អាល់បានី
ប្រទេសអាល់បានី (ភាសាអាល់បានី៖ Shqipëri ឬ Shqipëria) ដោយមានឈ្មោះជាផ្លូវការ សាធារណរដ្ឋអាល់បានី (ភាសាអាល់បានី៖ Republika e Shqipërisë) គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបអាគ្នេយ៍។ ប្រទេសនេះមានព្រំប្រទល់ជាប់ជាមួយប្រទេសក្រិកនៅភាគខាងត្បូង ម៉ុងតេណេគ្រោនៅភាគពាយព្យ កូសូវ៉ូនៅប៉ែកឦសាន្ត និងម៉ាសេដ្វានខាងជើងនៅប៉ែកខាងកើត។ ទីរ៉ាណាគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស។ ប្រទេសអាល់បានី ក៏ជាសមាជិក អង្គការសហប្រជាជាតិ ណាតូ(អង្គការការពារសន្តិសុខ និង សហប្រតិបត្តិការសហគមអឺរ៉ុប អង្គការពាណិជ្ជកម្មពិភពលោក អង្គការសន្និសិទ្ធិនៃសាសនាអ៊ីស្លាម ហើយក៏ជាផ្នែកមួយរបស់សមាជិកស្ថាបនានៃសមុទ្រម៉េឌីទែរ៉ាណេផងដែល ។ ប្រទេសនេះក៏ធ្លាប់ជាបេក្ខជន ដ៏មានសក្កានុពលក្នុងការចូលរួម ជាមួយសហគមអឺរ៉ុបចាប់តាំងពី ខែមករា ឆ្នាំ២០០៣ ហើយក៏បានដាក់ពាក្យជាផ្លូវការមួយ ដើម្បីធ្វើជាសមាជិករបស់សហភាពអឺរ៉ុប(EU) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៩ ។ ប្រទេសអាល់បានី គឺជាប្រទេសមួយដែលកាន់លទ្ធិប្រជាធិប្បតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ។ ប្រទេសនេះមានរដ្ឋធានីថាទីរ៉ាណា ដែលមានប្រជាជនរស់នៅប្រមាណជាជាង៧២៧ ០០០នាក់ ក្នុងចំនោមប្រជាជន៣.៦លាននាក់ ហើយវាក៏ជាកន្លែងហិរញ្ញវត្ថុដ៏សំខាន់ក្នុងប្រទេសផងដែល។ និរុត្តិសាស្រ្តប្រទេសអាល់បានី គឺជាឈ្មោះនៅក្នុងភាសាឡាតាំង ដែលគេហៅថា ស្គ្វីប៉េរ៉ី(Shqipëri) ហៅដោយអ្នកស្រុកដើមនៅទីនោះ ។ នៅក្នុងភាសាក្រិច ប្រទេសនេះមានឈ្មោះថា អាល់បានី(Greek: Αλβανία) ក្រោយមកក៏បានប្តូរទៅជាអាល់បានីតៀ(Albanitia) ។ ![]() ប្រទេសអាល់បានីមានឆ្នេរសមុទ្រមួយជាប់ សមុទ្រអាឌ្រីយ៉ាទិក ប៉ែកខាងលិច និង សមុទ្រអ៊ីអូនីអាន់ ប៉ែកខាងពាយ័ព្យ។ វាមានចំងាយខ្លីជាង ៧២ គីឡូម៉ែត្រ ពីប្រទេសអ៊ីតាលី តាមច្រកអូត្រានតូ ដែលភ្ជាប់រវាងសមុទ្រអាឌ្រីយ៉ាទិក និងសមុទ្រអ៊ីអូនីអាន់ ។ ឈ្មោះផ្លូវការជាភាសាអាល់បានីគឺ Republika e Shqipërise ។ ឈ្មោះហៅទូទៅគឺ Shqipërise
ជាភាសាអាល់បានី Shqipërise (ភាសាខ្មែរ:អាល់បានី) មានន័យថា ប្រទេសឥន្រ្ទី។ នៅប្រទេសអាល់បានី មានរឿងព្រេងដែលនិទានថាប្រជាជនអាល់បានីជាកូនចៅជំនាន់ក្រោយនៃពពួកសត្វឥន្រ្ទី។ ឯកសារយោង
|
Portal di Ensiklopedia Dunia