ប្រទេសភូតាន់ ឬអាចសរសេរបានថា ប៊ូតាន (ភាសាសុងខា៖ འབྲུག་ཡུལ) ដោយមានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រភូតាន គឺជាប្រទេសមួយដែលស្ថិតនៅតំបន់ហិមាល័យខាងកើត ពោលគឺនៅចំចន្លោះកណ្តាលរវាងប្រទេសចិន និងឥណ្ឌា។ ឈ្មោះថា ភូតាន ជាភាសាដើមហៅ "ឌ្រុកយុល" ឬប្រែមកថា "ទឹកដីនាគផ្គរលាន់"។ ប្រទេសនេប៉ាល់ និងបង់ក្លាដែសមានទីតាំងស្ថិតនៅជិតប្រទេសភូតាន ប៉ុន្តែមិនមានព្រំដែនគោកជាប់គ្នានោះទេ។ ប្រទេសនេះមានប្រជាជនជាង ៧៥៤,០០០ នាក់[១២] និងមានផ្ទៃដីសរុប ៣៨,៣៩៤ គីឡូម៉ែត្រការ៉េ ដែលធ្វើវាជាប់ចំណាត់ថ្នាក់ទី ១៣៣ ខាងក្រឡាផ្ទៃសរុប និងទី១៦០ ខាងចំនួនប្រជាជន។ ភូតានគឺជាប្រទេសប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដោយមានព្រះពុទ្ធសាសនាវិជ្រយានជាសាសនារបស់រដ្ឋ។
ភូតានធ្លាប់មានទំនាក់ទំនងជាមួយចក្រភពអង់គ្លេស ហើយក៏បានក្លាយជាទឹកដីអាណានិគម។ ភូតាននូវតែបន្តរក្សាទំនាក់ទំនងទ្វេរភាគីរឹងមាំជាមួយឥណ្ឌា ហើយបានបែកបាក់គ្នានៅថ្ងៃទី ៨ សីហា ឆ្នាំ១៩៤៩ ភូមិសាស្ត្ររបស់ប៊ូតានប្រែប្រួលពីតំបន់ ទំនាបត្រូពិច នៅភាគខាងត្បូងរហូតដល់ភ្នំហិមាល័យនៅភាគខាងជើងដែលមានកំពូលភ្នំខ្លះលើសពី ៧០០០m ប្រទេសនេះមានប្រវែងប្រហែល ៣០០kmពីខាងកើតទៅខាងលិច និង១៧០kmពីខាងជើងទៅខាងត្បូង។ ចាប់ពីឆ្នាំ១៩៨៥ រដ្ឋាភិបាលប៊ូតាន់បានសម្រេចចិត្តលែងគិតពីចំនួនប្រជាជនដើមកំណើតនេប៉ាល់ថាជាជនជាតិដើមប៊ូតាន់ទេទាំងនេះដែរត្រូវបានដកហូតសញ្ជាតិរបស់ពួកគេ។ ពួកគេភាគច្រើនកំពុងរស់នៅក្នុងប្រទេស នេប៉ាល់ នៅក្នុងជុំំំរុំ ជនភៀសខ្លួនក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ។ ឆ្នាំ២០០៨ ប្រទេសប៊ូតានបាន ផ្លាស់ប្ដូររបប រាជានិយមផ្តាច់ការទៅជា រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។
ឯកសារយោង