ដារ សុទ្ធតែលាបម្រ័ក្សណ៍ ជាតិហិង្គុល បិទមាស មានសោភោណភ្លឺផ្លេកពន់ប្រមាណ ហើយធ្វើប្រាង្គមហាប្រាសាទមួយកំពូល ៥ ជាប្រាសាទសម្រាប់ព្រះមហាក្សត្រធិរាជផ្ទំសម្រាក មានសាងព្រះរាជមន្ទីរធំមួយ សម្រាប់ព្រះស្នំក្រមការប្រចាំយាម រាជមន្ទីរមួយទៀតមានកំពូល៣ជាន់ សម្រាប់ព្រះរាជបុត្រី មានសាងព្រះដំណាក់៥ខ្នង សម្រាប់ព្រះស្នំ និង ព្រះដំណាក់៥ខ្នងទៀត សម្រាប់ពួកអ្នកម្នាង រីឯព្រះដំណាក់២ខ្នងទៀត សម្រាប់អ្នកអង្គម្ចាស់ ហើយខាងក្រោយកំពែងនោះ ឱ្យតាំងឃ្លាំងស្រូវអង្ករ និងឃ្លាំងអំបិល ត្រីសាច់ ១៥ខ្នង ខាងត្បូងនិងខាងជើងកំពែងនោះ តាំងឃ្លាំងគ្រាប់រំសេវ១០ខ្នង ខាកើតព្រះរាជវាំង ឱ្យតាំង ឃ្លាំងសម្រាប់ដាក់ ព្រួញស្នារ ទុកការពារផ្នែកខាងក្រោយ ។ នៅគ្រប់ដំណាក់មានជីកស្រះស្រង់រងថ្លា សួនច្បារផ្កា ដំណាំ ក្រអូប ល្វឹងល្វើយ ល្អជាអនេក ប្លែកត្រកាលក្នុងព្រះរាជវាំង ដែលបានសាងសង់រួចក្នុងរយៈពេល ៣ឆ្នាំ ត្រូវបញ្ចប់ក្នុង គ.ស ១៥២៨ ។ បន្ទាយព្រះរាជវាំងថ្មីសាងបញ្ចប់រួចរាល់ហើយ ព្រះចន្ទរាជា ត្រាសបង្គាប់ឱ្យរើបន្ទាយចេញពី ពោធិ៍សាត់ មកតាំងនៅរាជធានីលង្វែក និងបង្គាប់ឱ្យដាំដើមឬស្សីព័ទ្ធជុំវិញបន្ទាយកម្រាស ២០សិន ដោយស្មើនិងកម្រាស ៤០០ម៉ែត្រ ដើម្បីការពារបន្ទាយ ហើយព្រះអង្គឡើងប្រកាសជាស្ដេចផែនដីលើកទី២ រាជសម័យលង្វែក នៃអាណាចក្រលង្វែក ក្នុងឆ្នាំ ១៥២៩ នៃគ.សករាជ ដែលទ្រង់មានព្រះនាមក្នុងរាជថា "ព្រះបរមខត្តិយាមហាចន្ទរាជា" ។

ចម្បាំងខ្មែរសៀម លើកទី១

The First Khmer-Siamese War

ព.សករាជ ២០៧៤, គ.សករាជ ១៥៣០, ម.សករាជ ១៤៥១, ចុ.សករាជ ៨៩៧ ត្រូវនិងឆ្នាំឆ្នាំកុរ ឯកស័ក ក្រោយសៀមបានបញ្ចប់ជម្លោះរាជវង្ស ស្ដេចសៀមគ្រងរាជ្យថ្មីព្រះនាម ព្រះចៅចក្រព័ត្ត រាជាធិរាជ (Chakkraphat) បានចាត់បេសកជន ៣នាក់ ជាតំណាងទូត ឱ្យមកទារព្រះដង្វាយពី ព្រះចន្ទរាជា នាពេលនោះ ព្រះអង្គបានមានបន្ទូលឆ្លើយតបថា នគរកម្ពុជានាពេលនេះលែងចំណុះ ឱ្យនគរសៀមទៀតហើយ បើព្រះរាជាសៀមមិនសុខចិត្ត អាចមកសាកកម្លាំងនិងយើងបាន ។ មួយឆ្នាំ ក្រោយពេលកម្ពុជាមិនបញ្ជូនសួយសារអាករណ៍ ទៅកាន់នគរសៀម ឆ្នាំ១៥៣១ នៃគ.សករាជ ត្រូវនិងឆ្នាំជូតទោស័ក ស្ដេចសៀមបានលើកទ័ព ៥០,០០០ (៥មុឺននាក់) កាត់តាម នគររាជសីម៉ា (Nakhon Ratchasima) មកដល់ព្រំប្រទល់ខេត្ត មហានគរ (បច្ចុប្បន្នជាខេត្ត សៀមរាប) មេទ័ពសៀមព្រះនាម ពញ្ញាអុង ដំខាត់ ដែលជាបុត្រ របស់ក្សត្រខ្មែរនាម ព្រះស្រីរាជា ហើយត្រូវជាបងប្អូនជីដូនមួយ និង ព្រះចន្ទរាជា ផងដែរ ដែលធ្លាប់បានឱ្យទ័ពសៀម ដែលខ្ចី ចំនួន ៥០០០ (៥ពាន់នាក់) ទៅកាន់ចន្ទរាជា បានលើកទ័ពមកឈ្លានពានកម្ពុជា យ៉ាងកម្រោល ពេលនោះ ព្រះចន្ទរាជា បានលើកទ័ពលង្វែកទៅដោយផ្ទាល់ មានចំនួន ៥០,០០០ (៥មុឺននាក់) បូករួមនិង ទ័ពនៅមហានគរ មានចំនួន ២០,០០០ (២មុឺននាក់) សរុបទាំងអស់មានចំនួន ៧០,០០០ (៧មុឺននាក់) បានវាយបកត្រឡប់យ៉ាងខ្លាំងក្លាទៅកាន់កងទ័ពសៀម នៅត្រង់សមរភូមិស្ទឹងអង្គរ ហើយទីបំផុត កងទ័ពសៀមបានបរាជ័យ ដោយការបាក់ទ័ពរាបទាបអស់ ក្នុងជ័យជំនះដ៏អស្ចារ្យនេះ ព្រះចន្ទរាជា បានផ្លាសប្ដូរឈ្មោះខេត្ត មហានគរ ទៅជាឈ្មោះ ខេត្តសៀមរាប មកដល់សព្វថ្ងៃនេះ ចំណែកឯមេទ័ពសៀម ពញ្ញាអុង ដំខាត់ ក៏ត្រូវស្លាប់ដោយត្រូវកាប់និងស្នែងដាវទម្លាក់ពីលើខ្នងដំរីផងដែរ ។[១២]

ចម្បាំងខ្មែរសៀម លើកទី២

Second Khmer-Siamese War

  • មរណភាពលោក ឧកញ៉ា ឃ្លាំងមឿង

ព.សករាជ ២០៩៣, គ.សករាជ ១៥៤៩, ម.សករាជ ១៤៧០, ចុ.សករាជ ៩១៦, សៀម បានលើកទ័ព ចំនួន ១៤០,០០០ (១៤មុឺននាក់) ចូលមកឈ្លានពានទឹកដីកម្ពុជា ជាលើកទី២ កងទ័ពសៀមបានបែងចែកជាពីរកងពល កងពលទី១ មានចំនួន ៩០,០០០ (៩មុឺននាក់) ដឹកនាំដោយ ស្ដេចសៀមផ្ទាល់ ព្រះនាម ចក្រព័ត ចូលមកវាយយក ខេត្តបាត់ដំបង និង បង្ហួសវាយយក ខេត្ត ពោធិ៍សាត់ កងពលទី២ មានចំនួន ៥០,០០០ (៥មុឺននាក់) ជាកងទ័ពជើងទឹក ដឹកនាំដោយ ពញ្ញាវាំងសាន វាយចូល ខេត្តកំពត ។ ព្រះចន្ទរាជា ទ្រង់ជ្រាបហើយត្រាស់បង្គាប់ឱ្យ ឧកញ៉ា ក្រឡាហោមកែវ កេណ្ឌរេហ៍ពល នាខេត្តបាសាក់ ព្រះត្រពាំង ក្រមួនស និងបាទី បន្ទាយមាស បានចំនួន ៦០,០០០ (៦មុឺននាក់) ទៅច្បាំងតទល់ជាមួយទ័ពសៀមនៅសមរភូមិខេត្តកំពត ។

សមរភូមិ ពោធិ៍សាត់ (គ.ស ១៥៤៩)

Pursat Battlefield (AD 1549)

គ.សករាជ ១៥៤៩ កងទ័ពសៀមចំនួន ៩០,០០០ (៩មុឺននាក់) បានវាយចូល ខេត្តពោធិ៍សាត់ ខណៈ ដែលលោក ឧកញ៉ា ឃ្លាំងមឿង ដឹកនាំទ័ពចំនួន ៤០,០០០ (៤មុឺននាក់) ទៅច្បាំងតទល់ជាមួយនិងទ័ពសៀម អស់ពេលជាច្រើនយាម ដោយចំនួនកងទ័ព និង គ្រឿងសឹកចម្បាំងរបស់សៀម ច្រើនជាងភាគីខាងលោក ឧកញ៉ា ឃ្លាំងមឿង ពេកណាស់ បើច្បាំងបន្តទៀតកងទ័ពនិងស្លាប់គ្មានសល់ លោកឧកញ៉ា ក៏សម្រេចចិត្តដកកងទ័ពថយ ទៅក្នុងបន្ទាយវិញ រីឯកងទ័ពស្លាប់អស់ប្រមាណ ២០,០០០ (២មុឺននាក់) ដូចនេះកងទ័ពក្នុងបន្ទាយនៅសល់តែ ២មុឺននាក់ ប៉ុនណោះ កំពុងតែដាច់ស្បៀងនិងត្រូវបានកងទ័ពសៀមឡោមព័ទ្ធ រីឯកងទ័ពជំនួយរបស់ព្រះចន្ទរាជា ២ថ្ងៃទៀតទើបមកដល់ ខេត្តពោធិ៍សាត់ ។ ឧកញ៉ា ឃ្លាំងមឿង បានមើលមកកងទ័ពរបស់ខ្លួន ឃើញទឹកមុខបាក់ស្បាតរបស់កងទ័ព បានគិតយ៉ាងល្អិតល្អន់អំពីក្បួនសឹកនេះ បើលើកនេះសៀមឈ្នះ ហើយយកបានតំបន់ ពោធិ៍សាត់នេះ សៀមនិង គម្រាមកំហែង ដល់អាណាចក្រលង្វែក ដូចនេះលោកផ្ទាល់និងពលីកម្ម ក្នុងសង្គ្រាមនេះ ។ លោកមឿង បានរៀបចំគម្រោងការមួយ ដោយឱ្យទាហ៊ានជំនិតៗ របស់លោក ដកកូនទាហាន ៤,០០០ (៤ពាន់នាក់) ចេញពីជួរទ័ព រួចឱ្យផ្លាសសំលៀកបំពាក់ បន្លំជាមនុស្សចំបើង ទៅបង្កប់ខ្លួនក្នុងព្រៃ ជិតជំរំសៀម រួចលោកឱ្យរៀបចំ មនុស្សចំបើងដែលជាទីងមោង ពាក់នៅសំលៀកបំពាក់កងទ័ពវិញ បន្ទាប់មកលោក ចាត់កូនទាហានឱ្យជីករណ្ដៅធំមួយ ជំរៅ ៨ ហត្ថ ៤ ជ្រុង ដោយស្មើនិង ៤ម៉ែត្រ ៤ជ្រុង ដាក់នៅចម្រូងលំពែង រួចឱ្យធ្វើរានទេវតា ៧ ថ្នាក់ដាក់បាយសី ទឹកអប់ និង គ្រឿងបូជា ហើយឱ្យធ្វើរាជព័ទ្ធជុំវិញ និង លេងភ្លេងថ្វាយទាំង៨ទិស ហើយលោក បាននាំគ្រួសាររបស់លោក ស្លៀកសម្លៀកបំពាក់ពណ៌ស ដោយពោលថា ខ្លួននិងសម្លាប់ខ្លួន ដើម្បីកេណ្ឌទ័ពខ្មោចឱ្យមកជួយក្នុងរយៈពេល ៧យាមទៀត ហើយប្រាប់ ឱ្យកងទ័ពទាំងអស់ត្រូវសម្រុកចេញពីការឡោមព័ទ្ធ ពេលដែលលោកនិងគ្រួសារលោតសម្លាប់ខ្លួនរួច ។

(ការពិតទៅការពលីកម្ម របស់លោក ឧកញ៉ា ឃ្លាំងមឿង គ្រាន់តែជាការលើកទឹកចិត្តកងទ័ពឱ្យមានភាពអង់អាចក្លាហានក្នុងការប្រយុទ្ធជាមួយនិងទ័ពសៀមប៉ុនណោះ ហើយការពិតមិនមានព្រឹត្តិការណ៍នៃកងទ័ពខ្មោចចេញមកជួយច្បាំងនោះទេ ដោយសារតែឯកសារដើមបានសរសេរច្របល់បញ្ចូលគ្នា នូវរឿងព្រេងនិទាន តាមសាស្ត្រាស្លឹករឹតវត្តមួយចំនួន និង ព្រេងនិទាន ប្រជុំរឿងព្រេងខ្មែរ ប៉ុនណោះដែលនាំឱ្យប្រវត្តិសាស្ត្រប្រទេសកម្ពុជា មានភាពស្រពិចស្រពិល និងច្របូកច្របល់ ចាប់ពីឆ្នាំ 1991 មករហូតដល់បច្ចុប្បន្ននេះ)

ចំណែកឯកងទ័ពសៀមត្រូវលើកទ័ពមកច្បាំងនូវរសៀលនេះ តែដោយសារ តែលោក ឧកញ៉ា ឃ្លាំងមឿង ធ្វើពិធីកេណ្ឌទ័ពខ្មោចឱ្យមកជួយក្នុងយប់នេះ ទើបភាគីទ័ពសៀមរងចាំដល់វេលាព្រលប់ទើបនាំទ័ពវាយលុកជំរំវិញ ព្រោះពួកសៀមមិនជឿថាមានកងទ័ពខ្មោចមកជួយនោះទេ ហើយពួកសៀមមិនបានដឹងថានេះជាការពន្យាពេលរបស់លោកមឿងនោះទេ ។ នៅពេលព្រលប់ សៀមបានលើកទ័ពចូលជុំរំកងទ័ពលោកមឿង តែមិនមានកងទ័ពខ្មែរនោះទេ មានតែមនុស្សចំបើងដែលបន្លំស្លៀកពាក់ជាទាហាន យល់សេចក្ដីដូចនេះ មេទ័ពរងខ្មែរ ឧកញ៉ាចក្រីសុខ បញ្ជារឱ្យបាញ់ព្រួញភ្លើង ដុតសម្លាប់កងទ័ពសៀម ឆេះស្លាប់អស់ជាច្រើន ច្បាំងគ្នាពីព្រលប់ដល់យប់អាធ្រាត កងទ័ពចំបើងខ្មែរដែលបង្កប់ក្នុងព្រៃ ៤,០០០ នាក់ ចូលទៅវាយដុតជុំរំស្បៀងកងទ័ពសៀម ភ្លើងឆាបឆេះទាំងមុខទាំងក្រោយ កងទ័ពសៀម ស្មានតែភាគីខ្មែរមានទ័ពជំនួយក៏ចាប់ផ្ដើមជ្រួច្របល់បែកទ័ព ឧកញ៉ាចក្រី ក៏ប្រកាសឱ្យកងទ័ពទាំងអស់កាប់សម្លាប់កងទ័ពសៀមដល់ អូរស្វាយដូនកែវ ខេត្តបាត់ដំបង ហើយកងទ័ពសៀមក៏បានបោះជុំរំនៅទីនោះ ២ថ្ងៃបន្ទាប់ពី កងទ័ព ២០០,០០០ (២សែននាក់) បូករួមទាំង ដំរី ៥០០ និង សេះចម្បាំង ៥,០០០ ដែលដឹកនាំដោយ ព្រះចន្ទរាជា ផ្ទាល់បានមកដល់ ខេត្តពោធិ៍សាត់ ដើម្បីត្រៀមធ្វើសង្គ្រាមបណ្ដេញកងទ័ពសៀម ។[១៣]

សមរភូមិ បាត់ដំបង (បរាជ័យកងទ័ពសៀម)

Battambang Battlefield (Defeat of Siamese army)

ក្នុង គ.សករាជ ១៥៤៩ ដដែល កងទ័ព ២០០,០០០ (២សែននាក់) របស់ ព្រះចន្ទរាជា បានវាយសម្រុកទៅកាន់កងទ័ពសៀមនៅ សមរភូមិ បាត់ដំបង ដំរីចម្បាំងរបស់ ព្រះចន្ទរាជា បានទៅប្រជល់និង ដំរីចម្បាំងរបស់ ស្ដេចសៀម ចក្រព័ត្ត ហើយព្រះចន្ទរាជា បានហក់ទៅចាក់សម្លាប់ស្ដេចសៀម សោយទីវង្គតនៅលើខ្នងដំរី បរាជ័យកងទ័ពសៀម សមរភូមិបាត់ដំបង កងទ័ពលង្វែក បានរឹបអូសយក ដំរីសឹក ៩០ ក្បាល បានសេះ ៤៥០ ក្បាល បានដាវកាំភ្លើង គ្រឿងសស្ត្រាវុធ រទេះគោ រទេះចម្បាំងជាច្រើន ហើយចាប់បានកងទ័ពសៀមជាឈ្លើយសឹកប្រមាណ ១០,០០០ (១មុឺននាក់) កងទ័ពសៀមសរុប ១៤០,០០០ (១៤មុឺននាក់) ដែលលើកមកឈ្លានពានអាណាចក្រលង្វែក ទាំងជើងគោក និង ជើងទឹក បានបាត់បង់អស់ ៩០,០០០ (៩មុឺននាក់) ហើយសៀមសល់កងទ័ព ប្រមាណជា ៥០,០០០ (៥មុឺននាក់) ប៉ុនណោះបានដកទ័ពទៅដល់ អាងសិលា នាព្រំប្រទល់ខ្មែរសៀម បរាជ័យដ៏ធ្ងន់ធ្ងរនេះ កងទ័ពសៀមមិនបានលើកមកឈ្លានពានកម្ពុជាទៀតនោះទេ ផ្ទុយទៅវិញ វាជាពេលវេលា ដែលកងទ័ពលង្វែក បានវាតទីដណ្ដើមទឹកដីខ្លួនមកវិញ ហើយរឹបយកបាន អណាខែត្រទាំង ១៣ ពីសៀមផងដែរ ជ័យជំនះដ៏ធំធេងនេះ ប្រជានុរាស្ត្រ បានដាក់រហ័សនាម ព្រះចន្ទរាជា ថា៖ ស្ដេចនៃសឹកសង្គ្រាម ។[១៤]

ឯកសារយោង

  1. Mak Phoeun (1988) Chroniques royales du Cambodge: De Bañā yāt à la prise de Laṅvaek : de 1417 à 1595 Publisher: Ecole française d'Extrême-Orient, Original from the University of Michigan, ISBN: 2855395372
  2. Bhun Khol (1994) Pravatti vidyā saṃrâp pathamsiksā, Publisher: Griḥsthān Poḥbumb Phsāy Qâpraṃ, Original from University of California, Berkeley p.138
  3. Eng Suth (1991) Mohaboros Khmer Documents Volume 1-7, Publisher: Member of the Committee on History and Culture p.78
  4. Eng Suth (1991) Mohaboros Khmer Documents Volume 2, Publisher: Member of the Committee on History and Culture p.78
  5. Eng Suth (1969) Mohaboros Khmer Documents Volume 1-2, Publisher: Institut Français du Cambodge Bibliothèque Numérique Culturethèque.
  6. Eng Suth (1969) Mohaboros Khmer Documents Volume 1-2, Publisher: Institut Français du Cambodge Bibliothèque Numérique Culturethèque.
  7. Mamitua Saber, Dionisio G. Orellana (1977) Comparative Notes on Museum Exhibits in Singapore, Malaysia, Indonesia, Brunei, Macao, and the Philippines: A Report to the Ford Foundation on Travelling Symposium for Southeast Asia Museum Development, April-May, 1971, Publisher: Aga Khan Museum, Mindanao State University, Original from the University of Michigan p.354
  8. Contributor: James Richardson Logan (1851) The Journal of the Indian Archipelago and Eastern Asia, Volume 5, Publisher: Kraus Reprint, Original from Cornell University.
  9. Eng Suth (2001) Documents of the great Khmer man, the royal genealogy of the Khmer people according to the real manuscript, Publisher: Phnom Penh Publishing House of the Ministry of Education, Youth and Sports p.250
  10. Eng Suth (1969) Mohaboros Khmer Documents Volume 1-2, Publisher: Institut Français du Cambodge Bibliothèque Numérique Culturethèque.
  11. Eng Suth (1991) Mohaboros Khmer Documents Volume 1-7, Publisher: Member of the Committee on History and Culture p.78
  12. Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917
  13. Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917
  14. Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917

Information related to ព្រះចន្ទរាជា

Домашенко_Анатолій_Васильович, عمر_سلوي, Amusement_Park_(сингл), Comparison_of_Star_Trek_and_Star_Wars, Dewan_Perwakilan_Rakyat_Daerah_Kota_Yogyakarta, الألعاب_الأولمبية_الشتوية_2022, Efusi_pleura, Seth_Green, Durham_School_(Durham,_Arkansas), B.E.D._(film), Italo-paraguaiani, Honey_So_Sweet, Bundesstrasse_54, Yeremia_40, Окрейц,_Станислав_Станиславович, Jatinegara,_Jakarta_Timur, Christmas_(Baby_Please_Come_Home), Martín_Peña_Bridge, Gallia_Belgica, محمد_أمين_عبد_الله_الأثيوبي, Dirt_Candy, خط_طول_41°_شرق, سيرجيو_فيرجارا, Misticismo_ebraico, Prasasti_Bentresh, Переходная_экономика, الكونت_(فيلم_1916), Pak_(creator), María_Josefa_Pimentel,_Duchess_of_Osuna, نيكو_ريختر, Mars_Bars, Traktat_Angkatan_Laut_Washington, Norman_Bridwell, Favières_(Meurthe_e_Mosella), Wyoming,_Rhode_Island, Catur_pada_Pekan_Olahraga_Nasional_XIX_–_Cepat_beregu_campuran, RJR_Nabisco, Раґнгільд_Гаґа, Народное_Ополчение_(станция_метро,_Рублёво-Архангельская_линия), Garry_Kasparov, EuroBasket_2007

Nicolas_N'Koulou, Perdagangan_gading, Cima_Valdritta, Phoenix_(geslacht), لفريمات_(أولاد_عمارة_الفيض), شرارة_كهربائية, 上海轨道交通7号线, Klasifikasi_biologis, 1._deild_1992_(Fær_Øer), The_Gentleman's_Magazine, 35-та_окрема_бригада_морської_піхоти_(Україна), Rio_di_San_Felice, Taunton, Irak, アエロフロート航空3352便事故, Бокс_на_літніх_Олімпійських_іграх_2020_—_до_69_кг_(жінки), Wuhan_Optics_Valley_F.C., Luma_Russo, Lintasarta, Juradó, ندى_قعوار, Budaya_Ukraina, Seamus_O'Regan, Okara_(makanan), Daniel_Bryan, واتساب, العلاقات_الجنوب_سودانية_البيلاروسية, Dua_Dekade, كين_(تكساس), The_Amazing_Race_en_Discovery_Channel, Kuzmir_(Hasidic_dynasty), Canadian_Conference_of_Mennonite_Brethren_Churches, R._Rex_Parris, العلاقات_البرتغالية_النرويجية, Khanda_(sword), Fromelles, Jalan_RC_Veteran_Raya, 味のちぬや, The_Jefferson, Soul_Temple_Records, San_Diego_International_Airport, Miša_Anastasijević, وزارة_استيعاب_المهاجرين_(إسرائيل), العلاقات_الكمبودية_الموريشيوسية, Monastero_di_San_Matteo_(Iraq), أدريان_فيلالوبوس, Шаблон:Территории_и_штаты_КША, 10-й_гвардійський_танковий_корпус_(СРСР), حكومة_السلفادور, Kopi_anti_peluru

Домашенко_Анатолій_Васильович, عمر_سلوي, Amusement_Park_(сингл), Comparison_of_Star_Trek_and_Star_Wars, Dewan_Perwakilan_Rakyat_Daerah_Kota_Yogyakarta, الألعاب_الأولمبية_الشتوية_2022, Efusi_pleura, Seth_Green, Durham_School_(Durham,_Arkansas), B.E.D._(film), Italo-paraguaiani, Honey_So_Sweet, Bundesstrasse_54, Yeremia_40, Окрейц,_Станислав_Станиславович, Jatinegara,_Jakarta_Timur, Christmas_(Baby_Please_Come_Home), Martín_Peña_Bridge, Gallia_Belgica, محمد_أمين_عبد_الله_الأثيوبي, Dirt_Candy, خط_طول_41°_شرق, سيرجيو_فيرجارا, Misticismo_ebraico, Prasasti_Bentresh, Переходная_экономика, الكونت_(فيلم_1916), Pak_(creator), María_Josefa_Pimentel,_Duchess_of_Osuna, نيكو_ريختر, Mars_Bars, Traktat_Angkatan_Laut_Washington, Norman_Bridwell, Favières_(Meurthe_e_Mosella), Wyoming,_Rhode_Island, Catur_pada_Pekan_Olahraga_Nasional_XIX_–_Cepat_beregu_campuran, RJR_Nabisco, Раґнгільд_Гаґа, Народное_Ополчение_(станция_метро,_Рублёво-Архангельская_линия), Garry_Kasparov, EuroBasket_2007, Nicolas_N'Koulou, Perdagangan_gading, Cima_Valdritta, Phoenix_(geslacht), لفريمات_(أولاد_عمارة_الفيض), شرارة_كهربائية, 上海轨道交通7号线, Klasifikasi_biologis, 1._deild_1992_(Fær_Øer), The_Gentleman's_Magazine, 35-та_окрема_бригада_морської_піхоти_(Україна), Rio_di_San_Felice, Taunton, Irak, アエロフロート航空3352便事故, Бокс_на_літніх_Олімпійських_іграх_2020_—_до_69_кг_(жінки), Wuhan_Optics_Valley_F.C., Luma_Russo, Lintasarta, Juradó, ندى_قعوار, Budaya_Ukraina, Seamus_O'Regan, Okara_(makanan), Daniel_Bryan, واتساب, العلاقات_الجنوب_سودانية_البيلاروسية, Dua_Dekade, كين_(تكساس), The_Amazing_Race_en_Discovery_Channel, Kuzmir_(Hasidic_dynasty), Canadian_Conference_of_Mennonite_Brethren_Churches, R._Rex_Parris, العلاقات_البرتغالية_النرويجية, Khanda_(sword), Fromelles, Jalan_RC_Veteran_Raya, 味のちぬや, The_Jefferson, Soul_Temple_Records, San_Diego_International_Airport, Miša_Anastasijević, وزارة_استيعاب_المهاجرين_(إسرائيل), العلاقات_الكمبودية_الموريشيوسية, Monastero_di_San_Matteo_(Iraq), أدريان_فيلالوبوس, Шаблон:Территории_и_штаты_КША, 10-й_гвардійський_танковий_корпус_(СРСР), حكومة_السلفادور, Kopi_anti_peluru, Jake_W._Lindsey, Titanium_dioxide_nanoparticle, Leafy_seadragon, Cessna_208, Margaret_Mitchell, Komando_Distrik_Militer_0501, Lista_de_comunas_do_Sena_Marítimo, Kantons_van_Bouches-du-Rhône, Sultan_Agung_dari_Mataram, Laut_Baltik, Dorosomatidae, Davidsonia_pruriens, International_Operational_Service_Medal, Пакистанская_кухня, Fiction_(Dark_Tranquillity_album), Голокост_в_Україні, SMA_Negeri_7_Semarang, Puerta_de_Jesús_María, Shikohabad, Khios, Glossary_of_literary_terms, The_Great_Dipper_(album), Jigging, Multiplicité_(mathématiques), Libyan_Air_Force, 大阪環狀線, Kertas_pisang, Монастырь_Грабовац, Extraordinary_rendition, Amintas_dari_Galatia, الصليب_الاحمر_الهولندى, Daftar_Situs_Warisan_Dunia_di_Asia_dan_Oseania, Padang_Timur,_Padang, كهوف_الراكون_الجبلية, Corpo_forestale_e_di_vigilanza_ambientale_(Sardegna), Мацько_Любов_Іванівна, Raja_Sparta, Horst_Seemann, Koniuchy_massacre, 広島市立基町高等学校, Speicherstadt, Гонка_століття, Quốc_kỳ_Nam_Tư, Карпиньяно-Салентино, Guy_dari_Boulogne, أدرينالين, Institut_National_d'Histoire_de_l'Art, Junichi_Masuda, 2001_United_Kingdom_Championships_in_Athletics, Шойхет,_Юрий_Яковлевич, Helix_Producer_1, Sex_and_the_Single_Ghost, Сентенера, Deep_Powder, شعبية_الجبل_الأخضر, 帝国劇場, Seebach_(Francia), История_Занзибара, Wichita_State_Shockers_women's_basketball, بطولة_آسيا_للشباب_لكرة_القدم_1992

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya