សូយ៌្យវម៌្មទី១

បញ្ជូនបន្តទៅ៖

ជីវប្រវត្តិ

វ្រះបាទសូយ៌្យវម៌្មទី១ (អានថា:សូ-រ្យៈ-វ-រៈ-មៈ) រជ្ជកាល (គ.ស ១០០២-១០៥០) ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទកម្រតេងកំត្វន អញឝ្រីសូយ្យ៌វម្ម៌ទេវ។ ព្រះអង្គតំរូវឲ្យមន្ត្រីទាំងអស់ធ្វើសច្ចាប្រណិធាន ដូចមានចារឹកនៅលើសសរ ក្លោងទ្វារចូលប្រាសាទភិមានអាកាស និងប្រាសាទឃ្លាំងជើង-ត្បូង។ ព្រះអង្គជាក្សត្រកាន់ព្រហ្មញ្ញសាសនា និកាយព្រះសិវ ព្រះអគ្គមហេសីព្រះនាម វីរលក្ឝ្មី ជាប់ខ្សែជាមួយវ្រះបាទហឝ៌វម៌្មទី១ និង ឦឝានវម៌្មទី២។ ព្រះអង្គកសាងប្រាសាទឃ្លាំងជើង-ត្បូង ភ្នំជីសូយ៌ ភ្នំព្រះវិហារ ស្ថាបនាបង្ហើយប្រាសាទភិមានអាកាស និងប្រាសាទវត្តឯកភ្នំជាដើម។ រាជបុរោហិត គឺឆូលីជេងវ្រះកម្រតេង អញឝ្រីជយេន្ទ្របណ្ឌិត ដែលត្រូវជាប្អូនថ្លៃ របស់ព្រះអង្គ។

សូយ៌្យវម៌្មទី១បានជ្រែករាជ្យវ្រះបាទឧទយាទិត្យវម៌្មទី១ ដោយបង្ក្រាបកងទ័ពរបស់ព្រះអង្គក្នុងឆ្នាំប្រហែល ១០០២។ វ្រះបាទ​សូយ៌្យវម៌្មទី១ ដែល​ទ្រង់​បាន​ដណ្ដើម​រាជ្យ​ពី​វ្រះបាទ​ជយវីរវម៌្មនេះ​ បាន​អះអាង​ថាព្រះអង្គ​ទ្រង់​ជាប់​ព្រះ​ញាតិ​ខាង​មាតា​វ្រះបាទ​ឥន្ទ្រវម៌្មទី១ និង​ជាប់​ញាតិ​ទៅ​នឹង​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ គឺយឝោវម៌្មទី១ ហើយ​ទំនង​ជា​មាន​កំណើត​កើត​ជា​នៅ​តម្ព្រ​លិង្គ (នគរ​ស្រី​ធម្មរាជ) ដែល​មាន​តំបន់លីហ្គរជា​មណ្ឌល​កណ្ដាល គឺ​ដែន​ដី​នៅ​ភាគ​ខាង​ជើង​ជ្រោយ​ម៉ាឡេស៊ី សូយ៌្យវម៌្មជារាជបុត្រនៃក្សត្រតម្ព្រលិង្គ[] ជានគរកាន់ពុទ្ធសាសនាតូចមួយលើទៀបកោះម៉ាឡេ (ថៃសម័យបច្ចុប្បន្ន) ដែលជារដ្ឋចំណុះនៃរដ្ឋសត្រូវអង្គរ គឺឝ្រីវិជ័យ។ ដែន​ដី​នេះ​ជា​សម្បត្តិ​របស់​អាណាចក្រភ្វូណាន រួច​បន្ត​មក​កម្វុជទឹក ហើយ​ស្ថិត​នៅ​ជា​របស់​ខ្មែរ​រហូត​ដល់​ឆ្នាំ​ ១២២០ ទើប​បាត់​បង់។

នៅ​ក្នុង​ការ​វាយ​ដណ្ដើម​រាជ្យ​ពី​វ្រះបាទជយវីរវម៌្ម ព្រះអង្គ​រៀប​ចេញ​ដំណើរ​រៀប​ចំ​ទ័ព​ពី​ខេត្ត​នគររាជ ហើយ​នាំ​ទ័ព​វាយ​ទន្ទ្រាន​យក​បាន​ក្រុង​អង្គរ​នៅ​ឆ្នាំ​១០០៦ ហើយ​ថ្វី​ត្បិត​តែ​រហូត​ដល់​ឆ្នាំ ​១០១០ ទើប​ព្រះអង្គ​ទ្រង់​វាយ​ឈ្នះ​ជា​ស្ថាពរ​ក៏ដោយ ក៏​វ្រះបាទ​សូយ៌្យវម៌្មទី១ ទ្រង់​ចាត់​ទុក​ថា ព្រះអង្គ​បាន​ឡើង​សោយរាជ្យ​តាំង​ពី​ឆ្នាំ​ ១០០២ គឺ​ដំណាល​គ្នា​នឹង​វ្រះបាទជយវីរវម៌្មម្ល៉េះ។ បន្ទាប់ពីសង្គ្រាមអូសបន្លាយជាមួយអ្នកនឹងត្រូវឡើងស្នងរាជ្យបន្តពីឧទយាទិត្យវម៌្មទី១ គឺជយវីរវម៌្មដែលមានដើមកំណើតម៉ាឡេចេញពីនគរម៉ាឡេបុរាណ (បច្ចុប្បន្នម៉ាឡេស៊ី) [] សូយ៌្យវម៌្មទី១បានប្រកាសឡើងសោយរាជ្យនៅឆ្នាំ ១០១០។ ក្រោយ​ពី​បាន​ជ័យ​ជំនះ​ហើយ ព្រះអង្គ​ទ្រង់​បាន​រៀប​អភិសេក​ជាមួយ​នឹង​អតីត​អគ្គមហេសី​របស់​វ្រះបាទ​ជយវីរវម៌្ម ថែម​ទៀត​ផង។ នៅ​ឆ្នាំ ​១០១១ ព្រះអង្គ​ទ្រង់​បាន​បញ្ជា​អោយ​នាម៉ឺន​សព្វ​មុខ​មន្ត្រី ធ្វើ​ការ​ស្បថ​សច្ចា​ថា ស្មោះ​ត្រង់​នឹង​ព្រះអង្គ​ក្នុង​គ្រប់​កាលៈទេសៈ ពោល​គឺ​ទោះ​ស្ថិត​ក្នុង​ពេល​សង្គ្រាម​ក្តី ឬ​ក៏​ក្នុង​ពេល​មាន​សុខ​សន្តិភាព​ក្តី។ អត្ថបទ​សច្ចាប្រណិធាន​នេះ​មាន​ចារ​នៅ​ខ្លោងទ្វារ​ចូល​ទៅ​ព្រះបរមរាជវាំង

វ្រះបាទ​សូយ៌្យវម៌្មទី១ ទ្រង់​ជា​ស្ដេច​សឹក​ដ៏​អង់អាច​ក្លាហាន​បំផុត។ ព្រះអង្គ​ទ្រង់​បាន​លើក​ទ័ព​ទៅ​វាយ​ពួក​មន​នៅ​ហរិបុញ្ជយ លាំពូន ហើយ​និង​យុទ្ធនាការ​ដោយ​ជោគជ័យ​ជាច្រើន​លើក​ទៀត ធ្វើ​អោយ​ព្រះអង្គ​អាច​ត្រួតត្រា​បាន​គ្រប​ដណ្ដប់​លើ​វាល​ទំនាប​ទន្លេ​មេទឹក ទាំង​មូល និង​វាល​ទំនាប​ទន្លេ​មេគង្គ​រហូត​ដល់​ហ្លួង​ព្រះ​បាំង។ ក្នុង​វិស័យ​សំណង់ វ្រះបាទ​សូយ៌្យវម៌្មទី១ ទំនង​ជា​បាន​ស្ថាបនា​បង្ហើយ​ប្រាសាទ​ភិមាន​អាកាស ប្រាសាទ​តាកែវ និង​គោបុរៈ នៃ​រាជវាំង។ ក្រៅ​ពី​នេះ ព្រះអង្គ​បាន​កសាង​ប្រាសាទ​ភ្នំ​ជីសូរ ផ្នែក​ខ្លះ​នៃ​ប្រាសាទ​ព្រះវិហារ និងព្រះ​ខ័ន​កំពង់ស្វាយ។ គឺ​វ្រះបាទ​សូយ៌្យវម៌្មទី១ នេះ​ហើយ​ដែល​បាន​រៀប​ចំ​គំរោង​ប្លង់​ទីក្រុង​អង្គរ​ទី​២ ដែល​មាន​ប្រាសាទ​បាពួន ជា​ស្នូលហើយ​ដែល​ត្រូវ​បាន​កសាង​អោយ​សំរេចដោយ​ព្រះរាជបុត្រ ឬ​ចៅ​ក្មួយ​របស់​ព្រះអង្គ ដែល​សោយរាជ្យ​បន្ត​ពី​ព្រះអង្គ។

ក្នុង​ផ្នែក​សាសនា​វិញ វ្រះបាទ​សូយ៌្យវម៌្មទី១ គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ដំបូង​គេ​បង្អស់ ដែល​កាន់​ព្រះពុទ្ធ​សាសនា​មហាយាន។ ក្នុង​រាជ្យ​ព្រះអង្គ​ក៏​ដូច​ជា​រាជ្យ​មុនៗ​ដែរ ថ្វី​ត្បិត​តែ​ព្រះអង្គ​កាន់​ពុទ្ធ​សាសនា ព្រះអង្គ​បាន​យក​ព្រះទ័យ​ទុក​ដាក់​នឹង​ព្រហ្មញ្ញសាសនា និង​សាសនា​ឯ​ទៀត​ដូច​គ្នា។

ជាក់ស្តែង ព្រះអង្គ​ទ្រង់​ចាត់​ចែង​អោយ​មន្ត្រី​របស់​ព្រះអង្គ​ជួស​ជុល​បូជនីយដ្ឋាន និង​បដិមា​ផ្សេងៗ​ខាង​ព្រហ្មញ្ញសាសនា ក្នុង​រាជធានី​ដែល​ខូចខាត​ដោយ​សង្គ្រាម​រដ្ឋប្បវេណីជាដើម។ ហើយ​ក៏​មាន​ចំណារ​នៃ​សិលាចារឹក​ខ្លះ​បាន​អោយ​ដឹង​ថា ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ពួកអ្នក​កាន់​សាសនា​ព្រាហ្មណ៍ និង​កាន់​សាសនា​ព្រះពុទ្ធ​នៃ​យាន​ទាំង​ពីរ បាន​រួម​រស់​ដោយ​សុខសាន្ត​ជាមួយ​គ្នា​ទៀត​ផង កាលណោះដែរ ចក្រភពខ្មែរបានប្រកាន់ព្រហ្មញ្ញសាសនាវៃឝ្ណវ សូយ៌្យវម៌្មគឺជាអ្នកកាន់ពុទ្ធសាសនាមហាយានដែលទ្រង់មានការប្រោសប្រណីផងដែរដល់វត្តមានពុទ្ធសាសនាថេរវាទកំពុងរីកចំរើនក្នុងនគរខ្មែរ។ វ្រះបាទ​សូយ៌្យវម៌្មទី១ ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ ​១០៥០ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះ​មរណនាម​ថា វ្រះបាទបរមនិវ្វានបទ ស្រដៀងព្រះនាម ស្ដេចក្នុងរឿងនិទានខ្មែរ ព្រះបាទនិព្វានបទ រឺ និព្វានបាទ រឺ និព្វានចក្រ។ [][]

សូយ៌្យវម៌្មទី១បានបង្កើតចំណងការទូតជាមួយរាជវង្សចោឡៈនៅឥណ្ឌាខាងត្បូង។ សូយ៌្យវម៌្មទី១បានបញ្ជូនរទេះចំបាំងមួយគ្រឿងជាអំណោយទៅដល់ចក្រវរ្តិនចោឡៈរាជរាជចោឡៈទី១[] វាហាក់បីដូចជាថាព្រះមហាក្សត្រខ្មែរសូយ៌្យវម៌្មទី១បានស្នើសុំជំនួយពីចក្រវរ្តិនចោឡៈដ៏មានឫទ្ធានុភាពរាជេន្ទ្រចោឡៈប្រឆាំងនឹងនគរតម្ព្រលិង្គ[][] បន្ទាប់ដឹងអំពីសម្ព័ន្ធភាពរបស់សូយ៌្យវម៌្មជាមួយរាជេន្ទ្រចោឡៈ នគរតម្ព្រលិង្គក៏បានស្នើសុំជំនួយពីក្សត្រឝ្រីវិជយ សង្គ្រាមវិជយតុង្គវម៌្ម[][] នៅទីបំផុត រឿងនេះបាននាំឱ្យចក្រភពចោឡៈធ្លាក់ក្នុងការប៉ះទង្គិចគ្នាជាមួយចក្រភពស្រីវិជ័យ។ សង្គ្រាមបានបញ្ចប់ជាមួយជ័យជំនះរបស់រាជវង្សចោឡៈ និងអង្គរនៃកម្វុជទេឝ ហើយការបាត់បង់ភាគច្រើនជារបស់ចក្រភពស្រីវិជ័យ និងនគរតម្ព្រលិង្គ[១០][១១]

រជ្ជកាលរបស់ព្រះអង្គបន្ត ប៉ុន្មាន ៤០ ឆ្នាំ ហើយទ្រង់បានចំណាយរយៈពេលនោះដើម្បីការពាររាជ្យសម្បត្តិរបស់ទ្រង់។ បានត្រូវគេស្គាល់ថាជា "ក្សត្រនៃច្បាប់យុត្តិធម៌" ទ្រង់បានពង្រឹងអំណាចនយោបាយរបស់ទ្រង់ដោយការអញ្ជើញមន្ត្រីក្នុងតំបន់ចំនួនបួនពាក់នាក់ចូលមកកាន់ព្រះបរមរាជវាំង និងស្បថស្បែសច្ចាប្រណិធានស្វាមីភក្ដិស្មោះស្ម័គ្រទៅនឹងទ្រង់។

ព្រះរាជវាំងរបស់ទ្រង់ស្ថិតនៅបរិវេណអង្គរធំ និងទ្រង់គឺជាអ្នកដំបូងក្នុងចំណោមក្សត្រខ្មែរការពាររាជវាំងដែលប្រកបដោយកំពែង។ នៅឆ្នាំ ១០២២ សូយ៌្យវម៌្មទី១បានពង្រីកទឹកដីរបស់ទ្រង់ទៅខាងលិចដល់លវបុរីនៅថៃ និងចូលទៅដល់លាវ

សំណង់សំខាន់ៗបានសាងឡើងដោយស្ដេចអង្គនេះមាន ប្រាសាទព្រះវិហារ លើភ្នំដងរែក និងវិមានអាកាស។ សូយ៌្យវម៌្មទី១ក៏បានចាប់ផ្ដើមសាងអាងទឹកអង្គរទីពីរ បារាយណ៍ខាងលិច ដែលមានបណ្ដោយ ៨ គ.ម និងទទឹង ២,២ គ.ម។ វាអាចផ្ទុកបានច្រើនជាង ១២៣ លានលីត្រ។[១២] នេះគឺជាបារាយណ៍ខ្មែរធំបំផុតដែលនៅគង់វង្ស។ មានការបញ្ជាក់មួយចំនួនថា សូយ៌្យវម៌្មទី១បានបញ្ជូនអំណោយទៅកាន់រាជេន្ទ្រចោឡៈទី១ ចក្រវរ្តិននៃចក្រភពចោឡៈដើម្បីសំរួលដល់ការដោះដូរពាណិជ្ជកម្មតាមដែលអាចធ្វើបាន។[១៣]

ទ្រង់ត្រូវបានស្នងរាជ្យបន្តដោយព្រះរាជបុត្ររបស់ទ្រង់ ឧទយាទិត្យវម៌្មទី២ ដែលបានសុគតរង្វង់ឆ្នាំ ១០៦៦ ហើយហឝ៌វម៌្មទី៣ (សទឝិវបទ) បានឡើងសោយរាជ្យជំនួស។ ពេលក្រោយបានបន្តការតស៊ូប្រឆាំងនឹងការបះបោរផ្ទៃក្នុង និងការវាយប្រឆាំងការឈ្លានពានពីពួកចាមរហូតដល់ការសោយទិវង្គតរបស់ទ្រង់នៅឆ្នាំ ១០៨០។

ពង្សាវលី

កាលវិភាគសិលាចារឹក

អត្ថប្រយោជន៏មួយទៀតនៃការសិក្សាសិលាចារឹក ដែលគេប្រមូលបានមកអាចអោយយើងកែតំរូវលទ្ធផលនៃការវិភាគកន្លងមក គេបានដឹងថាព្រះមហាក្សត្រខ្មែរបានឡើងសោយរាជ្យសម្បត្តិស្នងរាជ្យពីវ្រះបាទ​ឧទយាទិត្យវម៌្មទី១ ដែលបានចូលទិវង្គតនៅចន្លោះឆ្នាំ ១០០២ នៃគ.ស ក៏ប៉ុន្តែព្រះអង្គមិនមែនជាជនបរទេស ដូចជាគេបានប៉ាន់ស្មាននោះឡើយ។ ការសិក្សាវិភាគសិលាចារឹក K ៩២ នឹង K ៥៧៣ បានបញ្ជាក់អោយដឹងថា វ្រះបាទសូយ៌្យវម៌្មទី១ មានប្រភពពីសន្តតិវង្សជយវម៌្ម ក៏ប៉ុនែ្តជាត្រកូលនៃស្រឡាយសូយ៌វង្ឝទៅវិញ។ ដោយឡែក​ការសិក្សា​ស្រាវជ្រាវថ្មី ក៏បានអោយដឹងទៀតថា បា្រសាទធំៗ ដែលព្រះអង្គបានកសាងលើកំពូលភ្នំដូចជា ភ្នំជីសូយ៌ ភ្នំព្រះវិហារ ភ្នំវត្តភូ ជាដើម កសាងឡើងសំរាប់តំកល់ព្រះឝិវលិង្គរាជរបស់ព្រះអង្គ ដែលមាន​ឈ្មោះថា សិខរេឝ្វរ សូយ៌្យទ្រិ សូយ៌វម៌េតេឝ្វរ និង ជយលេស្ហេត្រ។ល។

យោងទៅលើការវិភាគទិន្ន័យសិលាចារឹក យើងអាចនិយាយបានថា សិលាចារឹកទាក់ទិនទៅនិងពាក្យសម្បថនៅប្រាសាទវិមានអាកាស ក៏ដូចជាពាក្យសម្បថនៅទីកន្លែងផ្សេងៗ​ទៀតដែរ គឺជាអត្ថបទ​អក្សរសិល្ប៏ ហើយវាក៏ជាកំណត់ត្រាប្រវត្តិសាស្រ្តមួយយ៉ាងសំខាន់ បានបង្ហាញថា ជនជាតិខ្មែរនាសម័យមហានគរ ជាជនជាតិមូយច្បាស់លាស់ដឹងបុណ្យដឹងបាប ដឹងខុសដឹងត្រូវ ហើយបានលើក​តំលៃនៃសច្ចធម៌ សីលធម៌ យុត្តិធម៌និងភក្តីភាពយ៉ាងខ្ពស់ស្មើនិងជីវិត។ ហេតុនេះពាក្យសម្បថតំរួចពល មានអត្ថន័យ និងខ្លឹមសារដូចជាអត្ថបទសច្ចា​​ប្រណិធានរបស់​មន្រ្តីសម័យទំនើបនេះ។ ក្នុងអត្ថបទសម្បថរបស់វ្រះបាទសូយ៌្យវម៌្មទី១ យើងឃើញថា​មន្រ្តីគ្រប់ជាន់ថ្នាក់ក្នុងកម្វុជទេឝ ហ៊ានថ្វាយជីវិត កាត់ដៃ បើសិនជាក្បត់នឹងព្រះមហាក្សត្រ ដោយឃុបឃិតជាមួយសត្រូវ។ ម្យ៉ាងទៀង ពួកគេក៏សុខចិត្តចុះនរក​ ៣២ ជាន់ដើម្បីរងទុក្ខជារៀងរហូតដរាបណាព្រះអាទិត្យ និងព្រះចន្ទនៅតែមានពន្លឺ ដរាបនោះពួកគេនៅតែសោយទុក្ខវេទនា។

ការស្រាវជា្រវថ្មីៗរបស់យើង​ បានបំបាត់នូវភាពស្រពិចស្រពិលក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលពាក់ព័ន្ធទៅនឹងបញ្ហាដែលចោទឡើងថា តើវ្រះបាទសូយ៌្យវម៌្មទេវ​ និងវ្រះបាទសូយ៌្យវម៌្ម ជាព្រះរាជាតែមួយ​ព្រះអង្គទេ ឫមួយយ៉ាងតិចណា? ចំពោះយើង ព្រះនាមស្តេចទាំងពីរខាងលើនេះ គឺតំណាងអោយព្រះរាជាមួយព្រះអង្គ គឺវ្រះបាទសូយ៌្យវម៌្មទី១ ពោលគឺពុំមែនជាឈ្មោះមួយទៀតនៃវ្រះបាទជយវីវម៌្មទេវ ដូចដែលលោក​អៃ-ម៉ូនីញេ និងលោកល្វីហ្វីណូត៌ បានសន្និដ្ឋាននោះទេ​។

កំណត់

  1. Quaritch, H. G. (1965). Angkor and Rome: A Historical Comparison. Wales. London: Bernard Quaritch, Ltd. 
  2. "Suryavarman I". Encyclopædia Britannica. 2014. Retrieved February 24, 2014.
  3. http://www.rfa.org/khmer/news/history/activities-of-kings-during-angkor-04232014030656.html?
  4. searchterm:utf8:ustring=%28%E1%9E%97%E1%9E%B6%E1%9E%82%E2%80%8B%E1%9F%A1%E1%9F%A2%29
  5. Indian History by Reddy: p.64
  6. Kenneth R. Hall (October 1975), "Khmer Commercial Development and Foreign Contacts under Sūryavarman I", Journal of the Economic and Social History of the Orient 18 (3), pp. 318-336, Brill Publishers
  7. Society and culture: the Asian heritage : Juan R. Francisco, Ph.D. University of the Philippines Asian Center p.106
  8. Kenneth R. Hall (October 1975), "Khmer Commercial Development and Foreign Contacts under Sūryavarman I", Journal of the Economic and Social History of the Orient 18 (3), pp. 318-336, Brill Publishers
  9. R. C. Majumdar (1961), "The Overseas Expeditions of King Rājendra Cola", Artibus Asiae 24 (3/4), pp. 338-342, Artibus Asiae Publishers
  10. Kenneth R. Hall (October 1975), "Khmer Commercial Development and Foreign Contacts under Sūryavarman I", Journal of the Economic and Social History of the Orient 18 (3), pp. 318-336, Brill Publishers
  11. R. C. Majumdar (1961), "The Overseas Expeditions of King Rājendra Cola", Artibus Asiae 24 (3/4), pp. 338-342, Artibus Asiae Publishers
  12. Freeman, Michael; Jacques, Claude (2006). Ancient Angkor. River Books. p. 188. ល.ស.ប.អ. 974-8225-27-5. 
  13. Economic Development, Integration, and Morality in Asia and the Americas by Donald C. Wood p.176
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ជយវីរវម៌្ម
ចក្រវរ្តិននៃកម្វុជទេឝ
១០០៦–១០៥០
តដោយ
ឧទយាទិត្យវម៌្មទី២

តំណក្រៅ

Information related to សូយ៌្យវម៌្មទី១

張明澄, Torneo_de_Amersfoort, Charles_Honoris, شون_باكمان, Aston_Villa_F.C., Vila_Prudente_(distrito_de_São_Paulo), Need_for_Speed:_Porsche_Unleashed, Yayasan_Monumen_Dunia, Liste_des_tunnels_de_l'Algérie, Incas_in_Central_Chile, 6th_New_York_Cavalry_Regiment, Northern_Illinois_Huskies_baseball, Hare-Abian_Nights, آرون_يو, The_Concise_Dictionary_of_National_Biography, Pedro_Bilbao, Сором'язливість, Campeonato_Mundial_de_Ciclismo_en_Ruta_de_2007, اكر_تومعاد_(كيك_تنزاط), Paus_Dionisius_dari_Aleksandria, Struthionidae, Sistem_Min, Paus_balin, Ideal_Film_Company, Silo,_Kanaan, محمد_بن_زارع_عقيل, Juan_I_de_Henao, دينار_سويسري, Patrimonio_del_mercurio:_Almadén_e_Idrija, Becky_McDonald, Isaiah_Mustafa, Fábio_Máximo, Sungai_Ayung, Naatu_Naatu, Hari_Varešanović, Hans_Streuli, ضيائية_مهبطية, Murray_Hamilton, Mobile_(lagu), Сибирское_отделение_Российской_академии_наук, سجلات_الشر

إيست_بيند_(كارولاينا_الشمالية), Surface-enhanced_laser_desorption, Hayabusa2, Museo_Nacional_de_Aeronáutica_de_Argentina, Rumput_israel, 葵若菜, Frigg_gas_field, Heroine_Tarumono!, Carbonne, Tundama, Beta-Nitropropionic_acid, Andi_Abdullah_Bau_Massepe, 2008年の阪神タイガース, Paul_Anka, Manhood_Peninsula, Chili_aux_Jeux_olympiques_d'été_de_2020, American_Library_Association, Wilhelm_Reinhard_von_Neipperg, Nuri_Şahin, North_Haverhill,_New_Hampshire, Università_Mohammed_V, Kapal_perusak_Jepang_Shigure_(1935), Barrio_(restaurant), TUGUMI, I'm_Not_the_Only_One_(book), Sassoni, Tim_Tebow, Tidslinje_för_scoutrörelsen, Indian_cricket_team_in_South_Africa_in_2023–24, Terminal_Arjasa, Drawstring, Ismailia_Stadium, Casa_del_Teatro, Asamblea_de_Delegados_de_la_Nación_Eslovena, St._Elmo_(1910_Thanhouser_film), Тордельрабано, Brooklands,_Christchurch, ChEMBL, VTB_United_League, 金融再生委員会, قرية_دانيمورا_(نيويورك), Storie_naturali_(Primo_Levi), RT-20_(senapan), Hoechst, Film_horor, 2023_World_Outdoor_Bowls_Championship_–_Men's_Triples, Vườn_quốc_gia_Thung_lũng_Hạ_Oder, Финляндский_5-й_стрелковый_полк, Ipswich, Fear_and_Loathing_in_America

張明澄, Torneo_de_Amersfoort, Charles_Honoris, شون_باكمان, Aston_Villa_F.C., Vila_Prudente_(distrito_de_São_Paulo), Need_for_Speed:_Porsche_Unleashed, Yayasan_Monumen_Dunia, Liste_des_tunnels_de_l'Algérie, Incas_in_Central_Chile, 6th_New_York_Cavalry_Regiment, Northern_Illinois_Huskies_baseball, Hare-Abian_Nights, آرون_يو, The_Concise_Dictionary_of_National_Biography, Pedro_Bilbao, Сором'язливість, Campeonato_Mundial_de_Ciclismo_en_Ruta_de_2007, اكر_تومعاد_(كيك_تنزاط), Paus_Dionisius_dari_Aleksandria, Struthionidae, Sistem_Min, Paus_balin, Ideal_Film_Company, Silo,_Kanaan, محمد_بن_زارع_عقيل, Juan_I_de_Henao, دينار_سويسري, Patrimonio_del_mercurio:_Almadén_e_Idrija, Becky_McDonald, Isaiah_Mustafa, Fábio_Máximo, Sungai_Ayung, Naatu_Naatu, Hari_Varešanović, Hans_Streuli, ضيائية_مهبطية, Murray_Hamilton, Mobile_(lagu), Сибирское_отделение_Российской_академии_наук, سجلات_الشر, إيست_بيند_(كارولاينا_الشمالية), Surface-enhanced_laser_desorption, Hayabusa2, Museo_Nacional_de_Aeronáutica_de_Argentina, Rumput_israel, 葵若菜, Frigg_gas_field, Heroine_Tarumono!, Carbonne, Tundama, Beta-Nitropropionic_acid, Andi_Abdullah_Bau_Massepe, 2008年の阪神タイガース, Paul_Anka, Manhood_Peninsula, Chili_aux_Jeux_olympiques_d'été_de_2020, American_Library_Association, Wilhelm_Reinhard_von_Neipperg, Nuri_Şahin, North_Haverhill,_New_Hampshire, Università_Mohammed_V, Kapal_perusak_Jepang_Shigure_(1935), Barrio_(restaurant), TUGUMI, I'm_Not_the_Only_One_(book), Sassoni, Tim_Tebow, Tidslinje_för_scoutrörelsen, Indian_cricket_team_in_South_Africa_in_2023–24, Terminal_Arjasa, Drawstring, Ismailia_Stadium, Casa_del_Teatro, Asamblea_de_Delegados_de_la_Nación_Eslovena, St._Elmo_(1910_Thanhouser_film), Тордельрабано, Brooklands,_Christchurch, ChEMBL, VTB_United_League, 金融再生委員会, قرية_دانيمورا_(نيويورك), Storie_naturali_(Primo_Levi), RT-20_(senapan), Hoechst, Film_horor, 2023_World_Outdoor_Bowls_Championship_–_Men's_Triples, Vườn_quốc_gia_Thung_lũng_Hạ_Oder, Финляндский_5-й_стрелковый_полк, Ipswich, Fear_and_Loathing_in_America, Camellia, الإمبراطورة_جيتو, الدوري_الإنجليزي_لكرة_القدم_1933–34, Grammy_Award_for_Best_R&B_Performance, Церква_Успіння_Пресвятої_Богородиці_(Нові_Петликівці,_УГКЦ), Japanese_minesweeper_Banshu_Maru_No._52, Message_transfer_agent, تاريخ_كرة_القدم_الأمريكية, إليسبوروه_(باكينجهامشير), Albegno, Малахово_(Курский_район), العلاقات_السورينامية_القيرغيزستانية, UFC_Fight_Night:_Bermudez_vs._The_Korean_Zombie, RheinEnergieStadion, United_States_Third_Fleet, Bart_De_Wever, Comment_c'est_loin_(soundtrack), The_Geffen_Film_Company, Santō_Kyōden, Reh_Inscription, Moralia, Da_Niang_Dumpling, Straße_der_Pariser_Kommune, リッキー・ウィークス, Ferrari_212_Export, أورسولا_كوربيرو, Mordechai_Gazit, جهاز_الاستخبارات_والأمن_الكندي, مؤسسة_موانئ_البحر_العربي_اليمنية, 100_metres, Pekan_Olahraga_Nasional_2021, Volkswagen_Golf_Mk7, Fourier_series, تشارلز_بيرش, Эстансия_(микрорегион), Extinción_masiva_del_Devónico, Coffeyville,_Kansas, Mito,_Ibaraki, China–Myanmar_relations, San_Ramón_(Parla), ديان_فاسيتش, Braidwood,_Illinois, Навчальний_центр_прикордонної_служби_(Україна), George_J._Adams, Enzo_Scifo, Fuglsang_Art_Museum, 2_Girls_1_Cup, Fronde, Лондон, Taman_Nasional_Muddus, 関西スーパーマーケット, Daftar_lagu_yang_direkam_oleh_Noah, Paul_Brown, Негр, Brahma_Vaivarta_Purana, Movies@, Wajiro_Kon, Spedale_degli_Innocenti, Hereford_United_F.C., Museum_Cluny

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya