រដ្ឋប្រហារ (ភាសាបារាំង ៖ coup d'état) គឺជាដំណើរនៃការដកហូតនិងរឹបអូសសិទ្ធិអំណាចពីរដ្ឋាភិបាលនៅក្នុងប្រទេសឬតំបន់ណាមួយ។[ ១] ជាធម្មតា វាគឺជាសកម្មភាពរឹបអូសយកអំណាចដោយខុសច្បាប់និងផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញដោយបក្សពួកនយោបាយ យោធា ឬជនផ្តាច់ការណាម្នាក់។[ ១] អ្នកប្រាជ្ញភាគច្រើនបានចាត់ទុកថា រដ្ឋប្រហារដែលទទួលជោគជ័យគឺនៅពេលដែលអ្នក/មេប្រព្រឹត្តិបានឡើងកាន់កាប់អំណាចបានលើសពីប្រាំពីរថ្ងៃ (១ សប្តាហ៍) ឡើង។
លោកឧត្តមសេនីយ៍ណាប៉ូលេអុងបូណាប៉ារត៍ នៅក្នុងដំណើរប្រកាសរដ្ឋប្រហារ ១៨ ប៊្រូមែរ , គំនូរគូសដោយលោកហ្រ្វង់ស័រ ប៊ូឆុត ។
និរុត្តិសាស្ត្រ
រដ្ឋប្រហារ នាម (រដ្ឋ+ប្រហារ) ៖ ការចាប់ចងរំលំអ្នកគ្រប់គ្រងរដ្ឋដែលខ្លួនមិនពេញចិត្ត ដើម្បីកាន់កាប់អំណាចខ្លួនឯង, អំពើរបស់អ្នកកាន់កាប់អំណាចដែលទម្លាយបង់ចោលនូវរបបគ្រប់គ្រងរដ្ឋ ដើម្បីឡើងកាន់កាប់អំណាចខ្លួនឯងវិញ ដោយខ្លួនមិនពេញចិត្តចំពោះរបៀបគ្រប់គ្រងពីមុន : ធ្វើរដ្ឋប្រហារ ។[ ២]
ប្រវត្តិសាស្ត្រ
យោងទៅតាមសំណុំទិន្នន័យរបស់លោកក្លេតុន តែននិងចូណាតាន ផូវែលបានឱ្យដឹងថា៖ ចាប់ពីឆ្នាំ១៩៥០ ដល់ឆ្នាំ២០១០, រដ្ឋប្រហារសរុបមានចំនួន ៤៥៧ ដោយក្នុងនោះមាន ២២៧ (៤៩.៧%) ជារដ្ឋប្រហារបានសម្រេច និង ២៣០ (៥០.៣%) ជារដ្ឋប្រហារបរាជ័យ។[ ៣] យោងតាមប្រភពដដែលបានឱ្យដឹងថា រដ្ឋប្រហារតែងកើតមានភាគច្រើននៅទ្វីបអាហ្រ្វិកនិងអាមេរិក (៣៦.៥% និង ៣១.៩%) បន្ទាប់មកគឺទ្វីបអាស៊ីនិងតំបន់បស្ចឹមបូព៌ា (១៣.១% និង ១៥.៨%) ចំណែកឯទ្វីបអឺរ៉ុបវិញបានជួបព្រឹត្តិការណ៍រដ្ឋប្រហារតិចជាងគេគឺ ២.៦%។[ ៣] ចំនួនរដ្ឋប្រហារខាងលើច្រើនកើតមាននៅពាក់កណ្តាលទស្សវត្ត ១៩៦០ និងពាក់កណ្តាលទស្សវត្ត ១៩៧០ និង ៨០។[ ៣] ។ ពីឆ្នាំ១៩៥០ ដល់ឆ្នាំ២០១០ រដ្ឋប្រហារបរាជ័យច្រើនកើតមាននៅបស្ចឹមបូព៌ានិងអាមេរិកឡាទីនដោយភាគរយនៃការជោគជ័យច្រើនកើតមាននៅទ្វីបអាស៊ីនិងអាហ្រ្វិក។[ ៤] រដ្ឋប្រហារដែលកើតមាននៅក្រោយសម័យសង្គ្រាមត្រជាក់ ភាគច្រើនជារដ្ឋប្រហារដើម្បីលទ្ធិប្រជាធិបតេយ្យ[ ៥] [ ៦] [ ៧] ក៏ប៉ុន្តែសម្រាប់រដ្ឋប្រហារខ្លះវិញគឺបានទទួលនូវរដ្ឋាភិបាលផ្តាច់ការទៅវិញ។[ ៤] រដ្ឋប្រហារខ្លះបានថែមទាំងបញ្ឈប់សង្គ្រាមស៊ីវិលនៅតាមប្រទេសមួយចំនួនផងដែរ។[ ៨]
ការសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១៦ បានចាត់ថ្នាក់លទ្ធផលនៃរដ្ឋប្រហារជា ៤ គឺ៖[ ៦]
រដ្ឋប្រហារបរាជ័យ
រដ្ឋប្រហារគ្មានការផ្លាស់ប្តូររបបដូចជានៅពេលដែលមេដឹកនាំចាស់ត្រូវបានដកហូតអំណាចចេញហើយប៉ុន្តែអត្តសញ្ញាណនៃប្រព័ន្ធនិងរបៀបដឹកនាំរបស់មេដឹកនាំថ្មីនូវតែមានលក្ខណៈដូចមុនដដែរ (ពោលគ្រាន់តែផ្លាស់មុខមេដឹកនាំ)
ទម្លាក់មេផ្តាច់ការមួយនិងជំនួសមកវិញនូវមេផ្តាច់ការមួយទៀត
ផ្តួលរលំរបបផ្តាច់ការនិងជំនួសមកវិញនូវប្រព័ន្ធប្រជាធិបតេយ្យ (ដែលគេស្គាល់ជាទូទៅថា"រដ្ឋប្រហារប្រជាធិបតេយ្យ")។[ ៩]
យោងតាមការស្រាវជ្រាវបានឱ្យយើងដឹងថារដ្ឋប្រហារប្រមាណពាក់កណ្តាលនៃរដ្ឋប្រហារទាំងអស់នៅលើពិភពលោក (ទាំងអំឡុងនិងក្រោយសង្គ្រាមត្រជាក់) គឺសុទ្ធតែបានអនុញ្ញាតឱ្យរបបអត្ថាធិបតេយ្យ លេចឡើង (របបដែលអំណាចស្ទើរទាំងអស់ត្រូវធ្លាក់មកនៅក្រោមបុគ្គលម្នាក់)។[ ៦] រដ្ឋប្រហារមួយភាគបីនៅក្នុងសង្គ្រាមត្រជាក់និងរដ្ឋប្រហារ ១២% នៅក្រោយសង្គ្រាមត្រជាក់បានធ្វើឱ្យរបបដឹកនាំក្នុងប្រទេសនីមួយៗត្រឡប់ច្រាស់គ្នា (ឧទាហរណ៍៖ របបកុម្មុយនិស្ត–>ប្រជាធិបតេយ្យ)។[ ៦] វត្តមាននៃរដ្ឋប្រហារប្រជាធិបតេយ្យនៅក្នុងសង្គ្រាមត្រជាក់គឺមានប្រមាណ ១២% ហើយបន្ទាប់ពីសម័យសង្គ្រាមត្រជាក់បានបញ្ចប់វាបានកើនឡើងដល់ទៅ ៤០%។[ ៦]
បញ្ជីមេដឹកនាំបច្ចុប្បន្នដែលបានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារ
↑ លោកណាប៊ីយេវត្រូវបានបង្ខំឱ្យចុះចេញពីតំណែងដោយរដ្ឋាភិបាលយោធានៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩២ ដោយមានលោកអ៊ីម៉ូម៉ាលី រ៉ាមនឡើងកាន់អំណាចជាបន្តោះអាសន្ននៅក្នុងខែកញ្ញា។[ ១០]
↑ De facto នាយករដ្ឋមន្រ្តីនៅពេលនោះប៉ុន្តែស្ថិតនៅក្រោមបញ្ជារបស់តុលាការក្នុងការលាលែង។
↑ ហាឌីត្រូវបានក្រុមបះបោរហ៊ូទីបង្ខំឱ្យលាលែងពីតំណែងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥, ប៉ុន្តែក្រោយមកលោកបានបដិសេដប្រគល់អំណាចដែលជាហេតុនាំឱ្យផ្ទុះឡើងនូវសង្គ្រាមស៊ីវិល ។
↑ មូកាបេបានលាលែងពីតំណែងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧
ឯកសារយោង
↑ ១,០ ១,១ (2011-03-01)"Global instances of coups from 1950 to 2010 A new dataset". Journal of Peace Research 48 (2): 249–259. ISSN 0022-3433 . DOI :10.1177/0022343310397436 .
↑ រដ្ឋប្រហារ , វិគីនានុក្រមភាសាខ្មែរ
↑ ៣,០ ៣,១ ៣,២ "Coup d'état" . Oxford Dictionaries . Archived from the original on 6 ខែវិច្ឆិកា 2015. Retrieved 12 ខែមករា 2019 . ;
↑ ៤,០ ៤,១ Brooks, Risa A. (2019-05-11). "Integrating the Civil–Military Relations Subfield ". Annual Review of Political Science 22 (1): 379–398. ISSN 1094-2939 . DOI :10.1146/annurev-polisci-060518-025407 . Retrieved on 2021-03-27.
↑ (1 October 2014)"Coups and Democracy". British Journal of Political Science 44 (4): 799–825. ISSN 1469-2112 . DOI :10.1017/S0007123413000264 . ទំព័រគំរូ:Paywall
↑ ៦,០ ៦,១ ៦,២ ៦,៣ ៦,៤ (1 January 2016)"Are coups good for democracy?". Research & Politics 3 (1). ISSN 2053-1680 . DOI :10.1177/2053168016630837 .
↑ Miller, Michael K. (1 October 2016). "Reanalysis: Are coups good for democracy?". Research & Politics 3 (4). ISSN 2053-1680 . DOI :10.1177/2053168016681908 .
↑ Thyne, Clayton (25 March 2015). "The impact of coups d'état on civil war duration". Conflict Management and Peace Science 34 (3). ISSN 0738-8942 . DOI :10.1177/0738894215570431 .
↑ Varol, Ozan O. (7 November 2017). The Democratic Coup d'État . Oxford University Press. ល.ស.ប.អ. 9780190626020 . https://smile.amazon.com/Democratic-Coup-d%C3%89tat-Ozan-Varol/dp/019062602X/ref=mt_paperback?_encoding=UTF8&me= .
↑ "Twenty Years Later: The Tajik Civil War And Its Aftermath" . Radio Free Europe/Radio Liberty. 26 June 2017. https://www.rferl.org/a/tajikistan-civil-war-anniversary/28563541.html .