រដ្ឋប្រហារ នៅប្រទេសមីយ៉ាន់ម៉ាបានប្រព្រឹត្តិទៅនៅអំឡុងពេលព្រឹកប្រលឹមនៃថ្ងៃទី១ ខែកុម្ភៈបន្ទាប់ពីមានការចាប់ឃាត់ខ្លួនទីប្រឹក្សារដ្ឋគឺលោកស្រីអ៊ុងសាន ស៊ូជី លោកប្រធានាធិបតីវីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ។[ ២] [ ៣] ច្រើនម៉ោងក្រោយមក កងយោធាមីយ៉ាន់ម៉ាបានធ្វើការប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេលមួយឆ្នាំនិងព្រមទាំងបានថ្លែងទៀតថាអំណាចដឹកនាំប្រទេសគឺត្រូវបានប្រគល់មកឱ្យអង្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធគឺលោកមីន អ៊ុងឡាំង ។ ក្រុមអ្នកធ្វើរដ្ឋប្រហារបានប្រកាសថាលទ្ធផលនៃការបោះឆ្នោតសកលកាលពីខែវិច្ឆិកា ឆ្នាំ២០២០ គឺលែងមានសុពលភាពទៀតហើយ និងបានបញ្ជាក់ពីគោលបំណងរៀបចំការបោះឆ្នោតថ្មីមួយនៅពេលស្ថានភាពអាសន្នជិតផុតកំណត់។[ ៤] [ ៥] រដ្ឋប្រហារនេះបានប្រព្រឹត្តិធ្វើឡើងមួយថ្ងៃមុនពិធីធ្វើសច្ចាប្រណិធានរបស់សមាជិកសភាជាប់ឆ្នោតពីការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០ ។[ ៦] [ ៧] [ ៨]
នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ អតីតប្រធានាធិបតីលោកវីន ម្យីនត្រូវបានគេចោទប្រកាន់ពីបទរំលោភយុទ្ធនាការណែនាំនិងច្បាប់រឹតបន្តឹងការពារជំងឺកូវីដ-១៩ ក្រោមមាត្រា ២៥ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ។ ចំណែកឯលោកស្រីអ៊ុងសានស៊ូជីវិញត្រូវបានគេចោទប្រកាន់ពីបទរំលោភបំពានច្បាប់ការពារជំងឺកូវីដ-១៩ និងការនាំចូលនិងប្រើប្រាស់នូវគ្រឿងឧបករណ៍វិទ្យុនិងឧបករណ៍ទំនាក់ទំនងដោយខុសច្បាប់ ជាពិសេសគឺ ICOM ចំនួន ៦ គ្រឿងពីក្រុមសន្តិសុខរបស់លោកស្រី។[ ៩] ដោយមូលហេតុនេះ បុគ្គលទាំងពីរត្រូវបានគេបញ្ជូនទៅមន្ទីរឃុំឃាំងរយៈពេល ២ សប្តាហ៍។[ ១០] [ ១១] [ ១២]
គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ជនស៊ីវិលភូមាចំនួន ១,៧១៩ នាក់ (រួមទាំងកុមារផង) ត្រូវបានសម្លាប់ដោយកងកម្លាំងនគរបាលជាតិឬកម្លាំងយោធា ហើយមនុស្សចំនួន ៩,៩៨៤ នាក់ត្រូវអាជ្ញាធរចាប់ឃុំឃាំង។[ ១៣] លើសពីនេះទៅទៀតនោះ សមាជិក គ.ស.ជ.ប ចំនួនបីរូបបានទទួលមរណភាពខណៈកំពុងជាប់ឃុំឃាំងនៅអំឡុងខែមីនា ឆ្នាំ២០២១[ ១៤] [ ១៥] ហើយសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួនបួននាក់ត្រូវបានរបបយោធាកាត់ទោសប្រហារជីវិតក្នុងអំឡុងខែកក្កដា ឆ្នាំ២០២២។[ ១៦]
ផ្ទៃរឿង
ប្រទេសមីយ៉ាន់ម៉ា ឬភូមាត្រូវបានប្រឈមជាមួយនឹងអស្ថិរភាពនយោបាយចាប់តាំងពីបានទទួលឯករាជ្យពីអង់គ្លេសនៅឆ្នាំ១៩៤៨ មកម្លេះ។ នៅរវាងឆ្នាំ១៩៥៨ និងឆ្នាំ១៩៦០ ពួកយោធាមីយ៉ាន់ម៉ាបានបង្កើតរដ្ឋាភិបាលមួយក្រោមការដឹកនាំរបស់លោកអ៊ូ នូ ក្នុងគោលបំណងចង់បញ្ឈប់ជម្លោះនយោបាយក្នុងប្រទេស។[ ១៧] យោធាភូមាបានសម្រេចចិត្តស្តាររដ្ឋាភិបាលស៊ីវិលបន្ទាប់ពីការបោះឆ្នោតសេរីមួយបានធ្វើឡើងនៅក្នុងឆ្នាំ១៩៦០ ។[ ១៨] ពីរឆ្នាំក្រោយមកគឺនៅឆ្នាំ១៩៦២ ក្រុមយោធាភូមាបានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលស៊ីវិលនោះចោលហើយខ្លួនបានឡើងកាន់អំណាចផ្តាច់មុខបន្តអស់រយៈពេលជាង ២៦ ឆ្នាំ។[ ១៩]
នៅឆ្នាំ១៩៨៨ បាតុកម្មជាតិមួយបានផ្ទុះឡើងដែលគេតែងសម្តៅលើវាថាការបះបោរ ៨៨៨៨ ។ វិបត្តិស៊ីវិលនេះបានលេចឡើងដោយសារតែការគ្រប់គ្រងសេដ្ឋកិច្ចមិនល្អពីសំណាក់រដ្ឋាភិបាលភូមាហើយប្រជាជនភូមាជាច្រើនបានទាមទារឱ្យមេដឹកនាំយោធាខ្លួនចុះចេញពីតំណែង។[ ២០] នៅខែកញ្ញា ឆ្នាំ១៩៨៨ ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាបានធ្វើកិច្ចប្រជុំបង្កើតក្រុមប្រឹក្សាស្តារនិងរៀបចំសណ្តាប់ធ្នាប់រដ្ឋ ឡើង រួចបានប្រគល់អំណាចដឹកនាំប្រទេសមកឱ្យក្រុមប្រឹក្សានោះ។[ ២០] អ៊ុងសានស៊ូជីដែលត្រូវជាកូនស្រីរបស់បិតាប្រទេសភូមាទំនើបឈ្មោះអ៊ុង សាន បានក្លាយជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏សំខាន់ម្នាក់។ នៅឆ្នាំ១៩៩០ ការបោះឆ្នោតសេរីមួយបានប្រព្រឹត្តិទៅហើយជាលទ្ធផល គណបក្សរបស់លោកស្រីស៊ូជីបានឈ្នះសម្លេងគាំទ្រជាច្រើនលើសលប់។ ក៏ប៉ុន្តែបក្សពួកយោធាបានបដិសេដក្នុងការប្រគល់អំណាចឱ្យហើយទីបំផុតបានចាប់លោកស្រីដាក់ឃុំនៅក្នុងគេហដ្ឋានរបស់គាត់។[ ២១] [ ២២] [ ២៣]
នៅចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៥ អន្តរកាលនៃលទ្ធិប្រជាធិបតេយ្យជាបណ្តោះអាសន្នត្រូវបានចាប់ដំណើរការឡើងនៅប្រទេសមីយ៉ាន់ម៉ាហើយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រីស៊ូជីក៏ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតឆ្នាំ២០១៥ ។ ប៉ុន្តែយោធានូវតែរក្សាសិទ្ធិអំណាចខ្លះៗដែរដូចជាសិទ្ធិក្នុងការតែងតាំងសមាជិក ១/៤ នៅក្នុងសភាជាដើម។[ ២] [ ២៤]
រដ្ឋប្រហារឆ្នាំ២០២១ នេះបានប្រព្រឹត្តិធ្វើឡើងក្រោយការបោះឆ្នោតសកលនាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយក្នុងនោះគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានឈ្នះអាសនៈចំនួន ៣៩៦ លើចំនួនអាសនៈសរុបគឺ ៤៧៦ នៅក្នុងសភាដែលត្រូវជាជ័យជម្នះដ៏លើសលប់មួយបើប្រៀបធៀបទៅនឹងការបោះឆ្នោតពីឆ្នាំ២០១៥។ រីឯគណបក្សតំណាងយោធាគឺគណបក្សសាមគ្គីភាពនិងអភិវឌ្ឍន៍សហភាព វិញបានដណ្តើមបានតែ ៣៣ អាសនៈតែប៉ុណ្ណោះ។[ ២]
យោធាបានជំទាស់នឹងលទ្ធផលការបោះឆ្នោតដោយអះអាងថាការបោះឆ្នោតនោះគឺមានការក្លែងបន្លំ។ ការប៉ុនប៉ងធ្វើរដ្ឋប្រហារពីសំណាក់យោធាភូមាក្រោយការបោះឆ្នោតបានក្លាយជាប្រធានបទមួយដ៏ក្តៅកគុកនៅក្នុងបណ្តាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិហើយវាបានបង្កើតឱ្យមានការព្រួយបារម្ភពីប្រទេសលោកខាងលិចមួយចំនួនដូចជា អង់គ្លេស បារាំង និងសហរដ្ឋអាមេរិក ជាដើម។[ ២]
ព្រឹត្តិការណ៍
អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានមានប្រសាសន៍ថា លោកស្រីស៊ូជី លោកវីន ម្យីន លោកហាន ថាម្យីន និងថ្នាក់ដឹកនាំបក្សដទៃទៀតត្រូវបានក្រុមយោធាភូមាចាប់ខ្លួននៅអំឡុងវេលាព្រឹកប្រលឹមនៃថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។[ ២៥] បណ្តាញទំនាក់ទំនងជាច្រើនត្រូវបានផ្តាច់លែងឱ្យដំណើរការ បណ្តាញទូរស័ព្ទទៅកាន់រដ្ឋធានីណៃពិដោ ត្រូវបានកាត់ផ្តាច់ ចំណែកឯបណ្តាញផ្សព្វផ្សាយរបស់រដ្ឋគឺ MRTV បាននិយាយថាខ្លួនមិនអាចផ្សព្វផ្សាយអ្វីបាននោះទេដោយសារតែមូលហេតុ"បញ្ហាបច្ចេកទេស"[ ២៥] ហើយប្រព័ន្ធអ៊ិនធឺណេតវិញបានឈប់ដំណើរនៅវេលាម៉ោង ៣:០០ ទាបភ្លឺ។[ ២៦] គេឃើញមានទាហានជាច្រើនបានចុះមកឈរជើងនៅឯរដ្ឋធានីណៃពិដោហើយនិងទីក្រុងធំបំផុតគឺក្រុងយ៉ាំងហ្គូន ។[ ២៧]
ក្រោយបន្តិចមក ទូរទស្សន៍យោធាភូមា បានចេញផ្សាយថាខ្លួនបានដាក់ប្រទេសក្រោមស្ថានភាពអាសន្នក្នុងរយៈពេលពេញមួយឆ្នាំ។[ ២៨] សេចក្តីថ្លែងការណ៍មួយដែលចុះហត្ថលេខាដោយប្រធានាធិបតីស្តីទីគឺលោកម្យីន ស្វេ បានថ្លែងថា"អំណាចនីតិប្បញ្ញត្តិ រដ្ឋបាល និងយុត្តិធម៌"ត្រូវបានប្រគល់ទៅឱ្យលោកមីន អ៊ុងឡាំង។[ ២៩] កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិ ដែលដឹកនាំដោយប្រធានាធិបតីស្តីទីលោកម្យីន ស្វេនិងមានការចូលរួមពីសំណាក់មន្ត្រីយោធាជាន់ខ្ពស់ដទៃទៀតត្រូវបានធ្វើឡើងហើយក្រោយមកមានសេចក្តីថ្លែងការណ៍មួយបានចេញដោយយោធាថាការបោះឆ្នោតថ្មីនឹងត្រូវបានប្រព្រឹត្តិធ្វើឡើងហើយអំណាចនឹងត្រូវផ្ទេរបន្តបន្ទាប់ពីចប់ការបោះឆ្នោតថ្មីនោះ។[ ៣០]
ការបិទផ្លូវទៅកាន់ការិយាល័យរដ្ឋាភិបាលតំបន់ម៉ាន់ដាលី ។
ក្រោយរដ្ឋប្រហារ យោធាបានបញ្ជាឱ្យសមាជិកធនាគារទាំងអស់ដែលស្ថិតនៅក្រោមសមាគមធនាគារមីយ៉ាន់ម៉ាឱ្យផ្អាកសេវាកម្មហិរញ្ញវត្ថុរបស់ពួកគេ។[ ៣១]
កងយោធាថែមទាំងប្រកាសទៀតថាខ្លួនបានដកមន្ត្រីនិងសមាជិកតំណាងរដ្ឋាភិបាលចំនួន ២៤ រូប ហើយបានតែងតាំងសមាជិកជំនួសបាន ១១ រូប។[ ៣២]
នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ មីន អ៊ុងឡាំងបានបង្កើតក្រុមប្រឹក្សារដ្ឋបាលរដ្ឋ មួយដែលមានសមាជិកចំនួន ១១ រូប ហើយក្រុមប្រឹក្សានេះមានតួនាទីជាគណៈអភិបាលប្រតិបត្តិ។[ ៣៣] [ ៣៤]
ប្រតិកម្ម
ប្រតិកម្មក្នុងស្រុក
បាតុកម្ម
កិច្ចប្រឹងប្រែងតស៊ូស៊ីវិលប្រឆាំងនឹងរដ្ឋប្រហារយោធាបានផ្ទុះឡើងភ្លាមៗនៅក្នុងប្រទេសដោយមានលក្ខណៈទម្រង់ខុសៗគ្នាមានដូចជា ការមិនគោរពរដ្ឋប្បវេណី ការធ្វើកូដកម្មការងារ ការធ្វើពហិការយោធា ចលនាគោះឆ្នាំង យុទ្ធនាការបដ្តិកាក្រហម ការធ្វើបាតុកម្មសាធារណៈ និងការទទួលស្គាល់ជាទូទៅពីសំណាក់ប្រជាពលរដ្ឋចំពោះលទ្ធផលនៃការបោះឆ្នោតដោយតំណាងអ្នកជាប់ឆ្នោត។ល។ ការលើកម្រាមដៃបីត្រូវបានបាតុករប្រើប្រាស់ជារឿយៗនៅក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារនេះ។[ ៣៥] ចម្រៀងមួយបទចំណងជើងថា"កាបាម៉ាកយេប៊ូ " (ကမ္ဘာမကျေဘူး) ដែលជាចម្រៀងដ៏និយមមួយនាអំឡុងកាលការបះបោរ ៨៨៨៨ ត្រូវបានចលនាមិនគោរពរដ្ឋប្បវេណីលើកមកចាក់ឡើងវិញជាចម្រៀងបាតុកម្ម។[ ៣៦]
ក្រុមបាតុករកំពុងហែលហមនៅក្បែរស្ថានីយ៍រថភ្លើងម៉ង់ដាឡេ។
ក្រោយពីរដ្ឋប្រហារបានសម្រេចមក ប្រជាពលរដ្ឋនៅតាមទីប្រជុំជននានាដូចជាទីក្រុងយ៉ាំងហ្គូន ជាដើម បាននាំគ្នាចេញមកគោះឆ្នាំងខ្ទះរៀងរាល់ពេលល្ងាច។ បើយោងទៅតាមប្រពៃណីនិងវប្បធម៌ភូមា ការគោះឆ្នាំងខ្ទះនាវេលាល្ងាចបែបនេះគឺតែងតែធ្វើឡើងនៅក្នុងពិធីប្រដេញពួកអសុរកាយចេញពីកន្លែងឬតំបន់ណាមួយ។[ ៣៧] [ ៣៨] [ ៣៩]
នៅថ្ងៃទី២ ខែកុម្ភៈ បុគ្គលិកសុខាភិបាលនិងមន្រ្តីរាជការទូទាំងប្រទេសបាននាំគ្នាធ្វើយុទ្ធនាការមិនគោរពរដ្ឋប្បវេណីជាតិដើម្បីប្រឆាំងនឹងរដ្ឋប្រហារដោយក្នុងនោះមានបុគ្គលិកមកពីមន្ទីរពេទ្យនិងស្ថាប័នរដ្ឋរាប់សិបនាក់បានចាប់ផ្តើមការធ្វើកូដកម្មការងារ។[ ៤០] [ ៤១] [ ៤២] [ ៤៣] យុទ្ធនាការនៅលើបណ្តាញហ្វេសប៊ុកមួយដែលមានឈ្មោះថា"ចលនាមិនគោរពរដ្ឋប្បវេណី" (Civil Disobediance Movement) បានទាក់ទាញអ្នកគាំទ្រ (Followers) រហូតដល់ទៅ ១០០,០០០ នាក់បន្ទាប់ពីវាចាប់ដំណើរការឡើងនៅថ្ងៃទី២ ខែកុម្ភៈ។[ ៤២] គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ បុគ្គលិកសុខាភិបាលដែលមកពីមន្ទីរពេទ្យនិងភ្ញាក់ងារសុខភាពចំនួន ១១០ កន្លែង[ ៤៤] បានចូលរួមនៅក្នុងចលនាមួយនេះ។[ ៤៥] កុបកម្មការងារមិនត្រឹមតែផ្ទុះឡើងនៅក្នុងផ្នែកសុខាភិបាលតែប៉ុណ្ណោះទេ វាក៏បានរីករាលដល់សេវាស៊ីវិលផ្សេងៗផងដែរមានដូចជា ក្រសួងកម្រិតសហភាពនិងសកលវិទ្យាល័យ និងរួមទាំងក្រុមហ៊ុនឯកជនផ្សេងៗទៀតផងដូចជា រោងចក្រ ស្ថានីយ៍អណ្តូងរ៉ែ ក្រុមនិស្សិត និងក្រុមយុវជនជាដើម។[ ៤៦]
នៅថ្ងៃទី៣ ខែកុម្ភៈ បុគ្គលិកសុខាភិបាលបាននាំគ្នាផ្តើមយុទ្ធនាការបដ្តិកាក្រហម (ဖဲကြိုးနီလှုပ်ရှားမှု) ដោយពណ៌ក្រហមត្រូវជាពណ៌តំណាងឱ្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ។[ ៤៧] [ ៤៨] បដ្តិកាក្រហមនេះត្រូវបានមន្ត្រីរាជការនិងកម្មករនៅទូទាំងប្រទេសទទួលយកប្រើប្រាស់ជាសញ្ញាប្រឆាំងនឹងរបបយោធា។[ ៤៩]
ជួរគ្រូបង្រៀនដែលកំពុងដើរបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ។
នៅថ្ងៃទី៣ ខែកុម្ភៈដដែរនោះ មានចលនាមួយថ្មីទៀតបានលេចឡើងដោយមានឈ្មោះថា យុទ្ធនាការ"បញ្ឈប់ការទិញអជីវកម្មរបស់យោធា"ដោយក្រុមបាតុករបានធ្វើការអំពាវនាវឱ្យមានការធ្វើពហិការផលិតផលនិងសេវាកម្មណាដែលជាប់ទាក់ទងជាមួយយោធា។[ ៥០]
សាធារណជនជាច្រើនបានចេញមុខធ្វើបាតុកម្មភ្លាមៗក្រោយពីបានដឹងឮរឿងរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់ពួកគេ។ នៅថ្ងៃរដ្ឋប្រហារគឺថ្ងៃទី២ ខែកុម្ភៈ អ្នកក្រុងរ៉ាំងហ្គូនបានប្រមូលផ្តុំគ្នាជាក្រុមនៅវេលាម៉ោង ៨ យប់ដោយពួកគេបានអំពាវនាវឱ្យយោធាចុះចេញពីតំណែងនិងសុំដោះលែងលោកស្រីស៊ូជីមកវិញ។[ ៥១] នៅថ្ងៃទី៤ ខែកុម្ភៈ ប្រជាជនភូមាចំនួន ៣០ នាក់បានធ្វើបាតុកម្មនៅមុខសកលវិទ្យាល័យវិជ្ជសាស្ត្រ នៅទីក្រុងម៉ង់ដាឡេហើយជាលទ្ធផល មនុស្សចំនួនបួននាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។[ ៥២] [ ៥៣] នៅថ្ងៃទី៦ ខែកុម្ភៈ បាតុករចំនួន ២០,០០០ បានធ្វើបាតុកម្មនៅតាមដងផ្លូវមួយនៅក្នុងទីក្រុងយ៉ាំងហ្គូនដោយអំពាវនាវឱ្យមានការដោះលែងលោកស្រីស៊ូជី។[ ៥៤]
ការផ្តាច់បណ្តាញអ៊ីនធឺណេត
នៅថ្ងៃទី៤ ខែកុម្ភៈ ប្រតិបត្តិករទូរគមនាគមន៍និងអ្នកផ្តល់សេវាអ៊ីនធឺណិតទូទាំងប្រទេសមីយ៉ាន់ម៉ាត្រូវបានយោធាបញ្ជាឱ្យបិទកម្មវិធីហ្វេសប៊ុក រហូតដល់ថ្ងៃទី៧ ខែកុម្ភៈដើម្បីធានានូវ"ស្ថេរភាពរបស់ប្រទេស"។[ ៥៥] ប.ទ.ម. ដែលជាក្រុមហ៊ុនប្រៃសណីយ៍របស់រដ្ឋបានសម្រេចបិទសេវាកម្មវិធីផ្ញើសាររបស់ហ្វេសប៊ុក អ៊ីនស្តាក្រាម និងវ័តស៍អាប រីឯក្រុមហ៊ុនតេឡេណ័រមីយ៉ាន់ម៉ា វិញបានបិទតែកម្មវិធីហ្វេសប៊ុកតែមួយគត់ប៉ុណ្ណោះ។[ ៥៦] [ ៥៥] ចាប់តាំងពីរដ្ឋប្រហារបានបញ្ចប់មក ប្រជាជនមីយ៉ាន់ម៉ាបានប្រើប្រាស់ហ្វេសប៊ុកដើម្បីរៀបចំធ្វើកូដកម្មការងារ យុទ្ធនាការមិនគោរពរដ្ឋប្បវេណី និងការធ្វើពហិការផលិតផលរបស់យោធាជាដើម។[ ៥៥] ក្រោយពីបណ្តាញហ្វេសប៊ុកត្រូវបានរដ្ឋាភិបាលបិទជាបណ្តោះអាសន្ន ប្រជាជនភូមាបាននាំគ្នាចាប់ប្រើប្រាស់បណ្តាញធ្វិតថឺរ វិញដោយពួកគេបានបង្ហោះប៉ុស្តិ៍ដោយសរសេរដាក់សញ្ញាទ្រុងជ្រូកនៅពីមុខដូចជា #RespectOurVotes, #HearTheVoiceofMyanmar, និង #SaveMyanmar។[ ៥៧] នៅថ្ងៃទី៥ ខែកុម្ភៈ រដ្ឋាភិបាលថ្មីបានបិទបណ្តាញផ្សព្វផ្សាយជាបន្តបន្ទាប់ទៀតដូចជា អ៊ីនស្តាក្រាម និងធ្វិតថឺរជាដើម។[ ៥៨] [ ៥៩] នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ អាជ្ញាធរយោធាបានកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណេតនៅទូទាំងប្រទេស។[ ៦០]
ប្រតិកម្មខាងពាណិជ្ជកម្ម
ក្រុមហ៊ុនអភិវឌ្ឍន៍សេដ្ឋកិច្ចធំបំផុតរបស់ប្រទេសថៃ ដែលមានឈ្មោះថាអាម៉ាតា បានបញ្ឈប់ការវិនិយោគតម្លៃ ១ លានដុល្លាររបស់ពួកគេនៅទីក្រុងយ៉ាំងហ្គូនដែលជាការឆ្លើយតបទៅនឹងរដ្ឋប្រហារ។[ ៦១] [ ៦២] ក្រុមហ៊ុនម៉ូតូស៊ូស៊ូគិ ដែលជាក្រុមហ៊ុនផលិតទោចក្រយានយន្តធំជាងគេនៅមីយ៉ាន់ម៉ាបានប្រកាសឈប់បើកដំណើរការក្នុងស្រុកក្រោយពីដំណឹងរដ្ឋប្រហារបានផ្ទុះឮ។[ ៦១] ផ្សារភាគហ៊ុនយ៉ាំងហ្គូន បានផ្អាកដំណើរការចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈមកម្លេះ។[ ៦១] ទីផ្សារអចលនៈទ្រព្យរបស់ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចុះដុនដាបយ៉ាងខ្លាំងដែលជាលទ្ធផលនៃការធ្វើរដ្ឋប្រហារដោយកិច្ចការជំនួញលក់និងទិញបានធ្លាក់ចុះជិត ១០០%។[ ៦៣] នៅថ្ងៃទី៤ ខែកុម្ភៈ ក្រុមហ៊ុនប្រេងចម្រុះតូតាល់ របស់បារាំងបានប្រកាសថាខ្លួនកំពុងតែវិភាគនូវគុណសម្បត្តិនិងគុណវិបត្តិនៃរដ្ឋប្រហារយោធាមកលើប្រតិបត្តិការនិងគម្រោងរបស់ខ្លួនក្នុងប្រទេស។[ ៦៤]
នៅថ្ងៃទី៥ ខែកុម្ភៈ ក្រុមហ៊ុនគីរីន បានបញ្ចប់ការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនសេដ្ឋកិច្ចហូលឌីងលីមីធីតមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា។[ ៦៥] [ ៦៦] [ ៦៧]
នៅថ្ងៃទី៨ ខែកុម្ភៈ លោកមីន អ៊ុងឡាំង បានធ្វើសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ក្នុងបំណងចង់បន្ថូរបំបាត់ការព្រួយបារម្ភអំពីបរិយាកាសវិនិយោគបរទេសនៅមីយ៉ាន់ម៉ា។[ ៦៨]
ប្រតិកម្មអន្តរជាតិ
មីយ៉ាន់ម៉ា
រដ្ឋដែលថ្កោលទោសរដ្ឋប្រហារ
រដ្ឋដែលមានការព្រួយបារម្ភទៅនឹងរដ្ឋប្រហារ
រដ្ឋអព្យាក្រឹត
រដ្ឋដែលគ្មានមតិ
បាតុករប្រមាណ ៣,០០០ នាក់នៅឯទីក្រុងតូក្យូ ប្រទេសជប៉ុន កំពុងអំពាវនាវទាមទារឱ្យដោះលែងលោកស្រីស៊ូជី។[ ៦៩]
ប្រទេសជាច្រើនដូចជា បង់ក្លាដែស [ ៧០] ចិន [ ៧១] ឥណ្ឌា [ ៧២] ឥណ្ឌូណេស៊ី [ ៧៣] ម៉ាឡេស៊ី [ ៧៤] ប៉ាគីស្ថាន [ ៧៥] ហ្វីលីពីន [ ៧៦] កូរ៉េខាងត្បូង [ ៧៧] និងសិង្ហបុរី [ ៧៨] បានសម្តែងពីក្ដីព្រួយបារម្ភចំពោះរដ្ឋប្រហារនៅមីយ៉ាន់ម៉ាហើយប្រទេសខាងលើថែមទាំងបានជំរុញឱ្យភាគីទាំងសងខាងចូលចរចាគ្នាដោយសន្តិវិធីទៀតផង។ រីឯប្រទេសមួយចំនួនទៀតដូចជា អូស្ត្រាលី [ ៧៩] [ ៨០] កាណាដា [ ៨១] បារាំង [ ៨២] អាល្លឺម៉ង់ [ ៨៣] ជប៉ុន [ ៨៤] នូវែលហ្សេឡង់ [ ៨៥] អេស្ប៉ាញ [ ៨៦] ស៊ុយអែត [ ៨៧] តួកគី [ ៨៨] ចក្រភពអង់គ្លេស [ ៨៩] និងសហរដ្ឋអាមេរិក [ ៩០] បានប្រកាសថ្កោលទោសរដ្ឋប្រហារនិងអំពាវនាវឱ្យដោះលែងមន្ត្រីស៊ីវិលទាំងឡាយណាដែលនៅជាប់ឃុំឃាំង, លើសពីនេះទៅទៀត សេតវិមាន បានគំរាមដាក់ទណ្ឌកម្មលើអ្នកធ្វើរដ្ឋប្រហារថែមទៀតផង។[ ៩១] [ ៩២] [ ៩៣] ប្រទេសកម្ពុជា ថៃ និងវៀតណាម បានជ្រើសរើសយកផ្លូវអព្យាក្រឹតដោយមិនគាំទ្រភាគីណាមួយជាដាច់ខាតហើយបានចាត់ទុកព្រឹត្តិការណ៍រដ្ឋប្រហារមីយ៉ាន់ម៉ាថាជារឿងផ្ទៃក្នុងរបស់បរទេស។[ ៩៤] [ ៩៥] [ ៩៦]
អង្គការអន្តររដ្ឋាភិបាលដូចជា អង្គការសហប្រជាជាតិ [ ៩៧] អាស៊ាន [ ៩៨] [ ៩៩] និងសហភាពអឺរ៉ុប បានសម្តែងចេញនូវការព្រួយបារម្ភនិងអំពាវនាវឱ្យមានការចរចារវាងភាគីទាំងពីរ។ ក្រៅពីការព្រួយបារម្ភ សហភាពអឺរ៉ុបក៏បានថ្កោលទោសរដ្ឋប្រហារនិងជំរុញឱ្យមានការដោះលែងអ្នកជាប់ឃុំឃាំងផងដែរ។[ ១០០]
ជាការឆ្លើយតបទៅនឹងរដ្ឋប្រហារ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំជាបន្ទាន់មួយដោយក្នុងនោះចក្រភពអង់គ្លេសបានចេញសេចក្តីសម្រេចមួយជំរុញឱ្យសហគមន៍អន្តរជាតិចូល"ស្តារលទ្ធិប្រជាធិបតេយ្យ"ឡើងវិញនៅប្រទេសមីយ៉ាន់ម៉ា ថ្កោលទោសសកម្មភាពរបស់យោធាមីយ៉ាន់ម៉ា និងអំពាវនាវឱ្យមានការដោះលែងនូវមន្ត្រីរដ្ឋាភិបាលស៊ីវិលដែលកំពុងជាប់ឃុំឃាំង។ សេចក្តីសម្រេចមួយនេះមិនត្រូវបានទទួលស្គាល់ឡើយដោយសារតែខ្វះការគាំទ្រពីសមាជិកក្រុមប្រឹក្សាទាំង ១៥ រូប។ បើយោងតាមរបាយការណ៍មួយចំនួនបានឱ្យដឹងថា ដោយមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត អ្នកការទូតរុស្ស៊ីនិងចិនបានផ្ញើសេចក្តីសម្រេចនោះទៅឱ្យរដ្ឋាភិបាលរៀងៗខ្លួនដើម្បីឱ្យពួកគេត្រួតពិនិត្យនិងធ្វើសេចក្តីសម្រេចជំនួស។[ ១០១] [ ១០២] [ ១០៣] [ ១០៤] ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា ចិននិងរុស្ស៊ីគឺមានសិទ្ធិអំណាចវេតូហើយបានបដិសេដមិនគាំទ្រសេចក្តីសម្រេចរបស់អង់គ្លេស។[ ១០៥]
ក្រុមជនជាតិភូមាចំនួនប្រហែល ២០០ នាក់រួមជាមួយនឹងសកម្មជនប្រជាធិបតេយ្យថៃមួយចំនួនបាននាំគ្នាមកធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធាភូមានៅមុខស្ថានទូតមីយ៉ាន់ម៉ានារាជធានីបាងកក ប្រទេសថៃ ។ គេឃើញមានបាតុករមួយចំនួនបានលើកម្រាមបីឡើងដែលជាសញ្ញាតំណាងឱ្យសេរីភាពនិងប្រជាធិបតេយ្យ (បាតុករប្រជាធិបតេយ្យថៃតែងប្រើសញ្ញានេះជានិច្ចនៅក្នុងបាតុកម្មទាមទារប្រជាធិបតេយ្យរបស់ខ្លួន )។[ ១០៦] តែបាតុកម្មនេះត្រូវបានបញ្ចប់ទៅវិញបន្ទាប់ពីមានការចូលធ្វើអន្តរាគមន៍ពីសំណាក់កងនគរបាលប៉ូលីសថៃហើយជាលទ្ធផលមានមនុស្សចំនួនពីរនាក់បានទទួលរងរបួសនិងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ហើយមនុស្សចំនួនពីរនាក់ទៀតត្រូវបាននគរបាលឃាត់ខ្លួន។[ ១០៧] ចំណែកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន វិញមានកម្មករភូមាជាច្រើនបានចេញមុខមកធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធាភូមានៅមុខសកលវិទ្យាល័យសហប្រជាជាតិ ។[ ១០៨]
កងកម្លាំងនគរបាលសិង្ហបុរី បានចេញសេចក្តីព្រមានដល់ជនបរទេសទាំងឡាយថាបើនរណាមានបំណងចង់ចូលរួមឬធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារភូមានៅសិង្ហបុរីនោះ អ្នកនុះនឹងត្រូវទទួលការផ្តទ្ទាទោសទៅតាមច្បាប់ជាមិនខាន។[ ១០៩]
ឯកសារយោង
↑ "(អង់គ្លេស) Amid Coup, Myanmar's NLD Lawmakers Form Committee to Serve as Legitimate Parliament" . The Irrawaddy . 8 February 2021. Retrieved 13 ធ្នូ 2021 .
↑ ២,០ ២,១ ២,២ ២,៣ Beech, Hannah (31 January 2021). "Myanmar’s Leader, Daw Aung San Suu Kyi, Is Detained Amid Coup" . The New York Times . ល.ត.ម.អ. 0362-4331 . https://www.nytimes.com/2021/01/31/world/asia/myanmar-coup-suu-kyi.html .
↑ Mahtani, Shibani; Lynn, Kyaw Ye (1 February 2021). "Myanmar military seizes power in coup after detaining Aung San Suu Kyi" . The Washington Post . https://www.washingtonpost.com/world/asia_pacific/myanmar-aung-sun-suu-kyi-arrest/2021/01/31/c780ce6a-6419-11eb-886d-5264d4ceb46d_story.html .
↑ Chappell, Bill; Diaz, Jaclyn (1 February 2021). "Myanmar Coup: With Aung San Suu Kyi Detained, Military Takes Over Government" . NPR . Archived from the original on 8 កុម្ភៈ 2021. Retrieved 13 ធ្នូ 2021 .
↑ Strangio, Sebastian (8 February 2021). "(អង់គ្លេស) Protests, Anger Spreading Rapidly in the Wake of Myanmar Coup" . The Diplomat . Archived from the original on 8 កុម្ភៈ 2021. Retrieved 13 ធ្នូ 2021 .
↑ Reuters (1 February 2021). "Myanmar military seizes power, detains elected leader Aung San Suu Kyi" . news.trust.org . Archived from the original on 1 កុម្ភៈ 2021. Retrieved 2 កុម្ភៈ 2021 .
↑ huaxia, ed. (1 February 2021). "Myanmar gov't declares 1-year state of emergency: President's Office" . xinhuanet . Archived from the original on 1 កុម្ភៈ 2021. Retrieved 1 កុម្ភៈ 2021 .
↑ "Myanmar Leader Aung San Suu Kyi, Others Detained by Military" . voanews.com . VOA (Voice of America). 1 February 2021. Retrieved 1 February 2021 .
↑ Myat Thura; Min Wathan (2021-02-03). "Myanmar State Counsellor and President charged, detained for 2 more weeks" (ជាen-UK). Myanmar Times . https://www.mmtimes.com/news/myanmar-state-counsellor-and-president-charged-detained-2-more-weeks.html .
↑ Adange, Christy (2021-02-04). "Myanmar Coup: Aung San Suu Kyi charged with military for “transceiver and handshake”" (ជាen-NZ). Wall Street Journal . https://eminetra.co.nz/myanmar-coup-aung-san-suu-kyi-charged-with-military-for-transceiver-and-handshake/165536/ .
↑ Quint, The (2021-02-04). "Days After Coup, Aung San Suu Kyi Charged for Breaching Import Law" (ជាen-IN). The Quint . https://www.thequint.com/news/world/days-after-coup-aung-san-suu-kyi-charged-for-breaching-import-law .
↑ Solomon, Feliz (2021-02-03). "After Myanmar Coup, Aung San Suu Kyi Accused of Illegally Importing Walkie Talkies" (ជាen-US). Eminetra . ល.ត.ម.អ. 0099-9660 . https://www.wsj.com/articles/after-myanmar-coup-aung-san-suu-kyi-accused-of-illegally-importing-walkie-talkies-11612361563 .
↑ "AAPP Assistance Association for Political Prisoners" .
↑ "Myanmar coup: Party official dies in custody after security raids" . Archived from the original on 7 March 2021. Retrieved 7 March 2021 .
↑ "Second Myanmar official dies after arrest, junta steps up media crackdown" . 9 March 2021. Archived from the original on 17 March 2021. Retrieved 10 March 2021 .
↑ Paddock, Richard C. (25 July 2022). "Myanmar Executes Four Pro-Democracy Activists, Defying Foreign Leaders" . The New York Times . https://www.nytimes.com/2022/07/25/world/asia/myanmar-executions.html .
↑ "On This Day | The Day Myanmar's Elected Prime Minister Handed Over Power" . The Irrawaddy (in American English). 2020-09-26. Retrieved 2021-02-01 .
↑ Butwell, Richard (1960). "The 1960 Election in Burma". Pacific Affairs 33 (2): 144–157.
↑ Taylor, Robert (2015-05-25). General Ne Win . ISEAS Publishing. ល.ស.ប.អ. 978-981-4620-14-7 . http://dx.doi.org/10.1355/9789814620147 .
↑ ២០,០ ២០,១ "How A Failed Uprising Set The Stage For Myanmar's Future" . Time . Retrieved 2021-02-01 .
↑ "Burma: 20 Years After 1990 Elections, Democracy Still Denied" . Human Rights Watch . Retrieved 1 February 2021 .
↑ Nohlen, Dieter; Grotz, Florian; Hartmann, Christof. Elections in Asia: A data handbook, Volume I . Oxford University Press . pp. 599, 611. ល.ស.ប.អ. 0-19-924958-X .
↑ Yan Aung, Wei (7 October 2020). "Myanmar's 1990 Election: Born of a Democratic Uprising, Ignored by the Military" . The Irrawaddy. Retrieved 1 February 2021 .
↑ Hajari, Nisid (12 September 2017). "As Myanmar opens to the world, the mess inside becomes more apparent" . Bloomberg.com . https://www.bloomberg.com/quicktake/myanmars-transition .
↑ ២៥,០ ២៥,១ Foundation, Thomson Reuters. "Aung San Suu Kyi and other leaders arrested, party spokesman says" . news.trust.org . Archived from the original on 1 February 2021. Retrieved 1 February 2021 . ; ;
↑ "Internet disrupted in Myanmar amid apparent military uprising" . NetBlocks (in American English). 31 January 2021. Archived from the original on 1 February 2021. Retrieved 1 February 2021 .
↑ "Myanmar's Aung San Suu Kyi 'detained by military', NLD party says" . BBC News . 1 February 2021. https://www.bbc.com/news/world-asia-55882489 .
↑ "Myanmar military says it is taking control of the country" . Associated Press. 1 February 2021. https://apnews.com/article/aung-san-suu-kyi-myanmar-dda3d013897e14d5d0bd44d19eac9cd1 .
↑ "Myanmar military stages coup, declares state of emergency for a year" . Deccan Herald (in អង់គ្លេស). 1 February 2021. Retrieved 1 February 2021 .
↑ "Myanmar to clarify voter fraud, hold new round of elections" . The Myanmar Times . 1 February 2021. Archived from the original on 1 កុម្ភៈ 2021. Retrieved 1 February 2021 .
↑ "Telecommunications disruptions shut down Myanmar banks" . The Myanmar Times . 1 February 2021. Archived from the original on 1 កុម្ភៈ 2021. Retrieved 1 February 2021 .
↑ "Myanmar coup: Aung San Suu Kyi detained as military seizes control" (ជាen-GB). BBC News . 1 February 2021. https://www.bbc.com/news/world-asia-55882489 .
↑ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အမိန့်အမှတ်(၉/၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်" . Tatmadaw Information Team (in ភូមា). Archived from the original on 6 កុម្ភៈ 2021. Retrieved 2 February 2021 .
↑ "Myanmar military announces new State Administrative Council" . The Myanmar Times . 2 February 2021. Archived from the original on 3 កុម្ភៈ 2021. Retrieved 2 February 2021 .
↑ AP; ABC News (Australia) (Feb 5, 2021). "Myanmar blocks Facebook as resistance grows to military coup" . ABC News (Australia) (in English). Retrieved 5 February 2021 . {{cite web }}
: CS1 maint: unrecognized language (link )
↑ "Songwriter Who Provided 'Theme Song' to 8888 Uprising Finally Honored" . The Irrawaddy (in American English). 2018-08-09. Retrieved 2021-02-04 .
↑ "Myanmar coup: army blocks Facebook access as civil disobedience grows" . the Guardian (in អង់គ្លេស). 2021-02-04. Retrieved 2021-02-04 .
↑ Reuters Staff (2 February 2021). "Anti-coup protests ring out in Myanmar's main city" . Reuters . Archived from the original on 3 February 2021. Retrieved 3 February 2021 .
↑ "Myanmar coup latest: UN Security Council stops short of issuing statement" . Nikkei Asia (in British English). Archived from the original on 3 February 2021. Retrieved 2021-02-02 .
↑ "Nay Pyi Taw, Mandalay healthcare staff to join 'Civil Disobedience Campaign' " . The Myanmar Times . 2 February 2021. Archived from the original on 3 February 2021. Retrieved 2 February 2021 . ;
↑ "Myanmar Medics Prepare Civil Disobedience Against Military Rule" . The Irrawaddy (in American English). 2 February 2021. Archived from the original on 3 February 2021. Retrieved 2 February 2021 .
↑ ៤២,០ ៤២,១ Cite error: Invalid <ref>
tag; no text was provided for refs named :8
↑ Matthew Tostevin; Grant McCool; Stephen Coates (Feb 3, 2021). "Myanmar doctors stop work to protest coup as UN considers response" . Financial Review (in English). Archived from the original on 3 February 2021. Retrieved 3 February 2021 . {{cite web }}
: CS1 maint: unrecognized language (link )
↑ "Myanmar's Medics Launch Civil Disobedience Campaign Against Coup" . The Irrawaddy (in American English). 2021-02-03. Retrieved 2021-02-04 .
↑ Cite error: Invalid <ref>
tag; no text was provided for refs named :11
↑ "UN Security Council calls for release of Myanmar's Suu Kyi, Biden tells generals to go" . Eleven Media Group Co., Ltd (in អង់គ្លេស). Retrieved 2021-02-07 .
↑ "Myanmar medics lead sprouting civil disobedience calls after coup" . CNA (in អង់គ្លេស). 2021-02-03. Archived from the original on 2021-06-14. Retrieved 2021-02-06 .
↑ " "ဖဲကြိုးနီ လှုပ်ရှားမှု"ကို ထောက်ခံကြောင်း ပြသခဲ့တဲ့ နီနီခင်ဇော်" . ဧရာဝတီ (in ភូមា). 2021-02-03. Retrieved 2021-02-06 .{{cite web }}
: CS1 maint: url-status (link )
↑ "NLD backs anti-coup campaign as civil servants rally in Nay Pyi Taw" . Frontier Myanmar (in American English). 2021-02-05. Retrieved 2021-02-06 .
↑ "Myanmar calls for boycott of Tatmadaw linked products and services" . The Myanmar Times . 2021-02-03. Archived from the original on 2021-02-21. Retrieved 2021-02-03 .
↑ "စစ်အာဏာသိမ်းမှုကို အနုနည်းအာဏာဖီဆန်မှု တချို့ရှိလာခြင်း" . ဗွီအိုအေ (in ភូមា). Archived from the original on 3 February 2021. Retrieved 2021-02-02 .
↑ "Mandalay citizens protest against Tatmadaw rule" . The Myanmar Times . 2021-02-04. Archived from the original on 2021-02-04. Retrieved 2021-02-04 .
↑ "Four arrested in Mandalay after street protest against military coup" . Myanmar NOW (in អង់គ្លេស). Retrieved 2021-02-04 .
↑ Cite error: Invalid <ref>
tag; no text was provided for refs named AJE_6Feb_protestors_standoff
↑ ៥៥,០ ៥៥,១ ៥៥,២ Staff, Reuters (2021-02-03). "Myanmar internet providers block Facebook services after government order" (ជាen). Reuters . https://www.reuters.com/article/us-myanmar-politics-facebook-idUSKBN2A32ZE .
↑ "Directive to block social media service" . Telenor Group (in អង់គ្លេស). 2021-02-03. Archived from the original on 2021-12-05. Retrieved 2021-02-04 .
↑ Potkin, Fanny (2021-02-05). "After Facebook ban, thousands in Myanmar take to Twitter to plead #RespectOurVotes" (ជាen). Reuters . https://www.reuters.com/article/us-myanmar-politics-twitter-idUSKBN2A5189 .
↑ "Myanmar's new military government is now blocking Twitter and Instagram" . TechCrunch (in American English). Retrieved 2021-02-06 .[តំណភ្ជាប់ខូច ]
↑ "Directive to block social media services Twitter and Instagram in Myanmar" . Telenor Group (in អង់គ្លេស). 2021-02-05. Archived from the original on 2021-12-05. Retrieved 2021-02-06 .
↑ "Myanmar junta blocks internet access as coup protests expand" . AP NEWS . 2021-02-06. Retrieved 2021-02-06 .
↑ ៦១,០ ៦១,១ ៦១,២ "Thailand's Amata halts $1bn Myanmar property project after coup" . Nikkei Asia (in British English). Archived from the original on 3 February 2021. Retrieved 2021-02-02 .
↑ "Thai developer invests $1bn to put Myanmar industry on global map" . Nikkei Asia (in British English). Archived from the original on 1 February 2021. Retrieved 2021-02-02 .
↑ "Myanmar's real estate sector crashes" . The Myanmar Times . 2021-02-05. Archived from the original on 2021-02-05. Retrieved 2021-02-05 .
↑ Staff, Reuters (2021-02-04). "Total assessing impact of Myanmar coup on its projects" (ជាen). Reuters . https://www.reuters.com/article/myanmar-politics-total-int-idUSKBN2A4120 .
↑ Erin Handley (Feb 5, 2021). "Kirin, parent company of Australian beer company Lion, cuts ties with Myanmar military after coup" . ABC (Australian Broadcasting Network) (in English). Retrieved 10 February 2021 . {{cite web }}
: CS1 maint: unrecognized language (link )
↑ Ben Doherty; Ben Butler (Feb 5, 2021). "Kirin beer company cuts brewery ties with Myanmar military over coup" . The Guardian (in English). Retrieved 10 February 2021 . {{cite web }}
: CS1 maint: unrecognized language (link )
↑ "Japan's Kirin ends Myanmar beer tie-up with army-owned partner after coup" . Thomson Reuters Foundation . Archived from the original on 2021-02-05. Retrieved 2021-02-08 .
↑ "Myanmar junta chief Min Aung Hlaing says this coup is 'different' " . Nikkei Asia (in British English). Retrieved 2021-02-09 .
↑ "3,000 Myanmar protesters rally in Tokyo for Suu Kyi's release" . The Asahi Shimbun .
↑ "Bangladesh wants democratic process upheld in Myanmar" . Dhaka Tribune (2A Media Limited.). 1 February 2021. https://www.dhakatribune.com/world/south-east-asia/2021/02/01/military-coup-in-myanmar-not-necessarily-to-affect-rohingya-repatriation .
↑ "China 'notes' Myanmar coup, hopes for stability" . REUTERS. Archived from the original on 3 February 2021. Retrieved 1 February 2021 .
↑ "Deeply concerned by developments in Myanmar, says India" . The Times of India (in អង់គ្លេស). 1 February 2021. Archived from the original on 1 February 2021. Retrieved 1 February 2021 .
↑ "Indonesia Urges All Parties in Myanmar to Exercise Self-Restraint" . Ministry of Foreign Affairs of the Republic of Indonesia . Archived from the original on 1 February 2021. Retrieved 1 February 2021 .
↑ "Press Release: Latest Situation in Myanmar" . ក្រសួងការបរទេស (ម៉ាឡេស៊ី) . Archived from the original on 1 February 2021. Retrieved 1 February 2021 .
↑ "Pakistan hopes from all sides in Myanmar to be restraint, work for peace: Zahid Hafeez" . www.radio.gov.pk (in អង់គ្លេស). Archived from the original on 1 February 2021. Retrieved 1 February 2021 . ;
↑ Lee-Brago, Pia (3 February 2021). "Philippines following Myanmar situation with deep concern" . Philstar.com . https://www.philstar.com/headlines/2021/02/03/2074984/philippines-following-myanmar-situation-deep-concern .
↑ "S. Korea expresses concerns over Myanmar coup" . Yonhap News Agency . 1 February 2021. Archived from the original on 1 February 2021. Retrieved 1 February 2021 .
↑ "MFA Spokesperson's Comments in Response to Media Queries on the Detention of Myanmar Leaders and Officials" . Ministry of Foreign Affairs Singapore . 1 February 2021. Archived from the original on 1 February 2021. Retrieved 1 February 2021 .
↑ Tillett, Andrew (Feb 1, 2021). "Australia joins global condemnation of Myanmar generals" . Financial Review (in English). Archived from the original on 1 February 2021. Retrieved 3 February 2021 . {{cite web }}
: CS1 maint: unrecognized language (link )
↑ "Statement on Myanmar" . Minister for Foreign Affairs – Minister for Women – Senator the Hon Marise Payne . Archived from the original on 1 February 2021. ;
↑ "Justin Trudeau on Myanmar: "The democratic process must be respected" " . Cult MTL . 2 February 2021. Archived from the original on 3 February 2021. Retrieved 2 February 2021 .
↑ "France calls on Myanmar military to release Suu Kyi, respect election results" . uk.sports.yahoo.com . Archived from the original on 3 February 2021. Retrieved 2 February 2021 .
↑ "Germany condemns Myanmar coup 'in strongest terms' " . Aa.com.tr. 2020-11-08. Archived from the original on 1 February 2021. Retrieved 2021-02-02 .
↑ "Japan urges Myanmar military to free Suu Kyi, restore democracy" . Manila Bulletin . Agence France-Presse. 1 February 2021. https://mb.com.ph/2021/02/01/japan-urges-myanmar-military-to-free-suu-kyi-restore-democracy/ .
↑ Mahuta, Nanaia (1 February 2021). "New Zealand statement on Myanmar" . via beehive.gov.nz . Retrieved 1 February 2021 . {{cite web }}
: CS1 maint: url-status (link )
↑ "Sánchez condena el golpe de Estado en Myanmar y pide vuelta a la democracia" . La Vanguardia (in អេស្ប៉ាញ). 1 February 2021. Archived from the original on 3 February 2021. Retrieved 1 February 2021 . ;
↑ "Foreign Minister condemns military coup in Myanmar" . sverigesradio.se . Sveriges Radio. Archived from the original on 1 February 2021. Retrieved 2 February 2021 .
↑ Bir, Burak (1 February 2021). "Turkey condemns, 'deeply concerned' by coup in Myanmar" . Anadolu Agency . https://www.aa.com.tr/en/turkey/turkey-condemns-deeply-concerned-by-coup-in-myanmar/2129572 .
↑ "UK condemns military coup in Myanmar" . Anadolu Agency (in អង់គ្លេស). 1 February 2021. Archived from the original on 1 February 2021. Retrieved 1 February 2021 .
↑ "Statement by White House Spokesperson Jen Psaki on Burma" . The White House . 1 February 2021. Archived from the original on 1 February 2021. Retrieved 1 February 2021 . ;
↑ Patrick Wintour; Julian Borger (2 February 2021). "Myanmar coup: Joe Biden threatens to resume sanctions" . The Guardian (in English). Archived from the original on 1 February 2021. Retrieved 2 February 2021 . {{cite web }}
: CS1 maint: unrecognized language (link )
↑ "‘Serious blow to democracy’: World condemns Myanmar military coup" (ជាen). Al Jazeera . 1 February 2021. https://www.aljazeera.com/news/2021/2/1/world-reacts-to-military-coup-in-myanmar .
↑ Cherni, Hajer (1 February 2021). "La Maison Blanche menace les auteurs du coup d'État militaire du Myanmar de sanctions" (ជាFrench). Anadolu Agency . https://www.aa.com.tr/fr/monde/la-maison-blanche-menace-les-auteurs-du-coup-d%c3%a9tat-militaire-du-myanmar-de-sanctions/2129551 ។ បានយកមក 1 February 2021 .
↑ "West condemns Myanmar coup but Thailand, Cambodia shrug" . Bangkok Post (Bangkok Post Public Company Ltd.). 1 February 2021. https://www.bangkokpost.com/world/2060651/west-condemns-myanmar-coup-but-thailand-cambodia-shrug .
↑ "Myanmar's army seizes power, detains Aung San Suu Kyi" (ជាen-CA). National Post . Reuters. 1 February 2021. https://nationalpost.com/pmn/news-pmn/myanmars-army-seizes-power-detains-aung-san-suu-kyi-5 .
↑ "Myanmar military coup: Nordic and Asian reactions" . ScandAsia . 2 February 2021. https://scandasia.com/myanmar-military-coup-nordic-and-asian-reactions/ .
↑ "Statement attributable to the Spokesperson for the Secretary General – on Myanmar" . United Nations Secretary-General . 31 January 2021. Archived from the original on 1 February 2021. Retrieved 1 February 2021 .
↑ "ASEAN calls for "return to normalcy" in Myanmar after coup" . Reuters . 1 February 2021. Archived from the original on 3 February 2021. Retrieved 1 February 2021 .
↑ Christiastuti, Novi (1 February 2021). "Negara-negara ASEAN Bahas Kudeta Militer di Myanmar" [Intergovernmental Organization ASEAN Discusses Military Coup in Myanmar] (in ឥណ្ឌូណេស៊ី). Archived from the original on 1 February 2021. Retrieved 1 February 2021 . ;
↑ Adkins, William (1 February 2021). "EU leaders condemn military coup in Myanmar" . Politico . https://www.politico.eu/article/europe-reacts-to-myanmar-military-coup/ .
↑ "UNSC takes no action on coup in Myanmar" . Gulf Today . 3 February 2021. https://www.gulftoday.ae/news/2021/02/03/unsc-takes-no-action-on-coup-in-myanmar .
↑ AFP; jt (Feb 2, 2021). "UN Security Council searches for unity on Myanmar" . Channel News Asia (in English). Archived from the original on 3 February 2021. Retrieved 3 February 2021 . ; CS1 maint: unrecognized language (link )
↑ AL JAZEERA AND NEWS AGENCIES (Feb 3, 2021). "Security Council fails to agree statement condemning Myanmar coup" . Al Jazeera (in English). Archived from the original on 3 February 2021. Retrieved 3 February 2021 . The UN Security Council has failed to agree on a joint statement condemning Monday's coup in Myanmar, after a two hour long emergency meeting failed to secure the support of China, a key Myanmar ally and a veto-holding permanent member of the council. {{cite web }}
: CS1 maint: unrecognized language (link )
↑ AP (February 3, 2021). "UN Security Council takes no action on Myanmar coup" . Euronews (in English). Archived from the original on 3 February 2021. Retrieved 3 February 2021 . {{cite web }}
: CS1 maint: unrecognized language (link )
↑ "Myanmar coup: China blocks UN condemnation as protest grows" . BBC News (in English). Feb 3, 2021. Archived from the original on 3 February 2021. Retrieved 3 February 2021 .{{cite web }}
: CS1 maint: unrecognized language (link )
↑ "ด่วน! ชาว 'เมียนมา' ชู 3 นิ้วบุกประท้วงหน้าสถานทูต ต้านรัฐประหารในประเทศ" . Bangkok Biz News (in ថៃ). 1 February 2021. Archived from the original on 1 February 2021. Retrieved 1 February 2021 .
↑ Pietromarchi, Virginia; Gadzo, Mersiha. "Myanmar's military stages coup d'etat: Live news" . Al Jazeera . Archived from the original on 1 February 2021. Retrieved 1 February 2021 .
↑ "Myanmar workers in Japan protest against Tatmadaw's actions" . The Myanmar Times . 1 February 2021. Archived from the original on 1 February 2021. Retrieved 1 February 2021 . ;
↑ "ច្បាប់ចម្លងប័ណ្ណសារ" . Archived from the original on 2021-02-05. Retrieved 2021-02-05 .