ប្រទេសស៊ីប (ភាសាបារាំង ៖ Chypre , ភាសាក្រិក ៖ Κυπριακή និងភាសាតួកគី ៖ Kıbrıs ) ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋស៊ីប គឺជាប្រទេសកោះ មួយស្ថិតនៅប៉ែកខាងត្បូងនៃសមុទ្រមេឌីទែរ៉ាណេ និងភាគខាងត្បូងនៃតំបន់អាណាតូលី ។ ស៊ីបមានទីតាំងភូមិសាស្ត្រផ្ទាល់នៅតំបន់អាស៊ីខាងលិច ប៉ុន្តែទំនាក់ទំនងវប្បធម៌ និងភូមិសាស្ត្រនយោបាយរបស់ប្រទេសនេះមានលក្ខណៈបែបអឺរ៉ុបអាគ្នេយ៍ ។ ស៊ីបជាកោះធំបំផុតទីបី និងមានប្រជាជនច្រើនជាងគេទីបីនៅសមុទ្រមេឌីទែរ៉ាណេ។[ ១៣] [ ១៤] ស៊ីបមានដែនសមុទ្រជាប់ប្រទេសអេហ្ស៊ីប នៅភាគត្បូង ឯខាងលិចជាប់នឹងប្រទេសក្រិក ខាងជើងជាប់ប្រទេសតួកគី និងភាគខាងកើតមានប្រទេសស៊ីរី និងលីបង់ ។ នីកូស៊ី គឺជារដ្ឋធានី និងទីក្រុងធំជាងគេក្នុងប្រទេស។ បច្ចុប្បន្ន ផ្នែកឦសាននៃកោះស៊ីបត្រូវបានគ្រប់គ្រងដោយ សាធារណរដ្ឋតួកគីនៃស៊ីបខាងជើង ។
សកម្មភាពរបស់មនុស្សដំបូងបំផុតនៅលើកោះនេះត្រូវបានគេកំណត់ថាមានអាយុកាលប្រហែល ១០ សហវត្សមុន គ.ស.។ សំណល់បុរាណៗរួមមានបំណែកប្រាសាទផ្សេងៗបានចាប់មានវត្តមានឡើងតាំងពីសម័យអេលេនីស្ទីគ ឯណោះដូចជា ទីក្រុងបុរាណសាឡាមីស និងគូរីយ៉ុង ជាដើម ហើយមិនតែប៉ុណ្ណោះ ស៊ីបក៏ជាកន្លែងដែលមានអណ្តូងទឹកដ៏ចំណាស់ជាងគេបំផុតនៅលើលោកផងដែរ។[ ១៥] ជនជាតិក្រិចមីសេញាន បានចូលមកតាំងទីលំនៅលើកោះស៊ីបចំនួនពីរដងនៅសហវត្សទី ២ មុន គ.ស.។ ដោយជាទីតាំងយុទ្ធសាស្ត្រមួយនៅសមុទ្រមេឌីទែរ៉ាណេខាងកើត កោះស៊ីបត្រូវបានមហាអំណាចមួយចំនួនចូលមកកាន់កាប់រួមមាន ចក្រភពអាស៊ីរី អេហ្ស៊ីប និងពែរ្ស ហើយបន្ទាប់មកត្រូវបានមហារាជអាឡិចសង់ដឺ វាយរឹបអូសនៅឆ្នាំ ៣៣៣ មុន គ.ស.។ ក្រោយៗមកទៀត ស៊ីបបានធ្លាក់ក្រោមការត្រួតត្រាដោយពួកប៉្តូលេម៉ាអ៊ិកអេហ្ស៊ីប ចក្រភពរ៉ូមបុរាណ និងបូព៌ា កាលីហ្វាត អារ៉ាប់ រាជវង្សលូស៊ីញ៉ង់ នៃបារាំង វេនីស និងក្រោមចក្រភពអូតូម៉ង់ អស់ជាងរយៈពេលបីសតវត្ស (រហូតដល់ឆ្នាំ១៩១៤)។[ ១៦]
ប្រវត្តិសាស្ត្រ
សេដ្ឋកិច្ច
នយោបាយ
ប្រជាសាស្ដ្រ
កំណត់សម្គាល់
ឯកសារយោង
↑ "National Anthem" . www.presidency.gov.cy . Archived from the original on 13 សីហា 2011. Retrieved 18 កុម្ភៈ 2023 . ;
↑ {{{2}}} ច្រកចូលនៅក្នុង សៀវភៅការពិតពិភពលោក
↑ "Cyprus" . Global Religious Future . Pew Research Center. Archived from the original on 2014-07-17. Retrieved 19 កុម្ភៈ 2023 .
↑ Cite error: Invalid <ref>
tag; no text was provided for refs named CIA2019
↑ {{{2}}} ច្រកចូលនៅក្នុង សៀវភៅការពិតពិភពលោក
↑ " "World Population prospects – Population division" " . population.un.org . United Nations Department of Economic and Social Affairs , Population Division. Retrieved November 9, 2019 .
↑ " "Overall total population" – World Population Prospects: The 2019 Revision" (xslx) . population.un.org (custom data acquired via website). United Nations Department of Economic and Social Affairs , Population Division. Retrieved November 9, 2019 .
↑ "Statistical Service – Population and Social Conditions – Population Census – Announcements – Preliminary Results of the Census of Population, 2011" . Statistical Service of the Ministry of Finance of the Republic of Cyprus. 29 December 2011. Archived from the original on 15 មករា 2013. Retrieved 19 កុម្ភៈ 2023 . ;
↑ United Nations, Department of Economic and Social Affairs, Population Division (2013). "World Population Prospects: The 2012 Revision, DB02: Stock Indicators" . New York. Archived from the original on 7 ឧសភា 2015. Retrieved 19 កុម្ភៈ 2023 . ; CS1 maint: multiple names: authors list (link )
↑ ១០,០ ១០,១ ១០,២ ១០,៣ "World Economic Outlook Database, October 2022" . Washington, D.C.: មូលនិធិរូបិយវត្ថុអន្តរជាតិ . 11 October 2022. Retrieved 31 October 2022 .
↑ "Gini coefficient of equivalised disposable income - EU-SILC survey" . Luxembourg: Eurostat. 12 October 2021. Retrieved 12 October 2021 .
↑ "Country Insights" . New York: ការិយាល័យរបាយការណ៍អភិវឌ្ឍមនុស្ស , កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ . 8 September 2022. Retrieved 8 September 2022 .
↑ "Biggest Islands In The Mediterranean Sea By Area" (ជាen). WorldAtlas . https://www.worldatlas.com/articles/biggest-islands-in-the-mediterranean-sea.html .
↑ "The Most Populated Islands In The Mediterranean Sea" (ជាen). WorldAtlas . https://www.worldatlas.com/articles/the-most-populated-islands-in-the-mediterranean-sea.html .
↑ "Stone Age wells found in Cyprus" . BBC News . 25 June 2009. http://news.bbc.co.uk/1/hi/world/europe/8118318.stm .
↑ "Treaty of Lausanne" . Archived from the original on 12 មករា 2013. Retrieved 24 កុម្ភៈ 2023 .