ប្រទេសប៉ាគីស្ថាន (ភាសាអង់គ្លេស ៖ Pakistan , ភាសាអ៊ូរឌូ ៖ پاکستان) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឥស្លាមប៉ាគីស្ថាន គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងត្បូង ។ វាជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេទីប្រាំ នៅលើពិភពលោកដោយមានប្រជាជនសរុប ២២៧ លាននាក់។ ប៉ាគីស្ថានបានគ្របដណ្តប់លើផ្ទៃដី ៨៨១,៩១៣ គីឡូម៉ែត្រការ៉េ ដែលធ្វើឱ្យវាក្លាយជាប្រទេសធំបំផុតទី៣៣ ។ ប្រទេសនេះមានឆ្នេរសមុទ្រ ១,០៤៦ គីឡូម៉ែត្រ ជាប់សមុទ្រអារ៉ាប់ និងឈូងសមុទ្រអូម៉ង់ នៅភាគខាងត្បូង និង មានព្រំប្រទល់ខាងលិចជាប់ជាមួយប្រទេសអាហ្វហ្កានីស្ថាន និងអ៊ីរ៉ង់ ខាងកើតជាប់ជាមួយប្រទេសឥណ្ឌា និងភាគឦសានជាប់ជាមួយសាធារណរដ្ឋប្រជាមានិតចិន ។ ប្រទេសតាហ្ស៊ីគីស្ថាន ស្ថិតនៅជិតបង្កើយនឹងប្រទេសប៉ាគីស្ថាននៅភាគខាងជើង ប៉ុន្តែត្រូវបានកាត់ផ្ដាច់ដោយតំបន់ច្រកវ៉ាខាន់ ។
តំបន់ដែលបង្កើតជាប្រទេសប៉ាគីស្ថានសម័យថ្មីសព្វថ្ងៃ គឺជាទីកំណើតនៃអរិយធម៌ជ្រលងទន្លេឥណ្ឌុសបុរាណ និង ក្រោយមកត្រូវបានជំនួសដោយ អរិយធម៌វេទបុរាណ អរិយធម៌ពែក អរិយធម៌ឥណ្ឌូ-ក្រិច និងអរិយធម៌ឥស្លាម។ តំបន់នេះធ្លាប់ត្រូវបានឈ្លានពាន និងចូលមករស់នៅដោយពួក អារ្យ័ន ពែក ក្រិច អារ៉ាប់ ទួរគី អាហ្វហ្កាន និង ម៉ុងហ្គោល ។ វាធ្លាប់ជាផ្នែកមួយនៃចក្រភពឥណ្ឌា-អង់គ្លេស ចាប់ពីឆ្នាំ ១៨៥៨ ដល់ ១៩៤៧។ នៅពេលដែល ចលនាប៉ាគីស្ថានដើម្បីបង្កើតរដ្ឋឥស្លាម ដឹកនាំដោយ មូហាម៉ាត់ អាលី ហ្ស៊ីណាហ៍ (Muhammad Ali Jinnah) និងសម្ព័ន្ធមូស្លីម (Muslim League) ជាលទ្ធផលបានបង្កើតឡើងនូវរដ្ឋឯករាជ្យប៉ាគីស្ថាន ដែលមានខេត្ត Sindh, North-West Frontier Province, West Punjab, Balochistan និង East Bengal ។ ប៉ាគីស្ថាន បានក្លាយទៅជាសាធារណរដ្ឋឥស្លាមតាមរយៈរដ្ឋធម្មនុញ្ញឆ្នាំ១៩៥៦។ នៅក្នុងសង្គ្រាមស៊ីវិលឆ្នាំ១៩៧១ នៅប៉ាគីស្ថានខាងកើត ជាលទ្ធផលបានលេចឡើងនូវរដ្ឋឯករាជ្យបង់ក្លាដេស ។ ប្រវត្តិសាស្ត្រប្រទេសប៉ាគីស្ថាន ត្រូវបានបង្ហាញនូវសម័យកាលនៃ ការរីចម្រើនផ្នែកសេដ្ឋកិច្ច ការគ្រប់គ្រងបែបយោធានិយម និង អស្ថិរភាពនយោបាយ។
ប៉ាគីស្ថាន គឺជាប្រទេសមានប្រជាជនច្រើនជាងគេទី០៦ នៅលើពិភពលោក និង ជាប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមច្រើនជាងគេទី០២ បន្ទាប់ពីឥណ្ឌូនេស៊ី ។ ប៉ាគីស្ថាន បានជាប់នៅក្នុងប្រទេសសេដ្ឋកិច្ច ១១ ("Next Eleven") ។ ប៉ាគីស្ថាន បានចូលជាសមាជិក អង្គការសន្និសីទឥស្លាម (Organization of the Islamic Conference), សមាគមអាស៊ីខាងត្បូងដើម្បីសហប្រតិបត្តិការ (South Asian Association for Regional Cooperation), ប្រទេសកំពុងអភិវឌ្ឍទាំង០៨ (Developing 8 Countries) និង អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច (the Economic Cooperation Organization) ។ ប៉ាគីស្ថាន ក៏ជាសមាជិក អង្គការសហប្រជាជាតិ (the United Nations), កុំមុនវាល (Commonwealth of Nations), អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization), ក្រុមប្រទេសកំពុងអភិវឌ្ឍទាំង៣៣ (G33 developing countries), ក្រុមប្រជាជាតិកំពុងអភិវឌ្ឍទាំង៧៧ (Group of 77 developing nations), សម្ព័ន្ធមិត្តមិនមែនណាតូរបស់សហរដ្ឋអាមេរិក (major non-NATO ally of the United States) និង មហាអំណាចនុយក្លេអ៊ែរ (nuclear state)។
និរុត្តិសាស្ត្រ
ឈ្មោះ Pakistan (IPA: [paːkɪst̪aː]) តាមភាសាពែក និង ភាសាអ៊ូរឌូ មានន័យថា Land of (the) Pure (ទឹកដីបរិសុទ្ធ )។ វាត្រូវបានដាក់ថា Pakistan នៅឆ្នាំ១៩៣៤ ដោយ Choudhary Rahmat Ali ដែលបានបោះពុម្ពនៅក្នុងអត្ថបទរិះគន់របស់គាត់ "Now or Never" ។ ឈ្មោះនេះតំណាងឲ្យ ប្រជាជនមូស្លីម ៣០ លាននាក់នៃប៉ាគីស្ថាន ដែលរស់នៅតំបន់ចំនួន០៥ នៅភាគខាងជើងនៃចក្រភពឥណ្ឌា-អង់គ្លេស មាន៖ P unjab, A fghania (North-West Frontier Province), K ashmir, S indh, and Baluchistan ។
National symbols of Pakistan (Official)
National animal
National bird
National tree
National flower
National heritage animal
National heritage bird
National aquatic marine mammal
National reptile
National amphibian
National fruit
National mosque
National mausoleum
National river
National mountain
ប្រវត្តិសាស្ត្រ
ភូមិសាស្ត្រ
រដ្ឋាភិបាល និងនយោបាយ
សេដ្ឋកិច្ច
ប្រជាសាស្ត្រ
វប្បធម៌
កំណត់សម្គាល់
↑ "រាប់បញ្ចូលទាំងទិន្នន័យពីដែនដីជម្លោះកាស្មៀរប៉ាគីស្ថានពោលគឺអាសាដកាស្មៀរ (១៣,២៩៧ គម) និងជិលជីត–ប៉ាល់ទីស្ថាន (៧២,៥២០ គម)។[ ៥] បើមិនរាប់បញ្ចូលដែនដីខាងលើនោះ ផ្ទៃដីទឹកដីប៉ាគីស្ថាននឹងធ្លាក់ចុះមកនៅត្រឹម ៧៩៦,០៩៥ គម។"
ឯកសារយោង